VOKK – សំឡេងកម្ពុជាក្រោម – វៀតណាម

ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​

July 25, 2014 7:15 AMComments Off on ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​
ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ២៥ ខែកក្កដា នេះ បានធ្វើ​បាតុកម្ម នៅ​ទីក្រុង Canbera រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា សុំទោស ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ បាតុកម្ម​នេះ មាន​មនុស្ស​ប្រមាណ​ជាង ២០០ នាក់ មក​ទីក្រុង​ម៉ែ​ល​ប៊​ន ទីក្រុង​ស៊ីដនី ទីក្រុង​អា​ដា​ឡែ​ត និង​ទីក្រុង Canbera បាន​ជួបគ្នា​ហើយ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ប្រទេស​មួយចំនួន ដូចជា បារាំង អាមេរិក អាល្លឺម៉ង់ ចិន អង់គ្លេស សហភាព​អឺរ៉ុប រដ្ឋសភា​អូស្ត្រាលី និង​ស្ថានទូត​វៀតណាម ។​ ​​លោក ង៉ែត ធា​រិន្ទ ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​នេះ បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម […]

Read more ›

វៀតណាមស្នើឲ្យកម្ពុជាទប់ស្កាត់ បាតុកម្មនៅមុខស្ថានទូត

July 11, 2014 7:50 AMComments Off on វៀតណាមស្នើឲ្យកម្ពុជាទប់ស្កាត់ បាតុកម្មនៅមុខស្ថានទូត
វៀតណាមស្នើឲ្យកម្ពុជាទប់ស្កាត់ បាតុកម្មនៅមុខស្ថានទូត

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន (Lê Hải Bình) បាន​ថ្កោល ទោស​សកម្មភាព បាតុកម្ម​នៅមុខ ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ​ថា បានធ្វើ​ឡើង​ដោយ “​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច​” និង​ថា វៀតណាម​នឹង​ស្នើ​ឲ្យ​រដ្ឋា ភិ​បាល​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់ ។​ ​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន បាន​ហៅ​ក្រុមអ្នកតវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម​ថា​ជា “​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច​” និង​បានចាត់ទុក ការតវ៉ា​របស់​ក្រុម យុវជន ខ្មែរ​ថា​ជា “​កំហុស​” មួយ នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា ។​ ​លោក ឡេ ហាយ បិ​ន […]

Read more ›

វៀតណាម​ថ្កោលទោស​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រឿង​បាតុកម្ម​មុខ​ស្ថានទូត​

July 9, 2014 9:58 AMComments Off on វៀតណាម​ថ្កោលទោស​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រឿង​បាតុកម្ម​មុខ​ស្ថានទូត​
វៀតណាម​ថ្កោលទោស​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រឿង​បាតុកម្ម​មុខ​ស្ថានទូត​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ចាត់ទុក​សកម្មភាព​បាតុក​ម្ម​មុខ​ស្ថានទូត​របស់ ខ្លួន​ថា ជាការ​ជ្រៀត​ជ្រែ​ត​ចូលក្នុង​អធិបតេយ្យ និង កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម ហើយ​ផ្ទុយទៅនឹង​ច្បាប់​របស់​ប្រ ទេស​កម្ពុជា ។ ប្រតិកម្ម​នេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ ទី ៨ ខែកក្កដា ដើម្បី​ទាមទារ​ឲ្យ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​មួយ​នេះ សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​សម្ដី​ដែល​មន្ត្រី​វៀតណាម​រូបនេះ​បាន​ថ្លែងថា ដែនដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ប្រទេស​វៀតណាម តាំងពី​យូរ យារ​ណាស់​មកហើយ ។ ​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថានទូត​វៀតណាម​បានចាត់ទុក សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ថា ជា​មេ ក្លោង​នៃ​បាតុកម្ម​នេះ ។ សេចក្ដីថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា ៖ “​ស្ថានទូត​វៀតណាម​ចាត់ទុក​សកម្មភាព​ទាំងនេះ ជាការ​ជ្រៀត​ជ្រែ​ត​ចូលក្នុង​អធិបតេយ្យ […]

