ប្រភពព័ត៌មានពីវត្តព្រៃជាប់ ខេត្តឃ្លាំង បានប្រាប់ សារព័ត៌មាន
ព្រៃនគរ នៅថ្ងៃទី ១៧ ខែឧសភា នេះ ថា ព្រះតេជព្រះតេជព្រះ
គុណ លី ចិន្ដា បច្ចុប្បន្ន កំពុងស្នាក់នៅផ្ទះពុទ្ធបរិស័ទខ្មែរក្រោម
ម្នាក់ខាងក្រៅវត្តព្រៃជាប់ ព្រោះអាជ្ញាធរបានហាមព្រះអង្គមិន
ឲ្យចូលវត្ត ។ ប្រភពបានប្រាប់ថា ពេលដឹងខ្លួន ព្រះតេជព្រះគុណ
លី ចិន្ដា បានយកស្បង់ចីវរមកពាក់គ្រងឡើងវិញ ដោយព្រះអង្គ
ចាត់ទុកថា ខ្លួននៅជាសង្ឃដដែល ហើយអាជ្ញាធរបានមកចាប់
ព្រះអង្គជាលើកទីពីរនៅក្នុងផ្ទះពុទ្ធបរិស័ទ
 |
ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ – ឃុំឡាយវ៉ា
ស្រុកជ្រោយញរ ឬ ស្រុកវិញចូវ (Vinh Chau) ខេត្តឃ្លាំង ។ |
កាលពីថ្ងៃទី ១៦ ខែឧសភា អាជ្ញាធរវៀតណាមបានបញ្ជាឲ្យកង
កម្លាំងសន្តិសុខរបស់ខ្លួនទៅគោះជញ្ជាំងកុដិព្រះតេជព្រះគុណ
លី ចិន្ដា ហើយចាប់ព្រះអង្គដាក់ចូលបាវ រួចដាក់ឡើងឡានយក
ទៅធ្វើទារុណកម្មនៅសាលាស្រុកជ្រោយញរ ។ នេះបើតាមការ
រៀបរាប់របស់ស្ត្រីម្នាក់នៅក្បែរវត្តដែលបានឃើញហេតុការណ៍
នេះ ។ » អានបន្ថែម »
រដ្ឋអូអៃយូ សហរដ្ឋអាមរិក
សាខាសហព័ន្ធ និងសហសមាគមខ្មែរ-ខ្មែរក្រោម នៃរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក នឹងប្រារព្ធ កម្មវិធីខួបទី ៦៤ នៃទិវា ០៤ មិថុនា នៅ ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ខាងមុខនេះ ដើម្បី រំឭកដល់ ថ្ងៃបារាំងប្រគល់ដែនដីកម្ពុជាក្រោម ឲ្យទៅជារដ្ឋចំណុះ វៀតណាម កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ។
ព័ត៌មានបន្ថែម៖
Thach ,Song Lai 614-769-4766
Lam, Nieu 614-565-0857
Thach , Da 614-397-9945
Hem, Sovann 614– 245-0658
Thach, Xe 614-580-4382
រដ្ឋវាស៊ីនតោនស្តេត សហរដ្ឋអាមរិក
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវាស៊ីនតោនស្តេត សហរដ្ឋអាមេរិក នឹងប្រារព្ធ កម្មវិធីខួបទី៦៤ នៃទិវាបាត់បង់ទឹកដីម្ពុជាក្រោម ០៤ មិថុនា ឆ្នាំ១៩៤៩ នៅ ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ នៅទីក្រុងតាខូម៉ា។
ព័ត៌មានបន្ថែម៖ Tel: (253) 292-8273 » អានបន្ថែម »
ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៃខេត្តឃ្លាំង
ត្រូវបានកងកម្លាំងនគរបាលវៀតណាម ចាប់ផ្សឹកហើយយក
ទៅធ្វើទារុណកម្មនៅសាលាខេត្ត នៅរសៀលថ្ងៃទី ១៦ ខែឧសភា
នេះ ។ ព្រះអង្គត្រូវបានអាជ្ញាធរចាប់ទៅធ្វើទារុណកម្ម និងចាក់ថ្នាំ
រួចដោះលែងមកវិញហើយ ។ ប្រភពបានអះអាងថា ពេលអាជ្ញា
វៀតណាមយកព្រះតេជព្រះគុណ លី ចិន្ដា មកសងវិញ ព្រះអង្គ
និយាយបានពីបីម៉ាត់ក៏សន្លប់បាត់ស្មារតីទៅ ។ មូលហេតុ ដែល
នាំឲ្យអាជ្ញាធរចាប់ខ្លួន ព្រះព្រះសង្ឃអង្គនេះ ចង់បង្កើត សាលា
រៀនអក្សរខ្មែរនៅក្នុងវត្តព្រៃជាប់ ដើម្បីបង្រៀនដល់ព្រះសង្ឃ និង
កូនចៅខ្មែរនៅចំណុះជើងវត្ត ។
ការចាប់ព្រះសង្ឃអង្គនេះផ្សឹក និងធ្វើទារុណកម្មនោះ បន្ទាប់អាជ្ញា
ធរបានចាប់ពុទ្ធបរិស័ទចំណុះជើងវត្តចំនួន ៥ នាក់ ដែលគាំទ្រព្រះ
អង្គយកទៅដាក់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ៕

ស្រ្តីខ្មែរក្រោម ៣ នាក់ និងបុរស ២នាក់ជាញាតិ
របស់ព្រះតេព្រះគុណ លី ចិន្ដា នៅវត្ត ព្រៃជាប់ ឋិតនៅក្នុងភូមិព្រៃជាប់ ឃុំឡាយវ៉ា ស្រុកជ្រោយញរ ឬ ស្រុកវិញចូវ (Vinh Chau) ខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន នៅរសៀល ម៉ោង ៤ ថ្ងៃទី ១៣ ខែឧសភា កន្លងទៅនេះ » អានបន្ថែម »
