លទ្ធផល​នៃ​ច​កិច្ចប្រជុំ​គណៈកម្មការ​នាយក U.N.P.O

May 18, 2017 2:16 PMComments Off on លទ្ធផល​នៃ​ច​កិច្ចប្រជុំ​គណៈកម្មការ​នាយក U.N.P.O
លទ្ធផល​នៃ​ច​កិច្ចប្រជុំ​គណៈកម្មការ​នាយក U.N.P.O

​នៅ​ថ្ងៃទី ១២ និង ១៣ ខែឧសភា ចុង​សប្ដាហ៍​កន្លងទៅនេះ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលប្រជុំ​ជាមួយនឹង គណៈកម្មការ​នាយក នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO នៅ​ទីក្រុង​ព្រួ​សែ​ល ប្រទេស​បែ​ល​ស្សិ​ក ក្នុងនាម​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក​គណៈកម្មការ​នាយក​របស់​អង្គការ UNPO ។     កិច្ចប្រជុំ​នេះ មាន​វត្តមាន លោក  Nasser Boladai  តំណាង West Balochistan ជា​ប្រធាន​គណៈកម្មការ​នាយក លោក Abdirahman Mahdi  តំណាង Ogaden ជា​អនុប្រធាន​គណៈកម្មការ​នាយក  ព្រមទាំង​សមាជិក​គណៈកម្មការ ៩ រូប​ទៀត រួមមាន តំណាង Frikaner, Crimean Tatars, East Turkestan, Iranian Kurdistan, Khmer Krom, Oromo, Taiwan, Tibet និង […]

Read more ›

អគ្គលេខាធិការ​សហប្រជាជាតិ​ផ្ញើ​សារ ជូន​ពុទ្ធបរិស័ទ​ថ្ងៃបុណ្យ​វិសាខបូជា​

May 11, 2017 9:23 AMComments Off on អគ្គលេខាធិការ​សហប្រជាជាតិ​ផ្ញើ​សារ ជូន​ពុទ្ធបរិស័ទ​ថ្ងៃបុណ្យ​វិសាខបូជា​
អគ្គលេខាធិការ​សហប្រជាជាតិ​ផ្ញើ​សារ ជូន​ពុទ្ធបរិស័ទ​ថ្ងៃបុណ្យ​វិសាខបូជា​

ដោយ ថាច់ ប្រីជា គឿន ​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ត្រូវ​នឹង​ថ្ងៃ ១៥ កើត ខែវិសាខ អង្គការសហប្រជាជាតិ បាន​ប្រារព្ធ បុណ្យ​វិសាខបូជា​អន្តរជាតិ នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន នាទី​ក្រុង New York សហរដ្ឋអាមេរិក និង​ការិយាល័យ​អង្គការសហប្រជាជាតិ នៅតាម​តំបន់​ផ្សេងទៀត​ដើម្បី​រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ ទ្រង់​ប្រសូត បាន​ត្រាស់ និង​បរិនិព្វាន ។​ នៅក្នុង​ថ្ងៃបុណ្យ​វិសាខបូជា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បាន​ថ្លែង​សារ​ទៅកាន់​ពុទ្ធបរិស័ទ និង​មនុស្សជាតិ​ទូទាំង​ពិភពលោក​ថា នៅក្នុង​ថ្ងៃ​វិសាខបូជា​នេះ សូម​ឲ្យ​មនុស្ស​គ្រប់រូប​រំឭក​នឹក​ដល់​បញ្ញា​គុណ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ តាមរយៈ​ការធ្វើសកម្មភាព​ស​ម្រា​ប់​អ្នកដទៃ​ប្រកបដោយ​ស្មារតី​សាមគ្គី​ដ៏​ខ្លាំងក្លា​បំផុត ។​ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres បាន​ថ្លែង​យ៉ាងនេះ​ថា​៖ “​ខ្ញុំ​សូម​ប្រគេន និង​ជូនពរ​ប្រកបដោយ​ភាពកក់ក្ដៅ​ជាទីបំផុត ដល់​សាធុជន​គ្រប់រូប​ដែល​កំពុងតែ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ប្រសូត ។ មនុស្ស​គ្រប់រូប​អាច​បណ្ដុះ​គំនិត​តាម​ព្រះរាជដំណើរ​របស់​ព្រះអង្គ​បាន ។ ប្រសូត​ក្នុងឋានៈ​ជា​ព្រះរាជបុត្រ […]

