សេចក្តីប្រកាសសកលអំពីសិទ្ធិជនជាតិដើម
ដោយសារមានករណីរំលោភបំពានសិទ្ធិមនុស្ស និងសេរីជំនឿសាសនារបស់ ជនជាតិដើម ទើបបណ្តាលឲ្យអង្គការជាច្រើន ដែលតំណងជនជាតិដើម ទូទាំងពិភពលោក ធ្វើការតវាយ៉ាងស្វិតស្វាញ។ ក្រោយមកក៏មានព្រឹត្តិការណ ប្រចាំឆ្នាំ គឺវេទិការអចិន្ត្រៃអង្គការសហ ប្រជាជាតិស្តីពីបញ្ហាជនជាតិដើម នៅទី ក្រុងញ៉ូវយ៉ក់ សហរដ្ឋអាមេរិកក្នុងខែឧសភា ជារៀងរាល់ឆ្នាំ។ ដោយឡែក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧កន្លងទៅនេះ មហាសន្និបាតអង្គការ សហប្រជាជាតិបានអនុម័តផ្តល់សុពលភាពឲ្យកម្រងច្បាប់ជនជាតិដើម ដែលមានចំនួន ៤៦មាត្រាចូលជា ធរមាន ដែលក្នុងនោះមានសម្លេងគាំទ្រចំនួន ១៤៣ប្រទេស សំឡេងអនុបវាទចំនួន១១ និងជំទាស់ចំនួន ៤ គឺតម្រូវឲ្យប្រទេសនានាពិភពលោក ត្រូវគោរពសិទ្ធិមូលដ្ឋានរបស់ជនជាតិដើមជាម្ចាស់ទឹកដី។ ទាញយកឯកសារ ភាសាខ្មែរ និង ភាសាវៀតណាម













