Archive for August, 2011

វេទិកាគំនិតជាតិក្រោមប្រធានបទ «ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម» ភាគទី ៣

August 29, 2011 8:13 PMComments Off
វេទិកាគំនិតជាតិក្រោមប្រធានបទ «ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម» ភាគទី ៣

វេទិកាគំនិតជាតិ នៃវិទ្យុសំឡេង កម្ពុជាក្រោម ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១១ កន្លងទៅនេះ ផ្តោតលើ ប្រធានបទ «ស្ថានភាព ព្រះពុទ្ធ សាសនាខ្មែរ នៅកម្ពុជាក្រោម» ភាគទី ៣ ស្តីពីដំណាក់កាលនៃការ គោរព ប្រពៃណី ព្រះពុទ្ធសាសនា និងកំរិត នៃការទទួល បានសិទ្ធិសេរី ភាពជំនឿសាសនា ដូចក្នុងសម័យ បារាំង គ្រប់គ្រងដែនកូសាំងស៊ីន សម័យរបប ង៉ូ ឌិនយ៉េម សម័យរបប ហ្វៀងវ៉ាំងធេវ- ហ្វៀងកាវកី របបយួន ហូជីមិញ មកដល់របបយួនកុម្មុយនិស្តបច្ចុប្បន្ន”៖ កម្មវិធីប្រព្រឹត្តទៅ នៅលេវាម៉ោង ២១:០០-២២:០០ យប់ ម៉ោងនៅកម្ពុជាក្រោម។ រីឯវាគ្មិនគឺ លោក ថាច់ សេ ប្រធានសភាដំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងអតីត ជាជនរងគ្រោះក្នុងរបបយួនកុម្មុយនិស្ត អញ្ជើញមកពីសហរដ្ឋអាមេរិក […]

Read more ›

វត្តខេមររង្សី សានហូហ្សេ រដ្ឋកាលីហ្វ័រនីញ៉ា បានធ្វើពិធីសម្ពោធន៍ បើកឲ្យ ប្រើប្រាស់ជាផ្លូវការហើយ

8:52 AMComments Off
វត្តខេមររង្សី សានហូហ្សេ រដ្ឋកាលីហ្វ័រនីញ៉ា បានធ្វើពិធីសម្ពោធន៍ បើកឲ្យ ប្រើប្រាស់ជាផ្លូវការហើយ

កាលពីថ្ងៃសៅរ៍ទី ២៧ សីហា ២០១១ កន្លងទៅថ្មីៗ នេះ វត្តខេមររង្សី ទីក្រុងសានហូស្សេ រដ្ឋកាលីហ្វ័រញ៉ា បានធ្វើពិធីសម្ពោធន៍ ជាផ្លូវការហើយ នៅវេលាម៉ោង ១ និង ៣០នាទី ដែលត្រូវ នឹងថ្ងៃអាទិត្យប្រមាណ ជាម៉ោង ៤ទៀបភ្លឺ ម៉ោងនៅកម្ពុជា ក្រោម។ កម្មវិធីបុណ្យ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាពរបស់ព្រះតេជគុណ​ ស៊ឺន យ៉ឹងរតនា តំណាងឲ្យគណៈកម្មការវត្តខេមររង្សី និងមានការចូល រួមពីបណ្តាសមាជិក សមាជិការបស់សហគមន៍ខ្មែរ និងខ្មែរក្រោមរាប់រយនាក់ ព្រមទាំងអ្នកផ្តល់ជំនួយ មន្ត្រីសាលាក្រុងសានហូស្សេ និងអ្នកឯកទេសច្បាប់ផងដែរ។ នៅពេលព្រឹកមានកម្មវិធីសាសនា ដូចជារាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលមានការនិមន្តចូលរួម ពីព្រះសង្ឃ នៅរដ្ឋផ្សេងៗ ចំនួន ១០ព្រះអង្គ។ បន្ទាប់ពីកម្មវិធីសាសនា ក៏មានកម្មវិធីកម្សាន្តជារបាំប្រពៃណី គឺរបាំជូនពរផងដែរ។ ក្រោយមកទៀត គឺជាកម្មវិធី ដែលភ្ញៀវកិត្តិយស ឡើងមានចំណាប់អារម្មណ៍ទាក់ទិនទៅ នឹងពីធីសម្ពោធន៍វត្តខេមររង្សីនេះ៖