Read more ›

វៀតណាម​កាត់ទោស​អ្នកសរសេរ​ប្លក់​ម្នាក់ ឲ្យ​ជាប់គុក ២ ឆ្នាំ​

June 27, 2014 3:39 AMComments Off on វៀតណាម​កាត់ទោស​អ្នកសរសេរ​ប្លក់​ម្នាក់ ឲ្យ​ជាប់គុក ២ ឆ្នាំ​
វៀតណាម​កាត់ទោស​អ្នកសរសេរ​ប្លក់​ម្នាក់ ឲ្យ​ជាប់គុក ២ ឆ្នាំ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​លោក ត្រឿ​ង យី ញឹក (Trương Duy Nhất) អ្នកសរសេរ​ប្លក់​ជនជាតិ​យួន​ម្នាក់ ទើបតែ​ត្រូវបាន​តុលាការ ខេត្ត​ដា​ណាំង នៃ​ប្រទេស​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ “​កេងចំណេញ​លើ​សិទ្ធិ សេរីភាព និង​បំពាន​លើ​ផល ប្រយោជន៍​របស់​រដ្ឋ​” តាម​មាត្រា ២៥៨ នៃ​ច្បាប់ព្រហ្មទណ្ឌ ។ ជន រងគ្រោះ​បាន​ថ្លែងថា “​តុលា​ការមិន​អនុញ្ញាត​ឲ្យ​មេធាវី និង​ជនជាប់ចោទ​លើកយក​ភស្តុតាង​មក​បង្ហាញ​ទេ​” ។​ ​ភស្តុតាង​ដែល​តុលាការ​យកមក​ចោទប្រកាន់ លោក ញឹក ជា​អត្ថបទ​ចំនួន ១១ របស់លោក ញឹក និង អត្ថបទ​មួយ​ផ្សេង ទៀត​របស់ អ្នកនិពន្ធ​ដទៃ ដែល​លោក​បាន​យកមក​ចុះផ្សាយ​នៅលើ​ទំព័រ​ប្លក់​ផ្ទាល់ខ្លួន ដែលមាន​ឈ្មោះថា “​ជ្រុង​មួយ នៃ​ការមើល […]

Read more ›

វៀតណាម​ផ្ដន្ទាទោស​អ្នកសរសេរ​ប្លក់ ម្នាក់​ឲ្យ​ជាប់គុក ១៥ ខែ​

March 19, 2014 5:45 PM0 comments
វៀតណាម​ផ្ដន្ទាទោស​អ្នកសរសេរ​ប្លក់ ម្នាក់​ឲ្យ​ជាប់គុក ១៥ ខែ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​អ្នកសរសេរ​ប្លក់​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ប្រទេស​វៀតណាម ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀត ណា​ម​ផ្ដន្ទាទោស ឲ្យ​ជាប់គុក ១៥ ខែ ក្រោយពី​បាន​សរសេរ​អត្ថបទ​រិះគន់​ដល់​ក្រុមមន្ត្រី​បក្សកុម្មុយនិស្ត វៀតណាម ។ ក្រោយពី​កាត់ទោស​មួយ រយៈពេល​ខ្លី នៅ​ថ្ងៃ​ពុធ ទី ១៩ ខែមីនា នេះ នៅ​រដ្ឋធានី​ហាណូយ តុលាការ​បាន​រកឃើញ​កំហុស​របស់​អ្នកសរសេរ​ប្លក់ រូបនេះ​អំពី​អ្វីមួយ ដែល​បក្ស​កុ​ម្មុយ​និ​ស្ស​យួន ហៅថា បាន​រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ​ដែល​ប៉ះពាល់​ដល់ ផល​ប្ រ​យោជន៍​រដ្ឋ តាម​មាត្រា ២៥៨ នៃ​ច្បាប់ ព្រហ្មទណ្ឌ ។ ចៅក្រម​បាន​និយាយថា អត្ថបទ​របស់ លោក ផាម វៀត ដាវ (Phạm Viết Đào) អាយុ ៦២ ឆ្នាំ រូបនេះ បាន​បង្ខូចឈ្មោះ​បក្ស […]

Read more ›

តំណាងរាស្ត្រ​អាមេរិក​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម មន្ត្រី​បក្សកុម្មុយនិស្ត​វៀតណាម​

