VOKK – សំឡេងកម្ពុជាក្រោម – ប្រវត្តិ

ប្រវត្តិ

ប្រវត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​១៩៩៦ មហាសន្និបាត​លើក​ទី​៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង តូ​រន​តូ ប្រទេស​កាណាដា បាន​ឯកភាពគ្នា​បង្កើត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ប្រវត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចាប់ផ្តើម​តាំងពី ឆ្នាំ​៩៨៥ មក​ម្ល៉ោះ និង​ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម​។​

​អំពី​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​៖

​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី​។​

  • ​ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជា​ធិ​ប​តេ​យ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត​។​
  • ​ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌​។​
  • ​ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់​វីរជន ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់​។​

    ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​

    ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​

​អំពី​រូប​សញ្ញា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​៖

​គំនូរ​រា​ហួ​ចាប់​ច័ន្ទ ដែលជា​សញ្ញា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពិពណ៌នា​អំពី ព្រះ​ច័ន្ទ​កំពុង​ត្រូវ​រងគ្រោះថ្នាក់ ដោយ​ត្រូវ​រាហូ​ត្របាក់​លេប ប្រៀបធៀប​ទៅនឹង ទឹកដី​កម្ពុជា​ក្រោម ដែល​កំពុង​ត្រូវ​យួន​លុកលុយ​។​

រាហូ​ចាប់​ច័ន្ទ ប្រៀបបាន​ដូច​ព្រះ​ច័ន្ទ​គ្រាស គឺ​វា​មិន​ឋិតថេរ​ចិ​រកា​ល​ទេ​។ យ៉ាង ណា​មិញ ខ្មែរ​កម្ពុជា​ក្រោម​ក៏​ដូច្នេះ​ដែរ ទុក្ខវេទនា​ដែល​យើង​កំពុង​ទទួលរង​គ្រោះ សព្វថ្ងៃនេះ និង​ត្រូវបាន​ផុតរលត់​ជា​ស្ថាពរ​ក្នុង​អនាគត​ជាមិនខាន ដូចជា​ព្រះ​ច័ន្ទ ដែល​បាន​រើ​បំ​រៈ​ផុតពី​ក្រញាំដៃ​រាហូ​យ៉ាង​នោះដែរ ​។ នេះ​ជា​ច្បាប់ធម្មជាតិ​។​

​ប្រស្នា​នេះ គឺជា​និមិត្ត​រូ​ន​នៃ​សេចក្តីសង្ឃឹម​យ៉ាង​មាំ​របស់​ប្រជាព​លេ​រដ្ឋ​ខ្មែរ​កម្ពុ ជា​ក្រោម​គ្រប់រូប ដែល​កំពុងធ្វើការ​តស៊ូ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ស្របតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។ យុត្តិធម៌​ត្រូវតែ​ឈ្នះ អយុត្តិធម៌​។ នេះ​ជា​ច្បាប់​អន្តរជាតិ​។​

​អំពី​រូប​សញ្ញា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​អំពី​រូប​សញ្ញា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​៖

​គោលដៅ​

តស៊ូ​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង របស់​ខ្មែរក្រោម ដែលជា​ជនជាតិដើម​នៅលើ​ដែនដី​កម្ពុជា​ក្រោម​។​

សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង មានន័យ​យ៉ាងណា​?

