ករណី​លួច​របស់​នៅ​ជប៉ុន ៤០% ជា​ជាតិ​យួន​

March 4, 2014 5:04 AM0 comments
ករណី​លួច​របស់​នៅ​ជប៉ុន ៤០% ជា​ជាតិ​យួន​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ក្រសួង​នគរបាលជាតិ​ជប៉ុន​បានចេញ​របាយការណ៍​ទូរលេខ​ស្ដីពី​ករណី​លួច​របស់​ដែល​ទាក់ ទង​នឹង​ជនជាតិ​យួន មាន ការ កើន ឡើង​នៅក្នុង​ប្រទេស​ជប៉ុន ។ របាយការណ៍​បាន ប​ង្ហាញ​ថា ករណី​ជនជាតិ​យួន លួច របស់ ចាប់ពី ២៤៧ ករណី នៅ​ឆ្នាំ ១៩៩៨ ឡើងដល់ ៩៩៩ ករណី នៅក្នុង​ឆ្នាំ ២០១២ ។​ នៅក្នុង​អំឡុង ៦ ខែ​ដើមឆ្នាំ ២០១៣ នេះ មាន ៤០១ ករណី​លួច​របស់ ដែល​ទាក់ទង​នឹង​ជនជាតិ​យួន ។ ស្ថិតិ​នេះ​បាន​កើនឡើង ៤០ % ក្នុងចំណោម​ករណី​លួច​របស់ ដែល​ជាប់ទាក់ទង​នឹង​ជនបរទេស​នៅ​ប្រ ទេស​ជប៉ុន ។​ ​ស្ថិតិ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​កាសែត​ជប៉ុន​ឈ្មោះ សាន​កី […]

Read more ›

ទី​បេ​ត៍​រំឭក​ខួប ៥ ឆ្នាំ នៃ​ការដុត​ខ្លួន​

February 28, 2014 2:45 AM0 comments
ទី​បេ​ត៍​រំឭក​ខួប ៥ ឆ្នាំ នៃ​ការដុត​ខ្លួន​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ជនជាតិ​ទី​បេ​ត៍​នីរ​ទេស​បាន​ជួបជុំគ្នា​នៅ Dharamsala ឋិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ដើម្បី​រំឭក​ព​ខួប ០៥ ឆ្នាំ ថ្ងៃ​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ទី​បេ​ត៍​ដុត​ខ្លួន​លើកដំបូង ដើម្បី​ប្រឆាំង នឹង​ការគ្រប់គ្រង​របស់​ចិន ។​ សមាជិក នៃ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៥ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​បានរៀបចំ ពិធីបួងសួង និង ចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ដើម្បី​សម្ដែង ការគោរព​ចំពោះ​ពលរដ្ឋ​ទី​បេ​ត៍ ដែល បាន បូជាជីវិត​របស់​ពួកគេ ដើម្បី​បុព្វហេតុ​ទី​បេ​ត៍ ។​ ​លោក Mewu Kongyam មេដឹកនាំ​នៃ​អង្គការ Gu Chu Sum ជា​អង្គការ​អ្នកទោសនយោបាយ បាន​អំពាវនាវ​ឲ្យ សហគមន៍​អន្តរជាតិ​បញ្ជូន​គណៈកម្មការ​ឯក​រាជ​មួយ​ទៅ​ស៊ើបអង្កេត ស្ថានភាព​ជាក់ ស្ដែង​នៅ​តំបន់​ប្រវត្តិសាស្ត្រ ទី​បេ​ត៍ ក្នុងប្រទេស​ចិន ។​ […]

Read more ›

អ្នកកាសែត​នៅ​ភូមា ជាង ១០០ នាក់​បាតុកម្ម​ទាមទារ​ដោះលែង​មិត្ត​រួមការ​ងារ​

January 9, 2014 12:30 AM0 comments
អ្នកកាសែត​នៅ​ភូមា ជាង ១០០ នាក់​បាតុកម្ម​ទាមទារ​ដោះលែង​មិត្ត​រួមការ​ងារ​

ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK ក្នុង​ព្រឹត្តិការ​មួយ​ដែល​មិន​ធ្លាប់​ឃើញ​នៅ​ប្រទេស​ភូមា នា​ថ្ងៃ ០៧ ខែ មករា ២០១៤ នេះ អ្នកកាសែត និង​អ្នកការពារ​សិទ្ធិ សេរី ព័ត៌មាន ប្រហែល ១៥០ នាក់​បានធ្វើ​បាតុកម្ម និង​ដង្ហែ​តាម​ដងផ្លូវ​នៅ​ក្រុង Rangoon ដើម្បី​ជូនដំណឹង​អំពី ការគំរាមកំហែង​ថ្មី ទៅលើ សិទ្ធិ​សេរី​សារព័ត៌មាន ។ ទន្ទឹមនឹងនោះ ពួកគេ​ក៏បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នកកាសែត​មួយ​ដែលជា​អ្នកកាសែត​ដំបូង បំផុត​ត្រូវ​ចាប់ខ្លួន​ក្រោយពី​រដ្ឋាភិបាលយោធា​នៅ​ភូមា​ឈប់​ការគ្រប់គ្រង​ ប្រទេស ។​ ​តាម​ភ្នាក់ងារ​ព័ត៌មាន AFP ក្រុមបាតុករ​បាន​ស្រែកថា ៖ «​មិនត្រូវ​គំរាមកំហែង​សិទ្ធិ​សេរី​សារ ព័ត៌មាន​» និង​បដា​ជាច្រើន​បាន សរសេរថា ៖ «​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ​» ។​ ​ការធ្វើ​បាតុកម្ម​នេះ​បាន​ដឹកនាំ​ដោយ​បណ្ដាញ អ្នកកាសែត​ភូមា​ដើម្បី​ប្រឆាំងនឹង​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣ ខែ លើ អ្នកកាសែត​មួយរូប​ដែល​ត្រូវ​ចាប់ខ្លួន​ពេលធ្វើការ​ស៊ើបអង្កេត​នៅ​រដ្ឋ Kayah ប៉ែង​ខាងកើត​ប្រទេស​ភូមា […]

Read more ›

ភូមា​គ្មាន​អ្នកទោសនយោបាយ​ទៀត​ទេ​

January 2, 2014 1:55 AM0 comments
ភូមា​គ្មាន​អ្នកទោសនយោបាយ​ទៀត​ទេ​

សឺ​ង វិចិត្រ | VOKK ថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ រដ្ឋាភិបាល​ភូមា​បានចេញ​ប្រកាស​ជា​សាធារណៈ​ថា ប្រទេស​នេះ​មិនមាន​អ្នកទោសនយោបាយ​មួយណា​ទៀតឡើយ ។ ថ្ងៃ ៣០ ខែធ្នូ នេះ លោក ប្រធានាធិបតី​ភូមា Thein Sein បានចេញ​ប្រកាស​លើកលែងទោស ពីរ គឺ​បាន​អនុវត្ត​យ៉ាង​ពេញលេញ​មាន​សន្យាថា​នឹង​ដោះលែង​អ្នកទោស​មនសិការ​មុន​ដំណាច់​ឆ្នាំនេះ ។ ​តាម​ព័ត៌មាន​ពី ភ្នាក់ងារ​សារព័ត៌មាន AFP របស់​បារាំង នៅ​រាត្រី ៣០ ធ្នូ លោក Thein Sein បាន​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោស​ទាំងឡាយ​ដែលមាន​ផ្ដន្ទាទោស​ពីបទ ក្បត់ជាតិ បះបោរ បាតុកម្ម​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​តាមច្បាប់​ដ៏​តឹងរ៉ឹង​របស់​ក្រុម​យោធា ដែលជា​អតីត​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​អ្នកប្រឆាំង ។ ​ក្នុង​សេចក្ដីសម្រេច​មួយ​ផ្សេងទៀត លោក​ប្រធានាធិបតី​ភូមា​ក៏បាន​លើកលែងទោស​ឲ្យ​អ្នកទោស​ន​យោ បាយ ៥ នាក់​ទៀត​ចំពោះ​មូលហេតុ​ផ្សេង ។ ​លោក Ye […]

