VOKK – សំឡេងកម្ពុជាក្រោម – វិចារណកថា

សារ​ពី​កម្ពុជា​ក្រោម ជូន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

April 7, 2015 2:56 PMComments Off on សារ​ពី​កម្ពុជា​ក្រោម ជូន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
សារ​ពី​កម្ពុជា​ក្រោម ជូន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ យុវសង្ឃកម្ពុជាក្រោម | ភិក្ខុ ថាច់ ឌីណេ កុលានុរក្ខិតោ ​ជាដំបូង​សូម​គោរព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម  និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ដែលជា​ទំពាំង​ស្នង​ឫស្សី ព្រមទាំង​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​ទូទាំង​ពិភពលោក​ជាពិសេស​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ។​ សូម​គោរព​លោក​ប្រធាន និង​តំណាង​ជាតិ​សាសន៍​នានាប្រទេស​ដែលមាន​វត្តមាន​ក្នុង​អង្គ​មហាសន្និបាត​ថ្ងៃនេះ ។ ថ្ងៃនេះ ខ្ញុំ​ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប​ក៏ដូចជា​តំណាង​ឲ្យ​យុវជន​ទាំងអស់​ដែល​កំពុង​មានជីវិតរ​ស់ ​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​ដែលជា​ទឹកដី​កំណើត​ខ្លួន​, កំពុង​កើត​សេចក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​មាតុភូមិ​នៃ​ខ្លួន​ហើយក៏​កំពុង​រីករាយ​យ៉ាង​ក្រៃ​លែងយក​អ្វី​មក​ប្រៀប​ពុំបាន​ដោយ​ពេលនេះ​ខ្ញុំ​បាន និង​កំពុងមាន សំឡេង​នៅក្នុង​កន្លែង​មួយ​នេះ​ដែល​ជាតិ​សាសន៍​ទូទាំង​សកលលោក​ទុកចិត្ត​និង​ជឿជាក់​យ៉ាងច្បាស់​ថា “​កន្លែង​យុត្តិធម៌​,​សេរីភាព​,​អ​ព្យា​ក្រិ​ត្យ​ភាព និង ឯករាជ្យ​” ។ កន្លែង​ដែល​ខ្ញុំ​កំពុង​បញ្ចេញ​សំឡេង​នេះ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ថា មាន​នាម​អ្វី​ទេ​ប៉ុន្តែ​ខ្ញុំ​អាច​ដឹងបាន​ថា “​កន្លែង​សម្រាប់​រក​យុត្តិធម៌​ផ្តល់ជូន​ដល់​ជាតិ​សាសន៍​ណា​ដែល​កំពុងមាន​ការបំបាត់​,​បំផ្លិចបំផ្លាញ​,​កែខៃ​រឿង​ពិត​ប្រឌិត​រឿង​កាឡៃ និង​ជិះជាន់​គាប សង្កត់​សិទ្ធិសេរីភាព​ពី​សំណាក់​ជាតិ​សាសន៍​មួយ​ផ្សេង ។ ខ្ញុំ​ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​ដទៃ​ជាច្រើន​ទៀត​មួយអន្លើ​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុងស្រុក​កំពុងតែ​ឆ្កួត​វង្វេង ដោយ​មិនដែល​បាន​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​នៃ​ជាតិ​កំណើត​ខ្លួន​, ធំក្តី​ឡើង​ឃើញតែ​ខ្លួន​សិក្សា​រៀនសូត្រ​តែ​អក្សរសាស្ត្រ​, ភាសា​, ប្រវត្តិសាស្ត្រ​របស់​ជាតិ​សាសន៍​ដទៃ​ហើយ​ខ្លួន​មិន​ប្រាកដថា “​ជា​សាសន៍​អ្វី​ឲ្យ​ប្រាកដ​ទេ​” គ្រាន់តែ​បាន​ដឹងឮ​តៗ​ពី​ដូនតា​ម្តាយ​ឪពុក​ថា “​យើង​ជា​ខ្មែរ​ហើយ​ឯង​ហ្នឹង​ក៏​ជា​ខ្មែរ​ដែរ​” ។ តែ​លុះដល់​ខ្ញុំ​ចង់ដឹងថា​ខ្លួន​ជា​ខ្មែរ​ពិត​ឬទេ​នោះ​ក៏​ខិតខំ​ស្រាវជ្រាវ​រក​ប្រវត្តិ​ដើម្បី​បញ្ជាក់​ជា​តឹកតាង​តែ​ការស្វែងរក​របស់ខ្ញុំ​ពុំដែល​បាន​ប្រទះ​ទល់ តែ​សោះ ហើយ​មិនដឹងថា​បន្តទៅ​ស្វែងរក​ឯណា​ទៀត​ទេ ហើយក៏​មិនទាន់​ហ៊ាន​អះអាងថា​ខ្លួន​ជា​ខ្មែរ​ដែរ ពីព្រោះ​ជាតិ​សាសន៍ នីមួយៗ​ដែល​ពិភពលោក​ទទួលស្គាល់​សុទ្ធតែ​យោងទៅលើ​ប្រវត្តិសាស្ត្រ​ជា​ភស្តុតាង​ទើប​យក​ជា​ផ្លូវការ ។ ចំណែក​ខ្មែរ    នៅ​កម្ពុជា​ក្រោម​យើងខ្ញុំ មាន​អ្វី​មក​ធ្វើជា​គោល​អាង​ដើម្បី​បញ្ចា​ក់ថា […]

