យួន​កម្ទេច​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​បិទបាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​

November 29, 2014 6:32 AMComments Off on យួន​កម្ទេច​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​បិទបាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​
ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង នៅពេល​ថ្មី ៗ នេះ គឺ​ថ្ងៃ សុក្រ ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៤ មិត្ត​ហ្វេ​ស្បុ​ក​ជាច្រើន ជាពិសេស​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម បានដាក់​ប្រកាស​រូបភាព​ខ្លោងទ្វារ​ចូលទៅ​កាន់​ទីក្រុង​ព្រះ​ត្រពាំង ដែល​កំពុង​ត្រូវ​អាជ្ញាធរ​យួន​នៅ​ខេត្ត​ព្រះ​ត្រពាំង ចេញ​បញ្ជា​ឲ្យ​រុះរើ​កម្ទេចចោល​ដោយ​អាង​លេស​ថា មាន​រថយន្តស្ទូច​មួយ​គ្រឿង​បាន​បុក​ពារ​ដំបូល​ខាងលើ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​លែង ទ្រាំទ្រ​តទៅទៀតបាន ។ ពាក្យ​ប្រកាស​នៅលើ ហ្វេ​ក​បុក​ជាច្រើន​នោះ មិត្ត​ហ្វេ​ក​បុក​ទាំងឡាយ សុទ្ធតែ​បាន​បញ្ចេញ​គំនិត​យោបល់ និង​ទស្សនៈ​ផ្សេង ៗ ពីគ្នា ដើម្បី​សំដែង​ទឹកចិត្ត​ស្រណោះ​ស្តាយ​វប្បធម៌​របស់​ជាតិ​របស់ខ្លួន​ដែល​កំពុង​ត្រូវ​យួន​បំផ្លាញ ខ្លះ​បាន​សរសេរ​ជា​អក្សរ​ខ្មែរ ខ្លះ​សរសេរ​ជា​អក្សរ​អង់គ្លេស ខ្លះទៀត​សរសេរ​ជា​អក្សរ​យួន សុទ្ធសឹង​មាន​ខ្លឹមសារ​មិន​ដូចគ្នា គឺ​ខ្លះ​សំដែង​ការ​សោកសៅ​ស្តាយ​កេរដំណែល​វប្បធម៌​ដូនតា​ដែល​បាន​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ​, ខ្លះ​យំទួញ​ទាមទារ​ឲ្យ​រក្សាទុក​គង់​រូប​ដូចដើម​, ខ្លះ​ដង្ហោយហៅ​គេឯង ហៅ​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​យួន​បន្ត​បំផ្លិចបំផ្លាញ​វប្បធម៌​ជា​វត្ថុតាង​ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​ទំនើង​, ខ្លះ​ថា​យួន​បំផ្លាញ​អត្តសញ្ញាណ​ជាតិខ្មែរ ទុក​ដូច​បំផ្លាញ​ជីវិត​ខ្មែរ​, ខ្លះ​ថា​មើលទៅ​ឃើញ​ខ្លោងទ្វារ​ខ្មែរ​ត្រូវ​យួន​ប្រហារ​គួរ​ឲ្យ​ខ្លោចផ្សា​អាណោចអាធ័ម​ទ្រាំ​យំ​មិនបាន​, ខ្លះ​សំដែង​ការក្តៅក្រហាយ​ជេរប្រទេច​ផ្តន្ទា​ដាក់​ផ្តាសា​ឲ្យ​យួន​វិនាស​ សាបសូន្យ​ទាន់​ហាន់ , ខ្លះ​សំដែង​ការ​អស់សង្ឃឹម​អួលដើមក​និយាយ​អ្វី​មិន​ចេញ​ក៏​ដាក់​បានត្រឹមតែ​រូប​សញ្ញា​សម្រក់​ទឹកភ្នែក​យ៉ាង​សង្វេគ​, ខ្លះ​រៀបរាប់ថា​ពីថ្ងៃ​នេះ​ទៅ​លែង​បាន​យល់​ខ្លោងទ្វារ​ជា​ដួងព្រលឹង​ខ្មែរក្រោម […]

Read more ›