លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

January 27, 2017 4:17 PMComments Off on លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO
លោក ថាច់ វៀន តំ​ណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម  ចូល​ប្រ​ជុំ​ធ្វើ​កំ​ណែ​ទម្រង់​លក្ខន្តិកៈ​អង្គ​ការ UNPO

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ ដើមសប្ដាហ៍នេះ លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម បានអញ្ជើញទៅចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំគណៈកម្មការនាយកនៃអង្គការប្រជាជាតិ គ្មានតំណាង ហៅកាត់ថា UNPO ក្នុងឋានៈលោកជាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជា សមាជិកគណៈកម្មការនាយកមួយរូបនៃអង្គការ UNPO ។ កិច្ចប្រជុំនេះ ប្រារព្ធនៅការិយាល័យ របស់អង្គការ UNPO នាទីក្រុងព្រូសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ។ លោក ថាច់ វៀន បានមានប្រសាសន៍ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា កិច្ចប្រជុំនេះ គណៈកម្មការ នាយកនៃអង្គការ UNPO បានពិភាក្សាគ្នាអំពីការធ្វើកំណែទម្រង់លក្ខន្តិកៈរបស់អង្គការ UNPO ឲ្យទាន់ចរន្តនយោបាយពិភពលោកនាសម័យបច្ចុប្បន្នកាលនេះ ។ ក្រៅពីផ្ដោតលើរបៀបវារៈនៃកិច្ចប្រជុំ លោក […]

Read more ›

រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន

January 1, 2017 2:49 PMComments Off on រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន
រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន

នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរយួនមួយក្រុមបាននាំគ្នាចូលទៅវត្តមុនីរង្សីមេពាំង ឋិតនៅ ក្នុងភូមិមេពាំង ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដោយមិនបានផ្ដល់ដំណឹងជាមុន ដើម្បីបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្ត ចុះហត្ថលេខាលើលិខិតស្នាមកាត់ដីវត្តប្រគល់ទៅឲ្យជនជាតិ យួន ។ ព្រះសង្ឃអះអាងថា ដីនេះជាកម្មសិទ្ធិរបស់វត្ត តែត្រូវអាជ្ញាធរយួនលបឃុបឃិតគ្នាធ្វើ ប្លង់ កម្មសិទ្ធិដីឲ្យទៅជនជាតិយួនកាន់កាប់ដោយសម្ងាត់ ។ យោងតាមវីដេអូឃ្លីបមួយដែលបានបង្ហោះនៅលើគណនេយ្យបណ្ដាញសង្គម Facebook ឈ្មោះ Khmer Ekarach និង មាតុភូមិខ្មែរក្រោម បង្ហាញអំពីទិដ្ឋភាពដែលក្រុមសមត្ថកិច្ច នៃរដ្ឋាភិបាល យួនកំពុងតែបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្តចុះស៊ីញ៉េលើលិខិតស្នាមទាក់ទងបញ្ហាដីធ្លី ដែលកំពុងតែមាន ជម្លោះជាមួយនឹងជនជាតិយួននោះ បានសរសេរថា៖ “រដ្ឋាភិបាល [យួន] ស្រុកកំពង់ស្ពានមកចាប់ បង្ខំព្រះចៅអធិការវត្ត មុនីរង្សី មេពាំង កាត់ដីវត្តចាស់ឲ្យគ្នីគ្នាគេ” ។ យោងវីដេអូឃ្លីបដដែល ព្រះសង្ឃនៅក្នុងវត្ត បានមានថេរដីកាថ្លែងជំទាស់នៅចំពោះមុខពួកសមត្ថកិច្ចយួនថា រដ្ឋាភិបាលយួនបានសម្រេចកាត់ដីវត្តទៅឲ្យ ជនជាតិយួន “ដោយសំអាងលើក្រដាស់ស្នាមដែលគ្មានមូលដ្ឋានច្បាស់លាស់ គ្មានព្រំប្រទល់ […]

Read more ›

តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​

August 3, 2016 4:53 PMComments Off on តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​
តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ប្រ​ធានា​ប​តី​តៃវ៉ាន់ បាន​សុំ​អភ័យទោស ចំពោះ​ជនជាតិដើម នៅក្នុង​កោះ​តៃវ៉ាន់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។​ ​ប្រ​ធានា​ធិ​តី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង វិ​ន បាន​ថ្លែង នៅ​ថ្ងៃ​ចន្ទ ទី ១ ខែសីហា សុំទោស​ចំពោះ​ជនជាតិដើម​នៅក្នុង ទឹកដី​កោះ​តៃវ៉ាន់​ថា​៖ «​ប្រសិនបើ​យើង​មានបំណង​ចង់​ប្រកាស​ខ្លួន​យើង​ជា​ប្រទេសមួយ​នៃ​ប្រជាជាតិ​តែមួយ ។ យើង ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ​ទាំងនេះ ។ យើង​ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​» ។ នេះ​បើតាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន  The Associated Press ។ លោកស្រី​បាន​ថ្លែង​នូវ  “​ការសុំ​ទោស​ដ៏​ពេញលេញ​” ក្នុងនាម​រដ្ឋាភិបាលរ​បស់​របស់​លោកស្រី ។​ បើ​យោងតាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន  BBC ជីដូន​របស់ លោកស្រី សៃ អ៊ីង វិ​ន  មាន​ដើមកំណើត […]

