អំពីយើងខ្ញុំ

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​កម្មវិធី​ផ្សាយ​ព័ត៌មាន ផលិត​ដោយ​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម  ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក  ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បាន​ចាប់បដិសន្ធិ នៅ​ថៃ្ង​ទី ០១ ខែមិថុនា ឆ្នាំ ២០០១ ក្នុង​គោលបំណង​ផ្សព្វ ផ្សាយ​នូវ​ព័ត៌មាន និង​អំពី​ព្រឹត្តិការណ៍​ថ្មីៗ ដែល​កើតឡើង​នៅ​ដែនដី​កម្ពុជា​ក្រោម និង​អំពី​សកម្មភាព​ច​ល នា​តស៊ូ​ដោយ​អហិង្សា​របស់​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​”  ជា​ប្រភពព័ត៌មាន​ពិត និង​ជា​វេទិកា​មួយ​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅ កម្ពុជា​ក្រោម​អាច​បញ្ចេញមតិ ខណៈដែល​ពួកគេ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​បំបិទមាត់​ទាំងស្រុង  ។

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ផ្សាយ​ជា​រៀងរាល់​ថៃ្ង តាមរយៈ​គេហទំព័រ​ដែលមាន​អាសយដ្ឋាន www.vokk.net ។​

​តំណាង​ក្រុម​ផ្សាយ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” សូម​ប្រសិទ្ធិ​ពរជ័យ ដល់​ប្រិយមិត្ត​អ្នក​ស្តាប់ នៅ​គ្រប់ មជ្ឈដ្ឋាន ឲ្យ​បាន​ប្រកប​តែ​សេចក្ដី​សេចក្ដី សេចក្ដីចម្រើន គ្រប់ពេលវេលា​កុំបី​អាក់ខាន ៕

​សូម​អរ​ព្រះ​គុណ​និង អរគុណ !