ភូមា​គ្មាន​អ្នកទោសនយោបាយ​ទៀត​ទេ​

January 2, 2014 1:55 AM0 comments
ភូមា​គ្មាន​អ្នកទោសនយោបាយ​ទៀត​ទេ​

សឺ​ង វិចិត្រ | VOKK ថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ រដ្ឋាភិបាល​ភូមា​បានចេញ​ប្រកាស​ជា​សាធារណៈ​ថា ប្រទេស​នេះ​មិនមាន​អ្នកទោសនយោបាយ​មួយណា​ទៀតឡើយ ។ ថ្ងៃ ៣០ ខែធ្នូ នេះ លោក ប្រធានាធិបតី​ភូមា Thein Sein បានចេញ​ប្រកាស​លើកលែងទោស ពីរ គឺ​បាន​អនុវត្ត​យ៉ាង​ពេញលេញ​មាន​សន្យាថា​នឹង​ដោះលែង​អ្នកទោស​មនសិការ​មុន​ដំណាច់​ឆ្នាំនេះ ។ ​តាម​ព័ត៌មាន​ពី ភ្នាក់ងារ​សារព័ត៌មាន AFP របស់​បារាំង នៅ​រាត្រី ៣០ ធ្នូ លោក Thein Sein បាន​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោស​ទាំងឡាយ​ដែលមាន​ផ្ដន្ទាទោស​ពីបទ ក្បត់ជាតិ បះបោរ បាតុកម្ម​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​តាមច្បាប់​ដ៏​តឹងរ៉ឹង​របស់​ក្រុម​យោធា ដែលជា​អតីត​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​អ្នកប្រឆាំង ។ ​ក្នុង​សេចក្ដីសម្រេច​មួយ​ផ្សេងទៀត លោក​ប្រធានាធិបតី​ភូមា​ក៏បាន​លើកលែងទោស​ឲ្យ​អ្នកទោស​ន​យោ បាយ ៥ នាក់​ទៀត​ចំពោះ​មូលហេតុ​ផ្សេង ។ ​លោក Ye […]

Read more ›

រដ្ឋាភិបាល​ថៃបដិសេដ​ពន្យា​ពេល​ការ​បោះ​ឆ្នោត

December 27, 2013 4:00 AM0 comments
រដ្ឋាភិបាល​ថៃបដិសេដ​ពន្យា​ពេល​ការ​បោះ​ឆ្នោត

រដ្ឋាភិបាល​ថៃបាន​បដិសេធការ​អំពាវនាវឲ្យ​ពន្យា​រពេល​បោះ​ឆ្នោត​ដែល​គ្រោង​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ​ ​របស់ ​គណៈកម្ម​ការរៀប​ចំ​កា​រ​បោះ​ឆ្នោត​ ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ប្រកប​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ បាតុករ​ប្រឆាំង​ ដែល​ព្យាយាម​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ។ ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​ៗនេះ​ បណ្តោល​ឲ្យ​ប៉ូលិស​ម្នាក់​បាត់បង់​ជីវិត​ ហើយ​ប៉ូលិស​និង​បាតុ​ករ​រាប់​សិប​នាក់​ទៀត​​របួស​ ។ ការ​លេចឡើង​នូវ​កំហឹង​រវាង​គូ​បដិបក្ស​ទាំង​ពីរ​កាល​ពី​ពេល​ថ្មី​ៗ បាន​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយចំពោះ​មុខ ​លោក​ស្រី​ យិង​លក្សណ៍ ជីនវ័ត្រ​ ធ្លាក់​ក្នុង​សភាព​ធ្ងន់​ធ្ង​រ​ទៅ​ជា​លំដាប់ដោយ​សារ​បាតុ​ករ​​ប្រឆាំង​រដ្ឋាភិបាលអស់ពេល​ជា​ច្រើន​អាទិត្យ ​ក្នុងគោល​បំណង​ព្យាយាម​ទប់​ស្កាត់​ឥទ្ធិពល​នយោបាយ​របស់​គ្រួសាលោក​ស្រី ។ ​គូ​បដិបក្ស​ទាំង​ពីរដែល​បង្ក​ឲ្យ​មាន​ជម្លោះ​រ៉ាំរ៉ៃ​នេះ មាន​ម្ខាង​ជា​ក្រុមអភិជន​និង​អ្នក​ដែល​មាន​ជីវភាព​ធូ​រធា​ថ្នាក់​មធ្យម​ ហើយ​ម្ខាង​ទៀត​ជា​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ក្រោម​មធ្យម​ដែល​មាន​ស្វាមី​ភក្ដិ​​ចំពោះ​បង​ប្រុស​របស់​លោក​ស្រី​ យីង លក្សណ៍ គឺ​លោក ទក្សិណ ជីនវ័ត្រ​ ដែល​ធ្លាក់ពី​អំណាច​​ដោយសារ​ប្រហារ​យោធា​​កាល​ពីឆ្នាំ​ ២០០៦ ៕

