សារជូនពរឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព. ស. ២៥៥៨ របស់ប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោម

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី ឆ ស័ក ព. ស. ២៥៥៨ ដែលនឹងឈានមកដល់នៅថ្ងៃទី ១៣ ខែមេសា មុខ នេះ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៤ ពីប្រទេសកាណាដា លោក ង៉ុក ថាច់ ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតប្រគេន និងជូនពរឆ្នាំថ្មី ដល់ជនរួមជាតិខ្មែរនៅកម្ពុជាក្រោម និងនៅទូទាំងពិភពលោក ។

លោក ថាច់ ងូក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ងូក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ខាងក្រោម ជាខ្លឹមសារដើមទាំងស្រុងនៃសារលិខិតនេះ៖

សួស្តីឆ្នាំថ្មី! ឆ្នាំមមី ឆស័ក ព. ស. ២៥៥៧
ទទួលទេធិតាព្រះនាមគោរាគៈទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម
“ទេវតាឆ្នាំថ្មីនឹងនាំមកនូវសិរីមង្គល – សហព័ន្ធខ្មែរក្រោមអនុវត្តដំណាក់ការ ទី ២”

សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសអនុវត្តផែនការនៃដំណាក់ការទី ២ នាកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីអនុវត្ត និង ដោះស្រាយចំពោះខ្មែរក្រោមនៅក្នុងស្រុក ។ ឆ្នាំ មមី ឆស័ក ព. ស. ២៥៥៧ យើងនឹងអនុវត្ត ផែនការដែល សហព័ន្ធបានសម្រេច ដើម្បីស្វែងរក “សិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង” ។ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងអនុវត្ត ផែនការទាំង ៣ ដូចមានខាងក្រោមដើម្បីបញ្ឈប់ នូវរាល់ អំពើរំលោភសិទ្ធិ មនុស្សដែលគំរាមកំហែងជីវិតប្រ ចាំ ថ្ងៃទូទាំងកម្ពុជាក្រោម ។

ដំណើរឆ្ពោះទីកាន់មាតុភូមិ
សេចក្តីសម្ររេចផែនការ ២០១៤

ផែនការអន្តរជាតិ
– ពង្រឹងទំនាក់ទំនងអន្តរជាតិ មានអង្គការក្រៅរដ្ឋាភិបាល រួមទាំងអង្គការជនជាតិដើម ។
– រៀបចំសិនិ្នបាតនៅក្រុងបាងកក់ និង ឆៀងហ្មៃ ប្រទេសថៃ
– អនុវត្តផែកការ “ដំណើរឆ្ពោះទៅកាន់សិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង” តាមវិធីសាស្រ្តច្បាប់សិទ្ធិ មនុស្ស និងវិធីសាស្រ្ត សិទ្ធិជនជាតិដើម ។
– ប្រត្តិបត្តិការងារ ជាមួយនឹងអង្គការអន្តរជាតិនៃអង្គការសហប្រជាជាតិ សភាអឺរុប និង អង្គការទាក់ទង នឹងជនជាតិដើមនៃអង្គការសហប្រជាជាតិ ។
– ទំនាក់ទំនងការទូតជាមួយនឹងសមាជិកសភា ព្រឹទ្ធសភានានាប្រទេសដែលមានខ្មែរក្រោមរស់នៅ ។

ផែនការកម្ពុជាក្រោម
– បង្កើតហ្វេសបុកសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីផ្តល់ព័ត៌មាន និងសិក្សាអប់រំ ។
– បង្កលក្ខណៈដឹកនាំផែនការសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធជាទូទៅ មានការកែទម្រង់បន្ថែម ការទទួលខុស ត្រូវជាមួយនឹងសមាជិក ផ្តោតលើកម្លាំងយុវជន ។
– បោះពុម្ភសៀវភៅភាសាអង់គ្លេស និងរដ្ឋបាលភាសាខ្មែរឡើងវិញ ។
– ពង្រឹងពង្រីកផ្សព្វផ្សាយខ្មែរក្រោមជានរណាបែបលក្ខណៈអន្តរជាតិ ។

ផែនការនៅកម្ពុជានិងតំបន់អាស៊ី
– ធ្វើទស្សនកិច្ច នៅកម្ពុជាក្រោម កម្ពុជា និងប្រទេសថៃ ។
– ធ្វើបុណ្យផ្កាសាងសង់សាលានៅវត្តសាមគ្គីរង្សី ភ្នំពេញ ប្រទេសកម្ពុជា ។
– ជួបប្រជុំជាមួយនឹងសមាគមខ្មែរក្រោម និងបងប្អូនខ្មែរក្រោមនៅប្រទេសកម្ពុជា ។

ផែនការរទាំងនេះ នឹងអនុវត្តរហូតដល់ខ្មែរក្រោម ត្រូវបានផ្តល់នូវភាពយុត្តិធម៌សម្រេចវាសនាអនាគតរបស់ខ្លួន ដូចដែលមានចែងក្នុងសេចក្តីប្រកាសនៃអង្គការសហប្រជាជាតិ និងសេចក្តីប្រ កាស សិទ្ធិ ជនជាតិដើម ។

សូមទេវតាឆ្នាំថ្មី  រួចនាំគ្នាបួងសួងសូមសីរីសួស្តី និងសុភមង្គលនាឆ្នាំថ្មីប្រទាននូវសំឡេងសេរីភាព សំឡេងយុត្តិ ធម៌ ។

យើងខ្ញុំសូមធ្វើគារវកិច្ចគោរពចំពោះព្រះភិក្ខុសង្ឃ បុរស ស្រ្តី យុវជន យុវតី ទាំងនៅដែនដីកម្ពុជាក្រោម នៅប្រ ទេសកម្ពុជា និងនៅនានាប្រទេសដែលបានបូជាជីវិត កំលាំងកាយចិត្ត ថវិកា និង បញ្ញាស្មារតី ដើម្បីជាតិ សាសនា បានជួបប្រទះតែនឹង ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណៈ សុខៈ និង ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

ទីក្រុង ឡុនដុន ខេត្តអនធារីយ៉ូ កាណាដា
ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៤

សូមអរព្រះគុណ និងសូមអរគុណ

ថាច់ ង៉ុក ថាច់