ខ្មែរក្រោម​កសាង​វត្ត​នៅ​កោះត្រល់​ជា​លើកដំបូង

September 5, 2013 1:19 PMComments Off on ខ្មែរក្រោម​កសាង​វត្ត​នៅ​កោះត្រល់​ជា​លើកដំបូង

ដោយ​ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​កោះត្រល់ ឋិត​នៅ ក្នុង​ខេត្ត​ក្រមួនស បាន​មូលមតិ​គ្នា​បញ្ចុះបឋមសិលា ចាប់ ផ្ដើមកសាង​វត្ត​ថ្មី​មួយ កាលពី ថ្ងៃទី ០៥ ខែឧសភា កន្លង ទៅនេះ ។ វត្ត​ដែល​ចាប់ផ្ដើម​កសាង​ថ្មី​នៅ​ចំ​កណ្ដាល កោះ ត្រល់​នោះ មាន​ឈ្មោះថា “​វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​” ។ យោងតាម “​លិខិត​និមន្ត​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​” កសាង វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​នេះ បាន​បញ្ជាក់ថា វត្ត​នេះ ផ្ដួចផ្ដើម​ក សាង​ដោយ​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត​ក្រមួនស  ឬ ខេត្ត​កៀង​យ៉ាង ដោយមាន ការអនុញ្ញាត​ពី​គណៈកម្មការ ប្រជាជន​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម  ។ យោងតាម​ព្រះ នាម​ប្រថាប់ត្រា​នៅលើ​លិខិត​និមន្ត​នេះ​ដដែល  ព្រះចៅអធិការ​ដំបូង នៃ​វត្ត​នេះ ព្រះនាម ត្រឹង ភឿង ។ […]

Read more ›

ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី

July 20, 2013 6:09 PMComments Off on ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី
ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ ​ក្នុង​នាទី​ភូមិសាស្ត្រ​នៃ សារព័ត៌មាន ព្រៃនគរ លេខ​មុន យើងខ្ញុំ​បាន​ចុះផ្សាយ​មិនទាន់​ចប់​នៅឡើយ «​អំពី​ភូមិសាស្ត្រ ទីក្រុង​ព្រៃនគរ​» ។ ដូច្នេះ លេខ​នេះ យើងខ្ញុំ​សូម​ធ្វើការ​ចុះផ្សាយ​បន្តទៀត  ដោយបាន​លើកយក​អត្ថបទ «​ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី​» មក​ចុះផ្សាយ​បន្ត  ព្រោះ​វត្ត​ចន្ទរង្សី ជា​វត្ត​ខ្មែរក្រោម​មួយ​ដ៏ សំខាន់​ជាប់​ទាក់ទិន​នឹង​ភូមិសាស្ត្រ​នៃ​ទីក្រុង​ព្រៃនគរ ។

Read more ›

អត្ថន័យ​តួអក្សរ​នៅលើ​ផ្ទាំង​សិលាចារឹក​វត្ត​សម្បូរ​រង្សី​

June 7, 2013 9:37 PMComments Off on អត្ថន័យ​តួអក្សរ​នៅលើ​ផ្ទាំង​សិលាចារឹក​វត្ត​សម្បូរ​រង្សី​
ថ្ងៃទី ១១​ ខែមិថុនា ឆ្នាំ ២០០៨៖ 
ខ្លោងទ្វារវត្តសម្បូររង្សី (សម្បូរ) ។

​ដោយ ស៊ឺន ចែង ចើ​ន និង ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ​ ​វត្ត​សម្បូរ​រង្សី (​សម្បួរ​) ជា​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​មួយ ឋិត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បានកកើតឡើង ក្នុង ព​. ស​. ៩១៧  គ​. ស​. ៣៧៣ បើ​គិត​មកទល់​ឆ្នាំ ២០១៣ នេះ វត្តមាន​អាយុកាល ១៦៤០ ឆ្នាំ​ហើយ ។ សព្វថ្ងៃ វត្ត​នេះ មាន​បន្សល់ទុក​នូវ​ផ្ទាំងសិលា​ចារឹក​មួយ​ផ្ទាំង​ដែល​បាន​ចារ​ឡើង​ក្នុង​សតវត្សរ៍ ៧ ឬ ទី ៨ នៃ​គ្រិស្ត​សតវត្សរ៍  ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម […]

