ខួប ២៦ ឆ្នាំ ថ្ងៃបង្កើតអង្គការ UNPO

February 14, 2017 3:24 PMComments Off on ខួប ២៦ ឆ្នាំ ថ្ងៃបង្កើតអង្គការ UNPO
ខួប ២៦ ឆ្នាំ ថ្ងៃបង្កើតអង្គការ UNPO

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ អង្គការប្រជាជាតិគ្មានតំណាង (Unrepresented Nations and Peoples Organization) ហៅកាត់ថា UNPO បានប្រារព្ធខួប ២៦ ឆ្នាំ ថ្ងៃបង្កើតអង្គការ របស់ខ្លួន ។ ព្រឹត្តិការណ៍នេះ បានផ្តល់ឱ្យអង្គការមានឱកាសឆ្លុះបញ្ចាំងឡើងវិញនូវការ អភិវឌ្ឍ ដែលពិភពលោក និងសមាជិក UNPO បានឆ្លងកាត់បទពិសោធន៍ នាឆ្នាំកន្លង មក ។ ទោះបី បរិបទបច្ចុប្បន្ន មានចំណុចជាច្រើនដែលកំពុងតែជួបការលំបាកខ្លាំង តែ UNPO រំពឹងថា ដំណើរដែលគេបោះជំហានទៅមុខក្នុងឆ្នាំជាបន្តបន្ទាប់នោះ នឹងនាំមកនូវ សមិទ្ធិផលដ៏ធំក្នុងការផ្ដល់នូវសិទ្ធិដល់ប្រជាជាតិ និងប្រជាជនជាសមាជិករបស់ខ្លួន ។ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩១ កតិកាសញ្ញារបស់អង្គការប្រជាជាតិ […]

Read more ›

កម្ម​ករ​ខ្មែរ​ក្រោម នៅ​រោង​ចក្រ​សា​ម​ហូ (SAMHO) ក្រុង​ព្រៃន​គរ ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំ​ឡើង​ប្រាក់​ខែ

1:12 PMComments Off on កម្ម​ករ​ខ្មែរ​ក្រោម នៅ​រោង​ចក្រ​សា​ម​ហូ (SAMHO) ក្រុង​ព្រៃន​គរ ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំ​ឡើង​ប្រាក់​ខែ
កម្ម​ករ​ខ្មែរ​ក្រោម នៅ​រោង​ចក្រ​សា​ម​ហូ (SAMHO) ក្រុង​ព្រៃន​គរ ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំ​ឡើង​ប្រាក់​ខែ

កម្មករជិត ១ ម៉ឺននាក់ ដែល ៩០ ភាគរយជាខ្មែរក្រោម នៅព្រឹកថ្ងៃចន្ទទី ១៣ កុម្ភៈ ម្សិលមិញនេះ បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខរោងចក្រផលិតស្បែកជើង និងសំលៀកបំពាក់ ដោយទាមទារឲ្យថៅកែក្រុមហ៊ុនឈ្មោះ Vietnam Samho Co., Ltd ដំឡើងប្រាក់ឈ្នួលកម្មកររហូតដល់ស្មើ ឬប្រហាក់ប្រហែល នឹងក្រុមហ៊ុន ដែលនៅក្បែរនោះ ។ ការតវ៉ាជាទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រនេះ បានបង្ខំឲ្យកម្មករធ្វើការលើសម៉ោង តែឲ្យប្រាក់ខែទាបបំផុត សម្រាប់កម្មករម្នាក់ៗ បើធៀបទៅ នឹងក្រុមហ៊ុនដែលផលិតស្បែកជើងដូចគ្នា នៅក្បែរនោះ មានប្រាក់ឈ្នួលថ្លៃជាង ។ ព្រះសង្ឃខ្មែរក្រោមមួយអង្គ សូមមិនបញ្ចេញព្រះនាម បានឲ្យដឹងថា សាច់ញាតិរបស់ព្រះអង្គដែលធ្វើការនៅរោងចក្រសាមហូ (SAMHO) នោះ ត្រូវបានថៅកែរំលោភសិទ្ធិការងារ ដោយផ្តល់ ប្រាក់ខែមិនសមស្រប់តាមកម្លាំងពលកម្មរបស់កម្មករខ្មែរក្រោម ។ ដើម្បីជ្រាបច្បាស់ជុំវិញ ការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ពីកម្មករ កម្មការីខ្មែរក្រោម ។ លោក ស៊ឺន […]

