សមាគមសង្ឃ នៅខេត្តព្រះត្រពាំង ចោទកាសែតវៀតណាម លុបបំបាត់ភាសាខ្មែរ ដោយប្ដូរឈ្មោះវត្តមកជា “ វត្តត្រឹមបេ”

May 16, 2013 10:43 PM1 comment
សមាគមសង្ឃ នៅខេត្តព្រះត្រពាំង ចោទកាសែតវៀតណាម លុបបំបាត់ភាសាខ្មែរ ដោយប្ដូរឈ្មោះវត្តមកជា “ វត្តត្រឹមបេ”

ដោយ សារព័ត៌មាន ព្រៃនគរ នៅ​ថ្ងៃទី ១៨ មេសា កន្លងទៅនេះ ព្រះ​អនុប្រធាន​សមាគម ព្រះសង្ឃ​សាមគ្គី​ស្នេហា ជាតិ​ខេត្ត​ព្រះ​ត្រពាំង ឬ ហៅ​ត្រា​វិញ  ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ ថាច់ សុខសាន្ត បាន​សរសេរ លិខិត​មួយច្បាប់ ផ្ញើជូន​ស្ថាប័ន ព័​ត័​មាននៅ​ក្នុងប្រទេស​វៀត ណា​ម ដើម្បី​ប្រតិកម្ម ចំពោះ​អត្ថបទ​ព័ត៌មាន​មួយចំនួន​ដែល បាន​ចុះផ្សាយ​តាម អ្វីដែល​ព្រះអង្គ​បាន​អះអាង ថា “​ខុស​ការ ពិត​” ស្តីពី​ការដាក់​តាំង​រូបភាព​របស់ លោក ត្រឹម បេ និង​សមា ជិ​ក គ្រួសារ​នៅលើ​ជញ្ជាំង ព្រះវិហារ វត្ត​កំពង់​ពោធិព្រឹក្ស (​ហៅ វត្ត​ប​ង្រៃ​ចាស់​) និង វត្ត​លាវ​ចន្ទ​ស្សរា​រាម (​ហៅ​វត្ត ដីក្រហម​)  ស្ថិតនូវ ឃុំ ហាម​យ៉ាង ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ។ ===>>> […]

Read more ›

បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

10:29 PM0 comments
បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

ដោយ សារព័ត៌មាន ព្រៃនគរ តើ​លោក ត្រឹម បេ ជា​នរណា​?៖ ​បើ​យោងតាម​គេហទំព័រ​ វេទិកា​ពាណិជ្ជកម្ម  (Diễn Đàn Doanh Nghiệp ) វៀតណាម​បាន​រាយការណ៍​ថា លោក ត្រឹម បេ (Trầm Bê) កើត​ឆ្នាំ ១៩៥៩ ដែលមាន​អត្តសញ្ញាណ​បណ្ណ​លេខ 020620491 ជា​ជន​ជាតិចិន (Dân tộc: Hoa) សញ្ជាតិ​វៀតណាម (Quốc tịch: Việt Nam) កើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ឬ ខេត្ត​ត្រា​វិញ ។ ទោះបី លោក ត្រឹម បេ​បានដាក់ នៅក្នុង​អត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​វៀតណាម​ថា ជា​ជន​ជាតិចិន​ក៏ដោយ តែ​ពលរដ្ឋ​ខ្មែរក្រោម ទូទៅ​បាន​ស្គាល់​លោក​ថា ជា​ជនជាតិខ្មែរ តាមរយៈ​ការសាងសង់​វត្ត​អារាម​នានា នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ។​

Read more ›

ខ្មែរក្រោម នៅ​រដ្ឋ​អូ​ហៃ​អូ ប្រារព្ធ​ទិវា ៤ មិថុនា​

May 14, 2013 11:58 PM0 comments
ខ្មែរក្រោម នៅ​រដ្ឋ​អូ​ហៃ​អូ ប្រារព្ធ​ទិវា ៤ មិថុនា​

