VOKK – សំឡេងកម្ពុជាក្រោម – កម្ពុជាក្រោម

ខ្មែរក្រោម​៖ “​យើង​មិនអាច​ផ្លាស់ប្ដូរ​អតីតកាល តែ​យើង​អាច​ផ្លាស់ប្តូរ​អនាគត​”

June 7, 2013 8:53 PMComments Off on ខ្មែរក្រោម​៖ “​យើង​មិនអាច​ផ្លាស់ប្ដូរ​អតីតកាល តែ​យើង​អាច​ផ្លាស់ប្តូរ​អនាគត​”
ខ្មែរក្រោម​៖ “​យើង​មិនអាច​ផ្លាស់ប្ដូរ​អតីតកាល តែ​យើង​អាច​ផ្លាស់ប្តូរ​អនាគត​”

ប្រែ​សម្រួល ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ ​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ម៉ុង​តា​ញ៉ា​រត៍ (Montag nard)     បាន​លើកយក​គោលការណ៍         សំខាន់ៗ​ជម្រាប ដល់​អ្នក​គូស​គ្រោងការណ៍​នយោបាយ​អ៊ឺ​រុ​ប​ថា សិទ្ធិ​របស់​ពួកគេ​មិនត្រូវ​បាន​គោរព ទោះបី​វៀតណាម​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ ។ ខាងក្រោម ជា​សេចក្ដីថ្លែងការណ៍ របស់​សហព័ន្ធ​ខ្មែរ  កម្ពុជា​ក្រោម និង​មូលនិធិ​ម៉ុង​តា​ញ៉ា​រត៍ ក្នុង ឱកាស​ពួកគេ​បាន​ទៅធ្វើ​ទស្សនកិច្ច នៅ      ទីក្រុង​ប្រូ​សែ​ល (Brussels) ប្រទេស​បែ​ល​ស៊ិ​ក ។​

Read more ›

១៤ ប្រទេស​ធំៗ​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក អ្នកផ្ដល់យោបល់​នៃ​អង្គការសហប្រជាជាតិ​

8:48 PM0 comments
១៤ ប្រទេស​ធំៗ​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក អ្នកផ្ដល់យោបល់​នៃ​អង្គការសហប្រជាជាតិ​

ព្រោះតែ​មានការ​ជំទាស់​ពី​វៀតណាម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិនបាន​ក្លាយជា​សមាជិក នៃ​គណៈកម្មការ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ (UN-ECOSOC) ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​សម្ដែង​ការសោកស្ដាយ​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​មិនបាន​ជាប់​ជា​ សមាជិក​នៃ​អង្គការសហប្រជាជាតិ​មួយ​នេះ ដោយសារតែ​ប្រទេសមួយចំនួន ពិសេស​ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ទម្លាក់ ។ អ្នកសិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ពន្យល់ថា សហព័ន្ធ​ខ្មែរ   កម្ពុជា​ក្រោម​មិន​ជាប់​ជា​សមាជិក​នោះ ដោយសារតែ​បញ្ហា​ប្រទេស​វៀតណាម​មិនទាន់មាន​ទំនុកចិត្ត​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

Read more ›

១១ ឆ្នាំ វត្តមាន​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ​

8:34 PMComments Off on ១១ ឆ្នាំ វត្តមាន​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ​
១១ ឆ្នាំ វត្តមាន​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ​

​ដោយ ថាច់ ប្រីជា គឿន| សារព័ត៌មាន ព្រៃនគរ ​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំនេះ ជា​ថ្ងៃ​គម្រប់​ខួប ១១ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampu chea – Krom Federation) បាន​ចូល​ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ពលរដ្ឋ​ដែល​គ្មាន​តំណាង (Unrepr esented Nations and Peoples Organization) ហៅ​កាត់​ថា UNPO កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅ​ទី​ក្រុ​ឡាអេ ប្រទេស​ហូ​ឡង់ ។ សមិទ្ធិផល​ជាបឋម​ដែល​កើតចេញ ពី​ការចូល​ជា​សមាជិក នៃ​អង្គ​អន្តរជាតិ​មួយ​នេះ គឺ​បានធ្វើ​ឲ្យ​អង្គការ​នេះ​ទទួល​ស្គាល់ឈ្មោះ «​ខ្មែរក្រោម​» ហើយ​បាន​កត់ចូល​ក្នុង​បញ្ជី​សមាជិក របស់គេ​ជា​ភាសា​អង់គ្លេស​ថា « Khmer Krom » […]