Read more ›

គណបក្សប្រឆាំង​ថៃសម្រេច​មិន​ចូលរួម​បោះឆ្នោត​ នាយករដ្ឋមន្ត្រី​សុំ​ធ្វើ​កំណែ​ទំរង់​ក្រោយ​ការបោះឆ្នោត​

December 23, 2013 11:05 AM0 comments
គណបក្សប្រឆាំង​ថៃសម្រេច​មិន​ចូលរួម​បោះឆ្នោត​ នាយករដ្ឋមន្ត្រី​សុំ​ធ្វើ​កំណែ​ទំរង់​ក្រោយ​ការបោះឆ្នោត​

​វិបត្តិ​នយោបាយ​អូសបន្លាយ​នៅតែមាន​នៅពេល​ទីក្រុង​បាងកក ប្រឈម​ការជួបជុំ​ធ្វើការ​ប្រឆាំង​តវ៉ា​ធំៗ ដែលជា​លទ្ធផល​វា​នឹងធ្វើ​ឲ្យ​រដ្ឋធានី​ថៃ​ជាប់គាំង​ខ្លាំង​ដល់​កំរិត​មិន​ធ្លាប់​ឃើញ​ពីមុនមក ។​ ​ទោះជា​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បានសម្រេច​ចិត្ត​មិន​ចូលរួម​ការបោះឆ្នោត​ថ្ងៃ ២ ខែកុម្ភៈ ពួកគេ​បាន​សន្យាថា​នឹងមិន​រារាំង​ដំណើរការ​បោះឆ្នោត​ឡើយ ។​ ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ចាំផ្ទះ​បាន​ប្រញាប់ប្រញាល់​ចេញមក​ផ្តល់​សំណើ​មួយ ដោយ​ថា​បើសិនជា​គណបក្ស​ភឿ​ថៃ​ជាប់ឆ្នោត ខ្លួន​នឹងដាក់​ចេញ​កំណែ​ទំរង់​ហើយនឹង​កោះ​ធ្វើការ​បោះឆ្នោត​នៅ​មួយឆ្នាំ​ក្រោយ ។​ ​តែសំណើ​នេះ​ត្រូវបាន​មេ​បាតុកម្ម ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ទាត់ចោល​ភ្លាម​ដោយ​លោក​បាន​និយាយថា មហា​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះ​នឹងដាក់​សម្ពាធ​លើ​លោកស្រី យី​ង​លក្សណ៍ និង​រដ្ឋាភិបាលចាំផ្ទះ របស់លោក​ស្រី​មួយកម្រិត​ទៀត ។​ ​ស៊ូ​ថេប កំពុង​ទាមទារ​ឲ្យ យី​ង​លក្សណ៍ និង​រដ្ឋាភិបាល​របស់​លោកស្រី​លាឈប់​ពី​តួនាទី​ចាំផ្ទះ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​របស់លោក​បង្កើត​ច្បាប់ និង​បញ្ញត្តិ​កំណែ​ទំរង់​មុន​មានការ​បោះឆ្នោត​មួយ​អាចធ្វើ​ឡើង ។​ ​ថ្លែង​ក្នុង​ទូរទស្សន៍​ចេញពី​ខេត្ត​កាឡា​ស៊ីន កាលពី​រសៀល​ម្សិលមិញ លោកស្រី យី​ង​លក្សណ៍ បាន​និយាយថា​រដ្ឋាភិបាល​យល់ស្រប​ជាមួយនឹង​ការអំពាវនាវ​ឲ្យ​មាន​ការកែ​ទំរង់​ទូទៅ ដរាបណា​ការបោះឆ្នោត និង​កំណែ​ទំរង់​ប្រព្រឹត្តទៅ​រួមគ្នា​។​ ​លោកស្រី​បាន​បញ្ជាក់ថា កំណែ​ទំរង់​ជាតិ​នឹងត្រូវ​ធ្វើឡើង​ដោយ​យន្តការ​សភា និង​រដ្ឋាភិបាល​។ “​តាមពិត​ការបោះឆ្នោត​មាន​ភាពចាំបាច់​សំរាប់​កំណែ​ទំរង់​ទាំងនេះ ដោយសារ​យើង​ត្រូវការ​ផ្នែក​នីតិបញ្ញត្តិ​ដើម្បី​ធ្វើជា​ស្នូល​មួយ​នៃ​កម្លាំង​ជំរុញ​កំណែ​ទំរង់​ “​។​ ដើម្បី​ធានា​ចំពោះ​សាធារណជន​ថា​រដ្ឋាភិបាល និង​សភា​ថ្មី​នឹង​យក​កំណែ​ទំរង់​ជា​អាទិភាព លោកស្រី​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ ក្រុមប្រឹក្សា​កែ​ទំរង់​មួយ​ឡើង​។​ គណបក្ស​ភឿ​ថៃ កាលពី​ថ្ងៃ​ម្សិលមិញ​ក៏បាន​បញ្ជាក់ថា […]