Read more ›

ព្រះសង្ឃ​ខ្មែរក្រោម​មិន​ទ្រម​ចំពោះមុខ​សត្រូវ​

April 1, 2015 8:02 AMComments Off on ព្រះសង្ឃ​ខ្មែរក្រោម​មិន​ទ្រម​ចំពោះមុខ​សត្រូវ​
ព្រះសង្ឃ​ខ្មែរក្រោម​មិន​ទ្រម​ចំពោះមុខ​សត្រូវ​

​ដោយ ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់​យុង​ ​ នៅ ​ថ្ងៃ​អង្គារ​ទី ៣១ ខែ មីនា ឆ្នាំ ២០១៥ កន្លងទៅ​មួយថ្ងៃ ក្រោយពី​អាជ្ញាធរ​យួន បានដាក់​បញ្ជា​ជា​កំហិត​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) ភូមិ​ផ្នោ​រាំង ឃុំ​ទួល​សំរោង ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម រុះរើ​មណ្ឌប​ភ្នំ​ពាន់​ប្រក់​សំពត់ ៣ ពណ៌ គឺ​ខៀវ លឿង ក្រហម ដោយ​ជ្រើស​យក​ពណ៌​ទាំង ៣ ខាងដើម​នៃ​ទង់​ព្រះពុទ្ធសាសនា ដែលមាន​ពណ៌​ទាំង ៦ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និង​ភ្លឺ​ផ្លេក ដើម្បី​តាក់តែង​ធ្វើជា​មណ្ឌល​តាំង​ពិ​ពរណ៍ ពុទ្ធសាសនា និង​វប្បធម៌​ខ្មែរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី ១៤ – ១៦ មេសា​ខាងមុខនេះ […]

Read more ›

អាជ្ញា​ធរ​យួន​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​រើ​រុះ​មណ្ឌប​ភ្នំពាន់

March 31, 2015 3:20 AMComments Off on អាជ្ញា​ធរ​យួន​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​រើ​រុះ​មណ្ឌប​ភ្នំពាន់
អាជ្ញា​ធរ​យួន​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​រើ​រុះ​មណ្ឌប​ភ្នំពាន់