  • យោងតាម​សេចក្តីប្រកាស​នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០០៧ ស្តីអំពី​សិទ្ធិ​ជនជាតិ ដើម របស់​អង្គការសហប្រជាជាតិ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង មាន ន័យ​ថា ជនជាតិដើម មាន​សិទ្ធិ​ជ្រើសរើស​ស្ថានភាព​នយោបាយ និង​របៀប កសាង​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដោយ​សេរី​។​
  • យោងតាម​កាលៈទេសៈ លទ្ធផល​នៃ​ការតស៊ូ​ទាមទារ​សិទ្ធិ​នេះ នឹង​អាច​សម្រេច ទៅជា​បី​បែប​៖
  1. រួមរស់ ក្នុង​រដ្ឋអំណាច​អាណានិគម ដោយមាន​ការគោរព​សិទ្ធិសេរីភាព ពេញលេញ គោរព​យុត្តិធម៌ និង​កិត្តិយស​ពូជសាសន៍ នៃ​ជនជាតិដើម​។ តួយ៉ាង ដូច​ស្ថានភាព នៃ​ជនជាតិ អ៊ី​ន​ឌា​ន នៅ​សហរដ្ឋអាមេរិក​។​
  2. ស្វ័យភាព ក្នុងនោះ​ជនជាតិដើម មាន​រដ្ឋាភិបាល​គ្រប់​គ្រង់​ដោយ​ខ្លួនឯង ប៉ុន្តែ​ឋិ​ន​នៅក្រោម​លក្ខខណ្ឌ​របស់​អំ​ណា​ច​សហភាព (Federation or Union) តួ​យ៉ាងដូច​ស្ថានភាព នៃ​តំបន់ នូ​ណា​វុ​ត (Nunavut) នៅ​ប្រទេស​កណា​ដា​។​
  3. ​ឯករាជ្យ ក្នុងនោះ​ជនជាតិដើម មាន​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ខ្លួនឯង ដោយ​ម្ចាស់ការ​ពេញទី លើ​ផែនដី​របស់ខ្លួន តួ​យ៉ាងដូច​ស្ថានភាព​នៃ កូ​សូ​វ៉ូ នៅ​ប្រ ទេស​យូ​ហ្គូ​ស្លា​វី​។​

​មាត្រា​៣៖ ជនជាតិដើម មាន​សិទ្ធិ​ស្វ័យ​សម្រេច​។ តាម​ស្មារតី​នៃ​សិទ្ធិ​នេះ ជន ជាតិ​ដើម ធ្វើ​សេចក្តីសម្រេចចិត្ត អំពី​ស្ថានភាព​នយោបាយ​របស់ខ្លួន​ដោយ​សេរី ព្រមទាំង​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ដោយ​សេរី​។​

គោលជំហរ​៖

  • សហព័ន្ធ​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ប្រជា​ជាតិខ្មែរ ក្រោម ជាពិសេស​ជនរួមជាតិ​ក្នុង​មាតុភូមិ​។​
  • ជៀង​វាង​ការ​បែក​កម្លាំង​សាមគ្គី​ជាតិ ដោយ​គោរព​សិទ្ធិសេរីភាព ប្រជា​ធិ​ប តេ​យ្យ ពហុ​ទស្សនៈ ហើយ​មិន​ជ្រៀត​ជ្រែ​ត​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គការ​ន​យោ បាយ​ខ្មែរក្រោម​ផ្សេងៗ ក្រៅពី​សហព័ន្ធ​។​
  • មិន​ចូលរួម​ឬ​បំរើ​គណៈបក្សនយោបាយ​ណាមួយ នៅ​កម្ពុជា​ឡើយ ប៉ុន្តែ​សហ ព័ន្ធ នឹងធ្វើ​ការទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​ខ្មែរ​ទូទៅ ក្នុង វិស័យ​លើក​តំកើង​សាសនា វប្បធម៌ អក្សរសាស្ត្រ ភាសា​សាស្ត្រ​និង​សិក្សា​អប់ រំ ដោយ​ប្រកាន់​ថា យើង​មានអំបូរ​ជាមួយគ្នា​។​
  • ស្វាគមន៍​នូវ​ឱកាស​សន្ទនា​ចរចារ​ជាមួយ​យៀកណាម ដែល​ស្នេហា​យុត្តិធម៌ និង​គោរព​សិទ្ធិ​របស់​ខ្មែរក្រោម ជា​ជនជាតិដើម នៅ​ដែនដី​កម្ពុជា​ក្រោម​។ ប៉ុន្តែ​សហព័ន្ធ​នឹង​ប្រឆាំង​ដាច់ខាត ចំពោះ​នយោបាយ​បំបាត់​ពូជសាសន៍​គ្រប់ រូបភាព​។​
  • ធ្វើ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ មាន​រដ្ឋាភិបាល រដ្ឋសភា អង្គការ​ក្រៅ រដ្ឋាភិបាល អង្គការ​បណ្តាញ​ផ្សព្វផ្សាយ និង​អ្នកឯកទេស សុំ​ឱ្យគេ​ជួយ​ខ្មែរ ក្រោម ផ្នែក​នយោបាយ​និង​សម្ភារៈ​។​

