ចង់បាន​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​ ​ត្រូវមាន​សិទ្ធិ​ម្ចាស់ការ​លើទឹក​ចិត្ត​ជាមុន​

June 27, 2013 7:04 PM0 comments
ចង់បាន​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​ ​ត្រូវមាន​សិទ្ធិ​ម្ចាស់ការ​លើទឹក​ចិត្ត​ជាមុន​

ដោយ ថាច់ ប្រីជា គឿន​ | ទស្សនៈ សារព័ត៌មាន ព្រៃនគរ លេខ ២៨ ឆ្នាំ​ទី ២ | ចេញផ្សាយ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១ ​ប្រជាជាតិ​ខ្មែរក្រោម​នៃ​ដែនដី​កម្ពុជា​ក្រោម​មិនដែល​ទទួលបាន​នូវ​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​របស់ខ្លួន​ទេ  បើទោះបី​មកដល់​ថ្ងៃនេះ​មាន​រយៈពេល ៦៣ ឆ្នាំ​ហើយ ដែល​អង្គការសហប្រជាជាតិ​បានចេញ សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី​សិទ្ធិ​របស់​មនុស្ស​នៅក្នុង​ពិភពលោក ចាប់តាំងពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ មក ។ ក្នុងអំឡុង ៦៣ ឆ្នាំ ក្រោយពី​អង្គការសហប្រជាជាតិ​បានចេញ សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី សិទ្ធិមនុស្ស​នេះ ប្រជាជាតិ​ខ្មែរក្រោម​នៅតែ​កំពុង​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​មនុស្ស យ៉ាងធ្ងន់ធ្ងរ​ពីរ​បប​មួយ​ទៅ​របប​មួយ​ឥត​ស្រាកស្រាន្ត ។ ការរើសអើង​ពូជសាសន៍​ឈានទៅដល់​ការជិះជាន់ និង​សម្លាប់​រង្គាល​លើ​ប្រជាជាតិ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​នោះ  បាន​ជម្រុញ​ឲ្យ​ខ្មែរ ក្រោម​ងើបឡើង​តស៊ូ​ដើម្បី​សិទ្ធិ​ម្ចាស់ការ​របស់ខ្លួន​ជា​បន្តបន្ទាប់​ឥតឈប់ឈរ ។ តាំងពី​ប្រជាជាតិ ដើម​មួយ​ដែល​ត្រូវបាន​គេ​បំភ្លេចចោល ហើយ​ឈានទៅដល់​ការបង្ហាញ​វត្តមាន​របស់ខ្លួន​នៅក្នុង​ឆាក អន្តរជាតិ នាពេល​បច្ចុប្បន្ននេះ  […]

Read more ›

ធ្វើ​បែបណា​ទើប​អាច​ដឹងថា​នរណា​ជា​ខ្មែរក្រោម នរណា​ជា​យួន​?

6:51 PM0 comments
ធ្វើ​បែបណា​ទើប​អាច​ដឹងថា​នរណា​ជា​ខ្មែរក្រោម នរណា​ជា​យួន​?

ដោយ ថាច់ ប្រីជា គឿន​ | បទ​បរិយាយ​របស់ កាសែត ព្រៃនគរ លេខ ២៤ ឆ្នាំ​ទី ២ | ចេញផ្សាយ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១ ​អត្ថន័យ​ពាក្យ​ថា យួន​ ៖ ​ដើម្បី​បាន​ជ្រាប​ច្បាស់​ថា អ្នកណា​ជា​ជនជាតិ​យួន និង​អ្នកណា​ជា​ប្រជាជាតិ​ខ្មែរក្រោម ដែល​កំពុង​រស់ នៅក្នុង​ប្រទេស​កម្ពុជា​នោះ យើង​អាច​សង្កេតមើល និង​ធ្វើការ​ប្រៀបធៀប​រវាង​ខ្មែរក្រោម និង​ជនជាតិ​យួន នូវ កត្តា មួយចំនួន​ដូចជា​យីហោ​ហាង​របស់​ជនជាតិ​យួន​នៅ​កម្ពុជា ភាសា ឈ្មោះ​នាមត្រកូល សា​សា​នា ទីកន្លែង​កំណើត និង​ចិត្តគំនិត ដូចខាងក្រោម ។

Read more ›

របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ នឹង​រលំ ​ដោយសារ​ចលនា​ជនជាតិ​ដើម និង លទ្ធិប្រជាធិបតេយ្យ​

6:25 PM5 comments
របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ នឹង​រលំ ​ដោយសារ​ចលនា​ជនជាតិ​ដើម និង លទ្ធិប្រជាធិបតេយ្យ​

