ពហុព័ត៌មាន

មើលប្រណាំងទូក ង នៅខេត្តឃ្លាំង

មើលប្រណាំងទូក ង នៅខេត្តឃ្លាំង

ពលរដ្ឋខ្មែរក្រោមមកពីខេត្តនានាទូទាំងដែនដីកម្ពុជាក្រោម បានមកជួបជុំគ្នានៅដងទន្លេបាសាក់ ឋិតក្នុងទីរួមខេត្តឃ្លាំង នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដើម្បីទស្សនា និងគាំទ្រការប្រណាំងទូក ង ។

ពលរដ្ឋ​អបអរសាទរ​ខួប​លើក​ទី ២៣ កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស​

ពលរដ្ឋ​អបអរសាទរ​ខួប​លើក​ទី ២៣ កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស​

​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ តុលា នេះ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​បារាំង ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ២៣ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ។ […]

បាតុកម្ម ៥ ថ្ងៃ បញ្ចប់ដោយការដុតទង់ជាតិយួន

បាតុកម្ម ៥ ថ្ងៃ បញ្ចប់ដោយការដុតទង់ជាតិយួន

មេដឹកនាំ បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំទោស​ជា​សាធារណៈ រឿង​ទឹកដី​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ៨ តុលា នេះ បានប្រកាស​ផ្អាក​ធ្វើបាតុកម្ម​ជា​បណ្តោះអាសន្ន ។ បន្ទាប់ពី​រូបលោក […]

កម្លាំង​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្បួន​ដង្ហែ​របស់​សមាគម​គ្រូបង្រៀន​ឆ្លងកាត់​មុខក្រសួង​អប់រំ

កម្លាំង​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្បួន​ដង្ហែ​របស់​សមាគម​គ្រូបង្រៀន​ឆ្លងកាត់​មុខក្រសួង​អប់រំ

​ក្បួន​ដង្ហែ​របស់​ក្រុម​គ្រូបង្រៀន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ រារាំង និង​បិទផ្លូវ​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ចំនួន ១ លាន​រៀល ៕​ រូបថតៈ ស៊ឺន ចែងចើន

កំហឹង​បាតុករ ឈានដល់​ការដុត​ទង់ជាតិ​វៀតណាម​

កំហឹង​បាតុករ ឈានដល់​ការដុត​ទង់ជាតិ​វៀតណាម​

ក្រុមអ្នកតវ៉ា ប្រឆាំង​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ០៤ តុលា​នេះ បាននាំគ្នារ​ដុត​ទង់ជាតិ​វៀតណាម នៅ​គ្រា​ដែល​គ្មាន​តំណាង​ទូត​ណា​ម្នាក់ ចេញមុខ​មក​ដោះស្រាយ​ជាមួយ​ពួកគេ រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។​ ​ការដុត​ទង់ជាតិ​វៀតណាម​នេះ ត្រូវបាន​ក្រុមបាតុករ លើកឡើងថា ពួកគេ​មានការ​ឈឺចាប់​យ៉ាងខ្លាំង ដោយសារ​គ្មាន​មន្ត្រី​ទូត​ណា […]

វេទិកា​ស្តីពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅក្នុង​អង្គការ​យូ​អិន​ភី​អូ (UNPO)

វេទិកា​ស្តីពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅក្នុង​អង្គការ​យូ​អិន​ភី​អូ (UNPO)

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ប្រមាណ ១៥០ អង្គ​/​រូប នៅ​ព្រឹក​ថ្ងៃទី ២៧ ខែកញ្ញា នេះ បាន​ចូលរួម​វេទិកាសាធារណៈ​មួយ​ស្ដីពី «​សមាជិកភាព និង​គោលការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​អង្គការ UNPO» ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម […]

​បុណ្យកាន់បិណ្ឌ ៦ នៅ​វត្ត​អង្គ​តា​ម៉ិ​ញ​

​បុណ្យកាន់បិណ្ឌ ៦ នៅ​វត្ត​អង្គ​តា​ម៉ិ​ញ​

​ថ្ងៃនេះ ៦ រោច ខែភទ្របទ ព​.​ស​. ២៥៥៨ ត្រូវ នឹង​ថ្ងៃទី ១៤ ខែកញ្ញា គ​.​ស​. ២០១៤ ។ សូម​អនុមោទនា​បុណ្យកាន់បិណ្ឌ ៦ […]

កម្លាំង​អាជ្ញាធរ​ខណ្ឌមានជ័យ រារាំងមិនឲ្យក្រុមយុវជន​ជិះ​កង់​ នៅជុំវិញរាជធានីភ្នំពេញ

កម្លាំង​អាជ្ញាធរ​ខណ្ឌមានជ័យ រារាំងមិនឲ្យក្រុមយុវជន​ជិះ​កង់​ នៅជុំវិញរាជធានីភ្នំពេញ

