ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ២)

March 16, 2012 1:38 am0 commentsViews: 15

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍ទី៩ ស្នើដោយប្រទេស Argentine: ចាប់អនុវត្តជំហាន ដែលចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានដោយរីករាយ នូវសេរីភាពក្នុងការ បញ្ចេញមតិ និងសេរីភាពសាសនា។
តាមការវាយតម្លៃរបស់វិជ្ជាស្ថានសិទ្ធិមនុស្ស គឺប្រទេសវៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់ាហព័ន្ធខ្មែរកម្ពុជាក្រោមៈ មកទល់សព្វថ្ងៃនេះ ខ្មែរក្រោមគ្មានសិទ្ធិក្នុងការបញ្ចេញមតិ។ បណ្តាញសារព័ត៌មានទាំងអស់នៅវៀតណាមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ខ្មែរក្រោមគ្មានសារព័រត៌មាន វិទ្យុផ្សាយសម្លេង ឬទូរទស្សន៍ឯករាជជាភាសាខ្មែរ ដើម្បីឱ្យខ្មែរក្រោមអាចបញ្ចេញទស្សនៈនយោបាយឬមតិ។ វៀតណាមបានបង្ខំឱ្យព្រះសង្ឃខ្មែរចូលក្នុងសមាគមព្រះសង្ឃស្នេហាជាតិ(Hoi Đoàn Ket Su Sai Yêu Nuoc) ក្រោមការគ្រប់គ្រងរបស់សាសនាមហាយាន(VBS-Giao Hoi Phat Giao Viet Nam)។ VBSនៅក្រោមការ គ្រប់គ្រងរបស់គណកម្មការកណ្តាលនៃរណសិរ្សមាតុភូមិវៀតណាម(FFCC-Mat Tran To Quoc Viet Nam) ដែលជាគណកម្មការមួយនៃគណបក្សកុម្មុយនិស្តវៀតណាម(CVP)។ នៅក្នុងពេលនេះ រដ្ឋាភិបាលវៀតណាម កំពុងតែបញ្ចូលភ្នាក់ងាររបស់ខ្លួនឱ្យនៅតាមវត្តអារាមនានា ដើម្បីតាមឃ្លាំមើលសកម្មភាពរបស់ព្រះសង្ឃខ្មែរ ក្រោម។ សកម្មភាពនេះ ធ្វើឱ្យព្រះសង្ឃខ្មែរក្រោមត្រូវរស់នៅក្នុងភាពភ័យខ្លាច ហើយមិនហ៊ាននិយាយដល់សិទ្ធិ របស់ព្រះអង្គក្នុងកិច្ចប្រតិបត្តិពុទ្ធសាសនាហិនយានដោយសេរី ដោយខ្លាចចំពោះការអាចត្រូវចាប់ចង។ សកម្មភាពនៃពិធីនានារបស់ខ្មែរក្រោមត្រូវមានច្បាប់អនុញាតពីអាជ្ញាធរវៀតណាម។ បុរសខ្មែរក្រោមក៏ត្រូវតែសុំ ច្បាប់ដែរ ដើម្បីសាងផ្នួសជាសង្ឃបាន។
ការឆ្លើយតបរបស់អង្គការប្រជាជាតិនិងពលរដ្ឋគ្មានតំណាងUNPO:
អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានធ្វើការកត់សំគាល់ អំពីដំណើរកាន់តែថយចុះដុនដាប ចំពោះសេរីភាពនៃការ បញ្ចេញមតិនៅប្រទេសវៀតណាម។ របាយការណ៍នៅឆ្នាំ២០១០ និង២០១១សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិ មនុស្ស(FIDH)បានសង្កេតឃើញ”ភាពកើនឡើងនៃការគាបសង្កត់ទៅលើបុគ្គលនិងក្រុមតស៊ូមតិក្នុងសកល-វិទ្យាល័យដែលត្រូវបានទទួលស្គាល់ នៅពេលដែលចំនួនអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន មេធាវី និងសកម្មជនសាសនាបានត្រូវគម្រាមកំហែង និងជាប់ចោទហើយត្រូវចាប់ឃុំឃាំងដោយរំលោភបំពានតាម អំពើចិត្ត”។ ក្នុងរបាយការណ៍អំពីប្រទេសវៀតណាម ឆ្នាំ២០១១ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរៀបរាប់ អំពីការត្រួតពិនិត្យយ៉ាងតឹងតែងទៅលើសេរីភាពបញ្ចេញមតិ ដោយមានការរុកគួនរំខាន ការចាប់ចង និងដាក់គុក អ្នកនិពន្ធជាច្រើនទ្វាទសកៈ សកម្មជននយោបាយ និងអ្នករិះគន់ដោយសន្តិភាព។ ដូចបានធ្វើការកត់សំគាល់ក្នុង ការឆ្លើយតបចំពោះអនុសាសន៍លេខ៣៨, ៨៦, ៩៣ និង១៣៣ រដ្ឋាភិបាលវៀតណាមមើលមិនឃើញសេរីភាព សាសនាគឺជាសិទ្ធិមួយដែលទាក់ទង; ការទាមទារចំពោះភាពឯករាជ្យនៃសាសនាក្នុងតំបន់ដែលសាសនាទាក់ទង ជាប្រវត្តិសាស្ត្រជាមួយសកម្មភាពនយោបាយ បានត្រូវមើលឃើញនិងចាត់ទុកជាការគម្រាមកំហែងដល់បក្ស កុម្មុយនិស្ត ហើយត្រូវបានទទួលការឆ្លើយតបយ៉ាងសាហាវយង់ឃ្នងពីអាជ្ញាធរ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
វៀតណាមបន្តការគាបសង្កតសិទ្ធិប្រជាពលរដ្ឋក្នុងសេរីភាពនៃសាសនានិងជំនឿ ជាពិសេសចំពោះជនភាគតិច ព្រះវិហាររ៉ូម៉ង់កាតូលិក និងសមាជិកព្រះវិហារពុទ្ធសាសនានៃប្រទេសវៀតណាម។ ជនភាគតិចប្រ៉ូតែស្តង់ ដែល មួយចំនួនច្រើនបានប្តូរទៅជាអ្នកកាន់សាសនាគ្រិស្តនៅអំឡុងឆ្នាំ១៩៩០ និង២០០០ បានទទួលការរំខាន អំពើ ហឹង្សា និងធ្វើទុក្ខបុកម្នេញចំពោះជំនឿសាសនារបស់គេ។ ក្បួនហ្វឹកហ្វឺនប្រចាំឆ្នាំផ្សាយដោយគណកម្មការកិច្ចការ សាសនា ដែលមានចំណងជើងថា”ក្បួនហ្វឹកហ្វឺនការងារដើម្បីសាសនាប្រ៉ូតែស្តង់” ដែលបានផ្សាយចេញម្តង ទៀតនៅក្នុងតំណាក់កាលធ្វើរបាយការណ៍ នៅតែព្រមឱ្យអ្នករដ្ឋការក្នុងស្រុកវិលត្រឡប់មករកជំនឿប្រពៃណី ក្នុង ស្ថានភាពដែលចាំបាច់ត្រូវធ្វើ។ ការអនុញាតជាចាំបាច់នេះ បង្ខំឱ្យមានការរួមប្រជុំជាថ្មីនៅថ្នាក់តំបន់។ ការចុះ ឈ្មោះក៏ជាបុព្វហេតុដែលនាំឱ្យមានការដាក់កំរិតដែលហួសហេតុ។ ឧប្បត្តិហេតុភាគច្រើនបណ្តាលមកពីការ រំលោភបំពានទៅលើសេរីភាពសាសនា សម្រាប់ក្រុមដែលមិនបានចុះឈ្មោះ។ ទោះជាយ៉ាងណាក៏ដោយ នៅ ចុងឆ្នាំ២០១១ ការវាយប្រហារប្រឆាំងពីរដងដាច់ពីគ្នា បានត្រូវរាយការណ៍ចំពោះព្រះវិហារនៃនិកាយជាផ្លូវការ។
បន្តភាគ២ លើកក្រោយ វិទ្យុសម្លេងកម្ពុជាក្រោមនឹងផ្សាយជូន នូវអនុសាសន៍លេខ១៥ ស្នើឡើងដោយប្រទេស អូស្ត្រាលី ដែលវៀតណាមមិនបានប្រតិបត្តិតាម…

Leave a Reply