Read more ›

ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០

February 13, 2017 2:13 PMComments Off on ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០
ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០

ក្រុងទេពមហានគរ, ស្យាមប្រទេស – នៅថ្ងៃអាទិត្យ ទី ១២ ខែកុម្ភៈ ឆ្នាំ  ២០១៧ ម្សិលមិញនេះ ប្រទេសថៃបានរៀបចំពិធីរាជាភិសេកស្ថាបនាជាផ្លូវការ នូវសម្ដេចព្រះសង្ឃរាជអង្គទី ២០ នៃក្រុងរតនកោសិន្ទ្រ នៅក្នុងព្រះឧបោសថ  វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង នា ក្រុងទេពមហានគរ  (បាងកក)  ។ សម្ដេចព្រះសង្ឃរាជអង្គទី ២០ ដែលទើបតែបានតែងតាំងនោះ មានព្រះនាមថា សម្ដេចព្រះមហាមុនីវង្ស ឬ សម្ដេច ស ព្រះអង្គប្រសូតនៅថ្ងៃទី ២៦ ខែមិថុនា ព.ស. ២៤៧០ (តាមប្រក្រតិទិនចន្ទគតិថៃ) គ. ស. ១៩២៧ ត្រូវនឹងថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំថោះ ចុល្លសករាជ ១២៨៩ នៅឃុំបាងប៉ា ស្រុកមឿង ខេត្តរាជបុរី និងមានព្រះនាមដើមថា […]

Read more ›

UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR

1:13 AMComments Off on UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR
UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ថា UNPO បានដាក់របាយការណ៍ ស្ដីពីបញ្ហាដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម និងម៉ុងតៃញ៉ា ជូនចំពោះ UPR ជាអង្គ ការខាងដំណើរការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ ដែលជាយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្របពេល ដែលរដ្ឋាភិបាលវៀតណាម ឡើងឆ្លើយបំភ្លឺនាពាក់កណ្ដាលពេលកំណត់ (Mid-Term) ពីរឆ្នាំម្ដង ចំពោះការអនុវត្តអនុសាសន៍យូភីអ (UPR) ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានដាក់ជូនសម្រាប់អនុវត្តកាលពីឆ្នាំ ២០១៤ ។ របាយការណ៍ដែល UNPO ដាក់ជូនចំពោះ UPR នោះ គឺយោងតាមរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ញើ ជូនចំពោះមន្ត្រីអង្គការ UNPO នាពេលថ្មីៗនេះ ។ ឆ្នាំនេះ ជាលើកទី ២ ដែលរដ្ឋាភិបាលវៀតណាមត្រូវឡើងឆ្លើយបំភ្លឺចំពោះ ពាក់កណ្ដាលពេលកំណត់ (Mid-Term) […]

Read more ›

បទសម្ភាសន៍ RFA៖ សហព័ន្ធ​ខ្មែរ​ក្រោម​ ​សុំ​ឱ្យ​អាមេរិក​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម

January 28, 2017 9:33 AMComments Off on បទសម្ភាសន៍ RFA៖ សហព័ន្ធ​ខ្មែរ​ក្រោម​ ​សុំ​ឱ្យ​អាមេរិក​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម
បទសម្ភាសន៍ RFA៖ សហព័ន្ធ​ខ្មែរ​ក្រោម​ ​សុំ​ឱ្យ​អាមេរិក​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម

ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ ទូរទស្សន៍វិទ្យុអាស៊ីសេរី (RFA) ជាខេមរភាសា បានសម្ភាស លោក ត្រឹង ម៉ាន់ រិន្ទ នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក លី ចិន្ដា អតីតៈព្រះសង្ឃខ្មែរក្រោម នៅវត្តព្រៃជាប់ ក្នុងខេត្តឃ្លាំង ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលយួន ចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីឆ្នាំ ២០១៣ ដោយសារតែការបង្រៀនអក្សរខ្មែរនៅក្នុងវត្ត ។ កិច្ចសម្ភាសនេះ ធ្វើឡើងបន្ទាប់ពី ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលទៅមន្ត្រីសហរដ្ឋអាមេរិក ទទួលបន្ទុកខាងសេរីភាពសាសនា អន្តរជាតិ ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរំលោភបំពានដោយរដ្ឋាភិបាលយួន ។ សួមអញ្ជើញទស្សនាកិច្ចសម្ភាសនេះ ពិស្ដារដូចតទៅ៖