​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ រាប់រយ​នាក់ នៅ​ថ្ងៃទី ១៧ សីហា ២០១៤ បាន​ចុះមក​រារាំង​ការជួបជុំ​របស់​ក្រុមយុវជន នៅ​ទីស្នាក់ការ​អង្គការ​មាតា​ធម្មជាតិ ក្រោយ​វត្ត​សន្សំ​កុសល​។ ការ​ការប្រមូលផ្តុំ​គ្នា​នេះ ក្នុង​បំណង​ជិះ​កង់​ទៅកាន់​ចំណុច​សំខាន់ៗ មួយចំនួន​ជុំវិញ​ក្រុងភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ អំពី​ការការពារ​បរិស្ថាន នៅ​តំបន់​អា​រ៉ែ​ង […]

មេបក្ស​ប្រឆាំង ជួប​សំណេះសំណាល​ជាមួយ​ជនរងគ្រោះ ដោយសារ​ការបាត់បង់​ដីធ្លី​

មេបក្ស​ប្រឆាំង ជួប​សំណេះសំណាល​ជាមួយ​ជនរងគ្រោះ ដោយសារ​ការបាត់បង់​ដីធ្លី​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​រសៀល​ថ្ងៃទី ១៥ ខែសីហា​នេះ បាន​អញ្ជើញ​មកកាន់​វត្ត​សាមគ្គី​រង្សី ដើម្បី​សួរសុខទុក្ខ​ជនរងគ្រោះ ដែល​បាត់បង់​ដីធ្លី និង​លំនៅដ្ឋាន មកពី​ខេត្តក្រចេះ​។​ រូបថតៈ ស៊ឺន ចែងចើន

សកម្មភាព​ដង្ហែរ​ក្បួន​ដាក់​ញត្តិ តាម​បណ្តា​ស្ថានទូត​ជា​ប្រទេស​សមាជិក​អាស៊ាន​ និង​នៅ​មុខ​ទូត​វៀត​ណាម​

សកម្មភាព​ដង្ហែរ​ក្បួន​ដាក់​ញត្តិ តាម​បណ្តា​ស្ថានទូត​ជា​ប្រទេស​សមាជិក​អាស៊ាន​ និង​នៅ​មុខ​ទូត​វៀត​ណាម​

​យុទ្ធនា​ការតវ៉ា​រឿង​ទឹកដី​កម្ពុជា​ក្រោម បាន​ចូលដល់​ថ្ងៃទី ៣ ហើយ នៅ​ថ្ងៃ​ពុធ​ទី ១៣ សីហា​នេះ​។ ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០០ នាក់ ធ្វើបាតុកម្ម ចាប់តាំងពី​ថ្ងៃ ១១ សីហា […]

ព្រះសង្ឃ និង​ក្រុមបាតុក​ធ្វើ​សមាធិ ៥ នាទី នៅមុខ​ស្ថានទូត​យួន​

ព្រះសង្ឃ និង​ក្រុមបាតុក​ធ្វើ​សមាធិ ៥ នាទី នៅមុខ​ស្ថានទូត​យួន​

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែលជា​ក្រុមបាតុករ នៅ​រសៀល​ថ្ងៃទី ១៣ សីហា​នេះ បានធ្វើ​សមាធិ និង​សូត្រធម៌​ជយ​ន្តោ ដើម្បី​បន្ទន់ចិត្ត​ដល់​ស្ថានទូត​វៀតណាម ឲ្យ​ចេញមក​ទទួល​ញត្តិ​។ ​យ៉ាងណាក៏ដោយ ការតវ៉ា​រយៈពេល ៣ ថ្ងៃ​មកនេះ ក្រៅពី​ដាក់​ញត្តិ​តាម​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន […]

សម្ភាសន៍​ព្រះ​សង្ឃ​ ​និង​​ពល​រដ្ឋ​​ ​ចូល​រួម​​ត​វ៉ា​​ទាម​ទារ​​ឲ្យ​​មន្ត្រី​​វៀត​ណាម ​សុំ​​ទោស​​រឿង​​ប្រវត្តិសា​ស្ត្រ​​​​កម្ពុជា​​ក្រោម

សម្ភាសន៍​ព្រះ​សង្ឃ​ ​និង​​ពល​រដ្ឋ​​ ​ចូល​រួម​​ត​វ៉ា​​ទាម​ទារ​​ឲ្យ​​មន្ត្រី​​វៀត​ណាម ​សុំ​​ទោស​​រឿង​​ប្រវត្តិសា​ស្ត្រ​​​​កម្ពុជា​​ក្រោម

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ១០០០ អង្គ​/​នាក់ នៅ​ថ្ងៃទី ១១ សីហា បាននាំគ្នា​​ដង្ហែរ​ក្បួន​ដាក់​ញត្តិ​ទៅកាន់​ក្រសួងការបរទេស​កម្ពុ​ជា ស្ថានទូត​មី​យ៉ាន់​ម៉ា និង​ស្ថានទូត​ឡាវ​រួចមក​។ បន្ទាប់មកក្រុមបាតុករ បានមក​ប្រមូល​ផ្តុំគ្នា នៅ​ពីមុខ​ស្ថានទូត​បៀត​ណា​ម ដើម្បី​សម្តែង​មតិ និង​ថ្លែងការណ៍ […]