Read more ›

ជូនលិខិតបញ្ជាក់ដល់បុគ្គលិក

July 28, 2016 10:33 AMComments Off on ជូនលិខិតបញ្ជាក់ដល់បុគ្គលិក
ជូនលិខិតបញ្ជាក់ដល់បុគ្គលិក

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ជូនលិខិតបញ្ជាក់បញ្ចប់កម្មវិធីសិក្សារយៈពេលខ្លីអំពីរបៀបផលិតវីឌីអូ និង ព័ត៌មានអេឡិចត្រូនិច ដល់ លោក ស៊ឺន ចែង ចើន និពន្ធនាយករង នៃវិទ្យុសំឡេង កម្ពុជាក្រោម ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៦ ៕

Read more ›

អង្គការលើកលែងទោសអន្តរជាតិចេញរបាយការណ៍ អំពីស្ថានភាពអ្នកជាប់គុកខ្មែរក្រោមនៅវៀតណាម

July 26, 2016 2:29 AMComments Off on អង្គការលើកលែងទោសអន្តរជាតិចេញរបាយការណ៍ អំពីស្ថានភាពអ្នកជាប់គុកខ្មែរក្រោមនៅវៀតណាម
អង្គការលើកលែងទោសអន្តរជាតិចេញរបាយការណ៍ អំពីស្ថានភាពអ្នកជាប់គុកខ្មែរក្រោមនៅវៀតណាម

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ អង្គការលើកលែងទោសអន្តរជាតិ- Amnesty International ទើបតែបានចេញរបាយការណ៍ស្ដីពីស្ថានភាពការឃុំឃាំង  ការធ្វើទារុណកម្ម  និងការរំលោភបំពានចំពោះអ្នកជាប់គុកមនសិការជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម  និង អ្នកបញ្ចេញមតិខ្វែងគំនិត  សកម្មជនចលនាសង្គម និង អ្នកសរសេរប្លក់ជនជាតិយួនជាដើម នៅក្នុងគុកយួនកុម្មុយនិស្ត នៅក្នុងប្រទេសវៀតណាម ។ របាយការណ៍ចេញផ្សាយនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ កម្រាស ៥៤ ទំព័រ ដែលអង្គ ការលើកលែងទោសអន្តរជាតិបានធ្វើការសិក្សាស្រាវជ្រាវក្នុងរយៈពេល ១ ឆ្នាំ ក្នុងរង្វង់ ១៥០ ម៉ោង ក្នុងការសាកសួរ និងសម្ភាសសាក្សីអ្នកដែលធ្លាប់បានជាប់គុកយួន ចាប់ពី ១ ខែដល់ ១០ ឆ្នាំ  នៅក្នុងប្រទេសវៀតណាម ។ សេចក្ដីរាយការណ៍មានចំណងជើងថា “អ្នកជាប់គុកនៅក្នុងគុក- ករណីធ្វើទារុណកម្ម និង […]

Read more ›

មេដឹកនាំ KKF ស្វាគមន៍​ក្រុមយុវជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្រោយ​បញ្ចប់ បេសកកម្ម ១ សប្តាហ៍ នៅ UN

May 16, 2016 12:43 PMComments Off on មេដឹកនាំ KKF ស្វាគមន៍​ក្រុមយុវជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្រោយ​បញ្ចប់ បេសកកម្ម ១ សប្តាហ៍ នៅ UN
មេដឹកនាំ KKF ស្វាគមន៍​ក្រុមយុវជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្រោយ​បញ្ចប់ បេសកកម្ម ១ សប្តាហ៍ នៅ UN

ដោយ ស៊ឺន ចែងចើន | VOKK ​នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែឧសភា ម្សិលមិញ​នេះ នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ខេ​ម​ឌិន (Camden) រដ្ឋ New Jersey សហរដ្ឋអាមេរិក គណៈកម្មការ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​កិច្ច​ស្វាគមន៍​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​រដ្ឋ​នានា ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា  បារាំង អ៊ីតាលី  អូស្ត្រាលី និង​កម្ពុជា ។​ ​កិច្ច​ជួបជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ចប់​បេសកកម្ម​រយៈពេល ១ សប្តាហ៍ ក្នុង​ការចូល​សង្កេតការណ៍ និង​ថ្លែងការណ៍ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិដើម  (UNPFII) នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង New York  សហរដ្ឋអាមេរិក ដែល​កំពុងតែ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ […]

Read more ›