Read more ›

របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់

January 27, 2017 7:56 PMComments Off on របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់
របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់

ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា ពលរដ្ឋខ្មែរក្រោមមួយចំនួន ដែលមករស់នៅកម្ពុជាបាត់បង់សិទ្ធិបោះឆ្នោតដោយសារមិនមានអត្តសញ្ញាណប័ណ្ណ ដែលពួកគេថា មានការរើសអើង ពីអាជ្ញាធរមូលដ្ឋាន ។ លទ្ធផលស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៧ មករា ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) បានបង្ហាញថា ខ្មែរក្រោមដែលឡើងមករស់នៅកម្ពុជារងការប្រឈម នឹងការលំបាកជាច្រើនដោយមិនមានផ្ទះស្នាក់នៅ មានការរើសអើងពីខ្មែរគ្នាឯងជាដើម ។ លើសពីនេះទៀតការយល់ដឹង និងការរើសអើងរបស់អាជ្ញាធរបានធ្វើឲ្យពលរដ្ខខ្មែរក្រោមមួយចំនួន បានបាត់បង់សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ ណសម្រាប់បម្រើកិច្ចការផ្សេងៗ រួមទាំងការបោះឆ្នោតផងដែរ ។ របាយការណ៍នោះ បានបង្ហាញថា ទោះបីជារដ្ឋាភិបាលកម្ពុជាថ្លែងម្តងហើយម្តងទៀតថា នឹង  ផ្តល់សញ្ជាតិខ្មែរឲ្យ នៅពេលដែលខ្មែរក្រោមផ្លាសមករស់នៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែមនុស្សជាច្រើនបានមើលឃើញថា ការសន្យាទាំងនេះ គឺគ្មានអ្វីនោះទេ ។ បើតាមរបាយការណ៍នេះ បានប៉ាន់ប្រមាណថា ខ្មែរក្រោមប្រមាណពី ២០ ទៅ ៣០ ភាគរយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា គឺមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ។ ការមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ បានរារាំងពួកគេមិនឲ្យមានសិទ្ធិពេញលេញដូចជាសិទ្ធិបោះឆ្នោត […]

Read more ›

រដ្ឋាភិបាល​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើត​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​សម្រាប់​​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា

7:41 PMComments Off on រដ្ឋាភិបាល​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើត​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​សម្រាប់​​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា
សិក្ខាសាលា​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta

ដោយ យាង សុជាមេត្តា | RFA អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលកម្ពុជា បង្កើតលិខិតបទដ្ឋានគតិយុត្តិជាក់លាក់មួយសម្រាប់ខ្មែរក្រោម ដើម្បីធានាថា ខ្មែរក្រោមនៅកម្ពុជា អាចទទួលបានសិទ្ធិជាពលរដ្ឋដូចខ្មែរនៅកម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងសិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ដែលរៀបចំដោយអង្គការក្រុមការងារដោះស្រាយទំនាស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិល មើលឃើញថា បើទោះជាបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមគឺជាពលរដ្ឋខ្មែរក៏ដោយ តែការអនុវត្តជាក់ស្ដែង ខ្មែរក្រោមមិនទាន់អនុវត្តសិទ្ធិនេះបានពេញលេញនៅឡើយ។ ការសន្និដ្ឋានដូចនេះ ធ្វើឡើងក្រោយពីអង្គការក្រុមការងារដោះស្រាយទំនាស់ និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានធ្វើការសិក្សាស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា ដែលធ្វើឡើងកាលពីខែតុលា និងវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតំបន់ចំនួន៨ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ បន្ទាយមានជ័យ និងខេត្តសៀមរាប។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា នៅប្រឈមនឹងការរើសអើង កង្វះលំនៅឋាន កង្វះការទទួលស្គាល់ពីអាជ្ញាធរមួយចំនួន […]

