កម្ម​ករ​ខ្មែរ​ក្រោម នៅ​រោង​ចក្រ​សា​ម​ហូ (SAMHO) ក្រុង​ព្រៃន​គរ ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំ​ឡើង​ប្រាក់​ខែ

February 14, 2017 1:12 PMComments Off on កម្ម​ករ​ខ្មែរ​ក្រោម នៅ​រោង​ចក្រ​សា​ម​ហូ (SAMHO) ក្រុង​ព្រៃន​គរ ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំ​ឡើង​ប្រាក់​ខែ
កម្ម​ករ​ខ្មែរ​ក្រោម នៅ​រោង​ចក្រ​សា​ម​ហូ (SAMHO) ក្រុង​ព្រៃន​គរ ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំ​ឡើង​ប្រាក់​ខែ

កម្មករជិត ១ ម៉ឺននាក់ ដែល ៩០ ភាគរយជាខ្មែរក្រោម នៅព្រឹកថ្ងៃចន្ទទី ១៣ កុម្ភៈ ម្សិលមិញនេះ បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខរោងចក្រផលិតស្បែកជើង និងសំលៀកបំពាក់ ដោយទាមទារឲ្យថៅកែក្រុមហ៊ុនឈ្មោះ Vietnam Samho Co., Ltd ដំឡើងប្រាក់ឈ្នួលកម្មកររហូតដល់ស្មើ ឬប្រហាក់ប្រហែល នឹងក្រុមហ៊ុន ដែលនៅក្បែរនោះ ។ ការតវ៉ាជាទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រនេះ បានបង្ខំឲ្យកម្មករធ្វើការលើសម៉ោង តែឲ្យប្រាក់ខែទាបបំផុត សម្រាប់កម្មករម្នាក់ៗ បើធៀបទៅ នឹងក្រុមហ៊ុនដែលផលិតស្បែកជើងដូចគ្នា នៅក្បែរនោះ មានប្រាក់ឈ្នួលថ្លៃជាង ។ ព្រះសង្ឃខ្មែរក្រោមមួយអង្គ សូមមិនបញ្ចេញព្រះនាម បានឲ្យដឹងថា សាច់ញាតិរបស់ព្រះអង្គដែលធ្វើការនៅរោងចក្រសាមហូ (SAMHO) នោះ ត្រូវបានថៅកែរំលោភសិទ្ធិការងារ ដោយផ្តល់ ប្រាក់ខែមិនសមស្រប់តាមកម្លាំងពលកម្មរបស់កម្មករខ្មែរក្រោម ។ ដើម្បីជ្រាបច្បាស់ជុំវិញ ការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ពីកម្មករ កម្មការីខ្មែរក្រោម ។ លោក ស៊ឺន […]

Read more ›

UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR

February 13, 2017 1:13 AMComments Off on UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR
UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ថា UNPO បានដាក់របាយការណ៍ ស្ដីពីបញ្ហាដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម និងម៉ុងតៃញ៉ា ជូនចំពោះ UPR ជាអង្គ ការខាងដំណើរការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ ដែលជាយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្របពេល ដែលរដ្ឋាភិបាលវៀតណាម ឡើងឆ្លើយបំភ្លឺនាពាក់កណ្ដាលពេលកំណត់ (Mid-Term) ពីរឆ្នាំម្ដង ចំពោះការអនុវត្តអនុសាសន៍យូភីអ (UPR) ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានដាក់ជូនសម្រាប់អនុវត្តកាលពីឆ្នាំ ២០១៤ ។ របាយការណ៍ដែល UNPO ដាក់ជូនចំពោះ UPR នោះ គឺយោងតាមរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ញើ ជូនចំពោះមន្ត្រីអង្គការ UNPO នាពេលថ្មីៗនេះ ។ ឆ្នាំនេះ ជាលើកទី ២ ដែលរដ្ឋាភិបាលវៀតណាមត្រូវឡើងឆ្លើយបំភ្លឺចំពោះ ពាក់កណ្ដាលពេលកំណត់ (Mid-Term) […]

