ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​ប្រារព្ធ​ពិ​ធិ​បុណ្យ​សែនដូនតា​

October 15, 2015 6:25 AMComments Off on ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​ប្រារព្ធ​ពិ​ធិ​បុណ្យ​សែនដូនតា​
ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​ប្រារព្ធ​ពិ​ធិ​បុណ្យ​សែនដូនតា​

ដោយ សឺន ថាយ ធន l VOKK ​កាលពី​ថ្ងៃទី ៤ និង​ទី ១១ ខែតុលា ឆ្នាំ ២០១៥ ត្រូវ​នឹង​ថ្ងៃ ៧ ទី ១៤ រោច​ខែភទ្របទ ពុទ្ធសករាជ ២៥៥៩ ព្រះសង្ឃ​ជាស​មណ​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ២០០ អង្គនា​ក់បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​សែនដូនតា នា​វត្ត​ប្រយូរ​ធ​ម្មា​រាម ជាយ​ទីក្រុង​បាងកក ។​ កម្មវិធី​បុណ្យ​បាន​ចាត់តាំង​ទៅតាម​សាសន​និយម​កិច្ច​មាន​ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​និច្ចសីល ព្រះសង្ឃ​សម្ដែង​ព្រះ​បរិត្ត​សម្ដែង​ព្រះធម៌​ទេសនា​ជាដើម ។ ចូលរួម​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​នេះដែរ មានព្រះអង្គ​ម្ចាស់​ស៊ី​សុ​វត្ថ ធម្មិកោ​លេខា​ផ្ទាល់​សម្ដេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ អតីតព្រះមហាក្សត្រ​ប្រទេស​កម្ពុជា ។​ ព្រះអង្គម្ចាស់​មានបន្ទូល​ថា​៖ ​លោក សាន សាង បេក្ខជន​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា​៖ ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​មកពី​ខេត្ត​ឃ្លាំង​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​៖ ​ព្រះសង្ឃ​ជាស​មណ​និស្សិត​ភិក្ខុ ថាច់ សុវណ្ណ​តារា […]

Read more ›

ពិធី​ស្រោច​សុគន្ធវារី​តែងតាំង​ព្រះចៅអធិការ​និង​សង្ឃា​ធិបតី​វត្ត នៃ​វត្ត​កម្ពុជា​ក្រោម ទីក្រុង​ឡង​បិ​ច​

July 29, 2015 2:37 AMComments Off on ពិធី​ស្រោច​សុគន្ធវារី​តែងតាំង​ព្រះចៅអធិការ​និង​សង្ឃា​ធិបតី​វត្ត នៃ​វត្ត​កម្ពុជា​ក្រោម ទីក្រុង​ឡង​បិ​ច​
ពិធី​ស្រោច​សុគន្ធវារី​តែងតាំង​ព្រះចៅអធិការ​និង​សង្ឃា​ធិបតី​វត្ត នៃ​វត្ត​កម្ពុជា​ក្រោម ទីក្រុង​ឡង​បិ​ច​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​សប្ដាហ៍​កន្លងទៅនេះ នៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុង​ឡង​បិ​ច រដ្ឋកា​លី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ស្រោច​សុគន្ធវារី​តែងតាំង ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង ជា​ព្រះ​ចៅ អធិការ​វត្ត និង ព្រះតេជព្រះគុណ សុវណ្ណ​ប្ប​ញ្ញោ សឺ​ង យឹ​ង រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី និង​ជា​ប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សង្ឃា​ធិបតី​វត្ត ។ ពិធី​នេះ មានការ​ចូលរួម​ពី​គណៈ​កម្ម ការ​នាយក​, សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន ដូចជា លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទី ១, លោក ចៅ សេរី អនុប្រធាន​ទី ២, ព្រះតេជព្រះគុណ […]

Read more ›

គុណតម្លៃរបស់វត្ត

July 16, 2015 1:36 PMComments Off on គុណតម្លៃរបស់វត្ត
គុណតម្លៃរបស់វត្ត

នៅ​ថ្ងៃអាទិត្យ ១២ រោច ខែ​បឋមាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ វត្ត​ខេមររ​ង្សី នាទី​ក្រុង​សាន​ហូ​ស្សេ រដ្ឋ California  សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ខួប ៤ ឆ្នាំ ថ្ងៃ​ជាវ​វត្ត​ដាច់ដាច់​ពី​ធនាគារ ។ នៅក្នុង​ពិធីបុណ្យ​នេះ មាន​អារាធនា​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ​នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី សម្ដែង​ព្រះធម៌​ទេសនា​ដើម្បី​ជា​កិច្ច​ឆ្លង​សទ្ធា​របស់​ពុទ្ធបរិស័ទ ។​ ​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង បាន​សម្ដែង​អំពី “​គុណប្រយោជន៍​របស់​វ​ត្ត​អារាម​នៅក្នុង សង្គម​ខ្មែរ​, “​ត្រៃ​កូដៈ​ធម៌​ទាំង ៣ គឺ សច្ចៈ ខន្តី កតញ្ញូ​” និង​អំពី “​ការរក្សា​សីល […]