Read more ›

សមាគមសង្ឃ នៅខេត្តព្រះត្រពាំង ចោទកាសែតវៀតណាម លុបបំបាត់ភាសាខ្មែរ ដោយប្ដូរឈ្មោះវត្តមកជា “ វត្តត្រឹមបេ”

May 16, 2013 10:43 PM0 comments
សមាគមសង្ឃ នៅខេត្តព្រះត្រពាំង ចោទកាសែតវៀតណាម លុបបំបាត់ភាសាខ្មែរ ដោយប្ដូរឈ្មោះវត្តមកជា “ វត្តត្រឹមបេ”

ដោយ សារព័ត៌មាន ព្រៃនគរ នៅ​ថ្ងៃទី ១៨ មេសា កន្លងទៅនេះ ព្រះ​អនុប្រធាន​សមាគម ព្រះសង្ឃ​សាមគ្គី​ស្នេហា ជាតិ​ខេត្ត​ព្រះ​ត្រពាំង ឬ ហៅ​ត្រា​វិញ  ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ ថាច់ សុខសាន្ត បាន​សរសេរ លិខិត​មួយច្បាប់ ផ្ញើជូន​ស្ថាប័ន ព័​ត័​មាននៅ​ក្នុងប្រទេស​វៀត ណា​ម ដើម្បី​ប្រតិកម្ម ចំពោះ​អត្ថបទ​ព័ត៌មាន​មួយចំនួន​ដែល បាន​ចុះផ្សាយ​តាម អ្វីដែល​ព្រះអង្គ​បាន​អះអាង ថា “​ខុស​ការ ពិត​” ស្តីពី​ការដាក់​តាំង​រូបភាព​របស់ លោក ត្រឹម បេ និង​សមា ជិ​ក គ្រួសារ​នៅលើ​ជញ្ជាំង ព្រះវិហារ វត្ត​កំពង់​ពោធិព្រឹក្ស (​ហៅ វត្ត​ប​ង្រៃ​ចាស់​) និង វត្ត​លាវ​ចន្ទ​ស្សរា​រាម (​ហៅ​វត្ត ដីក្រហម​)  ស្ថិតនូវ ឃុំ ហាម​យ៉ាង ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ។ ===>>> […]

Read more ›

បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

10:29 PM0 comments
បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

ដោយ សារព័ត៌មាន ព្រៃនគរ តើ​លោក ត្រឹម បេ ជា​នរណា​?៖ ​បើ​យោងតាម​គេហទំព័រ​ វេទិកា​ពាណិជ្ជកម្ម  (Diễn Đàn Doanh Nghiệp ) វៀតណាម​បាន​រាយការណ៍​ថា លោក ត្រឹម បេ (Trầm Bê) កើត​ឆ្នាំ ១៩៥៩ ដែលមាន​អត្តសញ្ញាណ​បណ្ណ​លេខ 020620491 ជា​ជន​ជាតិចិន (Dân tộc: Hoa) សញ្ជាតិ​វៀតណាម (Quốc tịch: Việt Nam) កើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ឬ ខេត្ត​ត្រា​វិញ ។ ទោះបី លោក ត្រឹម បេ​បានដាក់ នៅក្នុង​អត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​វៀតណាម​ថា ជា​ជន​ជាតិចិន​ក៏ដោយ តែ​ពលរដ្ឋ​ខ្មែរក្រោម ទូទៅ​បាន​ស្គាល់​លោក​ថា ជា​ជនជាតិខ្មែរ តាមរយៈ​ការសាងសង់​វត្ត​អារាម​នានា នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ។​

Read more ›