​ដោយ ថាច់ ប្រីជា គឿន​ | បទ​បរិយាយ​របស់ កាសែត ព្រៃនគរ លេខ ២៤ ឆ្នាំ​ទី ២ ចេញផ្សាយ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១ ​ជនជាតិដើម ៤ ក្រុម​ធំៗ រួមមាន​ខ្មែរក្រោម ចាម្ប៍   ម៉ុង​តៃ​ញ៉ា និង ហ្មុ​ង នៅក្នុង​ប្រទេស​វៀតណាម ចាប់ផ្តើម ក្រោក​ឡើង​តស៊ូ​ដើម្បី​សិទ្ធិ​ម្ចាស់ការ​របស់ខ្លួន​ជា​បន្តបន្ទាប់ ។ ចំណែក​ជនជាតិភាគតិច​ទាំង ៤៩ និង​ជនជាតិ​យួន​អ្នក​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​មួយទៀត បាន​ក្រោក​ឡើង​តស៊ូ​ប្រឆាំងនឹង​រដ្ឋា​ភិ បាល​វៀត ណា​ម​ដើម្បី​សិទ្ធិសេរីភាព​របស់​ពួកគេ​គ្រប់ទិសទី​ផងដែរ  ។ ការ​ងើបឡើង​តស៊ូ​របស់ ពលរដ្ឋ​វៀតណាម រួមទាំង​ខ្មែរក្រោម​ផង​នោះ ខណៈដែល​ប្រទេស​វៀត   ណា​ម​បច្ចុប្បន្ន ដឹកនាំ​ដោយ​របប យ​និ​ស្ត​ចេះតែ​ផ្តាច់ការ​ទៅៗ និង​មានការ​រើសអើង​ពូជសាសន៍​ទៅលើ​ក្រុម​ជនជាតិដើម និង​ជនជាតិភាគតិច​យ៉ាងធ្ងន់ធ្ងរ ។​

Read more ›

វៀតណាម​សិទ្ធិ​ជនជាតិដើម​បែប​ជើ់ង​ជាប់​ខ្នោះ​

June 7, 2013 9:12 PM0 comments
វៀតណាម​សិទ្ធិ​ជនជាតិដើម​បែប​ជើ់ង​ជាប់​ខ្នោះ​

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ ​ទិវា​សិទ្ធិ​ជនជាតិដើម ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ពិភពលោក ដោយ​ក្រុម​ជនជាតិដើម​នានា​រួមទាំង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ផង នា​ថ្ងៃទី ១៣ ខែកញ្ញា  ។ កាលបរិច្ឆេទ​នេះ ត្រូវបាន​ជ្រើសរើស​ឡើង​ដើម្បី​រំឭក​ដល់​ការអនុម័ត និង​ការប្រកាស នូវ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិ​ជនជាតិដើម​នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែល​គិត​រហូត​មកទល់ពេលនេះ​មាន​រយៈពេល ៥ ឆ្នាំ កន្លង​ទៅហើយ ។ សេចក្តីប្រកាស​ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ​និង​សេរី​ភាពជា​មូលដ្ឋាន របស់​ជនជាតិដើម​ភាគតិច​ទាំងអស់​ទាំង​ស្ត្រី​និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ជាពិសេស​នៅក្នុង​មាត្រា នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម​ដែរ ។

Read more ›

យួន​កំពុង​លេងល្ខោន​ក្នុង​ឆាក​អន្តរជាតិ​

9:08 PM0 comments
យួន​កំពុង​លេងល្ខោន​ក្នុង​ឆាក​អន្តរជាតិ​

ដោយ សឺ​ង សម្រេច​ | VOKK ​កាលពី​ថ្ងៃទី ២៣ ខែ  កក្កដា ឆ្នាំ ២០១២ កន្លង​ទៅហើយ​ថ្មីៗ​នេះ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោះ​ត​បដិសេធ​មិន​ទទួលស្គាល់​ការសុំ​ចូល​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​នេះ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជាការ​ប្តូរ​ឥរិយាបទ​របស់    គណៈកម្មការ​ក្រុមប្រឹក្សា​នេះ ពី​ការដែល​បានទទួល​ស្គាល់ (Granted) ឱ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​កាលពី​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ ដោយសារ​ការប្រឆាំង​ជំទាស់​យ៉ាងខ្លាំង របស់​តំណាង​រដ្ឋាភិបាល នៃ​ប្រទេស​សា ធារ​ណ​រដ្ឋ​សង្គម និយម​យៀ​ត​ណា​ម ។ ការបដិសេធ របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ​នេះ​បានធ្វើឱ្យ​មជ្ឈដ្ឋាន​នានា មាន​យោ ប​ល់ និង​មាន​កង្វល់​ខុសៗ​ពីគ្នា ។​