Read more ›

បក្សប្រឆាំងថៃនឹងធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យ

December 21, 2013 2:25 AM0 comments
បក្សប្រឆាំងថៃនឹងធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​មនុស្ស​រាប់ពាន់នាក់​ បាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​ឈានដល់​ថ្ងៃទី ២ កាលពី​ថ្ងៃ​សុក្រ ។ ក្បួន​យាត្រា នៅតាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​អ្នកស្រី យិ​ង​លក្សណ៍ ជិន​វ័​ត្រ នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង ។​ ​អ្នកចូលរួម​ក្នុង​ក្បួន​បាតុកម្ម​ម្នាក់​បាន​ថ្លែងថា ពលរដ្ឋ​ថៃ​មិនអាច​អត់ទ្រាំ​បានទេ និង​ត្រូវតែ​បង្ហាញ​នូវ​កម្លាំង​របស់ យុ​ត្តិ ធម៌ ។ មនុស្ស​ម្នាក់នេះ បាន​ថ្លែង​បន្តទៀតថា រដ្ឋាភិបាល​មិនអាច​ធ្វើ​ព្រងើយ​ចំពោះ កម្លាំង​របស់​មហាជន​បានឡើយ ។​ ​អ្នកចូលរួម​បាតុកម្ម​បាន​ថ្លែងថា ការធ្វើ​បាតុកម្ម​នៅក្នុង​សប្ដាហ៍​នេះ គឺ​ដើម្បី​ត្រៀម​មនុស្ស​ឲ្យ​ចូលរួម​ក្នុង មហា​បាតុកម្ម​នៅ តាម​ដងផ្លូវ​នៅ​ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ខាងមុខនេះ ។​ លោកស្រី យិ​ង​លក្សណ៍ ជា​ទិសដៅ​របស់​ក្រុមបាតុករ ដែល​ត្រូវបាន​គេ​រិះគន់ថា បាន​រំលាយ​សភា​នៅ ពេល​ថ្មីៗ​នេះ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ មុនពេល​កំណត់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ […]

Read more ›

ព្រះសង្ឃ និងពលរដ្ឋទីបេត៍ដុតព្រះកាយ សម្លាប់ខ្លួនកើនដល់ ១២០ រូប

December 20, 2013 4:07 AM0 comments
ព្រះសង្ឃ និងពលរដ្ឋទីបេត៍ដុតព្រះកាយ សម្លាប់ខ្លួនកើនដល់ ១២០ រូប

