VOKK – សំឡេងកម្ពុជាក្រោម – អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង​ទៅ​គំរាម​ព្រះសង្ឃ រឿង​ធ្វើ​ប្រទីប​មាន​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម​

អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង​ទៅ​គំរាម​ព្រះសង្ឃ រឿង​ធ្វើ​ប្រទីប​មាន​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម​

November 27, 2015 2:23 PMComments Off on អាជ្ញាធរ​យួន​ខេត្ត​ព្រះ​ត្រពាំង​ទៅ​គំរាម​ព្រះសង្ឃ រឿង​ធ្វើ​ប្រទីប​មាន​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម​Views: 2807

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ប្រភព​ព៌​ត៌មាន​ពី​កម្ពុជា​ក្រោម​បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា អាជ្ញាធរ​យួន​នៅ​ខេត្ត​ព្រះ​ត្រពាំង បាននាំគ្នា​ចូល ទៅ មុនី​រង្សី មេ​ពាំង នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សួរចម្លើយ​ព្រះសង្ឃ​រឿង​ព្រះ សង្ឃ​វត្ត​នេះ បានធ្វើ​ប្រទីប រាង រចនា​ប​ទ្ម​ជា​ព្រះវិហារ​មាន​ដំបូល ៣ ពណ៌ គឺ​ខៀវ លឿង និង​ក្រហម ដែល​អាជ្ញា ធរ​យួន​ចាត់ទុកថា ជា​ពណ៌​ទង់ជាតិ កម្ពុជា​ក្រោម ។​

ប្រទីបដែលអាជ្ញាធរយួនរករឿងព្រះសង្ឃខ្មែរក្រោម ។

ប្រទីបដែលអាជ្ញាធរយួនរករឿងព្រះសង្ឃខ្មែរក្រោម ។

​ព្រះសង្ឃ​វត្ត​មុនី​រង្សី​មេ​ពាំង បានធ្វើ​ប្រទីបរ​ចនាប​ទ្ម​ជា​ព្រះវិហារ​មាន​ដំបូល ៣ ពណ៌ ដើម្បី​លយ​នៅក្នុង​ពិធី​“​បុណ្យ​អកអំបុក​” ពុទ្ធសករាជ ២៥៥៩ នេះ ដែល​បាន​ប្រព្រឹត្តទៅ នៅ​យប់​ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងទៅនេះ ។​

​អាជ្ញាធរ​យួន​បានដាក់​កម្លាំង​សម្ងាត់​ដែលមាន​ឯកសណ្ឋាន​ស៊ីវិល មក​ឃ្លាំមើល​សកម្មភាព​ព្រះសង្ឃ​វត្ត​មុនី រង្សី​មេ​ពាំង ចាប់តាំងពី​ព្រះសង្ឃ​បានចាប់ផ្ដើម​ធ្វើ​ប្រទីប​មកម្ល៉េះ ។ យោងតាម​ទំព័រ Facebook មួយ​មាន ឈ្មោះថា “ Khmer Ekareach” បាន​បង្ហោះ​រូបថត​ប្រទីប​ដែលមាន​ពណ៌ ខៀវ លឿង ក្រហម និង​រូប បុរស​ពីរ​នាក់ កំពុងតែ​អង្គុយ​នៅក្នុង​វត្ត​មួយ ភ្ជាប់​ជាមួយ នឹង​ពាក្យ​សរ សេរ​ថា​៖ “​ព័ត៌មាន​ពី​វត្ត​មួយ​នៅ​មេ​ពាំង កម្ពុជា​ក្រោម ។ យួន​ដាក់​ភ្នាក់ងារ​ស៊ី​វី​លម​ក​ហាម ឃាត់​មិន​ឲ្យ​ធ្វើ​ប្រទីប ដែលមាន ពណ៌​ដូច​ពណ៌​ទង់ កម្ពុជា ក្រោម​” ។​

Khmer Ekareach

​ព្រះសង្ឃ​ខ្មែរក្រោម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាន​លើកឡើងថា ទង្វើ​របស់​អាជ្ញាធរ​យួន​ដែល​កំពុង តែ​ដើរ​ហាម​មិន ឲ្យ​ព្រះ សង្ឃ​ខ្មែរក្រោម ធ្វើ​ប្រទីប ៣ ពណ៌ គឺ ខៀវ លឿង និង​ក្រហម នោះ ព្រោះ​រដ្ឋាភិបាល យួន​កំពុងតែ​ជ្រួយ​ច្របល់ ភ័យខ្លាច​នឹង​ទង់ជាតិ​កម្ពុជា​ក្រោម ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែ​ធ្វើ ចលនា​ដោយ​អហិង្សា​នៅលើ​ឆាក អន្តរជាតិ​ដើម្បី​ទាមទារ “​សិទ្ធិសេរីភាព និង សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ ដែនដី​កម្ពុជា ក្រោម សព្វថ្ងៃ ។​