Read more ›

FULRO ចលនា​រួម​របស់​ជនជាតិ​ចាម្ប៍ ម៉ុង​តា​ញ៉ា និង​ខ្មែរក្រោម បង្កើត​ដោយ សម្ដេច សីហនុ​

June 1, 2013 10:21 PMComments Off on FULRO ចលនា​រួម​របស់​ជនជាតិ​ចាម្ប៍ ម៉ុង​តា​ញ៉ា និង​ខ្មែរក្រោម បង្កើត​ដោយ សម្ដេច សីហនុ​
FULRO ចលនា​រួម​របស់​ជនជាតិ​ចាម្ប៍ ម៉ុង​តា​ញ៉ា និង​ខ្មែរក្រោម បង្កើត​ដោយ សម្ដេច សីហនុ​

ដោយ ថាច់ សា​រុម – សារព័ត៌មានព្រៃនគរ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៦៤ នៅ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច  ព្រះ​ន​រោ​ត្ដម សីហនុ ជា​ប្រធាន​បាន​បង្កើត​រណសិរ្ស​តស៊ូ​រួម​របស់​ជនជាតិ​ ដែល​ត្រូវគេ ជិះជាន់​( Front Uni de Lutte des Races opprimées FULRO ) ។ រណសិរ្ស​នេះ រួមមាន  រណសិរ្ស​រំដោះ​ចាម្ប៉ា ( Front de Libération du Champa ) ដឹកនាំ​ដោយ​លោក LES KOS SEM ឧ​ត្ត-​​ ម​សេនីយ៍​ទាហាន​ឆត្រយោង​ ជា​ជនជាតិ​ចាម្ប៍​ សញ្ជាតិ​ខ្មែរ ) និង រណសិរ្ស​តស៊ូ​ខ្មែរ​កម្ពុជា​ក្រោម ( […]

Read more ›

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​អំពី​បញ្ហា​រំលោភសិទ្ធិ​ខ្មែរក្រោម​នៅ​អង្គការសហប្រជាជាតិ​

May 31, 2013 9:55 PM0 comments
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​អំពី​បញ្ហា​រំលោភសិទ្ធិ​ខ្មែរក្រោម​នៅ​អង្គការសហប្រជាជាតិ​

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ ​សហស​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានបញ្ចប់​ការចូលរួម​ស្ដាប់ និង​ថ្លែងការណ៍​រយៈពេល​ពី​រស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃទី ១៩ ដល់ ថ្ងៃទី ៣១ ខែឧសភា នេះ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ហៅ​ជា​ភាសា​អង់គ្លេស​ថា The United Nations Permanent Forum on Indigenous Issues ឬ​ហៅ​កាត់​ថា (UNPFII) នៅ​ការិយាល័យ​កណ្ដាល​នៃ​អង្គការសហប្រជាជាតិ នា​បុរី New York , សហរដ្ឋអាមេរិក ។ ក្រុម យុវជន​តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូល​អង្គការសហប្រជាជាតិ បាន​អះអាងថា ពួកគេ​បាន​ប្រាប់ អំពី​បញ្ហា​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​មនុស្ស ក្នុងនោះ មាន​ករណី​ព្រះ សង្ឃ​នៅ​ខេត្ត​ឃ្លាំង​ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក​នាពេល​ថ្មីៗ​នេះ ផងដែរ ។​

Read more ›

​បទពិសោធន៍​នៃ​ការឆ្លើយ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ​មួយអង្គ​ចំពោះ​ការសួរចម្លើយ​របស់​អា​ជ្ញា​ធរ​វៀតណាម​

9:40 PMComments Off on ​បទពិសោធន៍​នៃ​ការឆ្លើយ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ​មួយអង្គ​ចំពោះ​ការសួរចម្លើយ​របស់​អា​ជ្ញា​ធរ​វៀតណាម​
​បទពិសោធន៍​នៃ​ការឆ្លើយ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ​មួយអង្គ​ចំពោះ​ការសួរចម្លើយ​របស់​អា​ជ្ញា​ធរ​វៀតណាម​

