សេចក្ដីថ្លែងការណ៍ របស់​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឱកាស​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​

May 31, 2017 9:38 PMComments Off on សេចក្ដីថ្លែងការណ៍ របស់​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឱកាស​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​
សេចក្ដីថ្លែងការណ៍ របស់​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឱកាស​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​

​សេចក្ដីថ្លែងការណ៍​ (​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​) ៦៨ ឆ្នាំ ក្ដីសង្ឃឹម​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ ! សូម​គោរព​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​សមាជិក សមាជិកា ព្រមទាំង​ថ្នាក់ដឹកនាំ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ជា​ស្រឡាញ់​រាប់អាន ! លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។ នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង​ពិភព លោក បាន​ប្រារព្ធ​ពិធី​ខួប ៦៨ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម  ជា​ដី​ខ្មែរ​មួយ​ភាគ​ធំ នៃ​ប្រទេស ក​ម្ព​ជា​ឲ្យ​ទៅ​វៀតណាម​បន្តធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ ខ្មែរក្រោម ។​ ​សេចក្ដីប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ របស់​ប្រធានាធិបតី​បារាំង វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) នៅ​ថ្ងៃទី ០៤ […]

Read more ›

សេចក្ដី​ថ្លែងអំណរគុណ​ ​ចំពោះ​សប្បុរសជន និង​សមាជិកនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី​

May 29, 2017 5:44 PMComments Off on សេចក្ដី​ថ្លែងអំណរគុណ​ ​ចំពោះ​សប្បុរសជន និង​សមាជិកនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី​
សេចក្ដី​ថ្លែងអំណរគុណ​ ​ចំពោះ​សប្បុរសជន និង​សមាជិកនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី​

​នៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៧  ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៤ រូប រួមមាន ខ្ញុំ​ព្រះ ករុណា អាត្មាភាព ភិក្ខុ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន  លោក ម៉ៅ មុនី ជា អនុប្រធាន​ប្រតិបត្តិ  បណ្ឌិត Joshua Cooper ទីប្រឹក្សា និង លោក គឹម បិ​ន ជា​សមាជិក នៃ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី នៅ​រដ្ឋធានី Canberra ដើម្បី​ជម្រាប ដល់​មន្ត្រី​ក្រុមប្រឹក្សា​ច្បាប់ និង​មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​អំពី​បញ្ហា សិទ្ធិមនុស្ស​នៅ​ដែនដី កម្ពុជា​ក្រោម ។ ក្រៅពី​ជួប​មន្ត្រី​អូស្ត្រាលី ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ដំណើរ​ទស្សនកិច្ច សួរ សុខទុក្ខ សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង​ស៊ីដនី​យ៍ (Sydney) ទីក្រុង​អា​ដែល […]

Read more ›

សេចក្ដីប្រកាស​ព័ត៌មានអំពីលោក ប្រាក់ សេរី​វុ​ឌ្ឍ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ប្រតិបត្តិ​ថ្មី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

May 8, 2017 5:34 AMComments Off on សេចក្ដីប្រកាស​ព័ត៌មានអំពីលោក ប្រាក់ សេរី​វុ​ឌ្ឍ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ប្រតិបត្តិ​ថ្មី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
សេចក្ដីប្រកាស​ព័ត៌មានអំពីលោក ប្រាក់ សេរី​វុ​ឌ្ឍ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ប្រតិបត្តិ​ថ្មី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​លោក ប្រាក់ សេរី​វុ​ធ ជា​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឯកភាគ​សំឡេង ១០០% បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ត្រូវ​ដកតំណែង​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ​កាលពី​ខែមករា ឆ្នាំ ២០១៧ កន្លងមក ។ ការបោះឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ នៅក្នុង​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វត្ត​ខ្មែរ សុរិយា​រង្សី នាទី​ក្រុង​ភី​ឡា​ដែល​ផ្សា រដ្ឋ​ផែន​ស៊ី​វេ​ញ៉ា សហរដ្ឋអាមេរិក ។​ ខាងក្រោមនេះជាខ្លឹមសារដើមនៃសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម៖ សេចក្ដីប្រកាសព័ត៌មាន លោក ប្រាក់ សេរីវុឌ្ឍ ត្រូវបានជាប់ឆ្នោតជាប្រធានប្រតិបត្តិថ្មី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា […]

