VOKK – សំឡេងកម្ពុជាក្រោម – វិថីជីវិត

ថ្នាំ​វីតាមីន​ចម្រុះ​មិនសូវ​មាន​​​ប្រយោជន៍ ដល់​​អ្នកសុខភាពល្អ​

December 18, 2013 6:43 AM0 comments
ថ្នាំ​វីតាមីន​ចម្រុះ​មិនសូវ​មាន​​​ប្រយោជន៍ ដល់​​អ្នកសុខភាពល្អ​

ក្រុង​ញូវយ៉ក៖  ការ​ទម្លាប់​ញ៉ាំ​ថ្នាំ​វីតាមីន​ចម្រុះ​ច្រើន​មុខ​រាល់​ថ្ងៃ​មិនអាច​ធ្វើ​ឲ្យសុខភាព​ផ្លូវ​ចិ​ត្តប្រសើរ​ឡើង ឬ​បង្កើន​ការ​ចង​ចាំ​នោះ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត ការ​ប្រើ​ថ្នាំ​វីតាមីន​ច្រើន​មុខក៏​​មិនអាច​កាត់ បន្ថយ​កា​រប្រឈម​នឹង​ជំងឺ​​គាំង​បេះដូង​ ឬ​ផុត​ពី​ស្លាប់​ដោយ​សារ ​ជំងឺ​នេះ​បាន​ឡើយ ។ ជា​រៀង​រាល់ឆ្នាំ​ ពល​រដ្ឋ​អាមេរិក​បាន​ចំណាយ​ ២​៨​ ពាន់​លាន​ដុល្លារ​លើ​ការ​ជាវ​ទិញ​ថ្នាំ​វីតាមីនចម្រុះ​នេះ ​។ ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អមាំមួន ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ ​​មិន​មាន​គុណ​ប្រយោជន៍​អ្វី​ច្រើន​ដល់រាង កាយ​នោះ​ទេ ប៉ុន្តែ ​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ឬ ​ខ្វះ​ជីវជាតិ​នោះ ថ្នាំ​វីតាមីន​​ចម្រុះនេះ ​ ​ក៏​រួម​ចំណែក​​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ខ្លះៗ​ ដែរ ៕ Press Association

Read more ›

ញ៉ាំ​ទឹកឃ្មុំ​មុន​ចូល​ដំណេក ​អាច​ជួយសម្រក​ទម្ងន់​

December 11, 2013 7:54 AM0 comments
ញ៉ាំ​ទឹកឃ្មុំ​មុន​ចូល​ដំណេក ​អាច​ជួយសម្រក​ទម្ងន់​

ក្រុង​ញូវយ៉កៈ កម្ម​វិធី​សិក្សា​ស្រាវ​ជ្រាវ​ពី​សុខ​ភាព​មនុស្ស​មួយដែល​​រៀបចំ​ដោយ​អ្នក​ឯក​ទេស​ចំណី​អាហារ​បំប៉ន​ របស់​លោក ម៉ៃ​ មេកអីុន​ បាន​រក​ឃើញ​​ថា​ ទឹក​ឃ្មុំ​គឺ​ជា​សារ​ជាតិស្ករ​ពី​ធម្មជាតិ​​ ឬ​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​បែប​ក្នុង​ការ​សម្រក​ទម្ងន់ ។ តាម​ធម្មតា​គេ​តែង​ហាម​ប្រាម​ចំពោះ​ចំណី​អាហារ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​ដូច​ជា បង្អែម​ នំប៉័ង​ និង​នំ​ផ្អែម​ផ្សេងៗ​ទៀត​​ ដោយ​ថា ពពួក​អាហារ​ទាំង​នេះ​​​មិនមាន​ផល​​ល្អ​ចំពោះ​សុខ​ភាព​ឡើយ។ តែ​សម្រាប់​ជាតិ​ផ្អែម​របស់​ទឹក​ឃ្មុំ​វិញ​បែរ​មាន​ប្រយោជន៍ ​។ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ណែនាំ​ថា ​ទម្លាប់​ញ៉ាំ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​រាល់​ថ្ងៃ​ជា​មួយ​ទឹក​ក្តៅ​មុន​ពេល​ចូល​គេង​នោះ​ជា​វិធី​ជួយ​សម្រក​ទម្ងន់​បាន ព្រោះ​ជាតិ​ផ្អែម​នៃ​ទឹក​ឃ្មុំ​ ធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​ទទួល​បាន​ភាព​ឆ្អែត និង​កាត់បន្ថយ​ចំណង់​ញ៉ាំ​អាហារ​ផ្អែម​ដទៃ​ទៀតផង​ដែរ ៕ ភ្នំពេញប៉ុស្តិ៍

Read more ›

ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ពោត​បារាំង​

December 8, 2013 7:05 AM0 comments
ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ពោត​បារាំង​