Read more ›

សកម្មភាព ២ សប្ដាហ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អង្គការសហប្រជាជាតិ​

May 7, 2017 12:07 AMComments Off on សកម្មភាព ២ សប្ដាហ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អង្គការសហប្រជាជាតិ​
សកម្មភាព ២ សប្ដាហ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អង្គការសហប្រជាជាតិ​

ដោយ ថាច់ ប្រីជា គឿន មកដល់​ថ្ងៃ​សុក្រ ទី ៥ ខែឧសភា ឆ្នាំ ២០១៧ ជា​ថ្ងៃ​បញ្ចប់ នៃ​មហាសន្និបាត លើក​ទី ១៦ របស់​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក ។ នៅថ្ងៃនេះ​ដែរ មុនពេល​បិទ​អង្គ​មហាសន្និបាត អង្គការសហប្រជាជាតិ​បានចេញ​សេចក្ដីប្រកាស​រួមមួយ​អំពាវនាវ​ឲ្យ មាន “​សកម្មភាព​” អនុវត្ត​លើ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​ឲ្យ​មាន​ប្រសិទ្ធភាព ។​ ​យោងតាម​សេចក្ដីប្រកាស​រួម​ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ថា មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា​ស្តីពី​បញ្ហា​ជនជាតិដើម​បានបញ្ចប់​ដោយបាន អនុម័ត​លើ​សេចក្ដីប្រកាស​រួមមួយ​លើ អនុសាសន៍​សម្រាប់​រដ្ឋ​ជា​សមាជិក​សហប្រជាជាតិ ស្ថាប័ន​អង្គការសហប្រជាជាតិ និង​ជនជាតិដើម ។ វេទិកា​នេះ​ក៏បាន​លើកឡើង​អំពី​ការរីកចម្រើន​ក្នុងការ​អនុវត្ត​លើ​សិ​ទិ្ធ​របស់​ជនជាតិដើម ចាប់តាំងពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​បានអនុម័ត ១០ ឆ្នាំ​កន្ល​មក ប៉ុន្តែ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការ​មិនបាន​អនុវត្ត​នៅក្នុង​ប្រទេស​ជាច្រើន និង​បាន​សង្កត់ធ្ងន់​តម្រូវ​ឲ្យ​មាន​ការធ្វើសកម្មភាព​ជា​ក់​ស្ដែង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន ។​ ​សេចក្ដីប្រកាស​ដដែល​បានបញ្ជាក់​ទៀតថា ប្រតិភូ​ជាង ១.០០០ […]

Read more ›

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៖ វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​ផ្នែក​ពុទ្ធ​ចក្រ និង​អាណាចក្រ

May 5, 2017 2:31 AMComments Off on ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៖ វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​ផ្នែក​ពុទ្ធ​ចក្រ និង​អាណាចក្រ
ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៖ វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​ផ្នែក​ពុទ្ធ​ចក្រ និង​អាណាចក្រ