Read more ›

រដ្ឋាភិបាល​ថៃបដិសេដ​ពន្យា​ពេល​ការ​បោះ​ឆ្នោត

December 27, 2013 4:00 AM0 comments
រដ្ឋាភិបាល​ថៃបដិសេដ​ពន្យា​ពេល​ការ​បោះ​ឆ្នោត

រដ្ឋាភិបាល​ថៃបាន​បដិសេធការ​អំពាវនាវឲ្យ​ពន្យា​រពេល​បោះ​ឆ្នោត​ដែល​គ្រោង​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ​ ​របស់ ​គណៈកម្ម​ការរៀប​ចំ​កា​រ​បោះ​ឆ្នោត​ ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ប្រកប​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ បាតុករ​ប្រឆាំង​ ដែល​ព្យាយាម​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ។ ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​ៗនេះ​ បណ្តោល​ឲ្យ​ប៉ូលិស​ម្នាក់​បាត់បង់​ជីវិត​ ហើយ​ប៉ូលិស​និង​បាតុ​ករ​រាប់​សិប​នាក់​ទៀត​​របួស​ ។ ការ​លេចឡើង​នូវ​កំហឹង​រវាង​គូ​បដិបក្ស​ទាំង​ពីរ​កាល​ពី​ពេល​ថ្មី​ៗ បាន​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយចំពោះ​មុខ ​លោក​ស្រី​ យិង​លក្សណ៍ ជីនវ័ត្រ​ ធ្លាក់​ក្នុង​សភាព​ធ្ងន់​ធ្ង​រ​ទៅ​ជា​លំដាប់ដោយ​សារ​បាតុ​ករ​​ប្រឆាំង​រដ្ឋាភិបាលអស់ពេល​ជា​ច្រើន​អាទិត្យ ​ក្នុងគោល​បំណង​ព្យាយាម​ទប់​ស្កាត់​ឥទ្ធិពល​នយោបាយ​របស់​គ្រួសាលោក​ស្រី ។ ​គូ​បដិបក្ស​ទាំង​ពីរដែល​បង្ក​ឲ្យ​មាន​ជម្លោះ​រ៉ាំរ៉ៃ​នេះ មាន​ម្ខាង​ជា​ក្រុមអភិជន​និង​អ្នក​ដែល​មាន​ជីវភាព​ធូ​រធា​ថ្នាក់​មធ្យម​ ហើយ​ម្ខាង​ទៀត​ជា​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ក្រោម​មធ្យម​ដែល​មាន​ស្វាមី​ភក្ដិ​​ចំពោះ​បង​ប្រុស​របស់​លោក​ស្រី​ យីង លក្សណ៍ គឺ​លោក ទក្សិណ ជីនវ័ត្រ​ ដែល​ធ្លាក់ពី​អំណាច​​ដោយសារ​ប្រហារ​យោធា​​កាល​ពីឆ្នាំ​ ២០០៦ ៕

Read more ›

គណបក្សប្រឆាំង​ថៃសម្រេច​មិន​ចូលរួម​បោះឆ្នោត​ នាយករដ្ឋមន្ត្រី​សុំ​ធ្វើ​កំណែ​ទំរង់​ក្រោយ​ការបោះឆ្នោត​

December 23, 2013 11:05 AM0 comments
គណបក្សប្រឆាំង​ថៃសម្រេច​មិន​ចូលរួម​បោះឆ្នោត​ នាយករដ្ឋមន្ត្រី​សុំ​ធ្វើ​កំណែ​ទំរង់​ក្រោយ​ការបោះឆ្នោត​

