VOKK – សំឡេងកម្ពុជាក្រោម – អន្តរជាតិ

បក្សប្រឆាំងថៃនឹងធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យ

December 21, 2013 2:25 AM0 comments
បក្សប្រឆាំងថៃនឹងធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​មនុស្ស​រាប់ពាន់នាក់​ បាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​ឈានដល់​ថ្ងៃទី ២ កាលពី​ថ្ងៃ​សុក្រ ។ ក្បួន​យាត្រា នៅតាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​អ្នកស្រី យិ​ង​លក្សណ៍ ជិន​វ័​ត្រ នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង ។​ ​អ្នកចូលរួម​ក្នុង​ក្បួន​បាតុកម្ម​ម្នាក់​បាន​ថ្លែងថា ពលរដ្ឋ​ថៃ​មិនអាច​អត់ទ្រាំ​បានទេ និង​ត្រូវតែ​បង្ហាញ​នូវ​កម្លាំង​របស់ យុ​ត្តិ ធម៌ ។ មនុស្ស​ម្នាក់នេះ បាន​ថ្លែង​បន្តទៀតថា រដ្ឋាភិបាល​មិនអាច​ធ្វើ​ព្រងើយ​ចំពោះ កម្លាំង​របស់​មហាជន​បានឡើយ ។​ ​អ្នកចូលរួម​បាតុកម្ម​បាន​ថ្លែងថា ការធ្វើ​បាតុកម្ម​នៅក្នុង​សប្ដាហ៍​នេះ គឺ​ដើម្បី​ត្រៀម​មនុស្ស​ឲ្យ​ចូលរួម​ក្នុង មហា​បាតុកម្ម​នៅ តាម​ដងផ្លូវ​នៅ​ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ខាងមុខនេះ ។​ លោកស្រី យិ​ង​លក្សណ៍ ជា​ទិសដៅ​របស់​ក្រុមបាតុករ ដែល​ត្រូវបាន​គេ​រិះគន់ថា បាន​រំលាយ​សភា​នៅ ពេល​ថ្មីៗ​នេះ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ មុនពេល​កំណត់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ […]

Read more ›

ព្រះសង្ឃ និងពលរដ្ឋទីបេត៍ដុតព្រះកាយ សម្លាប់ខ្លួនកើនដល់ ១២០ រូប

December 20, 2013 4:07 AM0 comments
ព្រះសង្ឃ និងពលរដ្ឋទីបេត៍ដុតព្រះកាយ សម្លាប់ខ្លួនកើនដល់ ១២០ រូប

ដោយ សឺ​ង វិចិត្រ l VOKK ​កាសែត​ក្នុងស្រុក​របស់​ចិន​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ មាន​ព្រះសង្ឃ​ទី​បេ​ត៍ មួយ​ព្រះអង្គ​ទៀត បាន​ដុត​ព្រះកាយសម្លាប់ខ្លួន​នៅ​ខេត្ត កាន​ស៊ូ (Gansu) ។ ​តាម​ប្រភពព័ត៌មាន​ពី​ជនជាតិ​ទី​បេ​ត៍​វិញ ករណី​ដុត​សម្លាប់​ព្រះកាយ​នេះ បាន​ប្រព្រឹត្តឡើង ដើម្បី​ប្រឆាំងនឹង​គោលនយោបាយ​របស់​ក្រុង ប៉េកាំង ។​ ​ភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​អង្គ​នេះ មាន​ព្រះ​ជន្មាយុ ៤៣ ព្រះវស្សា ជា​ជនជាតិ​ទី​បេ​ត៍ ។​ តាម​គេហទំព័រ http://phayul.com/​ជា​គេហទំព័រ​របស់​ជនជាតិ​ទី​បេ​ត៍ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ឥណ្ឌា ព្រះសង្ឃ អង្គ​នេះ​មាន​ព្រះនាម​ថា Tsuiltrim Gyatso បាន​សុគត​ក្រោយពេល​បាន​ដុត​​ព្រះកាយសម្លាប់ខ្លួន ​ដើម្បី «​ប្រឆាំងនឹង អាជ្ញាធរ​ចិន​» ។ អាជ្ញាធរខេត្ត កាន​ស៊ូ មិនបាន​ចេញ​មតិ​អ្វី​ស្ដីអំពី​ករណី​ទេ ។​ ​ពី​ដើមឆ្នាំ ២០០៩ ដល់ […]