Read more ›

សេចក្តី​ថ្លៃ​ង​ការណ៍ អំពី​ជម្លោះដីធ្លី​រវាង​ព្រះសង្ឃ​នៃ​វត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក្រុមគ្រួសារ​ជនជាតិ​យួន​

April 24, 2017 11:54 AMComments Off on សេចក្តី​ថ្លៃ​ង​ការណ៍ អំពី​ជម្លោះដីធ្លី​រវាង​ព្រះសង្ឃ​នៃ​វត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក្រុមគ្រួសារ​ជនជាតិ​យួន​
សេចក្តី​ថ្លៃ​ង​ការណ៍ អំពី​ជម្លោះដីធ្លី​រវាង​ព្រះសង្ឃ​នៃ​វត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក្រុមគ្រួសារ​ជនជាតិ​យួន​

លេខាធិការដ្ឋាន លេខៈ ​​​០១០-១៧/SKKKO សេចក្តីថ្លែងការណ៍ លេខាធិការដ្ឋាន គឺជា​សម្ព័ន្ធ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា យើងខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ អង្កេត និង តាមដាន​គ្រប់​ហេតុការណ៍​ទាំងអស់ ដោយមាន​ការយកចិត្ត​ទុកដាក់​បំផុត ទៅលើ​ករណី វិវាទ​ដីធ្លី​មួយ ដែល​បាន​កើតឡើង​រវាង​ប្រជាជន​វៀតណាម និង ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ វត្ត​មុនី​រង្សី មេ​ពាំង ដែល​ឋិត​នៅ​ភូមិ​មេ​ពាំង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង (Ap4, XaPhongPhu, HuyenCauKe, Tinh TraVinh)​។​ ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​នៃ​លេខាធិការដ្ឋាន វត្ត​មុនី​រង្សី មេ​ពាំង គឺជា​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ (​ថេរវាទ​) ដែល​បាន​កសាងឡើង​អំឡុង​សតវត្សរ៍​ទី​១៨​នៃ​គ្រឹះសករាជ​។ ក្រោយពេល​នៃ​ការសាងសង់​នោះ ប្រហែល​ជានា​សម័យ​កាលនោះ ដោយ​ស្ថានភាព​ពុំ​អំណោយផល​ទៅតាម​ជំនឿ​របស់​ពុទ្ធបរិស័ទ គណៈកម្មការ ពុទ្ធបរិស័ទ ក៏បាន​បន្លាស់​ទីតាំង​វត្ត​ពី​៤ ទៅ ៥ ដង ទៅ​ទីកន្លែង​ដទៃ​។ ចំពោះ​ទីតាំង​ទី​ ៥ ដែលជា​ទីតាំង​ចុងក្រោយ​នៃ​ការកសាង វត្ត​មុនី​រង្សី មេ​ពាំង […]

Read more ›

លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​

April 20, 2017 8:03 AMComments Off on លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​
លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​