Read more ›

លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

4:17 PMComments Off on លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO
លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម  ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ ដើមសប្ដាហ៍នេះ លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម បានអញ្ជើញទៅចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំគណៈកម្មការនាយកនៃអង្គការប្រជាជាតិ គ្មានតំណាង ហៅកាត់ថា UNPO ក្នុងឋានៈលោកជាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជា សមាជិកគណៈកម្មការនាយកមួយរូបនៃអង្គការ UNPO ។ កិច្ចប្រជុំនេះ ប្រារព្ធនៅការិយាល័យ របស់អង្គការ UNPO នាទីក្រុងព្រូសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ។ លោក ថាច់ វៀន បានមានប្រសាសន៍ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា កិច្ចប្រជុំនេះ គណៈកម្មការ នាយកនៃអង្គការ UNPO បានពិភាក្សាគ្នាអំពីការធ្វើកំណែទម្រង់លក្ខន្តិកៈរបស់អង្គការ UNPO ឲ្យទាន់ចរន្តនយោបាយពិភពលោកនាសម័យបច្ចុប្បន្នកាលនេះ ។ ក្រៅពីផ្ដោតលើរបៀបវារៈនៃកិច្ចប្រជុំ លោក […]

Read more ›

ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក

January 26, 2017 3:54 PMComments Off on ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក
ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក

នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមករា នេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំ ដោយលោកបណ្ឌិត Joshua Cooper ប្រធានអង្គការសិទ្ធិមនុស្សរដ្ឋហាវ៉ៃ និងជាឧត្តមទី ប្រឹក្សា សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបគណៈកម្មការសិទ្ធិមនុស្ស នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីជំរាបអំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា នៅកម្ពុជាក្រោម ។ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមាន លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល, លោក ត្រឹង ម៉ាន់រិន ប្រធានផែនការ, លោក វ៉ាង យឿង (Hoang Duong) ទីប្រឹក្សាយុវជន, លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា និងលោក លី ចាន់ដា ជនរងគ្រោះត្រូវអាជ្ញាធរយួនចាប់ផ្សឹក ច្រកចូលបាវធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដែលសព្វថ្ងៃបានតាំងទីលំនៅថ្មី នៅរដ្ឋញូវយ៉ក់ […]

Read more ›

សា​ខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទី​ក្រុង Philadelphia បើក​កិច្ច​ប្រ​ជុំ​ពិ​ភាក្សា​អំ​ពី​ផែន​ការ ឆ្នាំ ២០១៧

January 23, 2017 3:17 PMComments Off on សា​ខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទី​ក្រុង Philadelphia បើក​កិច្ច​ប្រ​ជុំ​ពិ​ភាក្សា​អំ​ពី​ផែន​ការ ឆ្នាំ ២០១៧
សា​ខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទី​ក្រុង Philadelphia បើក​កិច្ច​ប្រ​ជុំ​ពិ​ភាក្សា​អំ​ពី​ផែន​ការ ឆ្នាំ ២០១៧

កាលពីថ្ងៃអាទិត្យ ទី ២២ ខែ មករា ឆ្នាំ ២០១៧ នេះ លោក ថាច់ ស៊ីណា ប្រធាន សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងភីឡាដាផ្យា រដ្ឋផែនស៊ីវិញ៉ា បានបើកកិច្ចប្រជុំ ពិភាក្សាជាមួយសមាជិក សមាជិកា ក្រោមអធិបតីភាព លោក ត្រឹង ម៉ាន់រិន និង អ្នកស្រី សឺង ធី និត ជាសមាជិកគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីអំពី របាយការណ៍ឆ្នាំ ២០១៦ និងលើកផែនការសម្រាប់ ឆ្នាំ ២០១៧ ដើម្បីផ្តល់ព័ត៌មាន ពិតដល់សមាជិក សមាជិកា របស់ខ្លួន និងផ្សព្វផ្សាយអំពីលទ្ធផល អង្គសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas កាលពីថ្ងៃទី ១៣, ១៤, ១៥ ខែមករា […]

Read more ›