Read more ›

តំណាងរាស្ត្រអាមេរិក ៤៧ រូបផ្ញើលិខិតជូនលោក Kerry ឲ្យវៀតណាមគោរពសិទ្ធិមនុស្ស

December 12, 2013 1:37 AM0 comments
តំណាងរាស្ត្រអាមេរិក ៤៧ រូបផ្ញើលិខិតជូនលោក Kerry ឲ្យវៀតណាមគោរពសិទ្ធិមនុស្ស

ដោយ ថាច់ ប្រីជា គឿន- សារព័ត៌មាន ព្រៃនគរ ក្រុម​អ្នកបង្កើត​ច្បាប់​សហរដ្ឋអាមេរិក បាន​ផ្ញើលិខិត​ជូន លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស John Kerry ឲ្យ​លើកយក​បញ្ហា សិទ្ធិមនុស្ស​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មជ្ឈិមបូព៌ា និង អាស៊ី ខាងកើត ចាប់ពី​ថ្ងៃទី ១១ ដល់ ថ្ងៃទី ១៨ ខែធ្នូ នេះ ។​ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក អ្នកស្រី Loretta Sancheaz និង​តំណាងរាស្ត្រ Zoe Lofgren រួមជាមួយ តំណាងរាស្ត្រ ៤៧ រូប ទៀត ដែល​បាន​ចុះឈ្មោះ​រួមគ្នា នៅក្នុង​លិខិត​មួយច្បាប់​ផ្ញើជូន​លោក Kerry ទាម ទារ​ឲ្យ​លោក​លើកយក​បញ្ហា សិទ្ធិមនុស្ស នៅ​វៀតណាម​មក​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម ដើម្បី​ដាក់​សម្ពាធ​ឲ្យ​វៀតណាម​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស ។ ​នៅក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ លោកស្រី Sanchez […]

Read more ›

ព្រះមហាក្សត្រថៃអនុញ្ញាតឲ្យរំលាយសភា តែក្រុមអាវលឿងទាមទារឲ្យរំលាយ ឫសគល់ខ្សែ លោក ទក្សិណ

December 10, 2013 4:22 AM0 comments
ព្រះមហាក្សត្រថៃអនុញ្ញាតឲ្យរំលាយសភា តែក្រុមអាវលឿងទាមទារឲ្យរំលាយ ឫសគល់ខ្សែ លោក ទក្សិណ

បាតុករ​ប្រមាណ ​២០ ​ម៉ឺន​នាក់ នៅតែ​បន្ត​ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ​រំលាយ​គណៈរដ្ឋមន្ត្រី​ហើយ​ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​ តាម​ការចាត់តាំង​ដើម្បី​ដឹកនាំ​ប្រទេស​វិញ ​។ ​សារព័ត៌មាន​ បាងកក​ប៉ុស្តិ៍​ ចុះផ្សាយ​ថា បាតុករ​ទាំងនោះ​ប្រមូលផ្តុំ​នៅតាម​ដងផ្លូវ​នានា​ នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ និង​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យី​ងឡាក់ ​រំលាយ​គណៈរដ្ឋមន្ត្រី ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ បានប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃ​ទី ​២​ ខែ​កុម្ភៈ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ​។ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះមហាក្សត្រ​ថៃ​បាន​យល់ព្រម ចំពោះ​ការរំលាយ​សភា និងរៀបចំ​ការបោះឆ្នោត​ឡើងវិញ​នេះ​ ។ ព្រះអង្គ​លើកឡើងថា ក្នុង​រយៈពេល​នេះ រហូត​ដល់​ការបោះឆ្នោត ​រដ្ឋាភិបាល​ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ក្លាយ​ជា​រដ្ឋាភិបាលចាំផ្ទះ​ ។​ តែ​សម្រាប់​មេដឹកនាំ បាតុក​រលោក សូទេព ថង​សូ​បាន ថ្លែងថា ការរំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​នោះ […]

Read more ›

នាយករដ្ឋ​មន្រ្តី​ថៃ​នឹង​រំលាយ​រដ្ឋសភា​ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​នាពេល​ឆាប់ៗនេះ

December 9, 2013 8:24 AM0 comments
នាយករដ្ឋ​មន្រ្តី​ថៃ​នឹង​រំលាយ​រដ្ឋសភា​ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​នាពេល​ឆាប់ៗនេះ

នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ បានប្រកាស​ជាថ្មីទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោកស្រី​នឹង​រំលាយ​សភា រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន ។​ ​លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ថ្លែង​តាម​ទូរទស្សន៍​ជាតិ​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អំពាវនាវ​ឲ្យ​បញ្ឈប់​ការតវ៉ា ដោយ​លោកស្រី​សន្យា​នឹង​រំលាយ​សភា ហើយ​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​បំផុត តាម​ការដែល​អាចធ្វើ​ទៅ​បាន ។​ ​លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ថ្លែង​ទៀតថា រដ្ឋាភិបាល​របស់លោក​ស្រី មិន​ចង់ឃើញ​មនុស្ស​បាត់បង់​ជីវិត​ដោយសារ​បា​តុ កម្ម​បន្តទៀត​ទេ​។ ហិង្សា​ពេល​បាតុកម្ម​កន្លងទៅនេះ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់ និង ជាង ២០០ នាក់ រងរបួស ។​ ​លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ថ្លែងថា​៖ ខ្ញុំ​សម្រេចចិត្តថា សូម​ព្រះរាជទាន​ទូលថ្វាយ​អំពី​កិច្ច​រាជការ ថា​នឹង​រំលាយ​សភាតំណាងរាស្ត្រ ពុទ្ធសករាជ ២៥៥៦ ដើម្បី​ព្រះ​បរម​រាជ​វិនិច្ឆ័យ​ដោយហេតុ​ផល​ដូចតទៅ​៖ ទី ១ – ការរំលាយ​សភាតំណាងរាស្ត្រ​ជា​ទម្លាប់​ប្រក្រតី​ក្នុងការ​គ្រប់គ្រង តាម​របប​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស […]

Read more ›

ឥស្សរជន​ប្រឆាំង​ការ​រើស​អើង​ពូជ​សាសន៍​ អាហ្រ្វិក​ខាង​ត្បូង​ទទួល​មរណ​ភាព

December 6, 2013 3:53 AM0 comments
ឥស្សរជន​ប្រឆាំង​ការ​រើស​អើង​ពូជ​សាសន៍​ អាហ្រ្វិក​ខាង​ត្បូង​ទទួល​មរណ​ភាព

លោក Nelson Mandela និមិត្តរូប​នៃ​ការតស៊ូ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍ និង​ជា​ឥស្សរជន​នយោបាយ​នៃ​សតវត្សរ៍​ទី ២០ ដែល​ត្រូវ​បាន​គេ​គោរព​គ្រប់​គ្នា បាន​ស្លាប់​នៅ​អាយុ ៩៥​ ឆ្នាំ​ កាល​ពី ថ្ងៃទី ០៥ ខែធ្នូ ​ម្សិល​មិញ។ ម្ចាស់​ពានរង្វាន់ Nobel សន្តិភាព ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី ១ ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាងត្បូង បន្ទាប់​ពី​ចំណាយ​ពេល​ជិត ៣ ទសវត្សរ៍​ជា​អ្នក​ទោស​នយោបាយ បាន​ទទួល​មរណភាព​នៅ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង Johannesburg បន្ទាប់ពី​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​សួត។ ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​ទូទាំង​ប្រទេស និង​ពិភព​លោក​ដោយ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Jacob Zuma ដែល​បាន​ផ្សាយ​សម្តែង​នូវ​ទុក្ខ​ក្រៀមក្រំ​នេះ ។ លោក Zuma ដែល​ត្រូវបាន​ជាប់ឃុំ​នៅលើ​កោះ Robben ផងដែរ​នោះបាន​និយាយថា « លោក Nelson Rolihlahla Mandela ជាទី​ស្រឡាញ់​របស់​ពួកយើង ជា​ប្រធានាធិបតី​ស្ថាបនិក​នៃ​ប្រទេស​ប្រជាធិបតេយ្យ​របស់​យើង បាន​ចាកចេញ​ហើយ»។ «ប្រទេស​របស់​យើង​បាន​បាត់បង់​នូវ មនុស្ស​ដ៏​អស្ចារ្យ, ប្រជាជាតិ​យើង​បាន​បាត់បង់​នូវ​ឪពុក​ដ៏​អស្ចារ្យ»។ […]

Read more ›

ថ្ងៃ​អង្គារ​​នេះ ជាគម្រប់ ៣ ថ្ងៃ កំណត់​ឲ្យ​លោក​ស្រី ​យីងលក្ខណ៍ ចុះចេញ​ពី​តំណែង​​

November 26, 2013 1:22 AM0 comments
ថ្ងៃ​អង្គារ​​នេះ ជាគម្រប់ ៣ ថ្ងៃ កំណត់​ឲ្យ​លោក​ស្រី ​យីងលក្ខណ៍ ចុះចេញ​ពី​តំណែង​​

នៅថ្ងៃអង្គារ៍នេះ ជាគម្រប់ថ្ងៃទី ៣ តាមការកំណត់របស់មន្ត្រីគណបក្សប្រឆាំងថៃ ដែលដឹកនាំការធ្វើបាតុកម្មនៅទីក្រុងបាងកក ថា ដើម្បីបញ្ចប់របបដឹកនាំដែលមានខ្សែស្រលាយ និងបក្សរបស់លោក ទក្សិណ ជីនវ័ត្រ ដែលពួកពួកបក្សប្រឆាំងចោទថា បានប្រព្រឹត្តអំពើពុករលួយ និងមិនគោរពដល់ព្រះមហាក្សត្រ ។ តាមកាសែត បាងកកប៉ុស្តិ៍ អតីតឧបនាយករដ្ឋមន្ត្រី លោក សុទេព ថងសូបាន បានថ្លែងទៅកាន់បាតុករប្រមាណ ៩ ម៉ឺននាក់ កាលពី ល្ងាចថ្ងៃអាទិត្យ ទី ២៤ ខែវិច្ឆិកា ថា ក្នុងរយៈបីថ្ងៃត្រូវទាមទារឲ្យលោកស្រី យីងលក្ខណ៍ រំលាយសភា ឬ ចុះចេញពីតំណែង ។ ទោះយ៉ាងណា លោក សុទេព បញ្ជាក់ថា បើមិនបានសម្រេច ក្នុងរយៈពេលបីថ្ងៃនេះ គឺបាតុកម្មនៅតែបន្តធ្វើរហូតដល់លោកស្រី យីងលក្ខណ៍ ដែលជាប្អូនបង្កើតរបស់លោក ទក្សិណ ចុះចេញពីតំណែង ។ តាមការកំណត់របស់បាតុករបីថ្ងៃ ដើម្បីឲ្យរំលាយរដ្ឋាភិបាលគឺចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយដល់កំណត់នៅថ្ងៃអង្គារនេះ […]

Read more ›

មនុស្ស​រាប់សែន​នាក់ សំរុក​ផ្តុំគ្នា​បាតុកម្ម​នៅ​បាងកក​

November 25, 2013 11:22 AM0 comments
មនុស្ស​រាប់សែន​នាក់ សំរុក​ផ្តុំគ្នា​បាតុកម្ម​នៅ​បាងកក​

នៅទីក្រុងបាងកក​ថ្ងៃ ទី ២៥ ខែវិច្ឆិកា នេះ ប្រឈមមុខ​នឹង​ការជាប់គាំង​ទាំងស្រុង​ មួយខណៈពេលដែល​មនុស្ស​រា​ប់​សែន​នាក់ ធ្វើ​ព្យុហយាត្រា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​រាជធានី ទាមទារ​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី យី​ងលក្ខណ៍ ជីនវ័ត្រ ។​ ​ហ្វូងមនុស្ស​ដ៏​ធំ​សម្បើម​ប្រជ្រៀត​គ្នា នៅ​តំបន់​ជុំវិញ​ស្តូប​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា ហាក់ដូចជា​ការប៉ុនប៉ង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​សម្ព័ន្ធមិត្ត​ពួកគេ លើកឡើង​នូវ​សំណើរ​ជាច្រើន បង្ខំ​ឲ្យ​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ កាន់អំណាច ចុះ​ចេញពី​តំណែង ។ ដំបូង​បំណង​ពួកគេ​លើកឡើង គឺ​បង្ខំ​ឲ្យ​របស់​ដែល​ហៅថា រដ្ឋអំណាច​របស់លោក ទក្សិណ ជីនវ័ត្រ ត្រូវ​បញ្ឈប់​សកម្មភាព តែ​ក្រោយមក គឺ​បញ្ឈប់​ការកាន់កាប់​អំណាច ។​ ​តាម​ក្រុម​ដឹកនាំ​បាតុកម្ម បា​ន្ល​ថ្លែងថា មាន​មនុស្ស ១ លាន​នាក់ ចូលរួម​ធ្វើបាតុកម្ម ប៉ុន្តែ តាម​ការប៉ាន់ស្មាន​រប​ស់​ប៉ូលីស គឺមាន​ប្រមាណ ២០០,០០០ នាក់ ប៉ុណ្ណោះ ៕​