Read more ›

ពិធីសម្ពោធន៍វត្តខេមររង្សី សាន ហូ ហ្សេ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី២៧-០៨-១១

August 27, 2011 11:17 PMComments Off
ពិធីសម្ពោធន៍វត្តខេមររង្សី សាន ហូ ហ្សេ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី២៧-០៨-១១
Read more ›

វេទិកាគំនិតជាតិក្រោមប្រធានបទ «ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម» ភាគទី ២

August 23, 2011 1:22 AMComments Off
វេទិកាគំនិតជាតិក្រោមប្រធានបទ «ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម» ភាគទី ២

វេទិកាគំនិតជាតិនៃវិទ្យុសំឡេងកម្ពុជាក្រោម ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១១ កន្លងទៅនេះ ផ្តោតលើប្រធាន បទ «ស្ថានភាពព្រះពុទ្ធសាសនាខ្មែរ នៅកម្ពុជា ក្រោម» ភាគទី ២ ស្តីពីដំណាក់កាលនៃការគោរព ប្រពៃណី ព្រះពុទ្ធសាសនា និងកំរិត នៃការទទួលបាន សិទ្ធិសេរីភាពជំនឿសាសនា ដូចក្នុង សម័យបារាំង គ្រប់គ្រងដែនកូសាំងស៊ីន សម័យរបប ង៉ូ ឌិនយ៉េម សម័យរបប ហ្វៀងវ៉ាំងធេវ- ហ្វៀងកាវកី របបយួន ហូជីមិញ មកដល់របបយួនកុម្មុយនិស្ត បច្ចុប្បន្ន”៖ កម្មវិធីប្រព្រឹត្តទៅ នៅលេវាម៉ោង ២១:០០-២២:០០ យប់ ម៉ោងនៅកម្ពុជាក្រោម ដែលមានព្រះភិក្ខុ ថាច់ សុជាតិ នៅដែនដីកម្ពុជាក្រោមជាវាគ្មិន និងមាន លោក ថាច់ ខេមរា សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម ជាអ្នកសម្របសម្រួល។

Read more ›

អង្គការសហប្រជាជាតិ យន្តការនៃក្រុមអ្នកជំនាញការនៃសិទ្ធិរបស់ជនជាតិដើម សឺណែវ ស្វីស ១១-១៥ កក្កដា ២០១១

August 21, 2011 7:56 AMComments Off
អង្គការសហប្រជាជាតិ យន្តការនៃក្រុមអ្នកជំនាញការនៃសិទ្ធិរបស់ជនជាតិដើម សឺណែវ ស្វីស ១១-១៥ កក្កដា ២០១១

យន្តការនៃក្រុមអ្នកជំនាញការនៃ សិទ្ធិរបស់ជន ជាតិដើម បានចាប់ផ្តើមបើកជាផ្លូវការ នៅម៉ោង ៣រសៀល នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ ដោយតាមទំលាប់ជាដំបូង មានរបាំ និងការ បន់ស្រន់ តាមប្រពៃណីនៃជនជាតិ ឥណ្ឌាក្រហម ហើយបន្ទាប់មកមានការថ្លៃងសុន្ធរកថាស្វាគមន៍ ពី អគ្គស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស លោកស្រី ពិល្ល័យ និងប្រេសិតពិសេស លោកបណ្ឌិត ជែម្ស អណាយ៉ា។ ប្រធានបទសំខាន់សំរាប់សិក្សាឆ្នាំនេះ ដោយយន្តការនៃក្រុមអ្នកជំនាញការនៃសិទ្ធិរបស់ជនជាតិដើមគឺ ៖ សិទ្ធិរបស់ជនជាតិដើម ចូលរួមធ្វើការសំរេច អ្វីមួយ និងសេចក្តីប្រកាស សិទ្ធិរបស់ជនជាតិដើម ។

