មន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង ប្រកាស​ឲ្យ​ប្រើពាក្យ “Khmer” ជំនួស​ពាក្យ “Khơme” នៅក្នុង​លិខិត​រដ្ឋបាល​

March 23, 2017 4:55 PMComments Off on មន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង ប្រកាស​ឲ្យ​ប្រើពាក្យ “Khmer” ជំនួស​ពាក្យ “Khơme” នៅក្នុង​លិខិត​រដ្ឋបាល​
មន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង ប្រកាស​ឲ្យ​ប្រើពាក្យ “Khmer” ជំនួស​ពាក្យ “Khơme” នៅក្នុង​លិខិត​រដ្ឋបាល​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​មន្ទីរ​ជនជាតិ​ខេត្ត​ឃ្លាំង បានប្រកាស​ឲ្យ​សរសេរ​អក្សរ​សម្រាប់​ហៅ​ខ្មែរក្រោម​ជា​អក្សរ​យួន​ថា “Khmer” ជំនួសឲ្យ​ពាក្យ “Kho’me” វិញ សម្រាប់​ប្រើប្រាស់​នៅក្នុង​លិខិត​រដ្ឋបាល​នៃ​រដ្ឋាភិបាល​យួន នៅក្នុង​ខេត្ត​ឃ្លាំង ។ ការចេញ​សេចក្ដីប្រកាស​នេះ ដោយសារ​នាពេល​កន្លងមក ជនជាតិ​យួន​បាន​សរសេរ​អក្សរ​យួន​ហៅ​ជនជាតិ ខ្មែរ​នៅ​កម្ពុជា​ក្រោម​ថា “Kho’me” [​ឃើ​-​មែ​] ឬ “Mien” [​មៀង​] ដែល​ពាក្យ​នេះ ត្រូវ​ពលរដ្ឋ​ខ្មែរក្រោម​ចាត់​ទុក្ខ ថា​ជា​ពាក្យ​ដែលមាន​ន័យ “​មាក់ងាយ​” ដល់​ប្រជា​ជាតិខ្មែរ ។​ យោងតាម​សេចក្ដីប្រកាស លេខ 106 / BDT – PTT & DB ចុះ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ដោយ គណៈ​ជនជាតិ (Ban Dan Toc) […]

Read more ›

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​”​

March 9, 2017 2:41 PMComments Off on ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​”​
​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​”​

ដោយ ស៊ឺន ចែងចើន| VOKK សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ សហការ​ណ៍​ជាមួយ​អង្គការ​ចំនួន ២ ទៀត គឺ​អង្គការ​យុវជន​សន្តិភាព និង​អង្គការ​វិទ្យាស្ថាន​សន្តិភាព​កម្ពុជា នៅ​ថ្ងៃទី ១១ មីនា ខាងមុខនេះ នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​” ។ តើ​អ្វី​ជា​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ ? ហេតុអ្វី បានជា​យក​កិច្ចព្រមព្រៀង​​សន្តិ​ភាព​​ទីក្រុង​ប៉ារីស មក​ផ្សារភ្ជាប់​ជាមួយ នឹង​បញ្ហា​របស់​ខ្មែរក្រោម ? អ្វី​ជា​សារៈសំខាន់ និង​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ? ហើយ​នៅក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា បាន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ពេញលេញ​ដែរ ឬទេ​  ? ។  ដើម្បី​ជ្រាប​ច្បាស់​បន្ថែម​ជុំវិញ​រឿងនេះ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម […]

Read more ›

សន្និបាត​ប្រចាំឆ្នាំ និង​ជ្រើសរើស​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ថ្មី​

March 5, 2017 11:58 AMComments Off on សន្និបាត​ប្រចាំឆ្នាំ និង​ជ្រើសរើស​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ថ្មី​
សន្និបាត​ប្រចាំឆ្នាំ និង​ជ្រើសរើស​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ថ្មី​

ដោយ ស៊ឺន ចែងចើន| VOKK លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៤ មីនា ម្សិលមិញ​នេះ     ​បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៦ ប្ដូរ​វេន​ប្រធាន​លេខាធិការដ្ឋាន និង​លើក​ទិសដៅ​ឆ្នាំ ២០១៧ ។​ ​សន្និបាត​ប្រចាំឆ្នាំ​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ ​លោក តាំង សារៈ ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ទី ៥ ឡើង​ធ្វើ​របាយការណ៍ ស្តីពី​សកម្មភាព​នានា ដែល​សម្រេចបាន​ក្នុង អាណ​តិ្ត​កន្លងទៅ ក្នុងការ​ដឹកនាំ​ដោយ​រូបលោក ។ អង្គ​មហាសន្និបាត ក៏បាន​ស្តាប់​របាយការណ៍​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដទៃទៀត ដែល​បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍ ស្តីពី​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ជម្រាប​ដល់​អង្គសន្និបាត​បាន​ជ្រាប​ដែរ​។​ បន្ទាប់មក​អង្គប្រជុំ​បានសម្រេច​តែងតាំង​លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​ជានាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស […]

Read more ›

ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០

February 13, 2017 2:13 PMComments Off on ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០
ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០