​វិបត្តិ​នយោបាយ​អូសបន្លាយ​នៅតែមាន​នៅពេល​ទីក្រុង​បាងកក ប្រឈម​ការជួបជុំ​ធ្វើការ​ប្រឆាំង​តវ៉ា​ធំៗ ដែលជា​លទ្ធផល​វា​នឹងធ្វើ​ឲ្យ​រដ្ឋធានី​ថៃ​ជាប់គាំង​ខ្លាំង​ដល់​កំរិត​មិន​ធ្លាប់​ឃើញ​ពីមុនមក ។​ ​ទោះជា​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បានសម្រេច​ចិត្ត​មិន​ចូលរួម​ការបោះឆ្នោត​ថ្ងៃ ២ ខែកុម្ភៈ ពួកគេ​បាន​សន្យាថា​នឹងមិន​រារាំង​ដំណើរការ​បោះឆ្នោត​ឡើយ ។​ ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ចាំផ្ទះ​បាន​ប្រញាប់ប្រញាល់​ចេញមក​ផ្តល់​សំណើ​មួយ ដោយ​ថា​បើសិនជា​គណបក្ស​ភឿ​ថៃ​ជាប់ឆ្នោត ខ្លួន​នឹងដាក់​ចេញ​កំណែ​ទំរង់​ហើយនឹង​កោះ​ធ្វើការ​បោះឆ្នោត​នៅ​មួយឆ្នាំ​ក្រោយ ។​ ​តែសំណើ​នេះ​ត្រូវបាន​មេ​បាតុកម្ម ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ទាត់ចោល​ភ្លាម​ដោយ​លោក​បាន​និយាយថា មហា​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះ​នឹងដាក់​សម្ពាធ​លើ​លោកស្រី យី​ង​លក្សណ៍ និង​រដ្ឋាភិបាលចាំផ្ទះ របស់លោក​ស្រី​មួយកម្រិត​ទៀត ។​ ​ស៊ូ​ថេប កំពុង​ទាមទារ​ឲ្យ យី​ង​លក្សណ៍ និង​រដ្ឋាភិបាល​របស់​លោកស្រី​លាឈប់​ពី​តួនាទី​ចាំផ្ទះ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​របស់លោក​បង្កើត​ច្បាប់ និង​បញ្ញត្តិ​កំណែ​ទំរង់​មុន​មានការ​បោះឆ្នោត​មួយ​អាចធ្វើ​ឡើង ។​ ​ថ្លែង​ក្នុង​ទូរទស្សន៍​ចេញពី​ខេត្ត​កាឡា​ស៊ីន កាលពី​រសៀល​ម្សិលមិញ លោកស្រី យី​ង​លក្សណ៍ បាន​និយាយថា​រដ្ឋាភិបាល​យល់ស្រប​ជាមួយនឹង​ការអំពាវនាវ​ឲ្យ​មាន​ការកែ​ទំរង់​ទូទៅ ដរាបណា​ការបោះឆ្នោត និង​កំណែ​ទំរង់​ប្រព្រឹត្តទៅ​រួមគ្នា​។​ ​លោកស្រី​បាន​បញ្ជាក់ថា កំណែ​ទំរង់​ជាតិ​នឹងត្រូវ​ធ្វើឡើង​ដោយ​យន្តការ​សភា និង​រដ្ឋាភិបាល​។ “​តាមពិត​ការបោះឆ្នោត​មាន​ភាពចាំបាច់​សំរាប់​កំណែ​ទំរង់​ទាំងនេះ ដោយសារ​យើង​ត្រូវការ​ផ្នែក​នីតិបញ្ញត្តិ​ដើម្បី​ធ្វើជា​ស្នូល​មួយ​នៃ​កម្លាំង​ជំរុញ​កំណែ​ទំរង់​ “​។​ ដើម្បី​ធានា​ចំពោះ​សាធារណជន​ថា​រដ្ឋាភិបាល និង​សភា​ថ្មី​នឹង​យក​កំណែ​ទំរង់​ជា​អាទិភាព លោកស្រី​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ ក្រុមប្រឹក្សា​កែ​ទំរង់​មួយ​ឡើង​។​ គណបក្ស​ភឿ​ថៃ កាលពី​ថ្ងៃ​ម្សិលមិញ​ក៏បាន​បញ្ជាក់ថា […]

Read more ›