វៀតណាមប្រទេសព្រៃផ្សៃបំផុតនៅអាស៊ីអាគ្នេយ៍ ?

April 20, 2012 3:12 amComments OffViews: 7
ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ការផ្លាស់ប្ដូរដ៏ឆាប់រហ័សនៅប្រទេសភូមាបានធ្វើឲ្យអ្នកសង្កេតការណ៍ធ្វើការវាយតម្លៃ និងវិភាគ ដល់វៀតណាម ដែលជាប្រទេសមួយ នៅក្នុងសមាគមអាស៊ាន និងត្រូវបានគេចាត់ទុកថា មានស្ថានភាព ប្រហាក់ប្រហែលគ្នា នឹងប្រទេសភូមាដែរ ។
ទស្សនាវដ្ដីដ៏មានប្រជាប្រីយ៍ឈ្មោះ Foreign Policy នៅថ្ងៃទី ១៧ ខែមេសា ទើបបានចេញផ្សាយអត្ថបទមួយ ដោយអ្នកកាសែត Dustin Roasa បានសរសេរផ្តោតលើប្រទេសវៀតណាមថា បច្ចុប្បន្នវៀតណាម បានក្លាយជា ប្រទេស ដែលព្រៃផ្សៃបំផុត នៅអាស៊ីអាគ្នេយ៍ ។ សារព័ត៌មាន ព្រៃនគរ សូមលើកយកមកបង្ហាញ ដល់លោកអ្នក នូវខ្លឹមសារអត្ថបទនេះដូចតទៅ ៖
អត្ថបទមានចំណងជើងថា The Terrible Tiger (សត្វខ្លាគួរឲ្យខ្លាច) ដែលបានចាប់ផ្តើមការបញ្ជាក់ ថា
៤ ទសវត្សរ៍ ក្រោយពីបញ្ចប់សង្គ្រាម ប្រទេសវៀតណាមត្រូវបានគេមើលឃើញដូចជាគំរូជោគជ័យ
មួយដោយមានកំណើនសេដ្ឋកិច្ចលូតលាស់ ការកើតឡើងជនជាន់កណ្ដាល វិស័យ ទេសចរណ៍ និងការផលិតមានកំណើនខ្ពស់ ។
ប៉ុន្តែស្ថានភាពការបង្ក្រាបទៅលើក្រុមសកម្មជនបញ្ចេញយោបល់ខ្វែងគំនិតនៅវៀតណាមតាម
សេចក្ដីរាយការណ៍នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ ។
ខណៈដែលភូមាបានបើកទ្វារឲ្យមានរបបលទ្ធិប្រជាធិបតេយ្យដោយបានដោះលែងអ្នកទោសនយោ
បាយរាប់រយនាក់កាលពី ១៣ ខែមករា រហូតមកទល់ពេលនេះ រដ្ឋាភិបាលវៀតណាមបែរជាចាប់ឃុំ
ឃាំងក្រុមអ្នកបញ្ចេញយោបល់ខ្វែងគំនិតយ៉ាងហោចណាស់ ១៥ នាក់បន្ថែមទៀត និងកាត់ទោស
ឲ្យជាប់គុកចំពោះមនុស្សទាំង ១១ នាក់ផ្សេងទៀត ។
“ខណៈមេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា Aung San Suu Kyi ទើបតែបានឈ្នះឆ្នោតក្នុងការបោះ
ឆ្នោត នាពេលថ្មីៗនេះ បែរជាសកម្មជនតស៊ូដ៏ល្បីនៅក្នុងប្រទេសវៀតណាមកំពុងតែរងទុក្ខ
នៅក្នុងគុក, ឃុំឃាំងនៅក្នុងផ្ទះ ឬត្រូវទៅលត់ដំ” ។
អ្វីដែលសំខាន់នោះ គឺ “ខណៈដែលប្រទេសភូមាបានផ្ដល់ទិដ្ឋាការឲ្យអ្នកយកព័ត៌មានបរទេស និង
បានបើកចំហឲ្យមានសេរីភាពព័ត៌មាននៅក្នុងប្រទេស វៀតណាមនៅតែបន្តរឹតបន្តឹងត្រួតពិនិត្យលើ
អ្នកកាសែតនៅក្នុងនិងក្រៅប្រទេស ដូចជាការរាំងខ្ទប់បណ្ដាញសង្គម Facebook និង គេហទំព័រ
ដែលគេចាត់ទុកថា “រសើប” ដទៃទៀត ដែលធ្វើឲ្យទីភ្នាក់ងារព័ត៌មានគ្មានព្រំដែនចាត់ទុកវៀត
ណាមនៅលំដាប់ក្រោមបំផុតនៃបញ្ជីប្រទេសអាស៊ីអាគ្នេយ៍ក្នុងរបាយការណ៍សេរីភាពព័ត៌មាន ឆ្នាំ
បើរាប់ប្រទេសទាំង ១៧៩ នៅក្នុងពិភពលោក វៀតណាមឈរលំដាប់លេខ ១៧២ លើប្រទេសចិន
២ បន្ទាត់ ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right
Watch) បានថ្លែងថា ៖ “វៀតណាមចាប់ផ្តើមដឹងខ្លួនអំពីការបង្ក្រាបរបស់ខ្លួន វាបានធ្វើឲ្យគេប្រៀប
ធៀបដោយអវិជ្ជមាននឹងប្រទេសភូមាក្នុងតួនាទីដឹកនាំប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស
យ៉ាងព្រៃផ្សៃបំផុតនៅក្នុងសមាគមអាស៊ាន ”
កណ្ដាប់ដៃដែក៖

