ដំណឹង​ស្ដីពី​ពិធី​ខួប ៦៦ ឆ្នាំ នៃ ទិវា ៤ មិថុនា ប្រារព្ធ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

June 2, 2015 1:36 PMComments Off on ដំណឹង​ស្ដីពី​ពិធី​ខួប ៦៦ ឆ្នាំ នៃ ទិវា ៤ មិថុនា ប្រារព្ធ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
ដំណឹង​ស្ដីពី​ពិធី​ខួប ៦៦ ឆ្នាំ នៃ ទិវា ៤ មិថុនា ប្រារព្ធ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទូទាំង​ពិភពលោក​នឹង​ប្រារព្ធ​ខួប ៦៦ ឆ្នាំ នៃ “​ទិវា ៤ មិថុនា​” ឬ “​ទិវា​កម្ពុជា​ក្រោម ឋិត​នៅក្រោម​អាណានិគម​យួន​” នៅក្នុង​ដើមខែ​មិថុនា ខាងមុខនេះ ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ ចាប់ របស់ខ្លួន ដែល​បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ឲ្យ​នៅ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀត ណា​ម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​ ខាងក្រោម​នេះ ជា​កាលបរិច្ឆេទ និង​ព័ត៌មាន​សម្រាប់​ទាក់ទង ពិធី​ខួប ៦៦ ឆ្នាំ នៃ ទិវា ៤ មិថុនា ដែល​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​នានា នឹង​ប្រារព្ធ​នៅក្នុង​ខែមិថុនា ខាងមុខនេះ ៖ ទី ១. ប្រទេសកម្ពុជា៖ ធ្វើនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ […]

Read more ›

សារ​ជូនពរ​ឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ របស់​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

April 11, 2015 2:28 PMComments Off on សារ​ជូនពរ​ឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ របស់​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
សារ​ជូនពរ​ឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ របស់​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​ពី​ប្រទេស​បារាំង អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ វៀន កាលពី​ថ្ងៃទី ១០ មេសា ឆ្នាំ ២០១៥ បាន​ផ្ញើ​សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​គ្រប់ទិសទី ទូទាំង​ពិភពលោក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ មមែ សប្ដស័ក ព​. ស​. ២៥៥៩ គ​. ស​. ២០១៥ ដែល នឹង​ឈាន​មកដល់ នៅ​ថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ ។ ​សារ​ជូនពរ​ឆ្នាំ​ថ្មី​នេះ មាន​សេចក្ដី​ថា​៖​ ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ខ្មែរ ឆ្នាំមមែ​-​សម្ត​ស័ក ព​. ​ស. ២៥៥៩ គ​.​ ស​. ២០១៥ តាងនាម សហ​ពន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក និង​សហសេវិក​ទាំងអស់ ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​ប្រគេន និង​ជូនពរ​សេរី​សួស្តី​ជ័យ​មង្គល​មកដល់ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​រួម​ជាតិ​ទាំងអស់ […]

Read more ›

សេចក្តីថ្លែងអំណរគុណ

February 18, 2015 5:08 AMComments Off on សេចក្តីថ្លែងអំណរគុណ
សេចក្តីថ្លែងអំណរគុណ

នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ខែត្រ​អន​ធើ​រី​អូ (Ontario) នៃ​ប្រទេស​កាណាដា ដែល​បាន​បរិច្ចាគ​ថវិកា ចំនួន ៣,៦០០​ដុល្លារ (​បី​ពាន់​ប្រាំមួយរយ​ដុល្លារ​) ដើម្បី​ឧបត្ថម្ភ ដល់​ការផ្សាយ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ចំនួន ១,២០០​ដុល្លារ​, សម្ព័ន្ធ​សមណ និស្សិត​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ចំនួន ១,២០០ ដុល្លារ និង​និស្សិត ខ្មែរក្រោម នៅ​ទឹកដី​កម្ពុជា​ក្រោម ចំនួន ១២០០​ដុល្លារ ។​ ​ការបរិច្ចាគ​ថវិកា របស់ លោក លោកស្រី ដែលជា​សមាជិក សមាជិកា នៃ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ខែត្រ​អន​ធើ​រី​អូ (Ontario) គឺជា​សក្ខីភាព​មួយ ក្នុងការ​គាំទ្រ និង​លើក ទឹកចិត្ត ចំពោះ ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម ដែល​កំពុង​បន្ត​ការសិក្សា នៅក្នុង​ប្រទេស កម្ពុជា និង​លើ​ដែនដី​កម្ពុជា​ក្រោម ព្រមទាំង​គាំទ្រ​នូវ​ការផ្សាយ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម […]

Read more ›

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ថ្កោលទោស​ករណី​ឃាតកម្ម​ លើ​ព្រះ​គ្រូសូត្រឆ្វេងនៃ​វត្ត​សាមគ្គី​រង្សី

January 15, 2015 5:01 AMComments Off on អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ថ្កោលទោស​ករណី​ឃាតកម្ម​ លើ​ព្រះ​គ្រូសូត្រឆ្វេងនៃ​វត្ត​សាមគ្គី​រង្សី
អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ថ្កោលទោស​ករណី​ឃាតកម្ម​ លើ​ព្រះ​គ្រូសូត្រឆ្វេងនៃ​វត្ត​សាមគ្គី​រង្សី