Read more ›

CPJ នឹងផ្ដល់ពានរង្វាន់សេរីភាពអ្នកកាសែត ដល់ Blogger វៀតណាមនៅសប្ដាហ៍នេះ

November 24, 2013 1:00 AM0 comments
CPJ នឹងផ្ដល់ពានរង្វាន់សេរីភាពអ្នកកាសែត ដល់ Blogger វៀតណាមនៅសប្ដាហ៍នេះ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ គណៈកម្មការការពារអ្នកកាសែត (CPJ) របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង New York នឹងផ្ដល់កិត្តិយស ដល់ អ្នកសរសេរប្លក់វៀតណាម ង្វៀង វ៉ាំង ហាយ ឬ នាមប៉ាកកា ថា ដេវ កៃ (Điếu Cày /Nguyễn Văn Hải) នៅក្នុងពិធីផ្ដល់ ពាន រង្វាន់សេរីភាព អ្នកកាសែត ឆ្នាំ ២០១៣ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខនេះ ។ Blogger ដេវ កៃ នឹងត្រូវបានគេផ្ដល់កិត្តិយសជាមួយនឹងអ្នកកាសែត ៣ រូបផ្សេងទៀត គឺ អ្នកស្រី Janet […]

Read more ›

ចំនួន​អ្នក​ស្លាប់​ក្នុង​ខ្យល់​ព្យុះ​ហៃ​យ៉ាន់ ​ឡើងដល់​ ៤៥០០​ នាក់​ ខណៈ​ពេល​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ផ្តល់​ជំនួយ

November 15, 2013 5:53 PM0 comments
ចំនួន​អ្នក​ស្លាប់​ក្នុង​ខ្យល់​ព្យុះ​ហៃ​យ៉ាន់ ​ឡើងដល់​ ៤៥០០​ នាក់​ ខណៈ​ពេល​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ផ្តល់​ជំនួយ

អង្គការសហប្រជាជាតិបានបង្ហាញតួលេខចុង ក្រោយអំពីចំនួន អ្នកស្លាប់ក្នុងខ្យល់ព្យុះកំណាចនៅប្រទេស ហ្វីលីពីនថា ឡើង ដល់ជាង ៤៥០០ នាក់ហើយ បើយោងតាមតួលេខដែលផ្តល់ដោយរដ្ឋាភិបាល ទីក្រុងម៉ានីល ។ ជំនួយអន្ដរជាតិយ៉ាងច្រើន ត្រូវបាន ផ្តល់ ឲ្យជាបន្តបន្ទាប់ ដើម្បី បំពេញតម្រូវ ការ យ៉ាងច្រើនសន្ធឹក សន្ធាប់នៅក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីខ្យល់ព្យុះ ហៃយ៉ាន់បានបោកបក់ទៅលើប្រទេសនេះ ។ បច្ចុប្បន្ន នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាម៉េរិកឈ្មោះ George Washington បានទៅដល់ឆ្នេរសមុទ្ររបស់បណ្ដា សហគមន៍ហើយដែលរងការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ ។ ចក្រភពអង់គ្លេសបានសន្យាថា នឹងបញ្ជូននាវាផ្ទុក ឧទ្ធម្ភាគ ចក្រមួយគ្រឿង ទៅឲ្យ ប្រទេសនេះផងដែរ ។ ក្រុមគ្រូពេទ្យពីប្រទេសអូស្ត្រាលី បានអញ្ជើញទៅដល់ ទៅនោះដើម្បី ចុះជួយជនរងគ្រោះនៅក្នុងតំបន់នោះ ក្នុងខណៈពេលដែលប្រជាជនប្រមាណជា ៨០% នៅមិនទាន់បានទទួល ជំនួយបន្ដិចណាសោះនៅឡើយទេ ។ ជំនួយរាប់លានដុល្លារក៏បានផ្តល់ឲ្យប្រទេសហ្វីលីពីនក្នុងគ្រោះមហន្តរាយ នេះដែររួមមាន ១០ លានដុល្លារពីប្រទេសជប៉ុន, ៥លានដុល្លារពីប្រទេសកូរ៉េ […]

Read more ›