​ទាក់ទង​នឹង​រឿងនេះ​ដែរ កាលពី​ខែមីនា ឆ្នាំ ២០១៥ កន្លងទៅនេះ អាជ្ញាធរ​យួន​ក៏​ធ្លាប់​បានចេញ​បញ្ជា​ជា កំហិត​ឲ្យ​ព្រះ    សង្ឃ​ខ្មែរក្រោម វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) ភូមិ​ផ្នោ​រាំង ឃុំ​ទួល​សំរោង ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង រុះរើ​មណ្ឌប ភ្នំ​ពាន់​មួយ​ដែល​បាន​ប្រក់​សំពត់ ៣ ពណ៌ គឺ​ខៀវ លឿង ក្រហម នៅក្នុង​ពិធី​តាំង ពិ​ពរណ៍​ពុទ្ធសាសនា និង វប្បធម៌​ខ្មែរ​មួយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ផងដែរ ។​

​សូមបញ្ជាក់ថា នៅ​ប្រទេស​ដែលមាន​សេរីភាព និង​គោរព​សិទ្ធិមនុស្ស ការលើក​ទង់ជាតិ​តំណាង​ជាតិ​សាសន៍ ឬ ក្រុម​នីមួយៗ ជា​រឿង​ធម្មតា ដោយ​មិនមាន​បុគ្គល​ណា​មក​ហាមឃាត់ ឬ​បំបិទ​សិទ្ធិសេរីភាព​ឡើយ ។ នៅ សហរដ្ឋអាមេរិក ការលើក​ទង់ជាតិ មិន​ត្រឹមតែ​ជា​ប្រទេស ជាតិ​សាសន៍ ក្រុម​ចលនានយោបាយ និង​អង្គ ការមិន​មែនរដ្ឋាភិបាល​តែប៉ុណ្ណោះ​ទេ ដែលមាន​ទង់ជាតិ ឬ ទង់​តំណាង​របស់ខ្លួន និង​អាច​លើក​ទង់​ទាំងនោះ បាន សូម្បីតែ​ក្រុមហ៊ុន​ឯកជន ក៏មាន​ទង់ជាតិ​របស់ខ្លួន​ដែរ ដូចជា ក្រុមហ៊ុន Apple, Macdonald និង Yahoo ជាដើម ។ ក្រៅពីនេះ ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​សហរដ្ឋ អាមេរិក និង​ប្រ ទេស​នានា​ទូទាំង​ពិភព លោក​លើកឡើង​នៅតាម​វត្ត​អារាម និង​តាម​ផ្ទះ ដោយ​មិនដែល​ត្រូវ​រដ្ឋាភិបាល​ណា មួ​យមក​ហាមឃាត់​ឡើយ ។​

Conpany Flags

ទង់តំណាងក្រុមហ៊ុននៅសហរដ្ឋអាមេរិក ។

​ចំណែក​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម​វិញ គួរ​ណាស់​ត្រូវតែ​បាន​សិទ្ធិ លើក​ទង់ជាតិ តំណាង​ប្រ ជា​ជាតិ របស់ខ្លួន​នៅលើ​ដែនដី​កំណើត​របស់ខ្លួន ដែល​ត្រូវ​យួន​ធ្វើ​អាណានិគម​នោះ តែ​បែរជា​ត្រូវ​រដ្ឋាភិបាល​យួន គំរាមកំហែង​ចាប់​ដាក់គុក​ទៅវិញ ដោយ​គ្រាន់តែ​ព្រះសង្ឃ និង ពលរដ្ឋ​ម្ចាស់​ស្រុក ទាំងនោះ​ធ្វើ​ប្រទីប ៣ ពណ៌ តែប៉ុណ្ណោះ ។​

ទង់ជាតិកម្ពុជាក្រោមនៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។

ទង់ជាតិកម្ពុជាក្រោមនៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។

​កាលពី​ឆ្នាំ ២០០៧ រដ្ឋាភិបាល​វៀតណាម បាន​ចុះហត្ថលេខា​លើ​សេចក្ដី​អនុមតិ​មួយ ស្ដីពី​សេចក្ដីប្រកាស​ជា​សាកល​នៃ​អង្គការ សហប្រជាជាតិ​ស្ដីអំពី​សិទ្ធិ​ជនជាតិដើម ដោយ​វៀតណាម​បាន​សន្យាថា ខ្លួន​នឹង​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន របស់​ជនជាតិដើម​ទាំងអស់​ដែល​នៅក្នុង​ប្រទេស​វៀតណាម ក្នុងនោះ មាន​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​វាល់​លាន​នាក់ ផងដែរ ។​

​មាត្រា​ទី ៣ នៃ​សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​បានចែង​ថា​៖ “​ជនជាតិដើម​គ្រប់រូប​មាន​សិទ្ធិ សម្រេច​វាសនា ខ្លួន ដោយ ខ្លួនឯង យោងតាម​គុណធម៌​របស់ខ្លួន​ល្អ​ត្រឹមត្រូវ​នោះ ពួកគេ​មាន​សិទ្ធិសេរីភាព​ក្នុង ការកំណត់​នូវ​ស្ថានភាព នយោបាយ សិទ្ធិសេរីភាព​ក្នុងការ​បង្កើត ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ របស់​ពួកគាត់​” ដោយ​មិនមាន​បុគ្គល ឬ រដ្ឋាភិបាល ណាមួយ​ហាមឃាត់​ឡើយ ៕​

Comments are closed