ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក

November 29, 2013 1:18 AM0 comments
ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក

ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK ការ​ទទួលទាន​ពេលព្រឹក​នាំ​ឲ្យ​មាន​ល្អ​ដល់​សុខភាព ប៉ុន្តែ​ការទទួល​ទាន​មិន​ត្រឹមត្រូវ​ក៏​មិនមាន​ប្រយោជន៍​ដែរ ។ វា​មិន​ត្រឹមតែ​ធ្វើ ឲ្យ​អ្នក​ហត់ ខ្វះ​ថាមពល​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ នៅ​ថែមទាំង​ប៉ះពាល់​ដល់​ទម្ងន់​របស់​អ្នក ។ អត្ថបទ​នេះ​សូម​រាយការណ៍ កំហុស មួយចំនួន​អំពី​ការ​ទទួលទាន​ពេលព្រឹក ដែល​អ្នក​គួរ​នឹង​ជៀសវាង ។​ ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក ១. ទទួលទាន​ភ្លាមៗ ក្រោយពេល​ក្រោក​ឡើង​ពី​ដំណេក​ ​តាមពិត​ការទទួល​ទាន​ភ្លាមៗ​ក្រោយពេល​ទើបនឹង​ក្រោក​ឡើង​ពី​ដំណេក​មិនមាន​ប្រយោជន៍​សម្រាប់​សុខភាព​ទេ ផ្ទុយទៅវិញ វា អាច​បំផ្លាញ​ក្រពះ​អ្នក​ទៀង​ផង ។​ ​ក្រោយ​រយៈពេល​ដេក ប្រព័ន្ធ​រំលាយ​អាហារ​នៅ​រក្សាទុក​មួយចំនួន​អាហារ​បាន​បរិភោគ​ពេល​ល្ងាច ដូច្នោះ​ហើយ វា​ត្រូវការ វេលា​មួយរយៈ​ទៀត​ដើម្បី​រំលាយ​អស់​អាហារ​នោះ ។ ប្រសិនបើ​អ្នកទទួល​អាហារ​ចូល​ទៀត ចំនួន​អាហារ​នាំ​ឲ្យ​អាហារ​ដែល ត្រូវ​រំលាយ ច្រើនឡើង វា​ប៉ះពាល់​មិនតិច​ទេ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ។​ ​ដូច្នោះ​ហើយ ក្រោយពេល​ក្រោក​ឡើង​ពី​ដំណេក អ្នក​គួរ​ធ្វើ​អ្វី​សិន រួច​ប្រហែល ២០ ឬ ៣០ នាទី​ក្រោយ​ចាប់ផ្ដើម​ទទួលទាន […]

Read more ›