​ដោយ សារព័ត៌មាន ព្រៃនគរ​ ​សមណ​និស្សិត​ខ្មែរក្រោម​មួយអង្គ ដែល​កំពុង​សិក្សា​នៅ​ប្រទេសថៃ បាន​និមន្ត​ត្រឡប់​ទៅ​ស្រុក​សួរសុខទុក្ខ​ញាតិ​ញោម​ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី កាលពី​ខែមេសា កន្លងទៅនេះ ត្រូវបាន​អាជ្ញាធរ​វៀត​ហៅ​ទៅ​សួរចម្លើយ និង​ឲ្យ​ចុះហត្ថលេខា​លើ​ក្រដាស​មួយ បង្ខំ​ឲ្យ​ព្រះអង្គ​ធ្វើ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀត ណា​ម ហើយ​ព្រះអង្គ​បាន​បដិសេធ​ចំពោះ កិច្ចការ​នេះ ។​

Read more ›

លោក​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ជា​កុលបុត្រ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​

9:33 PM0 comments
លោក​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ជា​កុលបុត្រ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​

កំណត់សម្គាល់​របស់ លោក សឺ​ង សម្រេច នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម លើ​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស ដោយ បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត ស្ដីពី​ឯកឧត្តម​សេនីយ ដៀ​ន ដែល ​ដោយ​យល់ឃើញថា លោក​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ជា​កុលបុត្រ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ដែល​បានធ្វើ​ពលិកម្ម​សព្វបែបយ៉ាង​ក្នុង​ជីវិត​របស់លោក ដើម្បី​បម្រើ​និង​ការពារ​ទឹកដី​កម្ពុជា​ក្រោម​ក៏ដូចជា​ក្នុងការ​បម្រើ​និង ការពារ ប្រទេស​កម្ពុជា ខ្ញុំ​បានធ្វើ​ការបកប្រែ​អត្ថបទ​របស់លោក​បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត នេះ​មកពី​ភាសា​អង់​គ្លេ ដែល​លោក​សរសេរ​ឡើង​ក្រោយ​មរណភាព​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ដែល​ខ្ញុំ​មានការ​គោរព​ជា​រៀមច្បង និង​ជា​អ្នកស្នេហាជាតិ​គម្រូ​ម្នាក់ ។ ​មូលហេតុ​ដែល​ខ្ញុំ​យកចិត្តទុកដាក់​ក្នុង​រឿងនេះ គឺ​ម្យ៉ាង​ដោយ​ខ្ញុំ​មាន​ជំហរ​ ជាក់ច្បាស់​ទៅលើ​ឧ​ត្ត​ម​គតិ​មួយ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​បានដឹង​អំពី​ ប្រវត្តិ​របស់​វិ​រ​ជន​អ្នកស្នេហាជាតិ​ពិតៗ ​ដែល​បាន​ប្តូរជីវិត​ការពារ​ ប្រទេសជាតិ មាតុភូមិ​គ្រប់​កាលសម័យ​ដែលមាន​ការឈ្លានពាន​ពី​បរទេស និង​ម្យ៉ាងទៀត​ដោយ​មើលឃើញថា ព្រឹត្តិការណ៍​តស៊ូ​នៃ​រណសិរ្ស​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កុលបុត្រ​កុល​ធិ​តា​ខ្មែរ​បាន​បូជាជីវិត​ដ៏​ច្រើន​ មហិមា ហាក់ដូចជា​ស្ទើរតែ​រលត់​បាត់​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្មែរ​ជា​ ទួទៅ សូម្បី​មរណភាព​របស់លោក​វី​រ​ជន​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ក៏​មិន​ត្រូវបាន​គេ​រៀបចំ​ជាធំ​ដុំ​អ្វី​ដែរ ហើយ​ប្រវត្តិ​ជីវិត​តស៊ូ​របស់លោក​ក៏​មិន​ […]

Read more ›

វៀតណាម​ប្រទេស​ព្រៃផ្សៃ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ?

1:35 PM0 comments
វៀតណាម​ប្រទេស​ព្រៃផ្សៃ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ?