“កាលពីអតីកាលវៀតណាមអនុវត្តតួនាទីរបស់ខ្លួន
នៅក្នុងសមាគមអាស៊ាន ដើម្បីជម្រុញឲ្យភូមា ផ្លាស់ប្ដូរ ។
បច្ចុប្បន្ន ភូមាបានផ្លាស់ប្ដូររហ័សជាងវៀតណាម ” ។

សាស្ត្រាចារ្យ ង្វៀង ម៉ាន់ ហុង  នៃសកលវិទ្យាល័យ George Mason សហរដ្ឋអាមេរិក

អ្នកកាសែត Dustin Roasa បានចាប់អារម្មណ៍ថា គោលនយោបាយកណ្ដាប់ដៃដែករបស់រដ្ឋាភិបាល
បក្សកុម្មុយនិស្តវៀតណាមអនុវត្តដើម្បីកាន់អំណាចក្រោយពីឆ្នាំ ១៩៧៥ មក ។
“ប៉ុន្តែនៅក្នុងអំឡុងពេលឯកោព្រោះសង្គ្រាមត្រជាក់ , ភាពខ្វះខាតនូវចលនាប្រឆាំងនៅក្នុងប្រទេស
និងគំនិតស្ដាយក្រោយអំពីសង្គ្រាមរបស់ក្រុមបស្ចិមប្រទេស រួមនឹងមនោសញ្ចេញតនាមកពីក្រុមក្ស
ពួកអន្តរជាតិ… បានធ្វើឲ្យ មនុស្សតិចតួចណាស់ចាប់អារម្មណ៍ដល់ប្រវត្តិការ រំលោភសិទ្ធិមនុស្ស
យ៉ាង ព្រៃផ្សៃរបស់ប្រទេសវៀតណាម” ។
លោក Roasa ត្រូវបានរដ្កការវៀតណាមហាមផ្តល់ទិដ្ឋាការចូលប្រទេស ព្រោះបានសរសេរអត្ថបទ
ជាច្រើនទាក់ទងការបញ្ចេញយោបល់ខ្វែងគំនិតនៅវៀតណាម បានបញ្ជាក់ថា ចាប់តាំងពីវៀត
ណាមបានបើកទ្វារសេដ្ឋកិច្ចមក ក៏បានធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ ដល់ផ្លែ ផ្កាដ៏គួរឲ្យ
កត់សម្គាល់ អំពីសេដ្ឋកិច្ចរបស់វៀតណាម ហើយនាំគ្នាបំភ្លេចចោលទាំងស្រុងនូវិស័យដទៃទៀត ។
“វៀតណាមបានផ្លាស់ប្ដូរពីកន្លែងនៃប្រទេសដែលក្រីក្រជាងគេក្នុងលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៩០
ដោយ មានចំណូលមធ្យមភាគមនុស្សម្នាក់បាន ១០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ រហូតដល់
ចុងឆ្នាំ ២០១០ វៀតណាមចំណូល មធ្យមភាគមនុស្សម្នាក់បាន ១.១៣០ ដុល្លារសហរដ្ឋអាមេរិក
ក្នុងមួយ ឆ្នាំ” ។
ម្ចាស់អត្ថបទនេះក៏បានបញ្ជាក់ដែរថា មនុស្សរាប់លានមកពីប្រទេសក្រៅដែលកំពុងទស្សនា និងរស់
នៅក្នុងប្រទេសវៀតណាម នៅមិនទាន់ទទួលឥទ្ធិពលការរឹតបន្តឹងផ្នែកជួបជុំ និងបញ្ចេញមតិនៅ
ឡើយទេ តែពលរដ្ឋវៀតណាមទេដែលជាអ្នករងគ្រោះ ។ ដូច្នេះ រូបភាពការរំលោភសិទ្ធិមនុស្សនៅ
