VOKK – សំឡេងកម្ពុជាក្រោម – វិចារណកថា

ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​

November 22, 2016 12:51 PMComments Off on ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​
ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​

វិចារណកថា នៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ទាញយកឯកសារជា PDF : ភាសាខ្មែរ – ភាសាអង់គ្លេស នៅពេលថ្មីៗនេះ មានមនុស្សមួយចំនួនបានដើរឃោសនាលាបពណ៌ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួន បានធ្វើឲ្យសមាជិក និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមមានការយល់ច្រឡំ ហើយ បង្កើតឲ្យមានភាពច្របូលច្របល់លែងទុកចិត្តគ្នាទៅវិញទៅមក ។ ការចោទប្រកាន់នេះ ដោយសារពួកគេបាន ឃើញនូវលិខិតចំហមួយច្បាប់ដែលអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះហត្ថលេខាជាមួយនឹងអង្គការ សិទ្ធិមនុស្សអន្តរជាតិចំនួន ៦១ អង្គការ ក្នុងនោះ មានអង្គការសិទ្ធិមនុស្សយួននៅក្រៅស្រុកមួយចំនួន ផងដែរ ដើម្បីផ្ញើទៅប្រធានរដ្ឋសភានៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សម្ដែងអំពីក្ដីបារម្ភរបស់ខ្លួនចំពោះការ ដែលរដ្ឋាភិបាលវៀតណាមធ្វើពង្រាងច្បាប់ស្ដីពីសេរីភាព និងជំនឿសាសនានៅក្នុងប្រទេសវៀតណាម ។ ខ្លឹមសារនៅក្នុងលិខិតនេះ អង្គការទាំងអស់បានសូមឲ្យរដ្ឋាភិបាលវៀតណាមកែលម្អច្បាប់ប្រកបដោយបទដ្ឋាន អន្តរជាតិក្នុងការគោរពសិទ្ធិសេរីភាពប្រតិបត្តិសាសនារបស់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសវៀតណាម   ក្នុង នោះមានពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ផងដែរ ឲ្យស្របតាមសេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិ មនុស្សនៃអង្គការសហប្រជាជាតិដែលប្រទេសយួនបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ នាពេល កន្លងមក ។ ដោយមើលឃើញថា សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគច្រើនមិនបានទទួលបាននូវច្បាប់ដើមនៃលិខិត ចំហនេះ និងបានទទួលដែរតែមិនសូវច្បាស់ភាសាអង់គ្លេស  មានបុគ្គលឱកាសនិយមមួយចំនួនបានដើរ ឃោសនាថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួនសេរីនៅក្រៅប្រទេស […]

Read more ›

ជំនោរសេរីភាព

July 7, 2016 10:54 AMComments Off on ជំនោរសេរីភាព
ជំនោរសេរីភាព

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៦ នេះ ជា​ថ្ងៃ​បុណ្យជាតិ​កត់សម្គាល់​កំ​ណើ​តរបស់​សហរដ្ឋអាមេរិក កាលពី ២៤០ ឆ្នាំ មុននេះ ដែល​សហរដ្ឋអាមេរិក​បាន​ប្រាស​ឯករាជ្យ​របស់​ប្រទេស​ខ្លួន​ពី​ប្រទេស​អង់គ្លេស ។ នៅក្នុង​ថ្ងៃនេះ រដ្ឋាភិបាល និង​ពលរដ្ឋ​អាមេរិកាំង បាន​អបអរ “​ទិវា​ឯករាជ្យ​របស់ខ្លួន​” ដោយមាន​ការបាញ់​កាំជ្រួច​អបអរសាទរ និង​ការ​អាំង​សាច់​នៅ​ទីធ្លា​ក្រោយ​ផ្ទះ គឺជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង គិតពិចារណា​លើ​តម្លៃ​នៃ​ឯករាជ្យភាព និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល ។ តម្លៃ​នៃ​ឯករាជ្យភាព​របស់​សហ​រដ្ឋ​អាមេរិក មិន​ត្រឹមតែ​បានធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​មាន​ភាព​រីកចម្រើន​រុងរឿង មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ដ៏​កំពូល​ក្នុង​លោក តែ ប៉ុណ្ណោះ​ទេ វា​បានរួម​ចំណែក​ដល់​ការ​ជម្រុញ​ឲ្យ​មាន​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក ផងដែរ ។ ក្រោយមក “​សេចក្ដីប្រកាស​ឯករាជ្យ​” របស់​សហរដ្ឋអាមេរិកបាន​បំផុស គំនិត​ឲ្យ​បង្កើតជា​សេចក្ដីប្រកាស ដ៏​ល្បី​ក្នុង​ដំណើរ​ស្វែងរក​សេរីភាព​របស់​មនុស្ស​ជាច្រើន ដូចជា របស់ Martin Luther King Jr. […]