1:00 AM0 comments
តំណាងរាស្ត្រ​អាមេរិក​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម មន្ត្រី​បក្សកុម្មុយនិស្ត​វៀតណាម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ តំណាងរាស្ត្រ Ed Royce ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក ទើបតែ​បានចេញ​សេចក្ដី​ប្រ កាស​ព័ត៌មាន​ថា លោក បានដាក់​ពង្រាងច្បាប់​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​វៀតណាម ដែលមាន លេខ H.R. ៤២៥៤ ដើម្បី​ដាក់ ទ​ណ្ណ​កម្ម​ដល់​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​រូប​ណា “​ដែល​បានរ​លោភ​បំពាន​ផ្នែក​សិទ្ធិមនុស្ស ជា​ប្រព័ន្ធ​លើ​ពល រដ្ឋ វៀតណាម​” ។ ​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នេះ​ជា​ពង្រាងច្បាប់​មួយ​ក្នុងទិសដៅ​បាញ់​ចំ​មន្ត្រី​របស់​រដ្ឋាភិបាល វៀតណាម ក្នុងនោះ មាន នគរបាល និង​មនុស្ស​ផ្សេងទៀត ដែល​បាន​បំពាន​សិទ្ធិមនុស្ស​លើ​ក្រុម​សកម្មជន បញ្ចេញមតិ​ដោយ​សន្តិវិធី ។ ពង្រាង ច្បាប់​គ្រោង នឹង​លើក​យកមក​អនុម័តិ​នោះ មាន​ការហាម​ផ្ដល់​ទិ​ដ្ឋា ការចូល​សហរដ្ឋអាមេរិក និង​ដាក់ពិន័យ​ផ្នែក​ហិរញ្ញវត្ថុ ជាដើម  ។​ ​ជាក់ស្ដែង មនុស្ស​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី នឹងមិន​អាច​សុំ​ទិដ្ឋាការ​ស្របច្បាប់​ណាមួយ​ដើម្បី​ចូល​ជាន់ ទឹកដី​សហរដ្ឋ អាមេរិក​បានឡើយ និង​មិន​អាចដាក់​ពាក្យសុំ […]

Read more ›

RSF ចាត់ទុក​ក្រសួង​ឃោសនាការ របស់​វៀតណាម​ជា “​សត្រូវ​អិន​ធើ​ណិ​ត​”

March 14, 2014 7:21 AM0 comments
RSF ចាត់ទុក​ក្រសួង​ឃោសនាការ របស់​វៀតណាម​ជា “​សត្រូវ​អិន​ធើ​ណិ​ត​”

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ នៅ​ថ្ងៃទី ១១ ខែមីនា អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន RSF បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​ស្ដីពី “​សត្រូវ របស់​អិន​ធើ​ណិ​ត ឆ្នាំ ២០១៤” ផ្ដោត​ការយកចិត្តទុកដាក់​លើ​ស្ថាប័ន អង្គការ​របស់​រដ្ឋាភិបាល ដែល​អនុវត្ត ការត្រួតពិនិត្យ និង​តាមដាន​លើ ប្រព័ន្ធ​អិន​ធើ​ណិ​ត ។​ ក្រសួង​ឃោសនា និង​ព័ត៌មាន របស់​វៀតណាម ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​រដ្ឋាភិបាល​ដែល RSF ចេញ​របាយ​ការ ជាក់ស្ដែង អំពី​ករណី​តាមដាន និង​ត្រួតពិនិត្យ​ទៅលើ​ក្រុមអ្នកកាសែត​, Blogger និង​អ្នក ផ្ដល់ព័ត៌មាន​ផ្សេងទៀត ។​ ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ថ្លែងថា វៀតណាម​មិន​អនុញ្ញាត​ឲ្យ​មានការ​ពិភាក្សា​អំពី​នយោបាយ​ណាមួយ​នៅលើ ប្រព័ន្ធ​អិន​ធើ​ណិ​ត​ទេ និង​បាន “​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​” ទៅលើ​ក្រុមមនុស្ស​បញ្ចេញ យោបល់​ខ្វែងគំនិត​នៅលើ​ប្រព័ន្ធ​អិន ធើ​ណិ​ត ។​ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​លើកយក​ករណី​វៀតណាម​បានចេញ​អនុ​ក្រិ​ត្យ​ជាច្រើន ស្ដីពី​ការត្រួត […]