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង|ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥ ​កាលពី​ថ្ងៃ​ចន្ទ ទី ៣០ ខែមីនា ឆ្នាំ ២០១៥ នេះ អាជ្ញាធរ​យួន​កុម្មុយនីស្ត ខេត្ត​ព្រះ​ត្រពាំង បានចេញ​បញ្ជា​ជា​កំហិត​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) ស្ថិតនៅ​ភូមិ​ផ្នោ​រាំង ឃុំ​ទួល​សំរោង ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម រុះរើ​មណ្ឌប​ភ្នំ​ពាន់ ដែល​ព្រះសង្ឃ​វត្ត​នេះ​ខ្នះខ្នែង​តុបតែង​ឡើង​ដើម្បី​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដោយ​ការចោទប្រកាន់​ទៅលើ​ព្រះសង្ឃ​ថា មាន​ចេតនា​ជ្រោង​ទង់ជាតិ​កម្ពុជា​ក្រោម នៅលើ​ទឹកដី​កម្ពុជា​ក្រោម ដែល​កំពុង​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ។​ ​បុព្វហេតុ​ដែល​នាំ​បណ្តាល​ឲ្យ​អាជ្ញាធរ​យួន​ចោទប្រកាន់ ហើយ​ហ៊ាន​ដាក់​បញ្ជា​ឲ្យ​ព្រះសង្ឃ​វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) រុះរើ​មណ្ឌប ដែល​ព្រះសង្ឃ​វត្ត​នេះ បាន​ព្រមព្រៀងគ្នា​ព្យាយាម​ចំណាយពេល​រៀបចំ​តុបតែង​យ៉ាង​ផ្ចិតផ្ចង់​ជាច្រើន​ថ្ងៃ​ទម្រាំ​តែ​បានសម្រេច​ជា​មណ្ឌប​ដ៏​ស្រស់​សោភា​នា​កណ្តាល​មណ្ឌលភ្នំ​ពាន់ ដោយ​គ្រាន់តែ​ដំបូល​នៃ​មណ្ឌប​នោះ​ត្រូវបាន​ព្រះសង្ឃ​ប្រក់​សំពត់ ៣ ពណ៌​គឺ ពណ៌​ខៀវ លឿង ក្រហម ចួន​ចំ​លើ​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម ក៏មាន ៣ ពណ៌ […]

Read more ›

សង្ខេប​គុណ​ម៉ែឪ ដើម្បី​ឲ្យ​កូន​ពិចារណា

February 1, 2015 9:39 AMComments Off on សង្ខេប​គុណ​ម៉ែឪ ដើម្បី​ឲ្យ​កូន​ពិចារណា
សង្ខេប​គុណ​ម៉ែឪ ដើម្បី​ឲ្យ​កូន​ពិចារណា

(​ស្រង់​ចេញពី​សៀវភៅ ជីវិត​ម៉ែ របស់​ព្រះ​វីរិយ​បណ្ឌិត ប៉ាង ខាត់​) ​ម៉ែឪ​ទាំងឡាយ​ដែល​បាន​បង្កើតកូន​មកហើយ​បីបាច់រក្សា ចិញ្ចឹម​សង្គ្រោះ​ទូន្មាន​ប្រៀនប្រដៅ​អប់រំ​កូន ដោយ​ព្យាយាម​មាំមួន​អស់ពី​កម្លាំង នឿយហត់​ច្រើន​ឆ្នាំ មិន​ចង់បាន​អ្វី​ដទៃ​ទេ ចង់​បានតែ​កូន​ល្អ បើ​បានកូន​ល្អ​សម​តាម​ប្រាថ្នា​របស់ខ្លួន​ហើយ តែង​រីករាយ​សប្បាយចិត្ត​ក្រៃលែង​នឹក​សង្ឃឹមថា បានកូន​នេះហើយ​ជា​ទំពាំង​ស្នង​ឫស្សី​ថែរក្សា​ចិញ្ចឹម​ខ្លួន​វិញ ជាទី​ពឹង​ពំនាក់​ក្នុងពេលដែល​ខ្លួន​ចាស់ជរា​ទៅ បានជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ទុក​ក្នុង​បុត្ត​សូត្រ (​អ​ង្គុ​ត្ត​រ​និកាយ បញ្ច​ក​និបាត​) ថា ម៉ែឪ​កាល​ឃើញ​ការគួរ​ទាំងឡាយ ៥ ប្រការ ទើប​ប្រាថ្នា​កូន​គឺ ៖ ១. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹង​ចិញ្ចឹម​ខ្លួន​វិញ ២. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹងធ្វើ​ការជំនួស​ខ្លួន​វិញ ៣. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹង​រក្សា​វង្ស​ត្រកូល​ឲ្យ​ឋិតថេរចីរកាល​តទៅ ៤. កូន​ដែល​ខ្លួន​ចិញ្ចឹម​ហើយ នឹង​រក្សា​មរតក​របស់ខ្លួន​ទុក​ឲ្យ​គង់វង្ស ៥. ខ្លួន​ស្លាប់​ទៅហើយ បានកូន​នឹងធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​ឲ្យ ។ ម៉ែឪ​ឃើញ​ការគួរ​ទាំងនេះហើយ បានជា​ប្រាថ្នា​កូន ព្រោះហេតុនោះ កូន​ដែលមាន​សន្តាន​សប្បុរស​, ជា​កតញ្ញូ​, ជា​កតវេទី កាល​នឹកឃើញ​នូវ​ឧបការគុណ​ទាំងនេះ ដែល​ម៉ែឪ​ធ្វើ​ដល់​ខ្លួន​កាលពីមុន​ហើយ ៖ គប្បី​ចិញ្ចឹម​ម៉ែឪ […]

Read more ›

ខ្មែរនិងខ្មែរ ខ្មែរក្សេមក្សាន្ត

December 24, 2014 4:10 AMComments Off on ខ្មែរនិងខ្មែរ ខ្មែរក្សេមក្សាន្ត
ខ្មែរនិងខ្មែរ ខ្មែរក្សេមក្សាន្ត

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្មែរ            ខ្មែរក្រុងខ្មែរស្រែខ្មែររួមប្តុំ ខ្មែរសង្ឃ-គ្រហស្ថខ្មែរមូលជុំ           ខ្មែរស្នេហ៍សង្គមខ្មែរសាមគ្គី ។ ខ្មែររៀនខ្មែរចេះខ្មែរលែងល្ងង់        ខ្មែរលែងញុះញង់ដល់គ្នាគ្នី ខ្មែរស៊ូស្លាប់ខ្លួនស្ងួនធរណី             ខ្មែរស្គាល់នាទីជាកូនខ្មែរ ។ ខ្មែរប្រុសបួសរៀនដោយប្រពៃ        ខ្មែរស្រីរក្សាចរិយាខ្មែរ ខ្មែរស្មោះនឹងខ្មែរមិនស្នេហ៍គេ         ខ្មែរស្រឡាញ់ខ្មែរខ្មែរការខ្មែរ (១) ។ ខ្មែរខំដុសខាត់ក្រមរខ្មែរ                ខ្មែរលែងសំរែចរិតខ្មែរ (២) ខ្មែរលះកលល្បិចក្តិចត្រួយខ្មែរ       ខ្មែរលែងស្អប់ខ្មែរខ្មែររួមម៉ែ ។ ខ្មែរលើកស្ទួយខ្មែរប្រាជ្ញជាតិឯង    ខ្មែរចេះកោតក្រែងសាវតារខ្មែរ ខ្មែររួមឪម៉ែគឺជាតិខ្មែរ                    កូនខ្មែរឈាមខ្មែរដើម្បីខ្មែរ ។ ខ្មែរស្មោះនឹងខ្មែរមិនបែរបត់           ខ្មែរមិនទ្រុស្តក្បត់ជាតិសាសន៍ខ្មែរ ខ្មែរមិនខ្វល់ខ្វើកចើកចោលខ្មែរ       ខ្មែរមិនតែយួនភ្លេចខ្លួនខ្មែរ ។ ខ្មែរនៅតែខ្មែរនិយាយខ្មែរ              ខ្មែររៀនអ័ក្ខរ៍ខ្មែរព្រោះខ្លួនខ្មែរ ខ្មែរទោះឃើញយួនមួនជាងខ្មែរ     ខ្មែរនៅតែខ្មែរមិនបង់ខ្មែរ ។ ខ្មែរប្រឹងខំមិនប្លមប្លែងគេ               […]

Read more ›

ដង្កូវជ្រកក្រោមស្លឹកពោធិ៍ និង ប្រជៀវទំមែកពោធិ៍

December 22, 2014 5:46 PMComments Off on ដង្កូវជ្រកក្រោមស្លឹកពោធិ៍ និង ប្រជៀវទំមែកពោធិ៍
ដង្កូវជ្រកក្រោមស្លឹកពោធិ៍ និង ប្រជៀវទំមែកពោធិ៍

