VOKK – សំឡេងកម្ពុជាក្រោម – ថាច់ ប្រីជា គឿន

ព្រាត់

November 25, 2013 8:44 AM0 comments
ព្រាត់

ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៧) ធម្មជាតិបច្ចុប្បន្នប្លែកសែនប្លែក ក្លាយជារហែកញែកពីគ្នា ឲ្យឃ្លាតទីទៃសែនរងា កម្មអ្វីផ្តន្ទាឲ្យទុក្ខា ។ ព្រះចន្ទនិមលព្រាត់រាត្រី ឯព្រះសុរិយឫទ្ធថ្លៃថ្លា ព្រាត់ប្រាសពេលថ្ងៃសែនខ្លោចផ្សា ញ៉ាំងលោកអន្ធការាស្ត្រទុក្ខភ័យ ។ កុកព្រាត់ពីបឹងប្រឹងលាក់ខ្លួន បុប្ផាព្រាត់សួនពួនក្នុងព្រៃ អន្ទង់ព្រាត់ភក់ទុក្ខរីងរៃ គង្គាព្រាត់ត្រីក្ស័យជន្មា ។ ព្រះសង្ឃឃ្លាតវត្តព្រាត់បុរី ស្រណោះរាជសីហ៍ព្រាត់គុហា ភ្នែកព្រាត់គំហើញរូបនានា ត្រចៀកប្រែជាព្រាត់សំឡេង ។ កាយព្រាត់បេះដូងយោងលាមក កំពង់ព្រាត់ទូកសោកសង្រេង ស្ករព្រាត់រស់ផ្អែមសែនចម្បែង ល្វីងព្រាត់ពីស្លែងរែងកំសត់ ។ ព្រាត់ ! ព្រាត់! យ៉ាងហ្នឹងពឹងលើអ្វី បើរឿងអ្វីៗសុទ្ធតែព្រាត់ កម្មកាចសាហាវមកពង្រាត់ ឲ្យខ្មែរខ្ញុំព្រាត់ៗពីខ្មែរ ៕ ៚

Read more ›

កវី

8:31 AM0 comments
កវី

ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៩) កវីគឺជានាវាផ្ទុកវោហារ ឬជាអ្នកបញ្ជូនសារអាថ៌កំបាំង កកាយប្រាយប្រាប់មនុស្សគ្មានលាក់បាំង ឬជាកញ្ចក់បញ្ចាំងផ្ទាំងជីវិត ។ កវីគឺជាអ្នកស្រមើស្រមៃ រាល់យប់ថ្ងៃដងប៉ាកកាគឺជាមិត្ត យកក្រដាសកាសធម្មជាតិឲ្យចូលជិត មកនែបនិត្យរួមស្នេហស្និទ្ធនឹងមនុស្សា ។ កវីគឺជាសួនផ្កាចម្រុះពណ៌ បញ្ចេញសម្រស់ស្រស់ល្អគួរទស្សនា អ្នកមានកង្វល់ខ្វាយខ្វល់ក្នុងចិន្តា បានទតហើយក្នុងឱរាស្បើយទុក្ខភ័យ ។ កវីគឺជាថ្នាលបណ្តុះសត្យារម្មណ៍ ជនគ្រប់ឋានានុក្រមប្រុសឬស្រី បានយល់ហើយដុះគំនិតដូចកវី សម្រិតសម្រាំងជាថ្មីន័យជីវិត ។ កវីគឺជាគ្រូវេទមន្តដ៏មហិមា អាចកាឡាខ្លួនទៅជាមារមានឫទ្ធ ជារាហូមានអំណាចដោយនិមិត ចាប់អង្អែលថើបស្នេហ៍ស្និទ្ធរឹតចន្ទថ្លៃ ។ កវីគឺជាវិចិត្រករដៃឯក និពន្ធរឿងរ៉ាវចម្លែកក្នុងលោកីយ៍ ទៅជាផ្ទាំងគំនូរដ៏ស្រស់ប្រិមប្រិយ អ្នកយល់ន័យនឹងសើចជួនទឹកនេត្រា ។ កវី !កវី ! ជាស្ពានមេត្រីនៃបេះដូង ជនប្រុសស្រីយាត្រាឆ្លងក្រងស្នេហា ដោយសម្តីសំដៅសំនួនជួនវោហារ សារភាពប្រាយប្រាប់ចិន្តាថាស្រឡាញ់ ៕៚ —— ពន្យល់ពាក្យ កវី [អានថា] កៈ-វ៉ី សំ. […]

Read more ›

កញ្ឆែតលើគោក

8:21 AM0 comments
កញ្ឆែតលើគោក

ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៩) ជាតិកញ្ឆែត អណ្តែតខ្លួនស្ងួនស្ម័គ្រស្មោះ ប្រឹងបោះពួយត្រួយលូតលាស់ស្រស់ខៀវខ្ចី មានប្រយោជន៍ដល់ពូជមនុស្សបេះទៅឆី ជាអន្លក់ឬអន្លៃទាំងស្រីប្រុស ។ រដូវប្រាំងរាំងហែងហួតស្ងួតផែនដី ត្រពាំងរីងដាច់អាល័យក្ស័យស្រណោះ កញ្ឆែតស្គមវលិលោមដីដើម្បីរស់ ក្រោមសូរសែងលែងលូតលាស់អស់ត្រួយខ្ចី ។ ត្រួយស្វិតក្រៀមឫសបៀមដីលៃដង្ហើម មានជីវិតបឺតសន្សើមពេលរាត្រី ចិញ្ចឹមវលិត្រដររស់ព្រោះខ្លាចក្ស័យ វារីជាតិកញ្ឆែតថ្លៃអន្លៃស្រស់ ។ បើត្រពាំងនៅរាំងស្ងួតហួតភក់ល្បាប់ ដីបែកល្ហែងកញ្ជែតស្លាប់ងាប់ក្រៀមក្រោះ ពូជមនុស្សាខានពិសាត្រួយខ្ចីស្រស់ ព្រោះកញ្ជែតផុតពូជអស់រស់ក្នុងស្លាប់ ៕៚ ថ្ងៃ ៧ រោច ខែ ជេស្ឋ ឆ្នាំ ថោះ ត្រីស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា មិថុនា គ. ស. ២០១១