Read more ›

ករណី​លួច​របស់​នៅ​ជប៉ុន ៤០% ជា​ជាតិ​យួន​

March 4, 2014 5:04 AM0 comments
ករណី​លួច​របស់​នៅ​ជប៉ុន ៤០% ជា​ជាតិ​យួន​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ក្រសួង​នគរបាលជាតិ​ជប៉ុន​បានចេញ​របាយការណ៍​ទូរលេខ​ស្ដីពី​ករណី​លួច​របស់​ដែល​ទាក់ ទង​នឹង​ជនជាតិ​យួន មាន ការ កើន ឡើង​នៅក្នុង​ប្រទេស​ជប៉ុន ។ របាយការណ៍​បាន ប​ង្ហាញ​ថា ករណី​ជនជាតិ​យួន លួច របស់ ចាប់ពី ២៤៧ ករណី នៅ​ឆ្នាំ ១៩៩៨ ឡើងដល់ ៩៩៩ ករណី នៅក្នុង​ឆ្នាំ ២០១២ ។​ នៅក្នុង​អំឡុង ៦ ខែ​ដើមឆ្នាំ ២០១៣ នេះ មាន ៤០១ ករណី​លួច​របស់ ដែល​ទាក់ទង​នឹង​ជនជាតិ​យួន ។ ស្ថិតិ​នេះ​បាន​កើនឡើង ៤០ % ក្នុងចំណោម​ករណី​លួច​របស់ ដែល​ជាប់ទាក់ទង​នឹង​ជនបរទេស​នៅ​ប្រ ទេស​ជប៉ុន ។​ ​ស្ថិតិ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​កាសែត​ជប៉ុន​ឈ្មោះ សាន​កី […]

Read more ›

សភា​សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​ទណ្ឌកម្ម​នៅ​វៀតណាម

January 18, 2014 5:01 AM0 comments
សភា​សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​ទណ្ឌកម្ម​នៅ​វៀតណាម

សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម គ្រាន់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ការ​ធ្វើ​ទារុណកម្ម​ដល់​អ្នក​ទោស​មនសិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រទេស​មួយ​ដែល​មាន​ឈ្មោះ​អាក្រក់​ក្នុង​អំពើ​ជួញ​ដូរ​មនុស្ស​ថែម​ទៀត។ លោក គ្រីស្តូភើ ស្មីត (Christopher Smith) តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ ញីវជឺស៊ី (New Jersey) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សហរដ្ឋ​អាមេរិក នឹង​មិន​អនុគ្រោះ​ដល់​ប្រទេស​វៀតណាម ទេ ប្រសិន​បើ​វៀតណាម នៅ​តែ​មិន​ធ្វើ​ឲ្យ​ប្រសើរ​ខាង​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា អ្វី​ដែល​សភា​សហរដ្ឋ​អាមេរិក អាច​ធ្វើ​ទៅ​បាន​នោះ គឺ​បង្កើត​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ដល់​វៀតណាម។ លោក គ្រីស្តូភើ ស្មីត៖ «ដូច​លោក​បាន​ជ្រាប​ហើយ​ថា ខ្ញុំ​ជា​អ្នក​ដឹក​នាំ​បង្កើត​ច្បាប់​មួយ ដើម្បី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​វៀតណាម ក្នុង​ឆ្នាំ​២០០០ ដែល​យើង​បាន​រក​ឃើញ​ថា វៀតណាម ជា​ប្រទេស​មួយ​ដែល​រំលោភ​សិទ្ធិ​កម្មករ មាន​អំពើ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ហើយ​ដែល​សហគមន៍​អន្តរជាតិ​ឲ្យ​ចំណាត់​ថ្នាក់​លេខ​៣ ជា​ប្រទេស​ដែល​អាក្រក់​បំផុត​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស»។ លើស​ពី​នេះ​ទៅ​ទៀត បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម កំពុង​ស្ថិត​ជា​ចំណោទ​ដ៏​ធំ​មួយ។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា មាន​ករណី​មួយ​ចំនួន​ដែល​ជន​ភៀស​ខ្លួន​វៀតណាម ហើយ​ដែល​ជា​ក្រុម​មាន​និន្នាការ​ទៅ​រក​លោក​សេរី​នោះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បញ្ជូន​ទៅ​ឃុំឃាំង […]