Read more ›

វត្តកម្ពុជាក្រោមធ្វើកម្មវិធីស្វាគមន៍ព្រះចៅអធិការវត្តដំបូង

June 2, 2015 6:36 AMComments Off on វត្តកម្ពុជាក្រោមធ្វើកម្មវិធីស្វាគមន៍ព្រះចៅអធិការវត្តដំបូង
វត្តកម្ពុជាក្រោមធ្វើកម្មវិធីស្វាគមន៍ព្រះចៅអធិការវត្តដំបូង

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ នៅថ្ងៃអាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៥ វត្តកម្ពុជាក្រោម នៅទីក្រុង Long Beach រដ្ឋ California បានធ្វើពិធីស្វាគមន៍ដំណើរមកគង់ នៅជាអចិន្ត្រៃយ៍នៃព្រះចៅអធិការវត្តដំបូង ដែលបានវត្តមួយនេះបានកកើតជាង ២ ឆ្នាំ មកហើយ តែមិន មានព្រះសង្ឃគង់នៅជាអចិន្ត្រៃយ៍ ។ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ព្រះសង្ឃវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California ដែលមានកំណើតកើតជា និងសាងផ្នួសនៅវត្តរតនសាគរព្រើមថ្មី ឋិតនៅក្នុង […]

Read more ›

ការសិក្សា​ផ្នែក​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​

May 28, 2015 7:18 AMComments Off on ការសិក្សា​ផ្នែក​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​
ការសិក្សា​ផ្នែក​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​

​ស្រប​ពេលដែល​ព្រះសង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង កំពុងតែ​បានចាប់ផ្ដើម​បើក​បវេសនកាល​កម្មវិធី​សិក្សា​ផ្នែក​ពុទ្ធ​កៈ សម្រាប់​ឆ្នាំ​សិក្សា ពុទ្ធសករាជ ២៥៥៩ ចាប់តាំងពី​ថ្ងៃ ១ រោច ខែវិសាខ មក និង​រដូវ​នេះ ជា រដូវ​ដែល​កុមារ​ខ្មែរក្រោម​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​កំពុងតែ​រៀនអក្សរ​ខ្មែរ​រយៈពេល ៣ ខែ​នៅតាម​វត្ត​អារាម​នានា ផងដែរ​នេះ ទូរទស្សន៍ ព្រៃនគរ (PTV) បាន​និមន្ត​វាគ្មិន​ជា​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ ធ្វើ​កិច្ចសន្ទនា មួយ​ផ្ដោតលើ​ប្រធានបទ “​ការសិក្សា​ផ្នែក​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​” ដើម្បី​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ជ្រាប​អំពី​ការតស៊ូ​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ក្នុងការ​រក្សាខ្លួន​ឲ្យ​នៅ​ជា​ខ្មែរក្រោម ការរំលាយ​ពី​សំណាក់​រដ្ឋាភិបាល​យួន​គ្រប់​ជំនាន់ ។​ តើ​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​នេះ​យ៉ាងណា សូម​លោកអ្នក​ស្ដាប់​ភាគ​ទីមួយ ដែល ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង អ​តី​តៈ​សាស្ត្រាចារ្យ នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី សព្វថ្ងៃ​នៅ​សហរដ្ឋអាមេរិក និង ភិក្ខុ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​- និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ពិភាក្សា​អំពី​បញ្ហា​នេះ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖​

Read more ›

ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក

May 22, 2015 5:08 AMComments Off on ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក
ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក

វត្តខេមររង្សី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥ ដោយ ភិក្ខុ ត្រឹង ថាច់ យុង (នាថសីលោ) ឧបាសិកា លីម ង៉ែត កើត​នៅ ឆ្នាំ ១៩៥០ នៅ​ភូមិ​ព្រះ​នេ​ត្ត​ព្រះ ស្រុក​ព្រះ​នេ​ត្ត​ព្រះ ខេត្តបាត់ដំបង បច្ចុប្បន្ន​ជា​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​, ស្វាមី ឧបាសក យ៉ាំ សម កើត​ឆ្នាំ ១៩៥០ មានកូន​ទាំងអស់ ៤ នាក់ ប្រុស ៣ ស្រី ១ គឺ​ ៖ ​កូន​ទី ១ ឧបាសិកា យ៉ាំ លី​ដី​យ៉ា​ ​កូន​ទី ២ ឧបាសក យ៉ាំ ជិ​កាយ​ ​កូន​ទី ៣ […]

Read more ›