Read more ›

ខ្ញែរឡើងទ្រើង

8:05 AM0 comments
ខ្ញែរឡើងទ្រើង

ដោយ ថាច់ ប្រីជា គឿន (មេពាក្យ​៧ ) វស្សាភ្លៀងធ្លាក់ចាក់ជោកដី ខ្ញែរដុះផុតដីត្រួយខ្ចីលាស់ ស្មានថាប្រពាយអន្លក់ស្រស់ ធ្វើទ្រើងឲ្យបោះពួយវលិថ្លៃ ។ ថែទាំថ្នមថ្នាក់ចាក់ស្រោចទឹក ក្នុងចិត្ត​គិតនឹកនឹងបានឆី បន្លែខ្ចីស្រស់ផ្លែប្រពាយ បីបាច់រាល់ថ្ងៃក្នុងចម្ការ ។ ខែប្រាំងឈានមកពន្លកខ្ញែរ បញ្ចេញផ្កាផ្លែដូចប្រាថ្នា សប្បាយចិត្តហួសព្រោះគិតថា ជិតបានពិសាផលាស្រស់ ។ ដល់ពេលកំណត់ខ្ញែរទុំជោរ ព្រះពាយផាត់មក៍គ្មានស្រណោះ នាំយកមមីសខ្ញែររមាស់ រោលមនុស្សស្រីប្រុសក្តៅក្រហាយ ៕ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះត្រីស័ក ព.ស.២៥៥៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១១

Read more ›

ក្រឹមមាសក្នុងដប

8:01 AM0 comments
ក្រឹមមាសក្នុងដប

ដោយ ថាច់ ប្រីជា គឿន (បទកាកគតិ) ក្រឹមមាសពូជត្រី រស់ក្នុងកុន្នទី ពុំស្គាល់សមុទ្ទ បានចូលក្នុងដប ម្ចាស់គាប់ស្នេហ៍ស្និទ្ធ សម្ញែងពលឫទ្ធ ដាក់តែគ្នាឯង ។ ស្រកីស្រកា ដូចមាសភ្លឺថ្លា ភ្លឺផ្លេកចិញ្ចែង បាននៅក្នុងដប ងប់ជោរម្នាក់ឯង ពាលដាក់គេឯង លែងស្គាល់ពូជភ្ងា ។ បញ្ចេញស្រកា ដាក់ពូជមច្ឆា ក្រឹមជាតិដូចគ្នា ខ្លួននៅក្នុងដប ស្មានថាសួគ៌ា ខំប្រឹងជល់គ្នា ផ្គាប់ផ្គុនម្ចាស់នាយ ។ រីឯក្រឹមក្តារ គិតពិភាក្សា នឹងក្រឹមទន្សាយ ស្រងាកចិត្តថា ក្រឹមមាសនឹងក្ស័យ ព្រោះពូកែវ៉ៃ បានតែគ្នាឯង ។ បើក្រឹមមាសខ្លាំង គួរចេញតតាំង នឹងពូជអណ្តែង ដែលមានពិសពុល គ្រោះថ្នាក់ក្រៃលែង មិនគួរចំបែង គ្នាឯងសោះឡើយ ។ ម្ចាស់លែងត្រូវការ ចាប់ច្រាស់ស្រកា ស្លនឹងល្មៀតហើយ ជប់លៀងព្រៀងលាន សប្បាយរំភើយ […]

Read more ›

ពូជមាន់ជល់

7:54 AM0 comments
ពូជមាន់ជល់

ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៩) ពូជអណ្ឌៈញាស់ពីមាន់មេតែមួយ កើតទុក្ខព្រួយកូនមួយគ្រករកជល់គ្នា ភ្លេចសម្បុកស៊កចំបើងទ្រាប់ពងភ្ងា ផ្គាប់ម្ចាស់ថ្មីចិត្តពាលាជាសត្រូវ ។ ម្ចាស់ចិញ្ចឹមត្រឹមទុកជល់ភ្នាល់ចំណេញ ឲ្យចំណីឆីឥតម្នេញវេញតម្រូវ ទទះស្លាបជាប់ក្នុងជាលពាលពេកកូវ ប្រឹងរងាវស្ទាវរងើមិនពើស្លាប់ ។ គំនិតណោតឆោតឆៅឆេវរងាវកាយ សម្រួចខ្នាយកាយសម្ញែងរែងសណ្តាប ភ្លេចផៅពងក្នុងសម្បុកគ្រកមេក្រាប ជល់ដល់ស្លាប់ដាបលោហិតដិតធរណី ។ កិច្ចសម្រេចស្រេចតែម្ចាស់ខ្ទះរងចាំ ទឹកក្តៅដាំត្រាំអានាងលាងឆាខ្ញី ជាអាហារការលៀងភ្ញៀវឆែវមេត្រី ជីវិតស្លាប់អាប់ឥតន័យក្ស័យកិត្តិយស ៕៚ ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព.​ ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ. ស. ២០១១

Read more ›