ក្នុង ប្រទេសវៀតណាមនៅមិនទាន់បានវាយបំបែកទេ ។
ប៉ុន្តែ “ផ្ទុយនឹងសម្បកខាងក្រៅដែលបានសម្ដែងនូវភាពរាក់ទាក់ មេដឹកនាំរបស់រដ្ឋាភិបាលបក្ស
កុម្មុយនិស្តវៀតណាមបច្ចុប្បន្ន នៅតែជាមនុស្សអភិរក្សនិយមផ្នែកនយោបាយ ចាប់តាំងពីថ្ងៃដែល
បក្សកុម្មុយ និស្តវៀតណាមក្ដាប់បានអំណាចទាំងស្រុងទូទាំងប្រទេសវៀតណាម”
អត្ថបទក៏បានដកស្រង់នូវព្រឹត្តិការណ៍ដែលហៅថា ការបង្ក្រាបទៅលើក្រុមសកម្មជនបញ្ចេញ
យោបល់ ខ្វែងគំនិតយួន ដូចជា ក្រុម 8406 , ក្រុមសកម្មជនសាសនាដែលមិនចុះសម្រុងយោបល់
និងក្រុម អ្នកជាតិនិយមយួនដែលទាមទារឲ្យវៀតណាមក្រោកឈរឡើងដើម្បីប្រឈមមុខនឹងចិន ។
“ទោះបីជួបគ្រោះថ្នាក់សកម្មជនតស៊ូនៅវៀតណាមនៅតែបន្តបញ្ចេញសំឡេងដើម្បីទាមទារឲ្យវៀត ណាមមានគោលនយោបាយពហុបក្ស , លុបបំបាត់អំពើពុករលួយ និងសេរីភាពនៃការបញ្ចេញមតិ។
ទីបំផុត ពួកគេត្រូវចាប់ដាក់គុក ឬ ត្រូវភៀសខ្លួននយោបាយ” ។
លោក Dustin Roasa បាននិយាយថា អ្វីដែលកំពុងតែមានការផ្លាស់ប្តូរនៅភូមា វាប្រហែលជាអាច
មានប្រយោជន៍ ដល់សកម្មជនចលនាដើម្បីលទ្ធិប្រជាធិបតេយ្យនៅវៀតណាម ព្រោះថា រាល់ការ
ផ្លាស់ប្ដូរនៅភូមាបានធ្វើឲ្យសហគមន៍អន្តរជាតិគិតឡើងវិញអំពីប្រទេសវៀតណាម និងជម្រុញលើក
យកប្រធានបទសិទ្ធិមនុស្សជាបញ្ហាចម្បង ។
សកម្មជនបញ្ចេញយោបល់ខ្វែងគំនិយរាប់សិបនាក់កំពុងជាប់គុកនៅពេលថ្មីៗនេះ ។
សាស្ត្រាចារ្យ ង្វៀង ម៉ាន់ ហុង (Nguyễn Mạnh Hùng) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកល
វិទ្យាល័យ George Mason សហរដ្ឋអាមេរិក មានប្រសាសន៍ថា “មេដឹកនាំវៀតណាម កំពុងតាមដាន
ការវិវដ្តរបស់ភូមាយ៉ាងយកចិត្តទុកដាក់បំផុត និងពួកគេមានការព្រួយបារម្ភ” ។
“កាលពីអតីកាលវៀតណាមអនុវត្តតួនាទីរបស់ខ្លួននៅក្នុងសមាគមអាស៊ាន ដើម្បីជម្រុញឲ្យភូមា
ផ្លាស់ប្ដូរ ។ បច្ចុប្បន្ន ភូមាបានផ្លាស់ប្ដូររហ័សជាងវៀតណាម ” ។
សកម្មជនតស៊ួមតិនៅវៀតណាមរាប់សិបនាក់ត្រូវបានចាប់ដាក់គុកក្នុងពេលថ្មីៗនេះ ។
គិតគូរខុស?