Read more ›

វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ខ្មែរ និងអ្នកជិតខាង

August 18, 2011 2:49 PMComments Off
វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ខ្មែរ និងអ្នកជិតខាង

នៅក្នុងការវិភាគនយោបាយដ៏ច្រើន ដែល យោងទៅលើការ សម្លាប់រង្គាលរបស់ពួកខ្មែរ ក្រហម ទៅលើជនរួមជាតិខ្លួនឯង អ្នកជាតិ និយមខ្មែរ បានតាមដានយ៉ាងជាប់លាប់ ចំពោះព្រឹត្តិការណ៍ ក្រោយថ្ងៃ ១៨មិនាឆ្នាំ ១៩៧០។ គឺ នៅពេលទ័ពយៀកកុង នៅក្នុង ដីខ្មែរ តាមបណ្តោយព្រំដែន កាន់តែច្រើន  និងកាន់តែយូរ ក្នុងសង្គ្រាម នៅវៀតណាម ខាងត្បូងនោះ បានត្រូវប្រជារាស្ត្រខ្មែរក្រោក ឡើងព្រមៗគ្នា ធ្វើបាតុកម្មបណ្តេញចេញ ពីទឹកដីខ្មែរ។ គឺពេលនោះហើយ  ដែលប្រវត្តិ ចាស់លេចឡើងច្បាស់សារជាថ្មី ពួកយៀកកុង ដែលសុំជ្រកក្នុងដីខ្មែរមិនគ្រាន់តែមិនចេញទេ តែប្រែជាបំបែរកាណុងកាំភ្លើងពីយៀក-ណាមខាងត្បូង តម្រង់ មករកខ្មែរវិញ។

Read more ›

កំណាព្យ៖ ភក្តីស្នេហ៍

August 17, 2011 8:54 AMComments Off
កំណាព្យ៖ ភក្តីស្នេហ៍

ទោះជាយើងមិន ដែលបានឃើញផ្ទាល់ភ្នែកមែន ប៉ុន្តែតាមកញ្ចក់ទូរទសន៍ ក៏ធ្លាប់បានឃើញ ពួកសត្វឈ្មោលខាំ ប្រយុទ្ធគ្នាបង្ហូរឈាម រហូតដល់ត្រូវរបួសស្លាប់ខ្លួនមួយៗ ដោយសារតែការ ហួងហែងទៅលើសត្វញី ដែលខ្លួន បានចាត់ទុកថា ជាគូសម្រាប់តែខ្លួនម្នាក់។ យើងក៏បានសង្កេតឃើញដែរថា គឺមិនមែនត្រឹមតែសត្វទេ សូម្បីមនុស្សលោក ទោះជាបាន ឬមិនបានបង្ហាញ នូវការហួងហែង ដោយអាការៈកាចសាហាវដូចសត្វ ប៉ុន្តែម្នាក់ៗអាចមានការហួងហែងតិច ឬច្រើន ចំពោះគូ កំណាន់ដែលខ្លួនបានស្រឡាញ់ ដោយចង់បានផ្តាច់មុខម្នាក់ឯង។ ចុចត្រង់នេះ ដើម្បីទាញយកកំណាព្យ “ភក្តីស្នេហ៍” ហើយចំពោះ មនុស្សលោក មានការចម្លែក ខុសពីសត្វត្រង់មិនមែនសុទ្ធតែបុរសទេដែលហួងហែងប្រចណ្ឌនារី តែនារីក៏ប្រចណ្ឌបុរសខ្លាំងខ្លាណាស់ដែរ មានការ ចាក់ទឹកអាស៊ីដលើគ្នាជាដើម។