Read more ›

បទសម្ភាសន៍ RFA៖ សហព័ន្ធ​ខ្មែរ​ក្រោម​ ​សុំ​ឱ្យ​អាមេរិក​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម

January 28, 2017 9:33 AMComments Off on បទសម្ភាសន៍ RFA៖ សហព័ន្ធ​ខ្មែរ​ក្រោម​ ​សុំ​ឱ្យ​អាមេរិក​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម
បទសម្ភាសន៍ RFA៖ សហព័ន្ធ​ខ្មែរ​ក្រោម​ ​សុំ​ឱ្យ​អាមេរិក​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម

ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ ទូរទស្សន៍វិទ្យុអាស៊ីសេរី (RFA) ជាខេមរភាសា បានសម្ភាស លោក ត្រឹង ម៉ាន់ រិន្ទ នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក លី ចិន្ដា អតីតៈព្រះសង្ឃខ្មែរក្រោម នៅវត្តព្រៃជាប់ ក្នុងខេត្តឃ្លាំង ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលយួន ចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីឆ្នាំ ២០១៣ ដោយសារតែការបង្រៀនអក្សរខ្មែរនៅក្នុងវត្ត ។ កិច្ចសម្ភាសនេះ ធ្វើឡើងបន្ទាប់ពី ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលទៅមន្ត្រីសហរដ្ឋអាមេរិក ទទួលបន្ទុកខាងសេរីភាពសាសនា អន្តរជាតិ ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរំលោភបំពានដោយរដ្ឋាភិបាលយួន ។ សួមអញ្ជើញទស្សនាកិច្ចសម្ភាសនេះ ពិស្ដារដូចតទៅ៖

Read more ›

របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់

January 27, 2017 7:56 PMComments Off on របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់
របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់

ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា ពលរដ្ឋខ្មែរក្រោមមួយចំនួន ដែលមករស់នៅកម្ពុជាបាត់បង់សិទ្ធិបោះឆ្នោតដោយសារមិនមានអត្តសញ្ញាណប័ណ្ណ ដែលពួកគេថា មានការរើសអើង ពីអាជ្ញាធរមូលដ្ឋាន ។ លទ្ធផលស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៧ មករា ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) បានបង្ហាញថា ខ្មែរក្រោមដែលឡើងមករស់នៅកម្ពុជារងការប្រឈម នឹងការលំបាកជាច្រើនដោយមិនមានផ្ទះស្នាក់នៅ មានការរើសអើងពីខ្មែរគ្នាឯងជាដើម ។ លើសពីនេះទៀតការយល់ដឹង និងការរើសអើងរបស់អាជ្ញាធរបានធ្វើឲ្យពលរដ្ខខ្មែរក្រោមមួយចំនួន បានបាត់បង់សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ ណសម្រាប់បម្រើកិច្ចការផ្សេងៗ រួមទាំងការបោះឆ្នោតផងដែរ ។ របាយការណ៍នោះ បានបង្ហាញថា ទោះបីជារដ្ឋាភិបាលកម្ពុជាថ្លែងម្តងហើយម្តងទៀតថា នឹង  ផ្តល់សញ្ជាតិខ្មែរឲ្យ នៅពេលដែលខ្មែរក្រោមផ្លាសមករស់នៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែមនុស្សជាច្រើនបានមើលឃើញថា ការសន្យាទាំងនេះ គឺគ្មានអ្វីនោះទេ ។ បើតាមរបាយការណ៍នេះ បានប៉ាន់ប្រមាណថា ខ្មែរក្រោមប្រមាណពី ២០ ទៅ ៣០ ភាគរយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា គឺមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ។ ការមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ បានរារាំងពួកគេមិនឲ្យមានសិទ្ធិពេញលេញដូចជាសិទ្ធិបោះឆ្នោត […]

Read more ›

រដ្ឋាភិបាល​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើត​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​សម្រាប់​​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា

7:41 PMComments Off on រដ្ឋាភិបាល​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើត​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​សម្រាប់​​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា
សិក្ខាសាលា​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta

ដោយ យាង សុជាមេត្តា | RFA អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលកម្ពុជា បង្កើតលិខិតបទដ្ឋានគតិយុត្តិជាក់លាក់មួយសម្រាប់ខ្មែរក្រោម ដើម្បីធានាថា ខ្មែរក្រោមនៅកម្ពុជា អាចទទួលបានសិទ្ធិជាពលរដ្ឋដូចខ្មែរនៅកម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងសិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ដែលរៀបចំដោយអង្គការក្រុមការងារដោះស្រាយទំនាស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិល មើលឃើញថា បើទោះជាបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមគឺជាពលរដ្ឋខ្មែរក៏ដោយ តែការអនុវត្តជាក់ស្ដែង ខ្មែរក្រោមមិនទាន់អនុវត្តសិទ្ធិនេះបានពេញលេញនៅឡើយ។ ការសន្និដ្ឋានដូចនេះ ធ្វើឡើងក្រោយពីអង្គការក្រុមការងារដោះស្រាយទំនាស់ និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានធ្វើការសិក្សាស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា ដែលធ្វើឡើងកាលពីខែតុលា និងវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតំបន់ចំនួន៨ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ បន្ទាយមានជ័យ និងខេត្តសៀមរាប។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា នៅប្រឈមនឹងការរើសអើង កង្វះលំនៅឋាន កង្វះការទទួលស្គាល់ពីអាជ្ញាធរមួយចំនួន […]

Read more ›

លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

4:17 PMComments Off on លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO
លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម  ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ ដើមសប្ដាហ៍នេះ លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម បានអញ្ជើញទៅចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំគណៈកម្មការនាយកនៃអង្គការប្រជាជាតិ គ្មានតំណាង ហៅកាត់ថា UNPO ក្នុងឋានៈលោកជាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជា សមាជិកគណៈកម្មការនាយកមួយរូបនៃអង្គការ UNPO ។ កិច្ចប្រជុំនេះ ប្រារព្ធនៅការិយាល័យ របស់អង្គការ UNPO នាទីក្រុងព្រូសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ។ លោក ថាច់ វៀន បានមានប្រសាសន៍ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា កិច្ចប្រជុំនេះ គណៈកម្មការ នាយកនៃអង្គការ UNPO បានពិភាក្សាគ្នាអំពីការធ្វើកំណែទម្រង់លក្ខន្តិកៈរបស់អង្គការ UNPO ឲ្យទាន់ចរន្តនយោបាយពិភពលោកនាសម័យបច្ចុប្បន្នកាលនេះ ។ ក្រៅពីផ្ដោតលើរបៀបវារៈនៃកិច្ចប្រជុំ លោក […]

Read more ›

ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក

January 26, 2017 3:54 PMComments Off on ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក
ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក

នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមករា នេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំ ដោយលោកបណ្ឌិត Joshua Cooper ប្រធានអង្គការសិទ្ធិមនុស្សរដ្ឋហាវ៉ៃ និងជាឧត្តមទី ប្រឹក្សា សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបគណៈកម្មការសិទ្ធិមនុស្ស នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីជំរាបអំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា នៅកម្ពុជាក្រោម ។ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមាន លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល, លោក ត្រឹង ម៉ាន់រិន ប្រធានផែនការ, លោក វ៉ាង យឿង (Hoang Duong) ទីប្រឹក្សាយុវជន, លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា និងលោក លី ចាន់ដា ជនរងគ្រោះត្រូវអាជ្ញាធរយួនចាប់ផ្សឹក ច្រកចូលបាវធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដែលសព្វថ្ងៃបានតាំងទីលំនៅថ្មី នៅរដ្ឋញូវយ៉ក់ […]

Read more ›

ខួប ១០ ឆ្នាំ ថ្ងៃ​បាតុកម្ម នៅ​ខេត្ត​ព្រះ​ត្រពាំង ទាមទារ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​

