សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្ដី សម្រេចបានរួមគ្នាមួយ សម្រាប់ប្រជាពលរដ្ឋ និងប្រជាជាតិទាំងអស់ ទៅកាន់ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំង អស់ដែលរក្សាជាប់ក្នុងចិត្តជានិច្ចនូវ សេចក្ដីប្រកាសនេះ ត្រូវខិតខំ ប្រឹងប្រែងតាមរយៈការបង្រៀន និងអប់រំដើម្បីលើកស្ទួយការគោរព សិទ្ធិ និងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិនិងអន្តរជាតិជាលំដាប់ៗទៅមុខ ដើម្បីធានាឲ្យបាននូវការទទួលស្គាល់និង ការ ប្រតិបត្តិតាមជាសកល និងប្រកបដោយប្រសិទ្ធិភាព ទាំងក្នុងចំណោម ប្រជាពលរដ្ឋនានានៃរដ្ឋជាសមាជិកខ្លួនឯង ទាំងក្នុងចំណោមប្រជាពលរដ្ឋនានាដែលរស់ នៅក្រោមដែនអំណាចច្បាប់ របស់ខ្លួន។ ទាញយកឯកសារ