​គោលការណ៍​៖

​ក្នុង​ការតស៊ូ​ដោយ​សន្តិវិធីអហិង្សា ស្រប​នឹង​ច្បាប់​សកល​របស់​អង្គការ​សហប្រជាជាតិ សហព័ន្ធ​សំអាង​ទៅលើ​កម្លាំង​ទាំងបី​គឺ​៖

  • កម្លាំង​ប្រជាពលរដ្ឋ​
  • កម្លាំង​ថវិកា​
  • ​កម្លាំង​គាំទ្រ​ពី​អន្តរជាតិ​ដែល​ស្រឡាញ់​យុត្តិធម៌​។​

​រចនាសម្ព័ន្ធ​របស់​ស​ហ​ព័ន្ធ​រួមមាន​៖

  • គណៈកម្មការ​នាយក​
  • ​សភា​ព្រឹទ្ធាចារ្យ -​សភា​តំណាង​
  • គណៈកម្មការ​ប្រតិបត្តិ​
  • គណៈកម្មការ​កណ្តាល​
  • សាខា​សហព័ន្ធ​
  • ​សមាគម និង​វត្ត​អារាម​
  • សមាជិក​

​គណៈកម្មការ​នាយក​៖

  • ជា​ស្ថាប័ន​ដឹកនាំ​កំពូល​របស់​សហព័ន្ធ មាន​សមាជិក​យ៉ាងតិច​ប្រាំពី​ឆ្នាំ (៧​រូប​) ដែល​បាន​មហាសន្និបាត​សកល​បោះឆ្នោត​ជ្រើសរើស​បំរើ​ក្នុង​មួយ​អាណត្តិ​បួន​ឆ្នាំ​(៤​ឆ្នាំ​)​ម្តង​។ ក្រៅពីនេះ ក៏មាន​តំណាង​យុវជន​មួយរូប តំណាង​ស្ត្រី​យ៉ាងតិច​មួយរូប និង​តំណាង ព្រះសង្ឃ​យ៉ាងតិច​មួយ​ព្រះអង្គ ដែល​បានអនុម័ត​តែងតាំង​ដោយ​មហាសន្និបាត​។​
  • អធិបតី​នៃ​គណៈកម្មការ​នាយក ក៏​ជា​អធិបតី​សហព័ន្ធ​។ បើ​អធិបតី​មិនអាច​បំពេញ តួនាទី​បាន​ដោយ​ប្រការ​ណាមួយ គណៈ​កម្ម​នាយក​ត្រូវមាន​សិទ្ធិ​ជ្រើសរើស​សមាជិក ម្នាក់​ក្នុងចំណោម​សមាជិក​នាយក​មក​ជំ​នួន​។​
  • សមាជិក​គណៈកម្មការ​នាយក ទទួល​តួនាទី​ជា​ប្រធាន​ដឹកនាំ​ស្ថាប័ន​ទាំងឡាយ​គឺ​៖ សភា​ព្រឹទ្ធាចារ្យ សភា​តំណាង គណៈកម្មការ​ប្រតិបត្តិ និង​គណៈកម្មការ​កណ្តា​ល​។​
  • រាល់​កិច្ច​ការសំខាន់ៗ របស់​សហព័ន្ធ ត្រូវបាន​ចាត់ចែង​និង​សម្រេច​ដោយ​គណៈ​កម្ម ការ​នាយក យោងតាម​មតិ​ភាគច្រើន (២/៣) នៃ​សមាជិក​គណៈកម្មការ​នា​យក​។​

ទំនាក់ទំនង៖

Postal Address:

Khmers Kampuchea-Krom Federation

P.O. Box 193  Pennsauken, NJ 08110

Telephone: 856-655-3838

Fax: 856-655-1503

Email: info@khmerkrom.org

Website: www.khmerkrom.org