លិខិត​ចំហ​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បី​អំពាវនាវ​ឲ្យ​សង​ដី​វត្ត​មកវិញ​ ​ទីក្រុង Pennsauken ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៧ ស្ថានទូត​វៀតណាម​ ​ជូន​ចំពោះ លោក ត្រឹង ដាយ ក្វាង ប្រធាន​រដ្ឋ​នៃ​ប្រទេស​វៀតណាម​ 1233 20th St NW, Suite 400 Washington, DC 20036 ​លោក​ប្រធាន​ជាទី​រាប់អាន​ បច្ចុប្បន្ននេះ មាន​ដំណឹង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់ទង​នឹង រឿង​ជម្លោះដីធ្លី​មួយ​រវាង​ព្រះសង្ឃ​នៃ​វត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម ជាមួយនឹង​ក្រុមគ្រួសារ ជនជាតិ​យួន នៅក្នុង​តំបន់​ដែល​បាន​ចូល​សង់ផ្ទះ​របស់​ពួកគេ​ដោយ​ខុសច្បាប់​នៅលើ​ដី​វត្ត ។ ពុទ្ធ បរិស័ទ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​បាន​ទាក់ទង​ជា​អនាមិក​មក វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) របស់​យើងខ្ញុំ ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ និង​ដើម្បី​សុំ​ជំនួយ​ក្នុងការ អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់លោក​ប្រធាន ឲ្យ​ប្រគល់​ដី​សក្តិ​សិទ្ធិ​ដែល​ត្រូវគេ​រឹប​យក​សង​មក វត្ត​វិញ ។​ ​ដី​ដែល​គេ​រឹប​យក​ដែលជា​កម្មសិទ្ធិ​របស់​វ​ត្ត​នៅ​កម្ពុជា​ក្រោម​នោះ ឈ្មោះថា […]

Read more ›

ក្រុម​យុវ​ជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ប្រ​កាស​កម្មវិ​ធី​ប្រ​កួត​ប្រ​ជែង​រចនាឡូហ្គូអាវយឺត​ខ្មែរ​ក្រោម

March 23, 2017 2:59 PMComments Off on ក្រុម​យុវ​ជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ប្រ​កាស​កម្មវិ​ធី​ប្រ​កួត​ប្រ​ជែង​រចនាឡូហ្គូអាវយឺត​ខ្មែរ​ក្រោម
អាវយឺតគំរូ

​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ទើបតែ​ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការប្រកួត​ការរចនា​រូប សម្រាប់​បោះពុម្ព​អាវយឺត​របស់ខ្លួន ក្រោម​ប្រធានបទ «​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម តាមរយៈ​ការអនុវត្ត​លើ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​» ។ ​យោងតាម​សេចក្ដីជូនដំណឹង​មួយ​ចេញផ្សាយ​ នៅលើ​ទំព័រហ្វេសប៊ុក​របស់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាសថា រូប​ប​ភាព​រចនា​ដែល​ជាប់​ជម្រើស សម្រាប់​យកមកបោះពុម្ព​លើ​អាវយឺត​ឆ្នាំនេះ នឹង​ទទួលបាន​រង្វាន់ជាទឹក​​ប្រាក់​ចំនួន $១០០ និង​ចែកជូន​​អាវយឺត ដែលជា​ការ​រចនា​រប​ស់​អ្នកឈ្នះ ពី​ការប្រកួត​នេះ​ផង ។​ ​សេចក្ដីជូនដំណឹង​នេះ បានបញ្ជាក់ពី​លក្ខណៈវិនិច្ឆ័យ​នៃ​រូបភាព​រចនា​មាន​ដូចខាងក្រោម ៖ ១. រូបភាព​រចនា​ត្រូវមាន​អក្សរ “Khmer Krom” ឬ​ត្រូវមាន​ជាប់ទាក់ទង នឹង​អត្ត​ស​ញ្ញណ​របស់​ខ្មែរក្រោម ។​ ២. រូបភាព​រចនា​អាចមាន​រូបភាព​ទង់ជ័យ​ខ្មែរក្រោម ឬ​រូបភាព​ដែល​បង្ហាញ​ពីស​ញ្ញា​តំណាង​របស់​ខ្មែរក្រោម (​តែ​ក៏​មិន​ចំ​បាច់ នោះទេ​) ។​ ៣. រូបភាព​ដែល​រចនា​ត្រូវធ្វើ​ឲ្យ​ប៉ុន​ទ្រង់ទ្រាយ ឬ​ប្លង់​ដែលមាន​រូបភាព​ជា​គំរូ​ភ្ជាប់​មក ដូចខាងខាងក្រោមនេះ ។​ ៤. រូបភាព​រចនា​ត្រូវតែ​សម នឹង​ប្រធានបទ​គឺ «​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម តាមរយៈ​ការអនុវត្ត​លើ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​» ។​ => […]

Read more ›