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​អង្គារ ដោយ​ថ្កោលទោស​ករណី​ឃាតកម្ម​ទៅលើ​ព្រះ​គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ព្រះនាម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១២ ខែមករា ២០១៥ បង្កឡើង​ដោយ​ព្រះសង្ឃ​មួយអង្គ គង់​ក្នុង​វត្ត​ជាមួយគ្នា ។​ ​ទន្ទឹម និង​នេះដែរ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​ចាប់ខ្លួន​ឃាតករ​បាន​ហើយ​នោះ សូម​ឲ្យ​វិនិច្ឆ័យ​ទោស​ប្រកប​គតិ​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រមទាំង​ញាតិ​សារ​លោហិត​ផង ។​ ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍​របស់លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ​៖ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លេខាធិការដ្ឋាន​ សេចក្ដីថ្លែងការណ៍​ ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​សេចក្ដី​ក្រៀមក្រំ និង​សោកស្ដាយ​ចំពោះ​ករណី​ឃាតកម្ម​មកលើ​ព្រះ​គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ព្រះនាម ថាច់ ខាន់ កាលពី​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​ហេតុការណ៍​នេះ​បានកើត​ឡើងខណៈ​ព្រះគ្រូ​សូត្រ​វត្ត​សាមគ្គី​រង្សី […]

Read more ›

សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

December 30, 2014 9:51 PMComments Off on សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ខ្ញុំព្រះករុណា សូម​ថ្វាយបង្គំ ចំពោះ​ព្រះ​មហាថេរ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ។​ ​សូម​ចំរើនពរ​ចំពោះ​សហការី​ទាំងអស់ និង​លោក លោកស្រី ប្រិយមិត្ត​ទាំងអស់ ជាទី​ស្រឡាញ់​រាប់អាន ។​ ​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៥ នេះ តាងនាម​ឱ្យ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFID ) មាន កិត្តិយស សូម​ប្រគេន និង​ជូន​នូវ​សារ​ជូនពរ​ឆ្នាំ​ថ្មី ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជន​រួម ជាតិ​ទាំង អស់ ជាពិសេស បងប្អូន​ជនរួមជាតិ​ខ្មែរក្រោម នៅក្នុង​មាតុភូមិ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​របប​គ្រប់គ្រង​កុ​ម្មុយ​និ​ស្ត ផ្តាច់ការ​វៀតណាម​សព្វថ្ងៃ ប្រកបដោយ​សុខ សុភមង្គល និង​សិទ្ធិសេរីភាព គ្រប់ប្រការ ។​ ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន​និង​ជូន​នូវ​សេចក្តី​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង មមាញឹក របស់​ព្រះតេជព្រះគុណ​គ្រប់​ព្រះអង្គ និង​សហការី​គ្រប់រូប ក្នុងការ​បំពេញ​តួនាទី​ដោយ​ស្ម័គ្រ​ព្រះទ័យ និង​ស្ម័គ្រចិត្ត យ៉ាងសកម្ម និង​ផ្សព្វផ្សាយ​នូវ​គេហទំព័រ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម […]

Read more ›

របាយការណ៍ ឆ្នាំ ២០១៤ របស់នាយកដ្ឋាន ព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម

December 16, 2014 5:58 PMComments Off on របាយការណ៍ ឆ្នាំ ២០១៤ របស់នាយកដ្ឋាន ព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
អានព្រឹត្តិបត្រកម្ពុជាក្រោម ។

​ចាប់តាំងពី “​សភា​ខ្មែរ​កម្ពុជា​ក្រោម​” បាន​ប្ដូរ​ឈ្មោះ​មកជា “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” តាំងពី ឆ្នាំ ១៩៩៦ រហូតមកដល់ ឆ្នាំ ២០១៤ នេះ មាន​អាយុកាល ១៨ ឆ្នាំ ហើយ ។ ក្នុងអំឡុងពេល ១៨ ឆ្នាំ កន្លងទៅនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ការតស៊ូ​មតិ​ដោយ​សន្តិវិធី​គ្រប់​មធ្យោបាយ  ដូចជា ការតវ៉ា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី   ជំរុញ​ឲ្យ​វៀតណាម​គោរព សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ជាដើម ។ ក្នុង​សកម្មភាព​ទាំងអស់នោះ ព័ត៌មាន​ជា​សកម្មភាព​មួយ​ដែល មិនអាច​មើលរំលង​បានឡើយ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ខំ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយដូចជា ការបោះពុម្ព​សៀវភៅជា​ភាសា​អង់ គ្លេស និង ខ្មែរ​ស្ដីពី​កម្ពុជា​ក្រោម​,  ការផលិត ស៊ី​ឌី (CD) ចម្រៀង​ជាតិនិយម​ខ្មែរក្រោម និង​ល្ខោននិយាយ​រឿង “​វីរបុរស សឺ​ង គុយ​”, វិ​ស៊ី​ឌី (VCD) ចម្រៀង Karaoke ជាតិនិយម​ខ្មែរក្រោម […]

Read more ›