Read more ›

អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង​ទៅ​គំរាម​ព្រះសង្ឃ រឿង​ធ្វើ​ប្រទីប​មាន​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម​

November 27, 2015 2:23 PMComments Off on អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង​ទៅ​គំរាម​ព្រះសង្ឃ រឿង​ធ្វើ​ប្រទីប​មាន​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម​
អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង​ទៅ​គំរាម​ព្រះសង្ឃ រឿង​ធ្វើ​ប្រទីប​មាន​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ប្រភព​ព៌​ត៌មាន​ពី​កម្ពុជា​ក្រោម​បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា អាជ្ញាធរ​យួន​នៅ​ខេត្ត​ព្រះ​ត្រពាំង បាននាំគ្នា​ចូល ទៅ មុនី​រង្សី មេ​ពាំង នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សួរចម្លើយ​ព្រះសង្ឃ​រឿង​ព្រះ សង្ឃ​វត្ត​នេះ បានធ្វើ​ប្រទីប រាង រចនា​ប​ទ្ម​ជា​ព្រះវិហារ​មាន​ដំបូល ៣ ពណ៌ គឺ​ខៀវ លឿង និង​ក្រហម ដែល​អាជ្ញា ធរ​យួន​ចាត់ទុកថា ជា​ពណ៌​ទង់ជាតិ កម្ពុជា​ក្រោម ។​ ​ព្រះសង្ឃ​វត្ត​មុនី​រង្សី​មេ​ពាំង បានធ្វើ​ប្រទីបរ​ចនាប​ទ្ម​ជា​ព្រះវិហារ​មាន​ដំបូល ៣ ពណ៌ ដើម្បី​លយ​នៅក្នុង​ពិធី​“​បុណ្យ​អកអំបុក​” ពុទ្ធសករាជ ២៥៥៩ នេះ ដែល​បាន​ប្រព្រឹត្តទៅ នៅ​យប់​ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងទៅនេះ ។​ ​អាជ្ញាធរ​យួន​បានដាក់​កម្លាំង​សម្ងាត់​ដែលមាន​ឯកសណ្ឋាន​ស៊ីវិល មក​ឃ្លាំមើល​សកម្មភាព​ព្រះសង្ឃ​វត្ត​មុនី […]

Read more ›

ខ្មែរ​ជា​ជនជាតិ​មួយ ងាយ​ត្រូវ​វប្បធម៌​បរទេស​ពង្វឹក​?

November 10, 2015 8:10 AMComments Off on ខ្មែរ​ជា​ជនជាតិ​មួយ ងាយ​ត្រូវ​វប្បធម៌​បរទេស​ពង្វឹក​?
ខ្មែរ​ជា​ជនជាតិ​មួយ ងាយ​ត្រូវ​វប្បធម៌​បរទេស​ពង្វឹក​?