​សឺ​ង វិចិត្រ – VOKK – ពេល​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ពោត​បារាំង​នឹង​ក្លាយជា​បរិស្ថាន​សម្រាប់​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​លូតលាស់ ផលប្រយោជន៍​មិន​ចាញ់​ទឹកដោះជូរ​ប៉ុន្មាន​ទេ វា​ជម្រុញ​ឲ្យ​ដំណើរការ​បង្កើត​វីតាមីន​ស៊ី ។ ​ពោត​បារាំង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ជា Okra និង​ឈ្មោះ​វិទ្យាសាស្ត្រ ជា Hibicus enculentus L. (Albelmoschus enculentus Wight et Arn) មាន​ប្រភព​កំណើត​ពី​អាហ្វ្រិក​ខាងលិច មាន​សមត្ថភាព​ទ្រាំ​នឹង​ក្ដៅ​រាំង​បានល្អ ហើយ​បាន​ដាំ​ដុះ​នៅ​តំបន់​ត្រូ​ពិ​ក ដូចជា​អាមេរិក​ខាងត្បូង ។ នៅ​កម្ពុជា និង កម្ពុជា​ក្រោម ពោត​បារាំង​នេះ​បាន​ដាំ​ដុះ​ជាច្រើន​ណាស់ ហើយ​អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​រដូវ ឬ ច្រើន​រដូវ ។ ​សម្បូរ​ដោយ​អាស៊ីទ​ហ្វ័​រ​លិ​ក៖ ជា​យូរ​មកហើយ ខ្មែរ​យើង​ធ្លាប់ប្រើ ដើម ស្លឹក និង ផ្លែ​ពោត​បារាំង​នៅ​តូច ដែលមាន​រសជាតិ ជូរៗ ត្រជាក់ សម្រាប់​ព្យាបាល​ជំងឺ​ពិបាក​បត់ជើងតូច រោគ​ប្រមេះ ។ ឫស និង […]

Read more ›

ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក

November 29, 2013 1:18 AM0 comments
ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក

ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK ការ​ទទួលទាន​ពេលព្រឹក​នាំ​ឲ្យ​មាន​ល្អ​ដល់​សុខភាព ប៉ុន្តែ​ការទទួល​ទាន​មិន​ត្រឹមត្រូវ​ក៏​មិនមាន​ប្រយោជន៍​ដែរ ។ វា​មិន​ត្រឹមតែ​ធ្វើ ឲ្យ​អ្នក​ហត់ ខ្វះ​ថាមពល​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ នៅ​ថែមទាំង​ប៉ះពាល់​ដល់​ទម្ងន់​របស់​អ្នក ។ អត្ថបទ​នេះ​សូម​រាយការណ៍ កំហុស មួយចំនួន​អំពី​ការ​ទទួលទាន​ពេលព្រឹក ដែល​អ្នក​គួរ​នឹង​ជៀសវាង ។​ ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក ១. ទទួលទាន​ភ្លាមៗ ក្រោយពេល​ក្រោក​ឡើង​ពី​ដំណេក​ ​តាមពិត​ការទទួល​ទាន​ភ្លាមៗ​ក្រោយពេល​ទើបនឹង​ក្រោក​ឡើង​ពី​ដំណេក​មិនមាន​ប្រយោជន៍​សម្រាប់​សុខភាព​ទេ ផ្ទុយទៅវិញ វា អាច​បំផ្លាញ​ក្រពះ​អ្នក​ទៀង​ផង ។​ ​ក្រោយ​រយៈពេល​ដេក ប្រព័ន្ធ​រំលាយ​អាហារ​នៅ​រក្សាទុក​មួយចំនួន​អាហារ​បាន​បរិភោគ​ពេល​ល្ងាច ដូច្នោះ​ហើយ វា​ត្រូវការ វេលា​មួយរយៈ​ទៀត​ដើម្បី​រំលាយ​អស់​អាហារ​នោះ ។ ប្រសិនបើ​អ្នកទទួល​អាហារ​ចូល​ទៀត ចំនួន​អាហារ​នាំ​ឲ្យ​អាហារ​ដែល ត្រូវ​រំលាយ ច្រើនឡើង វា​ប៉ះពាល់​មិនតិច​ទេ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ។​ ​ដូច្នោះ​ហើយ ក្រោយពេល​ក្រោក​ឡើង​ពី​ដំណេក អ្នក​គួរ​ធ្វើ​អ្វី​សិន រួច​ប្រហែល ២០ ឬ ៣០ នាទី​ក្រោយ​ចាប់ផ្ដើម​ទទួលទាន […]

Read more ›

រឿង អញ្ញត្រភិក្ខុ (វគ្គ ២)

October 29, 2013 6:05 PM0 comments
រឿង អញ្ញត្រភិក្ខុ (វគ្គ ២)

“រឿង អញ្ញត្រភិក្ខុ” អមដោយគាថា​ប្រែ ឋិត​នៅក្នុង​ជំពូក​ចិត្តវគ្គ  នៃ​គម្ពីរ​ធម្មបទដ្ឋកថា ភាគ ១ សម្ដែង​ដោយ ព្រះតេជព្រះគុណ ចៅ សុខ (​ស​ទ្ធ​ម្មោ​) ជា​សមណ​និស្សិត​ថ្នាក់អនុបណ្ឌិត ផ្នែក​អភិ​វ​ឌ្ឃ​សង្គម នៃ សកលវិទ្យា​ល័យ មហា​ចុ​ឡា​ឡុងកន​រាជ​វិទ្យាល័យ នៅក្នុង​ប្រទេស​ថៃ។ រឿង អញ្ញត្រភិក្ខុ

Read more ›

រឿង អញ្ញត្រភិក្ខុ (វគ្គ ១)

6:01 PM0 comments
រឿង អញ្ញត្រភិក្ខុ (វគ្គ ១)

“រឿង អញ្ញត្រភិក្ខុ” អមដោយគាថា​ប្រែ ឋិត​នៅក្នុង​ជំពូក​អប្បមាទវគ្គ  នៃ​គម្ពីរ​ធម្មបទដ្ឋកថា ភាគ ១ សម្ដែង​ដោយ ព្រះតេជព្រះគុណ ចៅ សុខ (​ស​ទ្ធ​ម្មោ​) ជា​សមណ​និស្សិត​ថ្នាក់អនុបណ្ឌិត ផ្នែក​អភិ​វ​ឌ្ឃ​សង្គម នៃ សកលវិទ្យា​ល័យ មហា​ចុ​ឡា​ឡុងកន​រាជ​វិទ្យាល័យ នៅក្នុង​ប្រទេស​ថៃ។ រឿង អញ្ញត្រភិក្ខុ

Read more ›