January 20, 2017 12:32 PMComments Off on ខួប ១០ ឆ្នាំ ថ្ងៃ​បាតុកម្ម នៅ​ខេត្ត​ព្រះ​ត្រពាំង ទាមទារ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​
ខួប ១០ ឆ្នាំ ថ្ងៃ​បាតុកម្ម នៅ​ខេត្ត​ព្រះ​ត្រពាំង ទាមទារ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​

មកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ នេះ មានរយៈពេល ១០ ឆ្នាំហើយ ដែលកាលណោះនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ សមណសិស្សខ្មែរក្រោម និមន្តមកពីខេត្តនានា ដូចជា ខេត្តព្រះត្រពាំង មាត់ជ្រូក ក្រមួនស ពលលាវ ឡុងហោ និងព្រែកឫស្សី ជាដើម មករៀននៅសាលាពុទ្ធិកអនុវិទ្យាល័យ ឬថ្នាក់បាលីរងវត្តកំពង់និគ្រោធ ហៅវត្តកំពង់ជ្រៃ ចំនួន ៤១ ព្រះអង្គ ដែលដឹកនាំដោយភិក្ខុ ស៊ឺន ចែងចើន និងភិក្ខុ ស៊ឺន លំអាន បានទៅធ្វើការតវ៉ាដោយសន្តិវិធី និងអហិង្សានៅមុខការិយាល័យនគរបាលស្រុកកញ្ចោង ដើម្បីទាមទារឲ្យរដ្ឋអំណាចយួន នៅស្រុកនោះ ផ្តល់សេរីភាពដល់ភិក្ខុ ថាច់ ធន ។ ក្រោយពីការធ្វើបាតុកម្មនេះ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក ដោយចោទពីបទ « […]

Read more ›

សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់សកម្មជនខ្មែរក្រោម ១៤ រូប

January 7, 2017 11:59 AMComments Off on សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់សកម្មជនខ្មែរក្រោម ១៤ រូប
លោក ចៅ ហេន ។

ដោយ ថាច់ ប្រីជា គឿន សហហព័ន្ធខ្មែរកម្ពុជាក្រោម នឹងផ្ដល់ “ពានរង្វាន់សិទ្ធិមនុស្សកម្ពជាក្រោម” ឆ្នាំ ២០១៦ ដល់សកម្មជនខ្មែរក្រោម ដែលធ្លាប់ និងកំពុងតែជាប់គុកយួន ដោយសារតែមានសេចក្ដីក្លាហានហ៊ានប្រើប្រាស់សិទ្ធិរបស់ ខ្លួនក្នុងនាមជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម ។ ការផ្ដល់នេះ នឹងធ្វើឡើងនៅក្នុង សន្និបាត ប្រចាំ ឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រព្រឹត្តទៅ នៅទីក្រុង Las Vegas រដ្ឋ Neveda សហរដ្ឋអាមេរិក នាថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។ យោងតាម លិខិតនិមន្ត និងអញ្ជើញ ចំពោះម្ចាស់ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ចុះថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ របស់ អធិបតី […]

Read more ›

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ ១០ ធ្នូ​

December 9, 2016 2:17 PMComments Off on អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ ១០ ធ្នូ​
អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ ១០ ធ្នូ​

ដោយ ស៊ឺន ចែងចើន|VOKK អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី ៦៨ នៃទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ នៅព្រឹកស្អែកនេះ ។ ពិធីអបអរទិវាសិទ្ធិមនុស្សអន្ដរជាតិនេះ នឹងធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលតាមគម្រោង នឹងមានអ្នកចូលរួមប្រមាណ ២០០ នាក់ ។ នេះបើយោងតាមលិខិតប្រកាសព័ត៌មានមួយច្បាប់ ដែលវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាននៅថ្ងៃសុក្រនេះ ។ ក្នុងលិខិតរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចុះថ្ងៃទី ០៨ ខែធ្នូ បានបញ្ជាក់ថា ប្រធានបទនៃពិធីអបអរសាទរខួបលើកទី ៦៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំនេះ គឺ «ខ្មែរក្រោមត្រូវតែទទួលស្គាល់តាមផ្លូវស្របច្បាប់ជាពលរដ្ឋខ្មែរ តាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ»។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ […]

Read more ›