កម្មវិធីសម្ដែងធម៌ទេសនាប្រចាំថ្ងៃអាទិត្យ នៃវត្តខេមររង្សី

August 19, 2015 2:59 AMComments Off on កម្មវិធីសម្ដែងធម៌ទេសនាប្រចាំថ្ងៃអាទិត្យ នៃវត្តខេមររង្សី
កម្មវិធីសម្ដែងធម៌ទេសនាប្រចាំថ្ងៃអាទិត្យ នៃវត្តខេមររង្សី

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ព្រះចៅអធិការវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាលពី ថ្ងៃអាទិត្យ ៣ រោច ខែទុតិយាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៥ អានបញ្ជីរាយនាមសប្បុរសជនម្ចាស់វេនទេសនា ប្រចាំសប្ដាហ៍នៅក្នុងរដូវវស្សា ពុទ្ធសករាជ ២៥៥៩ គ្រឹសសករាជ ២០១៥  ។ ក្រោយពីការអានបញ្ជីរាយនាមសប្បុរសជន ព្រះអង្គក៏បានសម្ដែងធម៌ស្ដីអំពី ត្រៃកូដធម៌ មាន ៣ យ៉ាង គឺ សច្ចៈ ខន្តី និង កតញ្ញូ ដើម្បីចែកជាធម្មទានដល់ពុទ្ធបរិស័ទបានស្ដាប់ ផងដែរ ៕

Read more ›

អ្នកណាជាមនុស្សសំខាន់បំផុត?

12:23 AMComments Off on អ្នកណាជាមនុស្សសំខាន់បំផុត?
អ្នកណាជាមនុស្សសំខាន់បំផុត?

តើអ្នកណាជាមនុស្សសំខាន់បំផុតសម្រាប់មនុស្សយើង ? កាលណាមនុស្សគ្រប់រូបយល់អំពីសារៈសំខាន់របស់មនុស្សហើយ តើនាំមកប្រយោជន៍អ្វីខ្លះដល់ខ្លួន, សង្គម និងគ្រួសារ ? ដើម្បីបានជ្រាបច្បាស់ សូមលោកអ្នកស្ដាប់ និងទស្សនា នូវធម្មកថារបស់ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) ដែលបានសម្ដែងនៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ១ កើត ខែស្រាពណ៍ ឆ្នាំ មមែសប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅនេះ ដោយបិតិសោមនស្ស ។

Read more ›

គុណតម្លៃរបស់វត្ត

July 16, 2015 1:36 PMComments Off on គុណតម្លៃរបស់វត្ត
គុណតម្លៃរបស់វត្ត

នៅ​ថ្ងៃអាទិត្យ ១២ រោច ខែ​បឋមាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ វត្ត​ខេមររ​ង្សី នាទី​ក្រុង​សាន​ហូ​ស្សេ រដ្ឋ California  សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ខួប ៤ ឆ្នាំ ថ្ងៃ​ជាវ​វត្ត​ដាច់ដាច់​ពី​ធនាគារ ។ នៅក្នុង​ពិធីបុណ្យ​នេះ មាន​អារាធនា​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ​នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី សម្ដែង​ព្រះធម៌​ទេសនា​ដើម្បី​ជា​កិច្ច​ឆ្លង​សទ្ធា​របស់​ពុទ្ធបរិស័ទ ។​ ​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង បាន​សម្ដែង​អំពី “​គុណប្រយោជន៍​របស់​វ​ត្ត​អារាម​នៅក្នុង សង្គម​ខ្មែរ​, “​ត្រៃ​កូដៈ​ធម៌​ទាំង ៣ គឺ សច្ចៈ ខន្តី កតញ្ញូ​” និង​អំពី “​ការរក្សា​សីល […]

Read more ›

អំពីពិធីបុណ្យចូលឆ្នាំខ្មែរ

May 1, 2014 2:03 AM0 comments
អំពីពិធីបុណ្យចូលឆ្នាំខ្មែរ
Read more ›