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ប៉ុន្មាន​ថ្ងៃនេះ ព័ត៌មាន​ស្រុក​ខ្មែរ​នាំគ្នា​ផ្សាយ​អំពី​ការបោះឆ្នោត​នៅ​ប្រទេស​ភូមា ។ អ្វីដែល​ធ្វើ​ឲ្យ ខ្ញុំ​មានការ ចាប់ អារម្មណ៍​នោះ អត្ថបទ​រាយការណ៍រ​បស់​ពួក​អ្នកកាសែត​ភាគច្រើន គេ​ហៅ​ប្រទេស “​ភូមា​” ថា “​មី​យ៉ាន់​ម៉ា​” ទៅ វិញ ។ តាម​ខ្ញុំ​គិត ការប្រើ​ពាក្យ “​មី​យ៉ាន់​ម៉ា​” ជំនួស​ឲ្យ​ពាក្យ “​ភូមា​” នោះ ប្រហែលជា​ពួក អ្នក កាសែត​ទាំង នោះ​គិតថា ពួកគេ​កំពុងតែ ប្រើ​ភាសា​អ្វីមួយ​ដែល​អ្នកស្រុក​ខ្មែរ​និយម​ហៅថា “​ភាសា​ផ្លូវ ការ​” ។ ប៉ុន្តែ​តាមពិត ទៅ ពួក​អ្នក កាសែត និង​ពលរដ្ឋ ខ្មែរ​រូប ណា​ដែល​កំពុងតែ​ចូលចិត្ត​ប្រើពាក្យ “​ម៉ី​យ៉ាន់​ម៉ា​” នោះ ជា​អ្នក​ដែល កំពុងតែ ភ្លេច​នូវ ភាសា​ជាតិខ្មែរ​របស់ខ្លួន […]

Read more ›

ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក

May 22, 2015 5:08 AMComments Off on ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក
ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក

វត្តខេមររង្សី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥ ដោយ ភិក្ខុ ត្រឹង ថាច់ យុង (នាថសីលោ) ឧបាសិកា លីម ង៉ែត កើត​នៅ ឆ្នាំ ១៩៥០ នៅ​ភូមិ​ព្រះ​នេ​ត្ត​ព្រះ ស្រុក​ព្រះ​នេ​ត្ត​ព្រះ ខេត្តបាត់ដំបង បច្ចុប្បន្ន​ជា​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​, ស្វាមី ឧបាសក យ៉ាំ សម កើត​ឆ្នាំ ១៩៥០ មានកូន​ទាំងអស់ ៤ នាក់ ប្រុស ៣ ស្រី ១ គឺ​ ៖ ​កូន​ទី ១ ឧបាសិកា យ៉ាំ លី​ដី​យ៉ា​ ​កូន​ទី ២ ឧបាសក យ៉ាំ ជិ​កាយ​ ​កូន​ទី ៣ […]

Read more ›

ឃើញមិកស៊ីខែន ស្រណោះខ្មែរក្រោម

May 6, 2015 12:43 PMComments Off on ឃើញមិកស៊ីខែន ស្រណោះខ្មែរក្រោម
ឃើញមិកស៊ីខែន ស្រណោះខ្មែរក្រោម

ទង់ជាតិមិកស៊ីកូដាក់នៅលើឡានមួយរត់នៅតាមដងផ្លូវ ក្នុងទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៥ ដើម្បីអបអរដល់ថ្ងៃ Battle of Puebla របស់ពលរដ្ឋមីស៊ីកូ ។ ពលរដ្ឋមីស៊ីកូចាត់ទុកថ្ងៃនេះ ជាថ្ងៃនាំមកនូវមោទកភាពសម្រាប់ជនជាតិរបស់គេ និងជាថ្ងៃដើម្បីលើកតម្កើងជាតិសាសន៍របស់ពួកគេ ទើបនាំគ្នាប្រារព្ធពិធីអបអរសាទរថ្ងៃនេះ ។ Battle of Puebla ជាថ្ងៃរំឭកដល់ទិវាជ័យជំនះរបស់ទាហានមីស៊ីកូនៅលើទាហានបារាំង ក្នុងសមរភូមិ Puebla នាថ្ងៃទី ៥ខែឧសភា ឆ្នាំ ១៨៦២ ក្រោមការដឹកនាំរបស់ អគ្គមេបញ្ជាការ Ignacio ZaragozaSeguín ។នៅសហរដ្ឋអាមេរិក Battle of Puebla ពេលខ្លះគេយល់ច្រឡំថា ជាថ្ងៃឯករាជ្យរបស់មីស៊ីកូ ។ ថ្ងៃឯករាជ្យដ៏សំខាន់នៅមីស៊ីកូ គេប្រារព្ធនៅថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ។ ទឹកដី California និងរដ្ឋមួយចំនួនទៀតនៅភាគខាងជើងសហរដ្ឋអាមេរិកជាអតីតទឹកដីរបស់មីស៊ីកូ ។ ជនជាតិមីស៊ីកូ […]

Read more ›