Read more ›

ខ្មែរ​ក្រោម​បង្កើត​កម្មវិធី​វិទ្យុ​ នៅ​កម្ពុជា

5:20 AMComments Off
ខ្មែរ​ក្រោម​បង្កើត​កម្មវិធី​វិទ្យុ​ នៅ​កម្ពុជា

RFA/Khmer: ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ដែល​កើត​មាន​ នៅ​ក្នុង​សង្គម​នីមួយៗ ឬ​ព័ត៌មាន​ដែល​កើត​មាន នៅ​លើ​សាកល​លោក​វា​មាន​សារសំខាន់​ណាស់ សម្រាប់​ ឲ្យ​ប្រជា​ពល​រដ្ឋ​ បាន​ដឹង​នូវ​ហេតុ​ការណ៍​ទាំង​ឡាយ ដែល​កើត​មាន។ ទាក់​ទង​ទៅ ​នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ ក្រសួង ព័ត៌មាន​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ ក្រោម​ បង្កើត​កម្មវិធី​វិទ្យុ​ខ្មែរ​កម្ពុជា​ក្រោម ផ្សាយ​នៅ​ស្ថានីយ​វិទ្យុ​ជាតិ ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន ឬ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​កម្ពុជា​ក្រោម។ នៅ​ក្នុង​នាទី​ ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​រាត្រី​នេះ លោក ទីន ហ្សាការីយ៉ា រាយ​ការណ៍​អំពី​បញ្ហា​នេះ៖

Read more ›

វេទិកាគំនិតជាតិក្រោមប្រធានបទ “ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម” វគ្គ១

4:20 AMComments Off

នាទីវេទិកាគំនិតជាតិនៃវិទ្យុសំឡេងកម្ពុជាក្រោម កាលពីរាត្រី​ថ្ងៃ​ទី​ ១៤កក្កដា ឆ្នាំ ​២០១១ ក្រោមប្រធានបទ “ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម (វគ្គ១)”។ ដែលពិភាក្សាទៅលើ ដំណាក់កាលដំបូងនៃការហូរចូលនូវ ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម។ នៅក្នុងរាត្រីនោះ មានការនិមន្តចូលរួមរបស់ព្រះតេជព្រះគុណ គឹម ហឿង សុវណ្ណ នៅប្រទេសញូវស្សឺឡែន ជា​វាគ្មិន។

Read more ›

ជនរងគ្រោះ​ខ្មែរ​ក្រោម​ថា ​សាលា​ក្តី​មើល​រំលង​វាល​ពិឃាត​ នៅ​ខេត្ត​ពោធិ៍សាត់

August 11, 2011 6:59 PMComments Off
ជនរងគ្រោះ​ខ្មែរ​ក្រោម​ថា ​សាលា​ក្តី​មើល​រំលង​វាល​ពិឃាត​ នៅ​ខេត្ត​ពោធិ៍សាត់

ក្រុម​មេធាវី​តំណាង ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ បាន​និយាយ ​នៅ​ថ្ងៃ​ពុធ​ នេះ​ថា​ ចៅក្រម​បាន​ខកខាន​ ក្នុង​ការ​បង្ហាញ​តំបន់​ស៊ើបអង្កេត​សំខាន់​មួយ​ក្នុង​ ខេត្ត ពោធិ៍សាត់​ ដែល​នៅ​ទីនោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ទុក្ខ​ បុក​ម្នេញ​ និង​សម្លាប់​ចោល​ក្នុង​ របប​កម្ពុជា​ប្រជាធិបតេយ្យ។ កាល​ពី​ថ្ងៃ​ច័ន្ទ​សហ​ចៅ ក្រម​ស៊ើបអង្កេត​លោកយូ​ ប៊ុនឡេង​ និង​លោក​ ស៊ិក ហ្វ្រិត ​ប៊្លុង ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ស្ដី​ពី ​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤​ដោយ​បង្ហាញ​ទី​តាំង​ស៊ើបអង្កេត​ក្នុង​ ខេត្ត​ចំនួន​ប្រាំមួយ​ដូចជា​ខេត្ត​បាត់ដំបង​ ពោធិ៍សាត់​ បន្ទាយមានជ័យ​កំពង់ចាម​ តាកែវ​ និង​ខេត្ត​កំពង់ធំ។ ​មន្ទីរ​សន្ដិសុខ និង​ទីតាំង​​សម្លាប់​មនុស្ស​សរុប​ចំនួន​ ៣០​កន្លែង​ បាន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​នេះ។

Read more ›