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស​នៅ​ប្រទេស​ភូមា​បានធ្វើ​ឲ្យ​អ្នកសង្កេតការណ៍​ធ្វើការ​វាយតម្លៃ និង វិភាគ  ដល់ វៀតណាម ដែលជា​ប្រទេសមួយ​នៅក្នុង​សមាគម​អាស៊ាន និង​ត្រូវបាន​គេ​ចាត់ទុកថា មាន​ស្ថាន ភាព ប្រហាក់ប្រហែលគ្នា​នឹង​ប្រទេស​ភូមា​ដែរ ។ ទស្សនាវដ្ដី​ដ៏​មាន​ប្រជា​ប្រី​យ៍​ឈ្មោះ Foreign Policy នៅ​ថ្ងៃទី ១៧ ខែមេសា ទើបបាន​ចេញផ្សាយ  អត្ថបទ​មួយ​ដោយ​អ្នកកាសែត Dustin Roasa បាន​សរសេរ​ផ្តោតលើ​ប្រទេស​វៀតណាម​ថា បច្ចុប្បន្ន វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​ព្រៃផ្សៃ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ។ សារព័ត៌មាន ព្រៃនគរ សូម  លើក យកមក​បង្ហាញ​ដល់​លោកអ្នក​នូវ​ខ្លឹមសារ​អត្ថបទ​នេះ​ដូចតទៅ ៖

Read more ›

វៀតណាម​ឋិត​នៅក្នុង​ប្រទេស​នាំមុខ​ទាំង ១០ ដែល​ដាក់គុក​អ្នកកាសែត​ច្រើនជាងគេ​

May 30, 2013 12:54 AM0 comments
វៀតណាម​ឋិត​នៅក្នុង​ប្រទេស​នាំមុខ​ទាំង ១០ ដែល​ដាក់គុក​អ្នកកាសែត​ច្រើនជាងគេ​

​ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ ​ក្នុង​បញ្ជី​នៃ​ប្រទេស ដែល​ចាប់​ អ្នកកាសែត ដាក់គុក​ច្រើនជាងគេ ក្នុង​ពិភពលោក វៀតណាម​ឈរ​លំដាប់​ លេខ ៦ ដោយមាន​អ្នកកាសែត ១៤ នាក់ កំពុង​ជាប់ពន្ធនាគារ ។ នោះ​គឺជា លទ្ធផល ទើបតែ​ចេញ​សេចក្ដីប្រកាស​ពិសេស របស់​គណៈកម្មការ​ការពា​រ​​ អ្នកកាសែត (CPJ) មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក ។ CPJ បាន​រាយការណ៍​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វៀតណាម​បាន​និង កំពុង​បង្កើន​យុទ្ធនាការ​បង្ក្រាប ទៅលើ ​អ្នកកាសែត​ ដែលមាន​និន្នាការ​រិះគន់ រដ្ឋាភិបាល ​ជាពិសេស​ក្រុម​អ្នក កាសែត​ដែល​ផ្សព្វផ្សាយ​អត្ថបទ​តាម​ប្រពន្ធ អិន​ធើ​ណិ​ត ។​

Read more ›

សង្ខេបព័ត៌មានពីកម្ពុជាក្រោម ឆ្នាំ ២០១២

12:40 AMComments Off on សង្ខេបព័ត៌មានពីកម្ពុជាក្រោម ឆ្នាំ ២០១២
សង្ខេបព័ត៌មានពីកម្ពុជាក្រោម ឆ្នាំ ២០១២

ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ ​ខែមករា ​នៅ​ថ្ងៃ​ពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រី​ស័ក ព​. ស​. ២៥៥៥ ត្រូវ​នឹង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ លោកគ្រូ មហា ថាច់ កេ​ញ អាចារ្យ​បង្រៀន សាលា​បាលី នៅ​ខេត្ត​ត្រពាំង​បាន ទទួលអនិច្ចកម្ម ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៨៦ ឆ្នាំ ។  លោក គ្រូ មហា   ថាច់ កេ​ញ បាន​ចំណាយពេល​ជាង ៥០ ឆ្នាំ ដើរ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាបាលី នៅតាម​វត្ត​អារាម​នានា​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ។  លោកគ្រូ មហា    […]

Read more ›