VOKK – សំឡេងកម្ពុជាក្រោម – ព្រឹត្តិការណ៍

សុន្ទរកថា និង​សារសំខាន់ៗ របស់​វាគ្មិន ថ្លែង​ក្នុង​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន

June 29, 2017 3:07 PMComments Off on សុន្ទរកថា និង​សារសំខាន់ៗ របស់​វាគ្មិន ថ្លែង​ក្នុង​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន
សុន្ទរកថា និង​សារសំខាន់ៗ របស់​វាគ្មិន ថ្លែង​ក្នុង​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន

ដោយ ស៊ឺន ចែងចើន| VOKK នៅ​ថ្ងៃទី ២៤ ខែមិថុនា ចុង​សប្ដាហ៍​កន្លងទៅនេះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​រំឭក​ខួប ៦៨ ឆ្នាំ ថ្ងៃ​ទឹកដី​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ។ ពិធី​រំ​ឭ​ខួប​នេះ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ នា​ត្រើយម្ខាង​ទល់មុខ​ព្រះបរមរាជវាំង ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០០ នាក់ បាន​ចូលរួម​។ ក្រៅពី​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ក៏មាន​វត្តមាន​របស់​បុគ្គល​មួយចំនួន​ផ្សេងទៀត រួមជាមួយ នឹង​វត្តមាន​សម្តេច ស៊ីសុវត្ថិ ពង្ស​នារី​មុនី​ពង្ស តំណាង​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម​សីហមុនី ជា​អ​ធិ​តី និង​គណបក្សនយោបាយ​មួយចំនួន ក៏បាន​ចូលរួម​ផង ។ ​ក្រៅពី​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ គេ​សង្កេតឃើញ​ក្រុមយុវជន​ខ្មែរ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ស្លៀកពាក់​ប្រពៃណី​ខ្មែរ និង​ពាក់​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម […]

Read more ›

អា​ជ្ញា​ធរ​​រា​រាំង​​មិន​​ឲ្យខ្មែរ​ក្រោម​ ហែ​​ញត្តិ​​ទៅ​​រដ្ឋ​ស​ភា សុំ​​ដាក់​​បញ្ចូល​​ថ្ងៃ​​ទី ៤ មិថុនា ជា​​ទិ​វា​​កាន់​​ទុក្ខ​​ជាតិ

June 26, 2017 3:24 PMComments Off on អា​ជ្ញា​ធរ​​រា​រាំង​​មិន​​ឲ្យខ្មែរ​ក្រោម​ ហែ​​ញត្តិ​​ទៅ​​រដ្ឋ​ស​ភា សុំ​​ដាក់​​បញ្ចូល​​ថ្ងៃ​​ទី ៤ មិថុនា ជា​​ទិ​វា​​កាន់​​ទុក្ខ​​ជាតិ
អា​ជ្ញា​ធរ​​រា​រាំង​​មិន​​ឲ្យខ្មែរ​ក្រោម​ ហែ​​ញត្តិ​​ទៅ​​រដ្ឋ​ស​ភា សុំ​​ដាក់​​បញ្ចូល​​ថ្ងៃ​​ទី ៤ មិថុនា ជា​​ទិ​វា​​កាន់​​ទុក្ខ​​ជាតិ

ដោយ ស៊ឺន ចែងចើន| VOKK អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៦ មិថុនា បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​កម្ពុជា ដើម្បី​សុំ​ដាក់បញ្ចូល​ថ្ងៃទី ៤ មិថុនា ជា​ទិវា​កាន់ទុក្ខ​ជាតិ ក្រោយ​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម​អស់​រយៈ ៦៨ ឆ្នាំ ។​ លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​ក្រុមយុវជន​ប្រមាណ ៥០ នាក់ ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិត​តាម​បណ្ដោយ​ទន្លេសាប​ត្រើយ​ខាងកើត ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឆ្ពោះទៅកាន់​រដ្ឋសភា ។ ប៉ុន្តែ ត្រូវបាន​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រមាណ ២០០ នាក់ ប្រដាប់​ដោយ​ខែល និង​អាវុធ​ក្នុង​ដៃ ព្រមទាំង​ឡាង​រនាំង​បិទផ្លូវ មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ឡើយ ។​ ​យ៉ាងនេះ​ក្តី ក្រោយពី​ចរចារ​មួយសន្ទុះ​រួចមក អាជ្ញាធរ​បានសម្រេច​ឲ្យ​រថយន្ត​ចំនួន  ៣ គ្រឿង ដែលមាន​ពលរដ្ឋ​ប្រមាណ​ជា ១០ នាក់ អាចធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា […]

Read more ›

ខ្មែរក្រោម​នៅ​កម្ពុជា ប្រារព្ធ​ខួប ៦៨ ឆ្នាំ ទិវា​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​យួន​