ដោយ VOKK
នៅខេត្តក្រមួនស នៃដែនដីកម្ពុជាក្រោមឯណោះវិញ កសិករខ្មែរក្រោមបាន ចោទ អាជ្ញាធរ វៀត ណាមថា បានធ្វើលិខិតក្លែងបន្លំដើម្បីរឹបយកដីកេររបស់គាត់ចែក ឲ្យបក្សពួករបស់ ខ្លួនទាំងបំពាន ។
លោក យ័ញ ស៊ី អាយុ ៦១ ឆ្នាំ នៅភូមិ ថាន់ បិន (Thanh Binh) ឃុំថាន់ឡុក (Thanh Loc) ស្រុក ចូវថាញ់ (Chau Thanh ) ខេត្តក្រមួនស (Kien Giang) បានប្រាប់វិទ្យុ សំឡេងកម្ពុជាក្រោមថា ដីរបស់លោកចំនួន ៩ កុង ៣ កន្សែង ប្រមាណ ១ ហែកតា ត្រូវ បានអាជ្ញាធរវៀតណាម ចេញសម្រេចក្លែងបន្លំស៊ីញ៉េ របស់ ចៅហ្វាយ ខេត្តដើម្បីរឹបយកដី របស់គ្រួសារគាត់ទាំងបំពាន ។ » អានបន្ថែម »
កាលពីថ្ងៃទី ០៨ ខែឧសភា កន្លងទៅនេះ នៅអាគារសមាជិកសភាតំណាង Rayburn ក្រុមតំណាងរាស្ត្រ នៃគណ បក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យអាមេរិក បានលើកឡើងនៅក្នុងរដ្ឋសភាអំពីពង្រាង “ច្បាប់អនុវត្ត សិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣” ។
ចលនាលទ្ធិប្រជាធិបតេយ្យសម្រាប់វៀតណាម៖
ចំពោះគោលបំណងនៃការធ្វើយុទ្ធនាការសម្រាប់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវៀតណាមនោះសេចក្តីព្រាង “ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣” ត្រូវបានដាក់ស្នើក្រុមសភាតំណាង និងព្រឹទ្ធសភា អាមេរិក ហើយសង្ឃឹមថា និងត្រូវបានអនុម័តក្នុងឆ្នាំនេះ ។ ប្រធានគណៈកម្មការសភាទទួលបន្ទុកកិច្ចការបរទេស អាមេរិក លោក Rep. Ed Royce បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថារបស់លោកថា៖ » អានបន្ថែម »
យុវជនខ្មែរក្រោម គឺជាទំពាំងស្នងឬស្សី ក្នុងការតស៊ូ ទាមទារសិទ្ធិសេរីភាព និងជំជឿសាសនា នៅដែនដីកម្ពុជាក្រោម ព្រោះថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ក្រោម ទាំងព្រះសង្ឃ និងគ្រហស្ថ រាប់លាននាក់ រស់នៅដោយគ្មានសិទ្ធិសេរីភាព និងរងការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ និងរើសអើងពូជសាសន៍ ពីរបបកុម្មុយនិស្ត យួនសព្វថ្ងៃ។
ក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងបើកមហាសន្និបាតប្រចាំ ឆ្នាំ នៅថ្ងៃសៅរ៍-អាទិត្យ ទី២៥-២៦ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ នៅទីក្រុងភីឡាដាផ្យា រដ្ឋផែន ស៊ីវិញ៉ា សហរដ្ឋអាមេរិក ក្រោមប្រធានបទ៖ ខ្មែរក្រោមមិននៅស្ងៀម ។ » អានបន្ថែម »
 |
| កិច្ចប្រជុំរបស់ UKKBS ដើម្បីបញ្ជូនសមណនិស្សិតខ្មែរក្រោមទៅសិក្សានៅប្រទេសថៃ ។ |
កាលពីថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៣ សម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រជុំដំណាច់ខែ មេសា និងធ្វើកម្មពិធីបញ្ជូនព្រះសង្ឃ ចំនួន១៤ព្រះអង្គទៅសិក្សា នៅប្រទេសថៃ នៅការិយាល័យកណ្តាល កុដិ ១៧ វត្ត បទុវតី សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្រោមអធិ បតី ភាពនៃព្រះតេជ ព្រះគុណ កែ អ៊ុក ប្រធានស្តីទីនៃសម្ព័ន្ធ សមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រោម ដោយបានចូលរួម ប្រគេនចង្ហាន់ ពីព្រះតេជព្រះគុណ គឹម ហឿង សុវណ្ណ គង់នៅវត្តសុវណ្ណមុនីសាគរខ្មែរក្រោម ប្រទេសនូវែលហ្សេ ឡងដ៏ មួយអន្លើដោយសមាជិក/ជិកា និងបរិស័ទនានា នៅកម្ពុជាផងដែរ។ » អានបន្ថែម »