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង  កាលបើ​និយាយ​ដល់​ពាក្យ​ដង្កូវ គ្រាន់តែ​ឮ​ភ្លាម គេឯង​តែង​គ្រញែងខ្លួន ព្រោះ​ដង្កូវ​ជា​សត្វ​មួយ​ប្រភេទ​គួរ​ឲ្យ​ខ្ពើមរអើម​ផង គួរ​ឲ្យ​ខ្លាច​ផង និង​គួរ​ឲ្យ​ស្អប់​ផង ; ដែល​គេ​ខ្ពើមរអើម ដ្បិត​វា​មាន​រូបអាក្រក់ គឺ​តាំងពី​រោម ជើង ភ្នែក ក្បាល ពណ៌ ក្លិន ដងខ្លួន សុទ្ធតែ​គួរ​ឲ្យ​ខ្ពើមរអើម​ទាំងអស់​, ដែលថា​គួរ​ឲ្យ​ខ្លាច ព្រោះ​សត្វ​ដង្កូវ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ប្រភេទ​ណា​នីមួយ​ក៏​អាច​បៀតបៀន និង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​មនុស្ស​សត្វ និង​រុក្ខជាតិ​ឲ្យ​វិនាស​ហិនហោច​ទាំងអស់​, ប្រភេទ​ខ្លះ​មាន​ពិស​កាច​ពន្លឹក គ្រាន់តែ​ប៉ះ​ត្រង់​រោម ឬ​ត្រូវ​វា​ខាំ វា​រោល នឹង​បណ្តាល​ឲ្យ​រមាស់ រោលអាល រាលដាល​ដល់​ពេញ​ខ្លួន ជួន​ក៏​រលួយរលេះ​ពេទ្យ​ទ័ល​ត​ម្រេះ​មើល​លែង​ជា​រហូតដល់​បាត់បង​ជីវិត​ក៏មាន​, ប្រភេទ​ខ្លះ​កើត​នៅក្នុង​អវយវៈ​មនុស្ស​សត្វ​ធ្វើទុក្ខបុកម្នេញ ឲ្យ​គេ​រង​ទុក្ខ​រីងរៃ​រ៉ាំរ៉ៃ​រាល់ថ្ងៃ​ទល់​ក្ស័យជីវិត​ក៏មាន​, នៅមាន​ប្រភេទ​ជាច្រើន​ទៀត​ជា​ដង្កូវ​បំផ្លាញ​ដំណាំ​ស្រូវ​ស្រែ បន្លែ​ចម្ការ ឲ្យ​វិនាស​អន្តរាយ​ខូចខាត​បាត់បង់ នាំ​បណ្តាល​ឲ្យ​អ្នកស្រែ​ក្រខ្សត់​ទុគ៌ត​ក៏មាន​, ដែលថា​គួរ​ឲ្យ​ស្អប់​នោះ ពីព្រោះ​ដង្កូវ​ជា​សត្វ​ចង្រៃ​បំផុត បើ​រស់នៅក្នុង​ដើមឈើ​ណា ឬ​ស្រែចម្កា​រណា ឬក៏​ក្នុង​អវយវៈ​មនុស្ស​សត្វ​ណា នឹង​ប្រហារ​ដើមឈើ ស្រែចម្ការ មនុស្ស​សត្វ​នោះ​ឲ្យ​វិនាសន្តរាយ​ស្លាយ​សូន្យ​បង់ ។ […]

Read more ›

យួន​កម្ទេច​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​បិទបាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​