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ​ ​គណៈកម្មការ​សាខា​សហព័ន្ធ និង​សហ​សមាគម​ខ្មែរ -​ខ្មែរក្រោម នៃ​រដ្ឋ​អូ​ហៃ​អូ នឹង​ប្រារព្ធ​ពិធី​រំឭក​ទិវា ០៤ មិថុនា នៅ​ថ្ងៃទី ១៨ ខែឧសភា ខាងមុខ នេះ ដើម្បី​រំឭក​ដល់​ខួប ៦៤ ឆ្នាំ ថ្ងៃ​បារាំង​ផ្ទេរអំណាច​ឲ្យ​វៀត ណា​ម​គ្របគ្រង​ដែនដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

Read more ›

ខ្មែរក្រោមចោទអាជ្ញាធរវៀតណាមថា បន្លំឯកសាររឹបយកដីខ្មែរ

11:27 PM0 comments
លោក ចៅ ហេន ត្រូវអាជ្ញាធរយួនធ្វើទារុណកម្មនៅក្នុងគុកដល់មានជំងឺ
ហើយយកមកធ្វើព្យាបាលនៅមន្ទីរពទ្យទាំងជើងជាប់ខ្នោះ ។

​ដោយ សារព័ត៌មាន ព្រៃនគរ​ ​នៅ​ខេត្ត​ក្រមួនស នៃ​ដែនដី​កម្ពុជា​ក្រោម​ឯណោះ​វិញ កសិករ​ខ្មែរក្រោម​បាន ចោទ អាជ្ញាធរ វៀត ណា​ម​ថា បានធ្វើ​លិខិត​ក្លែងបន្លំ​ដើម្បី​រឹប​យក​ដី​កេរ​របស់គាត់​ចែក ឲ្យ​បក្សពួក​របស់ ខ្លួន​ទាំង​បំពាន ។​ សំឡេង

Read more ›

ខ្មែរ​ក្រោម ប្តឹង​វៀតណាម រឿង​រំលោភ​សិទ្ធិមនុស្ស និង​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំណើត​

9:43 PM0 comments
ខ្មែរ​ក្រោម ប្តឹង​វៀតណាម រឿង​រំលោភ​សិទ្ធិមនុស្ស និង​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំណើត​

ភ្នំពេញ: ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ប្រទេស​វៀតណាម បាន​ធ្វើ​ការរារាំង​គំរាមកំហែង មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ទឹកដី​កម្ពុជា​ក្រោម បាន​ធ្វើ​ការរិះគន់ និង​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធ​រវៀត​ណា​ម ថា​ជា​ការ​រំ​ល​លោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​មកលើ​ខ្មែរ​កម្ពុជា​ក្រោម​។​ ​ជាមួយគ្នា​នោះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​ប្តឹង​អាជ្ញាធរ​វៀតណាម ទៅ​អង្គការ​ជាតិ និង​អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ពិសេស​ទៅ​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យបាន​ដឹង​អំពី​ទង្វើ​របស់​អាជ្ញាធរ នៃ​រដ្ឋាភិបាល​វៀត​ណា ម​ដែល​បាន​ធ្វើ​មកលើ​ខ្មែរ​កម្ពុជា​ក្រោម​។​

Read more ›

ខ្មែរក្រោម គ្រោងប្ដឹងអង្គការសិទ្ធិមនុស្ស រឿងវៀតណាមរំលោភសិទ្ធិ

3:35 PM0 comments
ខ្មែរក្រោម គ្រោងប្ដឹងអង្គការសិទ្ធិមនុស្ស រឿងវៀតណាមរំលោភសិទ្ធិ

ដោយ ទីន ហ្សាការីយ៉ា l RFA សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ដាក់​លិខិត​ទៅ​អង្គការ សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ពិសេស​ដាក់​ទៅ​ ការិយាល័យ​ឧត្ដមស្នងការ ​អង្គការ​សហប្រជាជាតិ​ទទួល​ បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា ​រំលោភ​សិទ្ធិ​ដើរ​ហើរ​របស់​បង​ប្អូន​ខ្មែរ​ក្រោម ដែល​កំពុង​ រង​ការ​​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ដែល​មានតី​តាំង​នៅ​ស្រុក​ខ្មែរ បាន​បញ្ចេញ​របាយការណ៍​ មួយ​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ជាង ៣០​នាក់ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន និង ​រារាំង​មិន​ឲ្យ​ចូល​ទៅ​លេង​នៅ​ស្រុក​កំណើត​នៅ​ទឹក​ដី ​កម្ពុជា​ក្រោម គិត​ពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ ​២០១៣។