Read more ›

អ្នក​លី​ពូថៅ​ដើរកាត់​ផ្សារ​

June 1, 2013 10:02 PM0 comments
អ្នក​លី​ពូថៅ​ដើរកាត់​ផ្សារ​

ដោយ សឺង សម្រេច | VOKK | ថ្ងៃទី 0១ ខែមិថុនា ឆ្នាំ ២០១៣ ​    ​នៅពេលដែល​ប្រទេស​ទាំងឡាយ​ក្នុង​ពិភពលោក​ទាំងមូល រាប់ទាំង​ប្រទេស​ដែល ធ្លាប់តែ​មានឈ្មោះ​លេចធ្លោ​ក្នុង​រឿង​រំលោភសិទ្ធិ​មនុស្ស ជា​ឧទាហរណ៍​មាន​ប្រទេស​ភូមា ជាដើម កំពុងតែ​ទទួលបាន​នូវ​ការកោតសរសើរ​ពី​ម​ជ្ឍ​ដ្ឋា​ន​អន្តរជាតិ ថា​បានធ្វើការ​ផ្លាស់ប្តូរ មួយ​ប្រកបដោយ​វិជ្ជមាន​នោះ គេ​សង្កេតឃើញថា រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម បែរជា កំពុង​ដើរ​បញ្ច្រាស់ទិស ដោយ​បង្ហាញ​នូវ​ឥរិយាបថ​កាន់តែ​អាក្រក់​ឡើងទៅ​វិញ ដោយបាន ចាប់​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​ខ្មែរក្រោម​ដាក់ពន្ធនាគារ និង​ធ្វើ​ទារុណកម្ម ដោយ​គ្មាន​ក្រែង រអែង​ចំពោះ​ភ្នែក​ពិភពលោក​ឡើយ​។

Read more ›

មេរៀន​ខន្តី​ធម៌​

May 30, 2013 12:22 AM0 comments
មេរៀន​ខន្តី​ធម៌​

ដោយ សឺ​ង សម្រេច​ | VOKK ​ពិភពលោក​ចាប់   ផ្តើម​ឆ្នាំ ២០១៣ បាន ១៥ ថ្ងៃ​ហើយ ។ ទោះ ជា​មនុស្សម្នា ក្នុង​សកលលោក បាន ឬ មិនបាន​ស្វាគមន៍  ចាប់ផ្តើម​ឬ​មិន​ចា​ប់ម​ឆ្នាំ​ថ្មី ព្រះ​សុរិយា​ក៏​នៅតែ​រះ នៅពេល​អរុណ្ណោទ័យ ហើយនឹង​លិចទៅ​វិញ នៅ    ប​ច្ចុស​ម័​យ ។ នេះ​ជា​ដំណើរ​ទៀងទាត់​មួយ ដែល​រុញ​សត្តនិករ​ក្នុង​ចក្រ​វា​ឡ​ថា​ឲ្យ​ត្រូវ តែ​ទទួលយក ដោយ​គ្មាន​ជម្រើស​ឡើយ ។ ក្នុង​បរិ​យា កាស ដែល​គ្មានអ្វី​ជា​ទៀងទាត់​នេះ វាសនា​របស់​មនុស្ស ម្នាក់ៗ​នា​ថ្ងៃនេះ គឺជា​ផល​នៃ​អ្វីដែល​គេ​បាន​គិតគូរ​និង​បាន ធ្វើ​ពីថ្ងៃ​-​ខែ​-​ឆ្នាំមុនៗ លើកលែងតែ ភាព​ចៃដន្យ​ខ្លះៗ​ដែល​កើតឡើង​ជាយថាហេតុ តែប៉ុណ្ណោះ​។

Read more ›

តើ​ខ្មែរក្រោម​ទទួល​ឥទ្ធិពល​ពី​ភាសា​យួន​ទាំងស្រុង​មែនឬ​?

May 29, 2013 10:28 PM0 comments
តើ​ខ្មែរក្រោម​ទទួល​ឥទ្ធិពល​ពី​ភាសា​យួន​ទាំងស្រុង​មែនឬ​?

​ដោយ ថាច់ ប្រីជា គឿន​ ​ទោះបី​នៅក្រោម​ការគ្រប់គ្រង​រប​ស់​របប​យួន​ជាច្រើន​ឆ្នាំ​មកហើយ​ក្ដី តែ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម នៅតែ​និយាយ​គ្នា​ជា​ភាសា​ខ្មែរ និង​ប្រើ​អក្សរ​ខ្មែរ​នៅក្នុង​សហគមន៍​របស់ខ្លួន​ជានិច្ច បើទោះបី ភាសា និង​អក្សរ​ជា​ផ្លូវការ​ផ្នែក​រដ្ឋបាល របស់​រដ្ឋាភិបាល​វៀត​ណា​ម បច្ចុប្បន្ន ជា​ភាសា​យួន​ក្ដី ។ ​ការប្រើ​ភាសា​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម អាច​ចែកចេញជា​ពីរ​ប្រភេទ និង​ពីរ​ជំពូក​បុគ្គល ដូចតទៅ​នេះ ៖

Read more ›