November 29, 2014 6:32 AMComments Off on យួន​កម្ទេច​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​បិទបាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​
ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង នៅពេល​ថ្មី ៗ នេះ គឺ​ថ្ងៃ សុក្រ ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៤ មិត្ត​ហ្វេ​ស្បុ​ក​ជាច្រើន ជាពិសេស​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម បានដាក់​ប្រកាស​រូបភាព​ខ្លោងទ្វារ​ចូលទៅ​កាន់​ទីក្រុង​ព្រះ​ត្រពាំង ដែល​កំពុង​ត្រូវ​អាជ្ញាធរ​យួន​នៅ​ខេត្ត​ព្រះ​ត្រពាំង ចេញ​បញ្ជា​ឲ្យ​រុះរើ​កម្ទេចចោល​ដោយ​អាង​លេស​ថា មាន​រថយន្តស្ទូច​មួយ​គ្រឿង​បាន​បុក​ពារ​ដំបូល​ខាងលើ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​លែង ទ្រាំទ្រ​តទៅទៀតបាន ។ ពាក្យ​ប្រកាស​នៅលើ ហ្វេ​ក​បុក​ជាច្រើន​នោះ មិត្ត​ហ្វេ​ក​បុក​ទាំងឡាយ សុទ្ធតែ​បាន​បញ្ចេញ​គំនិត​យោបល់ និង​ទស្សនៈ​ផ្សេង ៗ ពីគ្នា ដើម្បី​សំដែង​ទឹកចិត្ត​ស្រណោះ​ស្តាយ​វប្បធម៌​របស់​ជាតិ​របស់ខ្លួន​ដែល​កំពុង​ត្រូវ​យួន​បំផ្លាញ ខ្លះ​បាន​សរសេរ​ជា​អក្សរ​ខ្មែរ ខ្លះ​សរសេរ​ជា​អក្សរ​អង់គ្លេស ខ្លះទៀត​សរសេរ​ជា​អក្សរ​យួន សុទ្ធសឹង​មាន​ខ្លឹមសារ​មិន​ដូចគ្នា គឺ​ខ្លះ​សំដែង​ការ​សោកសៅ​ស្តាយ​កេរដំណែល​វប្បធម៌​ដូនតា​ដែល​បាន​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ​, ខ្លះ​យំទួញ​ទាមទារ​ឲ្យ​រក្សាទុក​គង់​រូប​ដូចដើម​, ខ្លះ​ដង្ហោយហៅ​គេឯង ហៅ​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​យួន​បន្ត​បំផ្លិចបំផ្លាញ​វប្បធម៌​ជា​វត្ថុតាង​ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​ទំនើង​, ខ្លះ​ថា​យួន​បំផ្លាញ​អត្តសញ្ញាណ​ជាតិខ្មែរ ទុក​ដូច​បំផ្លាញ​ជីវិត​ខ្មែរ​, ខ្លះ​ថា​មើលទៅ​ឃើញ​ខ្លោងទ្វារ​ខ្មែរ​ត្រូវ​យួន​ប្រហារ​គួរ​ឲ្យ​ខ្លោចផ្សា​អាណោចអាធ័ម​ទ្រាំ​យំ​មិនបាន​, ខ្លះ​សំដែង​ការក្តៅក្រហាយ​ជេរប្រទេច​ផ្តន្ទា​ដាក់​ផ្តាសា​ឲ្យ​យួន​វិនាស​ សាបសូន្យ​ទាន់​ហាន់ , ខ្លះ​សំដែង​ការ​អស់សង្ឃឹម​អួលដើមក​និយាយ​អ្វី​មិន​ចេញ​ក៏​ដាក់​បានត្រឹមតែ​រូប​សញ្ញា​សម្រក់​ទឹកភ្នែក​យ៉ាង​សង្វេគ​, ខ្លះ​រៀបរាប់ថា​ពីថ្ងៃ​នេះ​ទៅ​លែង​បាន​យល់​ខ្លោងទ្វារ​ជា​ដួងព្រលឹង​ខ្មែរក្រោម […]

Read more ›

វៀតណាម​រំឭក​ខួប ៦៩ ឆ្នាំ​ថ្ងៃ​ឯករាជ្យ​លើ​គំនរ​ទុក្ខ​ខ្មែរក្រោម​

September 3, 2014 10:02 AMComments Off on វៀតណាម​រំឭក​ខួប ៦៩ ឆ្នាំ​ថ្ងៃ​ឯករាជ្យ​លើ​គំនរ​ទុក្ខ​ខ្មែរក្រោម​
វៀតណាម​រំឭក​ខួប ៦៩ ឆ្នាំ​ថ្ងៃ​ឯករាជ្យ​លើ​គំនរ​ទុក្ខ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៤ នេះ ប្រទេស​វៀតណាម​បាន​រំឭក​ខួប ៦៩ ឆ្នាំ ទិវា​បុណ្យជាតិ ថ្ងៃ​ដែល ហូ ជី មិញ បានប្រកាស​បង្កើត​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (Việt Nam Dân chủ Cộng Hòa) ដែល​សព្វ ថ្ងៃជា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម (Cộng Hòa Xã hội Chủ Nghĩa Việt Nam) ។ សេចក្ដីប្រកាស​នេះ បានធ្វើ​ឲ្យ​ជនជាតិ​យួន និង​ជនជាតិដើម​នានា​នៅ​វៀតណាម ព្រមទាំង​ខ្មែរក្រោម​ខ្លះ​ដែល​និយម​កុ​ម្មុនិ​ស្ត​បាន​ក្រោក ឡើង​ជាមួយ​បក្សកុម្មុយនិស្ត​វៀតណាម ប្រឆាំងនឹង​របប​អាណានិគម​បារាំង ដើម្បី​រំដោះខ្លួន​ចេញពី​អាណានិគម ហើយ​សង្ឃឹមថា នឹង​បានទទួល​សិទ្ធិសេរីភាព​សម្រាប់​ជនជាតិ​របស់ខ្លួន​រៀងៗ​ខ្លួន ។ តែ​ក្រោយពី​បារាំង […]

