សម្ភាសន៍ លោក តាំង សារៈ អំពី​ប្រវត្តិសាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និងការ​បំពេញ​បេសកម្ម នៅ​អាមេរិក

December 28, 2016 10:33 PMComments Off on សម្ភាសន៍ លោក តាំង សារៈ អំពី​ប្រវត្តិសាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និងការ​បំពេញ​បេសកម្ម នៅ​អាមេរិក
សម្ភាសន៍ លោក តាំង សារៈ អំពី​ប្រវត្តិសាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និងការ​បំពេញ​បេសកម្ម នៅ​អាមេរិក

កិច្ចសម្ភាសន៍រវាង លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម និងលោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ស្ដីអំពីប្រវត្តិសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោកទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Las Vegas រដ្ឋ Nevada ចាប់ពីថ្ងៃទី ១៣-១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខ ៖ ចុចស្តាប់ភាគទី ១ ចុចស្តាប់ភាគទី ២ មើលបទសម្ភាសនេះនៅលើ ទូរទរទស្សន៍ ព្រៃនគរ

Read more ›

នាមសប្បុរសជនឧបត្ថម្ភកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦

December 27, 2016 2:43 PMComments Off on នាមសប្បុរសជនឧបត្ថម្ភកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦
នាមសប្បុរសជនឧបត្ថម្ភកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦

សេចក្ដីថ្លែងអំណរគុណ ចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានផ្ញើថវិកាចូលរួមឧបត្ថម្ភកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Las Vegas រដ្ឋ Nevada សហព័ន្ធខ្មែរកម្ពុជាក្រោម បើកកិច្ចប្រជុំដំណាច់ឆ្នាំ នៅថ្ងៃសុក្រ, ថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ ទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ក្រោមការរៀបចំទទួលដោយសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំទីក្រុង Las Vegas …។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ បុកសរុបការងារប្រចាំឆ្នាំ និងដាក់ផែនការសម្រាប់ ឆ្នាំ ២០១៧ និងទិវាខួប ២០ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ជាពិសេសដើម្បីជួបជុំ សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក […]

Read more ›

លោក តាំង សារៈ ទៅអាមេរិក ដើម្បីចូលរួមសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

December 26, 2016 10:18 AMComments Off on លោក តាំង សារៈ ទៅអាមេរិក ដើម្បីចូលរួមសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក តាំង សារៈ ទៅអាមេរិក ដើម្បីចូលរួមសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិ San Francisco និងបានអញ្ជើញចូលវត្តខេមររង្សី នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៦  ។ ដំណើររបស់លោកមកសហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅ នាទីក្រុង Las Vegas រដ្ឋ Nevada ថ្ងៃទី ១៣, ១៤, ១៥ ខែមករា ឆ្នាំ ២០១៧ ។

Read more ›

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង សាន់ ហូ​ស្សេ បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០១៦

December 15, 2016 12:45 PMComments Off on សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង សាន់ ហូ​ស្សេ បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០១៦
សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង សាន់ ហូ​ស្សេ បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០១៦

នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើការរៀបចំសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល នឹងប្រព្រឹត្តទៅនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅ ថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមពីររូប គឺ លោក ចៅ សេរី អនុប្រធានទី ២ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន  និងលោក លី ឃោន ប្រធានសាខាប្រចាំទីក្រុងសាន់ […]

Read more ›

សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​របស់​សហ​ព័ន្ធខ្មែរ​កម្ពុជា​ក្រោម

1:55 AMComments Off on សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​របស់​សហ​ព័ន្ធខ្មែរ​កម្ពុជា​ក្រោម
សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​របស់​សហ​ព័ន្ធខ្មែរ​កម្ពុជា​ក្រោម
Read more ›

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas រដ្ឋ Nevada

December 5, 2016 11:42 AMComments Off on សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas រដ្ឋ Nevada
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦  នៅទីក្រុង Las Vegas រដ្ឋ Nevada

ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីបូកសរុប ការងារ និងពិភាក្សាលើគម្រោងសម្រាប់ឆ្នាំថ្មី ។ កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នេះ សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានសម្រេចបើកកិច្ចប្រជុំ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អាមេរិក នៅថ្ងៃទី ១៣-១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មកពីប្រទេសនានាទូទាំងពិភពលោក ។ យោងតាម លិខិតនិមន្ត និងអញ្ជើញចូលរួមកិច្ច ប្រជុំដំណាច់ឆ្នាំរបស់អធិបតីសហព័ន្ធខ្មែរ កម្ពុជាក្រោម លោក ថាច់ វៀន ចុះថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បានបញ្ជាក់ថា សហព័ន្ធ ខ្មែរកម្ពុជាក្រោមនឹងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ […]

Read more ›

ហេតុអ្វី​បានជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada ?

November 25, 2016 9:28 AMComments Off on ហេតុអ្វី​បានជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada ?
ហេតុអ្វី​បានជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada ?

វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម ចុចទាញយកឯកសារ PDF ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីបូកសរុប ការងារ និងពិភាក្សាលើគម្រោងសម្រាប់ឆ្នាំថ្មី ។ កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នេះ សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានសម្រេចបើកកិច្ចប្រជុំ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អាមេរិក នៅថ្ងៃទី ១៣-១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មកពីប្រទេសនានាទូទាំងពិភពលោក ។ ដោយសារតែ សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការឈរលើ គោលការណ៍ “ការងារជាក្រុម” (TEAMWORK) បានជាពេលសម្រេចរាល់កិច្ចការធំៗទាំង ឡាយ ត្រូវតែឆ្លងកាត់ការពិភាក្សាគ្នាជាមុនសិន ។ សម្រាប់ឆ្នាំនេះ គណៈកម្មការនាយកបាន បើកកិច្ចប្រជុំជាច្រើនលើកច្រើនសា ស្តីពីកិច្ចប្រជុំប្រចាំឆ្នាំនេះ […]

Read more ›

ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​

November 22, 2016 12:51 PMComments Off on ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​
ការបំភ្លឺ​ចំពោះ​មតិ​លាប​ពណ៌​ថា​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចុះចូល​ជាមួយនឹង​យួន​

វិចារណកថា នៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ទាញយកឯកសារជា PDF : ភាសាខ្មែរ – ភាសាអង់គ្លេស នៅពេលថ្មីៗនេះ មានមនុស្សមួយចំនួនបានដើរឃោសនាលាបពណ៌ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួន បានធ្វើឲ្យសមាជិក និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមមានការយល់ច្រឡំ ហើយ បង្កើតឲ្យមានភាពច្របូលច្របល់លែងទុកចិត្តគ្នាទៅវិញទៅមក ។ ការចោទប្រកាន់នេះ ដោយសារពួកគេបាន ឃើញនូវលិខិតចំហមួយច្បាប់ដែលអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះហត្ថលេខាជាមួយនឹងអង្គការ សិទ្ធិមនុស្សអន្តរជាតិចំនួន ៦១ អង្គការ ក្នុងនោះ មានអង្គការសិទ្ធិមនុស្សយួននៅក្រៅស្រុកមួយចំនួន ផងដែរ ដើម្បីផ្ញើទៅប្រធានរដ្ឋសភានៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សម្ដែងអំពីក្ដីបារម្ភរបស់ខ្លួនចំពោះការ ដែលរដ្ឋាភិបាលវៀតណាមធ្វើពង្រាងច្បាប់ស្ដីពីសេរីភាព និងជំនឿសាសនានៅក្នុងប្រទេសវៀតណាម ។ ខ្លឹមសារនៅក្នុងលិខិតនេះ អង្គការទាំងអស់បានសូមឲ្យរដ្ឋាភិបាលវៀតណាមកែលម្អច្បាប់ប្រកបដោយបទដ្ឋាន អន្តរជាតិក្នុងការគោរពសិទ្ធិសេរីភាពប្រតិបត្តិសាសនារបស់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសវៀតណាម   ក្នុង នោះមានពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ផងដែរ ឲ្យស្របតាមសេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិ មនុស្សនៃអង្គការសហប្រជាជាតិដែលប្រទេសយួនបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ នាពេល កន្លងមក ។ ដោយមើលឃើញថា សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគច្រើនមិនបានទទួលបាននូវច្បាប់ដើមនៃលិខិត ចំហនេះ និងបានទទួលដែរតែមិនសូវច្បាស់ភាសាអង់គ្លេស  មានបុគ្គលឱកាសនិយមមួយចំនួនបានដើរ ឃោសនាថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួនសេរីនៅក្រៅប្រទេស […]

Read more ›

លិខិត​និមន្ត និង អញ្ជើញ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម របស់​អធិបតី​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

November 14, 2016 6:32 PMComments Off on លិខិត​និមន្ត និង អញ្ជើញ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម របស់​អធិបតី​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
លិខិត​និមន្ត និង អញ្ជើញ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម របស់​អធិបតី​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

បន្ទាប់ពីគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើកិច្ចប្រជុំតាមរយៈ Skype កាល ពីថ្ងៃទី ៣០ ខែតុលា កន្លងទៅនេះ បានសម្រេចជាផ្លូវការថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបើកកិច្ច ប្រជុំដំណាច់ឆ្នាំ ២០១៦ នៅទីក្រុង ឡាស់ វេហ្គាស់ រដ្ឋ នេវ៉ាដា សហរដ្ឋអាមេរិក នៅក្នុងវត្តពុទ្ធកៈ ខ្មែរ រយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។ ខាងក្រោមនេះជាសេចក្ដីនៃ លិខិតនិមន្ត និង អញ្ជើញចូលរួមកិច្ចប្រជុំដំណាច់ ២០១៦ របស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចេញដោយ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ […]

Read more ›

សេចក្ដីជូនដំណឹង​រប​ស់ អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៦

October 26, 2016 1:56 PMComments Off on សេចក្ដីជូនដំណឹង​រប​ស់ អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៦
សេចក្ដីជូនដំណឹង​រប​ស់ អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៦

​ជា​រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ នៅ​ពាក់កណ្តាល​ខែធ្នូ នាពេល​ខាងមុខនេះ ដើម្បី​ថ្នាក់ដឹកនាំ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​ពិភាក្សា​អំពី​សមិទ្ធផល ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​មួយឆ្នាំ​កន្លងមក និង​ឡើង​គម្រោង​សម្រាប់​បេសកម្ម​ឆ្នាំ​ថ្មី ។ ប៉ុន្តែ ដោយឡែក​សម្រាប់​ឆ្នាំ ២០១៦ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងមិន​រៀបចំ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ទៅតាម​គម្រោង ដែល នឹងធ្វើ​ឡើង​នៅ​ទីក្រុង​អា​តា​ឡង់​តា រដ្ឋ​ចរចារ សហរដ្ឋអាមេរិក ឡើយ ។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​មួយ​ចុះ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ដោយ​លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ តទៅ​នេះ លោក ស៊ឺន ថា​យ​ធន សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖​

Read more ›