«យើង​ធ្វើ​ការ​តស៊ូ មក​ពី​មាន​បញ្ហា​ខាង​សិទ្ធិ​មនុស្ស បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​យួន​គ្រប់​ជំនាន់​ទាំង​អស់​រំលោភ​សិទ្ធិ ហើយ​នឹង​ធ្វើ​បាប​ ហេតុ​ដូច្នេះ យើង​ធ្វើ​ការ​តស៊ូ​នេះ ដើម្បី​សុំ​ឲ្យ​យួន​គោរព​សិទ្ធិ​ ការ​រស់​នៅ​តាម​ទំនៀម​ទម្លាប់​យើង​ជា​ជន​ជាតិ​ដើម​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម» ។ ហ្វីឡាដែលហ្វៀ —ការ​រំលោភ​សិទ្ធិ​សេរីភាព ​ការ​រំលោភ​ដី​ធ្លី ​ការ​រឹត​ត្បិត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​រៀន​ និង​បង្រៀន​ភាសាខ្មែរ ការ​លុប​បំបាត់​វប្បធម៌​ប្រពៃ​ណី​ និង​សាសនា ការ​បង្ក​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ការ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ថា​ជា​ជនជាតិ​ដើម សុទ្ធ​សឹង​តែ​ជា​បញ្ហា​ប្រឈម​ ដែល​រដ្ឋាភិបាល​វៀតណាម​ ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​លើទឹក​ដី​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ចូល​រួម​ក្នុង​ពិធី​រំឭក ខួប​ ១០ ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​របស់​អង្គ​ការសហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម ដែល​បាន​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ក្នុង​វត្ត​ខ្មែរ​សូរិយរង្សី ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក ​។​ បញ្ហា​ទាំងនេះជាដើម​ចម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្យាយាម​តស៊ូ រើ​បម្រះ ជាច្រើន​ទសវត្សរ៍​មក​ហើយ ដើម្បី​សេរីភាព​ ក្នុង​ការ​អនុវត្ត​សិទ្ធិក្នុង​ការ​រស់​រាន​មាន​ជីវិត សិទ្ធិ​ប្រើ​ប្រាស់​ភាសា សិទ្ធិ​អនុវត្ត​វប្បធម៌​ និង​សាសនា និង​សិទ្ធិ​ផ្សេងៗ​ទៀត ​ដែល​មាន​ចែង​ក្នុងសេចក្ដី​ប្រកាសរបស់​អង្គ​ការ​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា […]

Read more ›

គណៈកម្មការ​នាយក​បោះ​ឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

May 1, 2017 11:00 AMComments Off on គណៈកម្មការ​នាយក​បោះ​ឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
គណៈកម្មការ​នាយក​បោះ​ឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​លោក ប្រាក់ សេរី​វុ​ធ ជា​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឯកភាគ​សំឡេង ១០០% បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ត្រូវ​ដកតំណែង​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ​កាលពី​ខែមករា ឆ្នាំ ២០១៧ កន្លងមក ។ ការបោះឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែមេសា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វត្ត​ខ្មែរ សុរិយា​រង្សី នាទី​ក្រុង​ភី​ឡា​ដែល​ផ្សា រដ្ឋ​ផែន​ស៊ី​វេ​ញ៉ា សហរដ្ឋអាមេរិក ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​រំឭក ដល់​ខួប ១០ ឆ្នាំ ដែល​អង្គការសហប្រជាជាតិ​បាន​អនុម័តិ​ប្រកាសសេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម (UNDRIP) និង​រំឭក​ខួប​ដល់ […]

Read more ›

សេចក្តីថ្លែងការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​វៀតណាម​

April 28, 2017 1:48 PMComments Off on សេចក្តីថ្លែងការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​វៀតណាម​
សេចក្តីថ្លែងការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​វៀតណាម​

​នៅក្នុង​មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ស្តីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក ដែល​កំពុង​ប្រព្រឹត្តទៅ​រយៈពេល ២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​បណ្តា​ក្រុម​ជនជាតិដើម មកពី​ជុំវិញ​ពិភពលោក ក្រុម​អ្នកជំនាញការ​នៃ​សិទ្ធិ​របស់​ជនជាតិដើម ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​ស្ថាប័ន​អន្តរជាតិ​នានា និង​ប្រតិភូ​តំណាង​ប្រទេស​នីមួយៗ ផង ។​ ​នៅ​ថ្ងៃទី ២៤ និង​ថ្ងៃទី ២៧ មេសា ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​អធិបតី​នៃ​អង្គប្រជុំ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែងការណ៍​ចំនួន ២ ដើម្បី​ជម្រាប​អំពី​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ រំលោភបំពាន​សិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម និង​ការផ្តល់​អនុសាសន៍​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​អនុវត្ត និង​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ។ សូម​ទស្សនា​វីដេអូ​ថ្លែងការណ៍​របស់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (#KKFYC) និង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​វៀតណាម […]

Read more ›