“ ប្រសិនបើភូមា មានការផ្លាស់ប្ដូរផ្នែកសិទ្ធិមនុស្ស
នឹងត្រូវបានអន្តរជាតិលើកតម្កើង គឺវៀតណាម
ក៏ត្រូវបានការ ឆ្លើយតបដូចគ្នាដែរ” ។

សាស្រ្តាចារ្យ Carl Thayer នៃវិទ្យាស្ថានការពារប្រទេស Australia

ក្រុមអ្នកវិភាគបានវាយតម្លៃថា មេដឹកនាំរដ្ឋការក្រុងហាណូយហាក់ដូចជាកំពុងដើរក្រឡាអុកខុស ។
មុននេះ ការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅភូមាបានគំរាមយ៉ាងខ្លាំងដល់មុខមាត់របស់អាស៊ាន បាន
ជាវៀតណាម និង ប្រទេសផ្សេងទៀត រកវិធីជម្រុញឲ្យរដ្ឋាភិបាលយោធាភូមានេះផ្លាស់ប្ដូរ ។
ប៉ុន្តែ ពួកគេមិននឹកស្មានថា ភូមាមានរបត់នយោបាយផ្លាស់ប្ដូរគួរឲ្យភ្ញាក់ផ្អើលដ៏ខ្លាំងក្លាដូច បច្ចុប្បន្ន
នេះឡើយ ។
តាមអត្ថបទដែលបានចុះផ្សាយនៅលើទំព័រ Foreign Policy ក្នុងពេលដែលភូមាពីមួយថ្ងៃទៅមួយ
ថ្ងៃកាន់តែឆ្ងាយពីរូបភាពនៃប្រទេសដែលគេបែងចែក វៀតណាមនៅតែមានការព្រួយបារម្ភពីសហ
គមន៍អន្តរជាតិនាំគ្នាពិនិត្យមើលម្ដងវិញ ។
សាស្រ្តាចារ្យ Carl Thayer នៃវិទ្យាស្ថានការពារប្រទេស Australia បានកត់សម្គាល់ថា៖ “ប្រសិនបើភូមា
មានការផ្លាស់ប្ដូរផ្នែកសិទ្ធិមនុស្ស នឹងត្រូវបានអន្តរជាតិលើកតម្កើង គឺវៀតណាមក៏ត្រូវបានការ
ឆ្លើយតបដូចគ្នាដែរ ” ។
លោក Thayer បានឲ្យដឹងថា មេដឹកនាំវៀតណាមក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំនាក់ទំនង
របស់ខ្លួនជាមួយប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងចិន ។ “វៀតណាមកំពុងព្រួយថា ភូមានឹង
ក្លាយ ជាតារានៃសមាគមអាស៊ាន” ។
ការព្រួយបារម្ភនេះ វាអាចនឹងនាំមកនូវឱកាសដល់អ្នកដែលខ្វាយខ្វល់អំពីសិទ្ធិមនុស្សនៅវៀត
ណាមនឹងទទួលបាននូវអន្ទាក់ថ្មីមួយសម្រាប់ចលនា ។
បក្សកុម្មុយនិស្តវៀតណាមបានទទួលនូវរង្វាន់លើកទឹកចិត្តជាច្រើន ដើម្បីប្រទេសផ្ដាច់ការមួយនេះ