ក្រុមបាតុករ​បន្ត​ជួបជុំគ្នា​នៅមុខ​ទូត​យួន បន្ទាប់ពី​ដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត​នៃ​ប្រទេស​អាស៊ាន​

ក្រុមបាតុករ​បន្ត​ជួបជុំគ្នា​នៅមុខ​ទូត​យួន បន្ទាប់ពី​ដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត​នៃ​ប្រទេស​អាស៊ាន​

​ក្រោយពី​ដើរ​ដង្ហែរ​ក្បួន​ដាក់​ញត្តិ​ទៅកាន់​ក្រសួងការបរទេស​កម្ពុ​ជា ស្ថានទូត​មី​យ៉ាន់​ម៉ា និង​ស្ថានទូត​ឡាវ​រួចមក​។ ក្រុមបាតុករ បានមក​ប្រមូល​ផ្តុំគ្នា នៅ​ពីមុខ​ស្ថានទូត​បៀត​ណា​ម ដើម្បី​សម្តែង​មតិ និង​ថ្លែងការណ៍ ក្នុង​បំណង​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​សុំទោស​ជា​សាធារណៈ រឿង​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​៕ រូប​ថ​តៈ ស៊ឺន ចែង​ចើ​ន​

ក្រុមអ្នកតវ៉ា​រឿង​ដែនដី​កម្ពុជា​ក្រោម ដង្ហែ​ក្បួន​ទៅ​ក្រសួងការបរទេស​ខ្មែរ​

ក្រុមអ្នកតវ៉ា​រឿង​ដែនដី​កម្ពុជា​ក្រោម ដង្ហែ​ក្បួន​ទៅ​ក្រសួងការបរទេស​ខ្មែរ​

​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ១០០០ អង្គ​/​នាក់ បាននាំគ្នា​ដង្ហែ​ក្បួន​ទៅកាន់​ក្រសួងការបរទេស​ខ្មែរ​។ បន្ទាប់ពី​ការជួប​ជុំគ្នា​សម្តែង​មតិ និង​ថ្លែងការណ៍​ទាក់ទិន នឹង​រឿង​ទឹកដី​ខ្មែរក្រោម នៅ​ថ្ងៃទី ១១ សីហា​។​ ​ការ​ដង្ហែ​ក្បួន​ទៅ​ក្រសួងការបរទេស​ខ្មែរ គឺ​ក្នុង​បំណង​ដាក់​ញត្តិ​សុំ​ឲ្យ​អន្តរ​គម​ន៍ និង​ចង់ដឹង​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​លើក​មុន តាមរយៈ​សាលាក្រុង​ភ្នំពេញ​។ […]

ពលរដ្ឋ និង​ព្រះសង្ឃ​​ប្រមូល​ផ្ដុំគ្នា​តវ៉ា​រឿង​ទឹកដី​ខ្មែរក្រោម

ពលរដ្ឋ និង​ព្រះសង្ឃ​​ប្រមូល​ផ្ដុំគ្នា​តវ៉ា​រឿង​ទឹកដី​ខ្មែរក្រោម

ពលរដ្ឋ និង​ព្រះសង្ឃ នៅ​ថ្ងៃទី ១១ សីហា បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​ប្រទេស​វៀតណាម សុំទោស​ជា​សាធារណៈ រឿង​ដែនដី​កម្ពុជា​ក្រោម​។ រូប​ថ​តៈ ស៊ឺន ចែង​ចើ​ន​

សកម្មភាព​ដាក់​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​សម្ព័ន្ធ​យុវជន

សកម្មភាព​ដាក់​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​សម្ព័ន្ធ​យុវជន

សកម្មភាព​ដាក់​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​សម្ព័ន្ធ​យុវជន ទៅកាន់ស្ថានទូត​មហាអំណាច​ចំនួន ៥ និង​ប្រតិភូ​នៃ​សហភាព​អ៊ឺរ៉ុប រួមទាំង​ស្ថានទូត​យួន  នៅ​ព្រឹក​ថ្ងៃទី ២១ កក្កដា ២០១៤ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម សុំទោស​ជា​សាធារណៈ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ដែនដី​កម្ពុជា​ក្រោម​។ ​រូបថតៈ ស៊ឺន […]

រូបថតៈ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប ១៣ ឆ្នាំ ថ្ងៃ KKF ចូល​ជា​សមាជិក UNPO

រូបថតៈ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប ១៣ ឆ្នាំ ថ្ងៃ KKF ចូល​ជា​សមាជិក UNPO

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៥ ខែកក្កដា នេះ បាន​ប្រារព្ធ​ខួប ១៣ ឆ្នាំ ថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ​គ្នាន​តំណាង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ។ កម្មវិធី​នេះ […]

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អហិង្សា នៅមុខ​ស្ថានទូត​វៀតណាម​

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អហិង្សា នៅមុខ​ស្ថានទូត​វៀតណាម​

​ក្រុមយុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ប្រមាណ​ជាមួយ​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ០៨ កក្កដា ២០១៤ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​អហិង្សា នៅមុខ​ស្ថានទូត​វៀតណាម​។​ ការធ្វើ​បាតុកម្ម​នេះ គឺ​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង […]