VOKK – សំឡេងកម្ពុជាក្រោម – អាមេរិក

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្ដល់ឱកាស​ឲ្យ​យុវជន ត្រៀមខ្លួន​ជា​មេដឹកនាំ​ជំនួស​គណៈកម្មការ​នាយ​ក​

December 13, 2013 8:18 PM0 comments
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្ដល់ឱកាស​ឲ្យ​យុវជន ត្រៀមខ្លួន​ជា​មេដឹកនាំ​ជំនួស​គណៈកម្មការ​នាយ​ក​

(Florida-​សហរដ្ឋអាមេរិក​) នៅ​ថ្ងៃទី ១៣ ខែធ្នូ នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ នៅ​កម្ពុជា​ក្រោម ថ្ងៃនេះ  សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​រដ្ឋ​នានា ក្នុង ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ដូចជា អ៊ីតាលី , បារាំង និង កាណាដា បានមក​ជួបជុំគ្នា​នៅ វត្ត​ធ​ម្មិ​កា​រាម នាទី​ក្រុង​អូរ​ឡែ​ន​ដូ (Orlando) រដ្ឋ​ហ្វ្ល​រី​ដា (Florida) ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១៤ និង ១៥ ខែធ្នូ ស្អែក​នេះ ។​ ​លោក សឺ​ង ហួរ អគ្គលេខា​សហព័ន្ធ​ខ្មែ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​មនុស្ស​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​សំណេះសំណាល ថ្ងៃ​ដំបូង សម្រាប់​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រសៀល​ថ្ងៃទី ១៣ ខែធ្នូ […]

Read more ›

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សាខា​ប្រចាំ​រដ្ឋ Washington ជ្រើសតាំង​គណៈកម្មការ​ថ្មី​

December 9, 2013 1:17 AMComments Off on សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សាខា​ប្រចាំ​រដ្ឋ Washington ជ្រើសតាំង​គណៈកម្មការ​ថ្មី​
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សាខា​ប្រចាំ​រដ្ឋ Washington ជ្រើសតាំង​គណៈកម្មការ​ថ្មី​

​នៅ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សាខា​ប្រចាំ​រដ្ឋ Washington សហរដ្ឋ អាមេរិក បាន​បើក​កិច្ចប្រជុំ ដើម្បី​ជ្រើសរើស​គណៈកម្មការ​ថ្មី នៃ​រដ្ឋ​មួយ​នេះ ។ ​យោងតាម​សេចក្ដីរាយការណ៍​មួយ​ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​ថ្ងៃទី ១៧ ខែ កញ្ញា នេះ បាន​ឲ្យ​ដឹង​ដា កិច្ចប្រជុំ​នេះ រៀបចំ​នៅ​ទីក្រុង Tacoma រដ្ឋ Washington ក្រោម​អ​ធីប​តី​ភាព លោក ចៅ រៀន ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ​ក្រោយពី​កិច្ចប្រជុំ​នេះ គណៈកម្មការ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington ត្រូវបាន​លេចចេញ​ជា​រូបរាង ដោយមាន​៖ ​ ​លោក តាំង ឡា​ត់ ជា​ប្រធាន​ ​ ​លោក ឡាំ តូ ជា​អនុប្រធាន​ ​ […]

Read more ›

ពិធីបុណ្យឈាបនកិច្ចសព លោក វិញ វ៉េត

December 8, 2013 9:16 PM0 comments
ពិធីបុណ្យឈាបនកិច្ចសព លោក វិញ វ៉េត

ពលរដ្ឋអាមេរិកកំណើរកម្ពុជាក្រោម នៅទីក្រុងភីឡាដែលផ្យា (Philadelphia) រដ្ឋ Phennsilvalnia បានចូលរួមពិធីបុណ្យ ឈានបនិច្ច សព លោក វិញ វ៉េត ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៣ នៅវត្តសុរិយារង្សី ។ លោក វិញ វ៉េ​ត មានស្រុកកំណើត ​នៅ​ភូមិព្រៃ​ជាប់ ស្រុកជ្រោ​យញរ ខេត្ត​ពល​លាវ ។ លោក បានទួលអនិច្ចកម្ម កាលពីថ្ងៃអាទិត្យ ១៤ ខែកត្កិក ឆ្នាំ ម្សាញ់បញ្ចស័ក ព.ស. ២៥៥៧ ត្រូវនឹង ​ថ្ងៃទី ០១ ខែធ្នូ គ.ស. ២០១៣ ក្នុង​ជន្មាយុ ៦២ ឆ្នាំ ដោយ​រោគាពាធ ។

Read more ›

សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្ដាយ ចំពោះការបាត់បង់ លោក វិញ វ៉េត

December 5, 2013 10:29 PM0 comments
សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្ដាយ ចំពោះការបាត់បង់ លោក វិញ វ៉េត

នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៣ នេះ ពី​សហរដ្ឋអាមេរិក លោក ថាច់ សេ ប្រធានសភា តំណាង​នៃ សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម បាន​ផ្ញើលិខិត​ចូលរួម​រំលែក​មរណទុក្ខ​មួយ ច្បាប់ ដល់​ក្រុមគ្រួសារ​សព លោក វិញ វ៉េ​ត ដែល​ទើបតែ​បាន ទទួលអនិច្ចកម្ម កាលពី​ថ្ងៃទី ០១ ខែធ្នូ កន្លងទៅនេះ ក្នុង​ជន្មាយុ ៦២ ឆ្នាំ ដោយ​រោគាពាធ ។​ ក្នុង​សារលិខិត​នេះ បាន​បញ្ជាក់ថា “​គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានការ សោក ស្តាយ យ៉ាង ខ្លាំង នៅពេល ដែល​បានទទួល​ដំណឹង​ដ៏​ក្រៀម ក្រំ​អំពី​មរណភាព​របស់លោក វិញ វ៉េ​ត កាលពី​ថ្ងៃ អាទិត្យ ទី 0១ ខែធ្នូ […]

Read more ›

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបើក កិច្ចប្រជុំដំណាច់ឆ្នាំនៅខែធ្នូ

November 20, 2013 3:48 AM0 comments
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបើក កិច្ចប្រជុំដំណាច់ឆ្នាំនៅខែធ្នូ

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបើកកិច្ចប្រជុំដំណាច់ឆ្នាំ នៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤-១៥ ខែធ្នូ ខាងមុខនេះ ។ នេះបើយោងតាមលិខិតអញ្ជើញចំពោះសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។ ​យោងតាមលិខិតអញ្ជើញនេះ កិច្ចប្រជុំនឹងពិភាក្សាលើប្រធានបទ ៣ ចំណុច គឺ កិច្ចការអន្តរជាតិ, កិច្ចការតំបន់ និង កិច្ចការជាតិ ដែលទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស, សិទ្ធិជនជាតិដើម និងអនុវត្តផែនការ “ដំណើរឆ្ពោះទៅកាន់មាតុ ភូមិ” កម្ពុជាក្រោម របស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ កិច្ចប្រជុំដំណាច់ឆ្នាំ នឹងមានវាគ្មិនអន្តរជាតិ ៥ រូប ចូលថ្លែងការណ៍ផងដែរ ក្នុងនោះ មានលោក Mark Kearny មកពី […]

Read more ›

ខ្មែរក្រោម​គ្រោង​ នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទូទាំង​ពិ​ភ​លោក​

October 5, 2013 6:01 AM0 comments
ខ្មែរក្រោម​គ្រោង​ នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទូទាំង​ពិ​ភ​លោក​

(​សារព័ត៌មាន ព្រៃនគរ​) ពលរដ្ឋ​ខ្មែរក្រោម ប្រកាសថា ពួកគេ​នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ទូទាំង​ពិភពលោក ដើម្បី ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ កម្ពុជា​ក្រោម ។ បាតុកម្ម​ដែល នឹង​រៀបចំ​ធ្វើ​នេះ បន្ទាប់ពី តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម បាន​ផ្ដន្ទា ទោស ព្រះសង្ឃ និង​ពល រដ្ឋ​ខ្មែរក្រោម នៅក្នុង ទឹកដី​ខេត្ត​ឃ្លាំង កាលពី​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា កន្លងទៅនេះ ឲ្យ​ជាប់គុក ម្នាក់ៗ​ពី ១០ ខែ ទៅ ៦ ឆ្នាំ ។

Read more ›