អំពីវិទ្យុយើងខ្ញុំ
គោលបំណងវិទ្យុសម្លេងកម្ពុជាក្រោម
វិទ្យុសម្លេងកម្ពុជាក្រោម គឺជាសម្លេងរបស់សហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោក ផ្សាយ ចេញពីសហរដ្ឋអាមេរិក សម្រាប់បំរើដល់បងប្អូនជនរួមឈាមខែ្មរ និងខែ្មរក្រោម ដែលកំពុង រស់នៅលើមាតុភូមិកំណើតដ៏សែនស្រណោះរបស់យើង។
វិទ្យុសម្លេងកម្ពុជាក្រោម ផ្សាយជាខេមរភាសា ដែលផលិតដោយសហព័ន្ធខែ្មរកម្ពុជាក្រោម បានចាប់បដិសន្ធិនូវថៃ្ងទី០១ ខែមិថុនា ឆ្នាំ២០០១ ក្នុងគោលបំណងផ្សព្វផ្សាយនូវព្រឹត្តិការណ៍ថ្មី ៗ ពីមាតុភូមិកម្ពុជាក្រោម និងសកម្មភាព ចលនា តស៊ូ ដោយអហឹង្សា នៃសហព័ន្ធខែ្មរកម្ពុជា ក្រោម លើឆាកអន្តរជាតិ ព្រមទាំងពាំនាំនូវទង្វើរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋអំណាចយួន កុម្មុយនិស្ត ទៅលើបងប្អូនជនជាតិដើមខែ្មរក្រោម។
វិទ្យុសម្លេងកម្ពុជាក្រោម ជាប្រភពព័ត៌មានពិត ដើម្បីផ្តល់នូវភាពយុត្តិធម៌ សច្ចធម៌ ក្នុង ការទាមទារសិទ្ធិសេរីភាព និងជំនឿសាសនា ពីរបបគ្រប់គ្រងក្រុងហាណូយ ជូនដល់បងប្អូនជន រួមឈាមខែ្មរក្រោម ដែលកំពុងទន្ទឹងរងចាំនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ស្របតាម ច្បាប់ អង្គការសហប្រជាជាតិ។
វិទ្យុសម្លេងកម្ពុជាក្រោម ផ្សាយក្នុងមួយសប្តាហ៏ម្តង ជារៀងរាល់ថៃ្ងអង្គារ ចាប់ពីម៉ោង៩ ដល់ម៉ោង១០យប់ ម៉ោងនៅកម្ពុជាក្រោម តាមប្រព័ន្ធគេហទំព័រ http://www.khmerkrom.org
វិទ្យុសម្លេងកម្ពុជាក្រោម សូមប្រសិទ្ធិពរជ័យ ដល់ប្រិយមិត្តអ្នកតាមដានស្តាប់នៅគ្រប់ មជ្ឈដ្ឋាន សូមប្រកបដោយព្រះពុទ្ធពរទាំងឡាយ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយហោង៕
សូមអរព្រះគុណនិងអរគុណ !
Comments Off