Read more ›

បាតុកម្ម​ឲ្យ​វៀតណាម​សុំទោស​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​

September 1, 2014 6:50 AMComments Off on បាតុកម្ម​ឲ្យ​វៀតណាម​សុំទោស​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​
បាតុកម្ម​ឲ្យ​វៀតណាម​សុំទោស​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមយុវជន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ក្រោក​ឡើងជា​បន្តបន្ទាប់ ដើម្បី​ប្រឆាំងនឹង​វត្ត មាន​ជនជាតិ​យួន​ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា ក្នុងនោះ មានការ​ក្រោក​ឡើង​ធ្វើបាតុកម្ម​នៅមុខ​ស្ថាន ទូត​វៀតណាម ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ក្នុង​ប្រទេសមួយ​នេះ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សា​ធា រណៈ ចំពោះ​សម្ដី​ដែល​មន្ត្រី​រូបនេះ​បាន​ថ្លែងថា “​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មក ហើយ​” ។ ​មានមតិ​ខ្លះ​សួរថា តើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានបាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នា ពេលកន្លងមក​ដែរឬទេ ? ដើម្បី​ឲ្យ​វៀតណាម​សុំទោស និង​ទប់ស្កាត់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ពី​សំណាក់ ជនជាតិ​យួន និង​រដ្ឋាភិបាល​វៀតណាម នោះ ។ ​ចម្លើយ​ឆ្លើយថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​កាតព្វកិច្ច ជា​អ្នក បង្រៀន និង​បណ្ដុះ​គំនិត​ឲ្យ​ក្រុមយុវជន និង​អង្គ ការ​សមាគម​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា​ទាំងអស់ បាន​យល់ដឹង​អំពី សិទ្ធិ​របស់ខ្លួន​រួចមកហើយ រួច​ទុក​ឱកាស នេះ​ឲ្យ អ្នក​ទាំងនោះ​ជា​អ្នកធ្វើ​ដោយ​ខ្លួនឯង​ដើម្បី​ការពារ​នូវ​សិទ្ធិ​របស់ខ្លួន ព្រោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​អ្នក ចលនា​ទាមទារ​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” មានន័យថា […]

Read more ›

ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

August 30, 2014 11:11 AMComments Off on ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​ពល​ខ្មែរក្រោម​មូលមតិ​គ្នា​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៦ ដំណាលគ្នា​នឹង​ការបង្កើត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ការប្ដូរ​ពី​សភា​កម្ពុជា​ក្រោម​ទៅជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ មកដល់​ឆ្នាំ ២០១៤ នេះ ទង់ជាតិ​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​អាយុ ១៨ ឆ្នាំ​ហើយ ដែល​បានធ្វើ​សកម្មភាព តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ។ លទ្ធផល​ជា​វិជ្ជមាន​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដឹង​ឮថា “​ខ្មែរក្រោម​” ជា​នរណា និង ដែនដី “​កម្ពុជា​ក្រោម​” នៅ​កន្លែង​ណា ហើយ​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់ “​ខ្មែរក្រោម​” ថា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ។ សមិទ្ធិផល ជោគជ័យ​មិន​ធ្លាប់មាន​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​នេះ ក៏ដោយ​សារ ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ទូទាំង​ពិភពលោក​បានរួម​គំនិត​តែមួយ​គូស​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” ដោយ […]

Read more ›