ដោយ សឺ​ង វិចិត្រ l VOKK ​កាសែត​ក្នុងស្រុក​របស់​ចិន​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ មាន​ព្រះសង្ឃ​ទី​បេ​ត៍ មួយ​ព្រះអង្គ​ទៀត បាន​ដុត​ព្រះកាយសម្លាប់ខ្លួន​នៅ​ខេត្ត កាន​ស៊ូ (Gansu) ។ ​តាម​ប្រភពព័ត៌មាន​ពី​ជនជាតិ​ទី​បេ​ត៍​វិញ ករណី​ដុត​សម្លាប់​ព្រះកាយ​នេះ បាន​ប្រព្រឹត្តឡើង ដើម្បី​ប្រឆាំងនឹង​គោលនយោបាយ​របស់​ក្រុង ប៉េកាំង ។​ ​ភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​អង្គ​នេះ មាន​ព្រះ​ជន្មាយុ ៤៣ ព្រះវស្សា ជា​ជនជាតិ​ទី​បេ​ត៍ ។​ តាម​គេហទំព័រ http://phayul.com/​ជា​គេហទំព័រ​របស់​ជនជាតិ​ទី​បេ​ត៍ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ឥណ្ឌា ព្រះសង្ឃ អង្គ​នេះ​មាន​ព្រះនាម​ថា Tsuiltrim Gyatso បាន​សុគត​ក្រោយពេល​បាន​ដុត​​ព្រះកាយសម្លាប់ខ្លួន ​ដើម្បី «​ប្រឆាំងនឹង អាជ្ញាធរ​ចិន​» ។ អាជ្ញាធរខេត្ត កាន​ស៊ូ មិនបាន​ចេញ​មតិ​អ្វី​ស្ដីអំពី​ករណី​ទេ ។​ ​ពី​ដើមឆ្នាំ ២០០៩ ដល់ […]

Read more ›

ព្រះមហាក្សត្រថៃអនុញ្ញាតឲ្យរំលាយសភា តែក្រុមអាវលឿងទាមទារឲ្យរំលាយ ឫសគល់ខ្សែ លោក ទក្សិណ

December 10, 2013 4:22 AM0 comments
ព្រះមហាក្សត្រថៃអនុញ្ញាតឲ្យរំលាយសភា តែក្រុមអាវលឿងទាមទារឲ្យរំលាយ ឫសគល់ខ្សែ លោក ទក្សិណ

បាតុករ​ប្រមាណ ​២០ ​ម៉ឺន​នាក់ នៅតែ​បន្ត​ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ​រំលាយ​គណៈរដ្ឋមន្ត្រី​ហើយ​ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​ តាម​ការចាត់តាំង​ដើម្បី​ដឹកនាំ​ប្រទេស​វិញ ​។ ​សារព័ត៌មាន​ បាងកក​ប៉ុស្តិ៍​ ចុះផ្សាយ​ថា បាតុករ​ទាំងនោះ​ប្រមូលផ្តុំ​នៅតាម​ដងផ្លូវ​នានា​ នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ និង​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យី​ងឡាក់ ​រំលាយ​គណៈរដ្ឋមន្ត្រី ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ បានប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃ​ទី ​២​ ខែ​កុម្ភៈ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ​។ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះមហាក្សត្រ​ថៃ​បាន​យល់ព្រម ចំពោះ​ការរំលាយ​សភា និងរៀបចំ​ការបោះឆ្នោត​ឡើងវិញ​នេះ​ ។ ព្រះអង្គ​លើកឡើងថា ក្នុង​រយៈពេល​នេះ រហូត​ដល់​ការបោះឆ្នោត ​រដ្ឋាភិបាល​ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ក្លាយ​ជា​រដ្ឋាភិបាលចាំផ្ទះ​ ។​ តែ​សម្រាប់​មេដឹកនាំ បាតុក​រលោក សូទេព ថង​សូ​បាន ថ្លែងថា ការរំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​នោះ […]

Read more ›