Read more ›

ខ្មែរក្រោម​ចូលរួម​យុទ្ធនាការ​លុបបំបាត់​ការធ្វើ​ទារុណកម្ម​អ្នកទោស​នៅ​វៀតណាម

2:38 AM0 comments
ខ្មែរក្រោម​ចូលរួម​យុទ្ធនាការ​លុបបំបាត់​ការធ្វើ​ទារុណកម្ម​អ្នកទោស​នៅ​វៀតណាម

​វ៉ាស៊ីនតោន — ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ បានប្រកាស​បើក​យុទ្ធនាការ​ ដើម្បី​បញ្ឈប់​ការធ្វើ​ទារុណកម្ម​អ្នកទោស ​នៅក្នុង​ប្រទេស​វៀតណាម​ ដែល​ក្នុងនោះ​មាន​អ្នករងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​ទទួលរង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​ ពី​រដ្ឋាភិបាល​កំ​ម្មុយ​និ​ស្ត​វៀតណាម​ ដោយសារតែ​ជំនឿ​សាសនា ​និង​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​។​ ​តាម​របាយការណ៍​ស្តីពី ​«​ការធ្វើ​ទារុណកម្ម​និង​ការធ្វើ​ទុក​បុក​ម្នេញ​អ្នកទោសនយោបាយ​បាយ ​និង​ជំនឿ​សាសនា​ នៅ​ប្រទេស​វៀតណាម​» ដែល​បានចេញ​ផ្សាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង មន្ទីររដ្ឋសភាជាតិ​សហរដ្ឋអាមេរិក​ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ បាន​លើកយក​ករណី​នៃ​ការធ្វើ​ទារុណកម្ម​អ្នកទោស​ ដោយ​ការ​ឆក់​ខ្សែភ្លើង ការ​វាយតប់ ការ​ជ្រមុជ​ទឹក​ និង​ការដាក់​ឃុំ​ក្នុង​គុក​ងងឹត​ជាដើម​។ របាយការណ៍​នេះ​ក៏បាន​លើកឡើង​ ពី​ករណី​សិក្សា​លើ​សកម្មជន​សិទ្ធិ​ដីធ្លី​ខ្មែរ​កម្ពុជា​ក្រោម​ និង​ពលរដ្ឋ​កម្ពុជា​ ដែល​ជួយ​ដល់​អ្នករត់​មកសុំ​សិទ្ធិ​ជ្រកកោន​ផងដែរ​។​ ព្រះ​តេជគុណ​ យ័ញ តូន បច្ចុប្បន្ន​គង់ នៅ​រដ្ឋ​ផេ​ន​ស៊ី​វេ​នៀ សហរដ្ឋអាមេរិក ធ្លាប់​ត្រូវបាន​អាជ្ញាធរ​វៀតណាម ​ចាប់​ដាក់ពន្ធនាគារ​រយៈ​ពេល​បួន​ឆ្នាំ ​កាលពី​ថ្ងៃទី​ ៨ ​ខែកុម្ភៈ​ឆ្នាំ​ ២០០៧​ ដោយសារតែ​បាន​ដឹកនាំ​ព្រះសង្ឃ​ចំនួន​ ២០០​ អង្គ​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​គោរព​សាសនា​ និង​សិទ្ធិមនុស្ស​បាន​ថ្លែងប្រាប់​ដល់​សន្និសីទ​សារព័ត៌មាន​ថា​ ក្នុង​រយៈពេល​នៃ​ការឃុំ​ឃាំង​នោះ​ព្រះអង្គ​បាន​ប្រឈមមុខ​នឹង​ការធ្វើ​ទារុណកម្ម​យ៉ាងខ្លាំង ​ក្នុង​រយៈពេល ​៦​ ខែ​ជាប់ៗ ​គ្នា​ដោយ​មិនឱ្យ​ក្រុមគ្រួសារ​ដឹង​ដំណឹង​អ្វី​ទាំងអស់​។​ ព្រះអង្គ​បាន​រៀបរាប់​ឡើងវិញ​ពី​ស្ថានភាព​នោះ ថា​៖ […]

Read more ›