លិខិតចូលរួមកាន់ទុក្ខពីប្រធានសភា ព្រឹទ្ធាចារ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ចំពោះគ្រូសារ លោក ថាច់ ស៊ីច័ន្ទ

បន្ទាប់ពី បានទទួល ដំណឹង ថា លោក ថាច់ ថាច់ ណារី កូនប្រុស របស់ លោក ថាច់ ស៊ី ច័ន្ទ បានទទួល អនិច្ចកម្ម កាលពី ថ្ងៃទី ១៧ ខែ កម្ភៈ ឆ្នាំ ២០១៦ ភ្លាម ពី រដ្ឋ វ៉ាហ្វាសិនតោន សហរដ្ឋអាមេរិក នៅ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ប្រធានសភាព្រឹទ្ធាចារ្យសហព័ន្ធ ខ្មែរ កម្ពុជា ក្រោម លោក ចៅ រៀប បាន ផ្ញើ សារ កាន់ ទុក្ខ ជូន ចំពោះ គ្រួសារ លោក ថាច់ ស៊ី ច័ន្ទ ដើម្បី ចូលរួម សម្ដែង ការសោកស្ដាយ និង រំលែក ទុក្ខ ជាមួយនឹង ក្រុម គ្រួសារ សព លោក ថាច់ ថាន់ ណារី ។

ខាងក្រោមជាខ្លឹមសារដើម នៃលិខិតកាន់ុក្ខ ពី លោក ចៅ រៀប៖

លោក ថាច់ ថាន់ ណារី ។
លោក ថាច់ ថាន់ ណារី ។

គោរពជូនចំពោះ លោក ថាច់ ស៊ីច័ន្ទ និងក្រុមគ្រួសារ

តាងនាមខ្ញុំបាទផ្ទាល់ និងក្នុងនាមប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោក ថាច់ ថាន់ ណារី ​ដែលជាសមាជិក គ្រួសារ មួយរូប និងជាកុលបុត្រខ្មែរក្រោមមួយរូបដ៏ឆ្នើម ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី ១៧ ខែ កុម្ភ: ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ។

មរណភាពរបស់លោក ថាច់ ថាន់ ណារី គឺជាការបាត់បង់ទំពាំងស្នងឬស្សីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមមួយរូប ដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងបុព្វហេតុទាមទារសិទ្ធិសេរីភាព និងសិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង សម្រាប់ខ្មែរក្រោម ។

យើងខ្ញុំ សូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធសព លោក ថាច់ ថាន់ ណារី អោយបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។

សូមលោក លោក លោកស្រី និងក្មួយស្រី ចៅៗ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ ។

ធ្វើនៅទីក្រុងតាខូម៉ា, រដ្ឋវ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

អំពីខ្ញុំបាទ

ចៅ រៀប
ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោ​ម