June 25, 2017 11:46 AMComments Off on ខ្មែរក្រោម​នៅ​កម្ពុជា ប្រារព្ធ​ខួប ៦៨ ឆ្នាំ ទិវា​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​យួន​
ខ្មែរក្រោម​នៅ​កម្ពុជា ប្រារព្ធ​ខួប ៦៨ ឆ្នាំ ទិវា​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​យួន​

ដោយ ថាច់ ប្រីជា គឿន នៅ​ថ្ងៃទី ២៤ ខែមិថុនា ចុង​សប្ដាហ៍​កន្លងទៅនេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​រំឭក​ខួប ៦៨ ឆ្នាំ ថ្ងៃ​ទឹកដី​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ។ ពិធី​នេះ ប្រារព្ធ​នៅ​វត្ត​ចាស់ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដោយ​រៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ ។ ក្រុមយុវជន​ខ្មែរ​ដែល បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ស្លៀកពាក់​ប្រពៃណី​ខ្មែរ និង​ពាក់​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិ កម្ពុជា​ក្រោម បាននាំគ្នា ប្រគុំ​តន្ត្រី និង​ច្រៀង​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ជាច្រើន​បទ ដើម្បី​រំឭក​ឡើងវិញ នូវ​ប្រវត្តិសាស្ត្រ​ជាតិខ្មែរ និង​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវ​យួន​ធ្វើទុក្ខបុកម្នេញ ។ ​ក្រុម​មេដឹកនាំ​ខ្មែរ ដែល​បាន​ចូលរួម​ពិធី​នេះ មានមតិ​ចាប់អារម្មណ៍ និង​សារ​នយោបាយ​រៀងៗ​ខ្លួន ។ មាន​ព្រះរាជបន្ទូល​នៅ​ចំពោះមុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ  ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ […]

Read more ›

អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម

June 24, 2017 1:37 PMComments Off on អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម
អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម

​នៅ​ថ្ងៃទី ២៤ មិថុនា នេះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្វ​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ។ តាម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ការលើក​ពេល​ប្រារព្ធ​ខួប ៦៨ ឆ្នាំ មក​ថ្ងៃទី ២៤ មិថុនា នេះ ក៏​ព្រោះតែ​នៅ​ថ្ងៃទី ៤ មិថុនា កន្លងទៅ គឺ​ចំ​ថ្ងៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី ៤ ។​ សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា ប្រទេស​កម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី New Zealand និង​ប្រទេស​មួយចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា […]

Read more ›

ក្រុមយុវជន​បង្កើត​ក្រុម​តន្ត្រី ដើម្បី​ចូលរួម​ច្រៀង​សម្តែង​ក្នុង​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម​

June 22, 2017 2:05 AMComments Off on ក្រុមយុវជន​បង្កើត​ក្រុម​តន្ត្រី ដើម្បី​ចូលរួម​ច្រៀង​សម្តែង​ក្នុង​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម​
ក្រុមយុវជន​បង្កើត​ក្រុម​តន្ត្រី ដើម្បី​ចូលរួម​ច្រៀង​សម្តែង​ក្នុង​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម​

នៅ​ថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ពលរដ្ឋ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក បាន​ប្រារព្ធ​ខួប ៦៨ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។ រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា ប្រទេស​កម្ពុជា  ថៃ  សហរដ្ឋអាមេរិក  កាណាដា អូស្ត្រាលី New Zealand និងប្រទេសមួយ​ចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា ៤ មិថុនា ដើម្បី​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ការឈឺចាប់​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន​សព្វថ្ងៃ ។ ​ចំណែក​នៅឯ​ប្រទេស​កម្ពុជា​ឯណេះ​វិញ នៅ​ថ្ងៃទី ២៤ មិថុនា ខាងមុខនេះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម […]

Read more ›

ខួប ៦៨ ឆ្នាំ នៃ​ទិវា កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ប្រារព្ធ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​

June 6, 2017 9:06 AMComments Off on ខួប ៦៨ ឆ្នាំ នៃ​ទិវា កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ប្រារព្ធ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​
ខួប ៦៨ ឆ្នាំ នៃ​ទិវា កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ប្រារព្ធ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​

​នៅ​ថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក បាន​ប្រារព្ធ​ខួប ៦៨ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ប្រារព្ធ​ទិវា​នេះ រួមមាន សហរដ្ឋអាមេរិក ក្នុងនោះ​មាន ទីក្រុង សាន់ ហូ​ស្សេ (San Jose), រដ្ឋ Washington State, រដ្ឋ New Jersey, ទីក្រុង Philadelphia, រដ្ឋ Florida, រដ្ឋ Colorado និង​នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស បារាំង និង​កាណាដា ជាដើម ។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ដើម្បី​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ការឈឺចាប់​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន សព្វថ្ងៃ ព្រមទាំង​ធ្វើ​របាយការណ៍​នូវ​សកម្មភាព​ថ្មីៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​ […]

Read more ›