Read more ›

ខ្មែរក្រោមប្រតិកម្មទៅ នឹងវៀតណាមមិនឲ្យ ទៅលេងស្រុក

3:29 PM0 comments
ខ្មែរក្រោមប្រតិកម្មទៅ នឹងវៀតណាមមិនឲ្យ ទៅលេងស្រុក

ឆាយ ច័ន្ទនីដាល |ភ្នំពេញប៉ុស្តិ៍ ភ្នំពេញៈ ខ្មែរ​កម្ពុជា​ក្រោម​មួយ​ក្រុម​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ​វៀតណាម​ដែល​បាន​ចាប់​ឃាត់​ខ្លួន និង​ហាម​ឃាត់ មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​លេង​ស្រុក​កំណើត នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ជា​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ជា​ការ​រំលោភ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស និង​សេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ វៀតណាម​ក៏​ជា​ប្រទេស​ហត្ថលេខី​ផង​ដែរ​នោះ​។

Read more ›

ចាងហ្វាងកាសែតព្រៃនគរ ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន

3:21 PM0 comments
ចាងហ្វាងកាសែតព្រៃនគរ ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន

ដោយ ទីន ហ្សាការីយ៉ា l RFA ចាងហ្វាង​បោះពុម្ព​ផ្សាយ​កាសែត​ ជា​ភាសា​ខ្មែរ​ឈ្មោះ “ព្រៃ​នគរ” និង​ក្រុម​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​នៅ​ខណៈ​ពួក​គេ​មាន​បំណង​ឆ្លង​ដែន​ពី​កម្ពុជា ទៅ​លេង​ស្រុក​កំណើត​នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ រហូត​មក​ទល់​ពេល​នេះ មិន​មាន​ដំណឹង​ណា​មួយ​អំពី​ការ​ចាប់ ខ្លួន​ក្រុម​គ្រួសារ​អ្នក​កាសែត​ខ្មែរ​ កម្ពុជា​ក្រោម​នៅ​ឡើយ​ ទេ។

Read more ›

អាជ្ញាធរ​វៀតណាម​ដោះលែង​គ្រួសារ​ចាងហ្វាង កាសែត ព្រៃនគរ មក​កម្ពុជា​

2:53 PM0 comments
អាជ្ញាធរ​វៀតណាម​ដោះលែង​គ្រួសារ​ចាងហ្វាង កាសែត ព្រៃនគរ មក​កម្ពុជា​

​ចាងហ្វាង​បោះពុម្ពផ្សាយ​កាសែត​ជា​ភាសា​ខ្មែរ​ឈ្មោះ “​ព្រៃនគរ​” លោក លី ឈួន និង​ក្រុមគ្រួសារ ត្រូវបាន​អាជ្ញាធរ​វៀតណាម ដោះលែង​វិញ​ហើយ នៅ​ថ្ងៃទី ១៤ ខែមេសា បន្ទាប់ពី​ចាប់ឃុំខ្លួន និង​ឆែកឆេរ​អស់​រយៈពេល ៤៨ ម៉ោង កាលពី​ថ្ងៃ​សុក្រ ទី ១២ មេសា ឆ្នាំ ២០១៣ ។​ ​លោក លី ឈួន ឲ្យ​ដឹងថា ការឃុំខ្លួន​នោះ វៀតណាម​បានដាក់​ការសង្ស័យថា លោក​មានបំណង​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ក្រោយមកទៀត បាន​ប្ដូរ​បទ​ចោទ​ទៅជា​ករណី​ឆ្លងដែន​ខុសច្បាប់​វិញ​ម្តង ។​

Read more ›

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​វៀតណាម​ កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​

May 12, 2013 11:37 PM0 comments
​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​វៀតណាម​ កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​

​ដោយ សារព័ត៌មាន ព្រៃនគរ​ ​ការ​រឹតត្បិត​ផ្នែក​សេរីភាព​ដើរហើរ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវបាន​រំលោភ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ បាន​ជំរុញ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​រៀបចំ​សន្និសីទកាសែត នៅ​ថ្ងៃអាទិត្យ​ទី ២១ មេសា ២០១៣ នៅ​សាលប្រជុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ រាជធានី   ភ្នំពេញ ។​

Read more ›