ក្រុងទេពមហានគរ, ស្យាមប្រទេស – នៅថ្ងៃអាទិត្យ ទី ១២ ខែកុម្ភៈ ឆ្នាំ  ២០១៧ ម្សិលមិញនេះ ប្រទេសថៃបានរៀបចំពិធីរាជាភិសេកស្ថាបនាជាផ្លូវការ នូវសម្ដេចព្រះសង្ឃរាជអង្គទី ២០ នៃក្រុងរតនកោសិន្ទ្រ នៅក្នុងព្រះឧបោសថ  វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង នា ក្រុងទេពមហានគរ  (បាងកក)  ។ សម្ដេចព្រះសង្ឃរាជអង្គទី ២០ ដែលទើបតែបានតែងតាំងនោះ មានព្រះនាមថា សម្ដេចព្រះមហាមុនីវង្ស ឬ សម្ដេច ស ព្រះអង្គប្រសូតនៅថ្ងៃទី ២៦ ខែមិថុនា ព.ស. ២៤៧០ (តាមប្រក្រតិទិនចន្ទគតិថៃ) គ. ស. ១៩២៧ ត្រូវនឹងថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំថោះ ចុល្លសករាជ ១២៨៩ នៅឃុំបាងប៉ា ស្រុកមឿង ខេត្តរាជបុរី និងមានព្រះនាមដើមថា […]

Read more ›

រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន

January 1, 2017 2:49 PMComments Off on រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន
រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន

នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរយួនមួយក្រុមបាននាំគ្នាចូលទៅវត្តមុនីរង្សីមេពាំង ឋិតនៅ ក្នុងភូមិមេពាំង ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដោយមិនបានផ្ដល់ដំណឹងជាមុន ដើម្បីបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្ត ចុះហត្ថលេខាលើលិខិតស្នាមកាត់ដីវត្តប្រគល់ទៅឲ្យជនជាតិ យួន ។ ព្រះសង្ឃអះអាងថា ដីនេះជាកម្មសិទ្ធិរបស់វត្ត តែត្រូវអាជ្ញាធរយួនលបឃុបឃិតគ្នាធ្វើ ប្លង់ កម្មសិទ្ធិដីឲ្យទៅជនជាតិយួនកាន់កាប់ដោយសម្ងាត់ ។ យោងតាមវីដេអូឃ្លីបមួយដែលបានបង្ហោះនៅលើគណនេយ្យបណ្ដាញសង្គម Facebook ឈ្មោះ Khmer Ekarach និង មាតុភូមិខ្មែរក្រោម បង្ហាញអំពីទិដ្ឋភាពដែលក្រុមសមត្ថកិច្ច នៃរដ្ឋាភិបាល យួនកំពុងតែបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្តចុះស៊ីញ៉េលើលិខិតស្នាមទាក់ទងបញ្ហាដីធ្លី ដែលកំពុងតែមាន ជម្លោះជាមួយនឹងជនជាតិយួននោះ បានសរសេរថា៖ “រដ្ឋាភិបាល [យួន] ស្រុកកំពង់ស្ពានមកចាប់ បង្ខំព្រះចៅអធិការវត្ត មុនីរង្សី មេពាំង កាត់ដីវត្តចាស់ឲ្យគ្នីគ្នាគេ” ។ យោងវីដេអូឃ្លីបដដែល ព្រះសង្ឃនៅក្នុងវត្ត បានមានថេរដីកាថ្លែងជំទាស់នៅចំពោះមុខពួកសមត្ថកិច្ចយួនថា រដ្ឋាភិបាលយួនបានសម្រេចកាត់ដីវត្តទៅឲ្យ ជនជាតិយួន “ដោយសំអាងលើក្រដាស់ស្នាមដែលគ្មានមូលដ្ឋានច្បាស់លាស់ គ្មានព្រំប្រទល់ […]

Read more ›

តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​

August 3, 2016 4:53 PMComments Off on តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​
តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ប្រ​ធានា​ប​តី​តៃវ៉ាន់ បាន​សុំ​អភ័យទោស ចំពោះ​ជនជាតិដើម នៅក្នុង​កោះ​តៃវ៉ាន់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។​ ​ប្រ​ធានា​ធិ​តី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង វិ​ន បាន​ថ្លែង នៅ​ថ្ងៃ​ចន្ទ ទី ១ ខែសីហា សុំទោស​ចំពោះ​ជនជាតិដើម​នៅក្នុង ទឹកដី​កោះ​តៃវ៉ាន់​ថា​៖ «​ប្រសិនបើ​យើង​មានបំណង​ចង់​ប្រកាស​ខ្លួន​យើង​ជា​ប្រទេសមួយ​នៃ​ប្រជាជាតិ​តែមួយ ។ យើង ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ​ទាំងនេះ ។ យើង​ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​» ។ នេះ​បើតាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន  The Associated Press ។ លោកស្រី​បាន​ថ្លែង​នូវ  “​ការសុំ​ទោស​ដ៏​ពេញលេញ​” ក្នុងនាម​រដ្ឋាភិបាលរ​បស់​របស់​លោកស្រី ។​ បើ​យោងតាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន  BBC ជីដូន​របស់ លោកស្រី សៃ អ៊ីង វិ​ន  មាន​ដើមកំណើត […]

Read more ›