មានការផ្លាស់ប្ដូរ ដូចជា បណ្ណសមាជិកនៃក្រុមពាណិជ្ជកម្មពិភពលោក , បណ្ណកំណែទម្រង់ទំនាក់
ទំនងការបរទេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាទិភាព… ប៉ុន្តែវៀតណាម មិនបានអនុវត្តនូវការ
គោរពសិទ្ធិមនុស្សដូចដែលបានសន្យានោះទេ ។
“បើវៀតណាមព្រួយបារម្ភខ្លាចថានឹងត្រូវគេបោះបង់ចោលឲ្យនៅក្រោយប្រទេសអាស៊ីអាគ្នេយ៍ផ្សេង
ទៀតនោះ គឺសហរដ្ឋអាមេរិក និង សភាពអឺរុប …… ត្រូវតែឆក់យកឱកាសដើម្បីដាក់សម្ពាធឲ្យបាន
រឹងមាំដែលកាលពីអតីតកាលគេមិនធ្លាប់ធ្វើបាន ” ។
អត្ថបទនេះដដែលក៏បានបន្តទៀតថា មេដឹកនាំវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទង
នឹងតំបន់សមុទ្រចិនខាងត្បូង ដែលកត្តានេះហើយ អាចនាំមកនូវកិច្ចចរចាដើម្បីពង្រឹងកិច្ចសហប្រ
តិបត្តិការយោធានឹងសហរដ្ឋអាមេរិក ហើយក្នុងឱកាសនេះ សហរដ្ឋអាមេរិកគួរតែឆក់យកឱកាស
ដាក់សម្ពាធឲ្យវៀតណាមផ្លាស់ប្ដូរសិទ្ធិមនុស្ស ។
“រដ្ឋាភិបាលវៀតណាមកំពុងតែជួបនឹងសម្ពាធពីពលរដ្ឋទាមទារឲ្យក្រោកឈរដើម្បីតទល់នឹងចិន
ដែលជាសត្រូវប្រវត្តិសាស្ត្រ និងត្រូវការជំនួយយោធាពីសហរដ្ឋអាមេរិក ដើម្បីជួយដល់កងទ័ពជើង
ទឹកវៀត ណាមមានកម្លាំងខ្លាំងឈរជើងនៅសមុទ្រចិនខាងត្បូង ”។
បញ្ហាមួយនៃការវិវដ្តនយោបាយនៅក្នុងប្រទេសវៀតណាម តាមសេចក្ដីរាយការណ៍អត្ថបទនេះ គឺ
ចលនាលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមិនទាន់មានសហគមន៍អន្តរជាតិចាប់អារម្មណ៍ដល់ ដូចនៅ
ភូមា , ទីបេត៍ ឬ ចិន ទេ បើទោះបីសកម្មជនវៀតណាមកំពុងឋិតនៅក្នុងស្ថានភាពដូចប្រទេស
ដទៃក៏ដោយ ។
លោក Roasa បានវិភាគថា ការផ្លាស់ប្ដូរនៅភូមាបច្ចុប្បន្ន វាដល់ពេលប្រធានបទសិទ្ធិមនុស្សមានតួនាទី
សំខាន់នៅក្នុងទំនាក់ទំនងរវាងបស្ចិមប្រទេសនឹងវៀតណាមហើយ ៕

————————————

Vietnam:The Terrible Tiger