Archive for March, 2010

ខ្មែរ​ក្រោម​១៧​នាក់​ព្យាយាម​សុំ​សិទ្ធិ​ជន​ភៀស​ខ្លួន​ពី UNHCR

បញ្ចូលដោយ៖ vokk; ថ្ងៃទី 31 Mar 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ បាន​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត សុំ​ឲ្យ​អង្គការ UNHCR ទទួល​យក​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់ ដើម្បី​ទៅ​រស់​នៅ​ប្រទេស​ទី​៣ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ ស្មើ​នឹង ៦​គ្រួសារ នៅ​ថៃ្ង​ច័ន្ទ​នេះ​បាន​សំដែង​ការ​តវ៉ា​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ការិយាល័យ​ឧត្ដម ​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​នៅ​កម្ពុជា ទទួល​យក​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់ ដើម្បី​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​មិន​ព្រម​ចេញ​ឯកសារ ឬ​អត្តសញ្ញាណ​ប័ណ្ណ​នានា​ឲ្យ​ពួក​គាត់ ដើម្បី​រស់នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ » អានបន្ថែម »

ខ្មែរ​ក្រោម​ម្នាក់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​បំផ្លើស​ការ​ពិត

បញ្ចូលដោយ៖ vokk; ថ្ងៃទី 21 Mar 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

តុលាការ​វៀតណាម​ក្នុង​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​១៩ មីនា​នេះ បាន​កាត់​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ លោក ហ្វិន បា ឲ្យ​ជាប់​គុក ២​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​បំផ្លើស​ពី​ការ​ពិត ប៉ះ​ពាល់​កិត្តិយស​កម្មាភិបាល​វៀតណាម ក្នុង​រឿង​តវ៉ា​ទាមទារ​ដីធ្លី​និង​បាន​ដឹកនាំ​ការ​តវ៉ា​ដីធ្លី​កន្លង​មក។

ប្រភព​បាន​ឲ្យ​ដឹង​ថា លោក ហ្វិន បា កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក នៅ​ខេត្ត​ឃ្លាំង ដោយ​គេ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ចូល​សួរ​សុខ​ទុក្ខ​ទេ។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ស្រុក​បឹងសន្សា ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​ធ្លាប់​បាន​ចូល​រួម​តវ៉ា​ទាមទារ​ដីធ្លី​កន្លង​មក​ជាមួយ​លោក ហ្វិន បា បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «ហ្វិន បា គេ​កាត់​ទោស​ពី​ម្សិល​មិញ (១៩ មីនា) ​រួច​ហើយ។ ខ្ញុំ​ធ្លាប់​ដើរ​ទៅ​ប្ដឹង​រឿង​ទឹក​ដី​ជាមួយ ហ្វិន បា ជា​មិត្ត​ភក្ដិ​ស្គាល់​គ្នា ទៅ​ជួប»
» អានបន្ថែម »

ខ្មែរកម្ពុជាក្រោមមិនមាន អត្តសញ្ញាណបណ្ណ ពិបាករកការធ្វើ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Mar 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

នៅក្នុងបន្ទប់មួយដែលមានទំហំ៥គុណនឹង៣ម៉ែត្រនៅសង្កាត់បឹងទំពុនខណ្ឌ
មានជ័យក្រុងភ្នំពេញ   ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន៨នាក់រស់នៅយ៉ាង
ប្រជ្រៀតគ្នាដោយគេងផ្ទាល់នឹងឥដ្ឋ។ » អានបន្ថែម »

លោក វិន បា នឹងត្រូវតុលាការវៀតណាមកាត់ ទោសនៅថ្ងៃទី ១៩ មីនា ក្រោយពីជាប់គុកជិត ១ ឆ្នាំ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Mar 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

លោក វិន បា (Huynh Ba) នឹងត្រូវបានតុលាការប្រជាជនខេត្តឃ្លាំង នៃបក្សកុម្មុយ និស្ត​វៀតណាម កាត់ទោស​នៅថ្ងៃទី ១៩ ខែមីនា ខាងមុខនេះ ក្រោយពីគាត់ បានជាប់ពន្ធ នាគារអស់   រយៈពេលជិតមួយឆ្នាំកន្លងមក ដោយលោកបានធ្វើការទាមទារ ឲ្យអាជ្ញាធរ  វៀតណាមសងដី​កេររបស់ខ្លួនមកវិញ ។

ប្រភពព័ត៌មានពីមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានប្រាប់សារព័ត៌មានព្រៃនគរ កាលពីថ្ងៃ ១២ ខែមីនា ថា លោក វិន បា នឹងត្រូវបានតុលាការប្រជាជនខេត្តឃ្លាំង (Soc Trang) កាត់ ទោសនៅថ្ងៃទី ១៩ ខែមីនា ខាង​មុខនេះ តែនៅមិនទាន់ដឹងថា ចៅក្រម នឹងប្រ កាស​សាលក្រម ឲ្យជាប់គុកប៉ុន្មានឆ្នាំនៅឡើយទេ ក្រោយពីលោកបានជាប់ពន្ធនា គារអស់រយៈពេល ជាងមួយឆ្នាំកន្លងមក ។ » អានបន្ថែម »

UNHCR​បដិសេធ​មិន​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ខ្មែរ​ក្រោម​១៨​នាក់

បញ្ចូលដោយ៖ vokk; ថ្ងៃទី 04 Mar 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ កម្ពុជា (UNHCR) នៅ​ថៃ្ង​ទី​៣ ខែ​មីនា​នេះ បាន​បដិសេធ​មិន​ទទួល​ការ​ស្នើ​សុំ​របស់​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​១៨​ នាក់ ដែល​កំពុង​តែ​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ដើម្បី​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣។

RFA/Den Ayuthyea

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ជួប​ជុំ​គ្នា​នៅ​មុខ​ការិយាល័យ UNHCR ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ ធ្នូ ២០០៩។

ការ​ប្រឹងប្រែង​សុំ​សិទ្ធិ​ជ្រកកោន​នោះ គឺ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​មិន​ព្រម​ផ្តល់​ អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ​និង​សំបុត្រ​កំណើត​ដល់​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង​នោះ ​កាល​ពី​ចុង​ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ ដើម្បី​រស់​នៅ​ដោយ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
តំណាង​គ្រួសារ​ ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​១៨​នាក់ គឺ​លោក ថាច់ សុង ដែល​បាន​នាំ​គ្នា​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ពី​អង្គការ UNHCR នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ពុធ ទី​៣ មីនា​នេះ បាន​ថែ្លង​ថា ៖ «ខ្ញុំ ​បាន​យក​ពាក្យ​សំណូមពរ ឬ​ហៅ​ថា លិខិត​អំពាវនាវ​ទៅ​ខាង UNHCR ឲ្យ​គាត់​ទទួល​យក​ពួកខ្ញុំ​ហ្នឹង​ឲ្យ​ទៅ​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់។ គាត់​នៅ​តែ​បដិសេធ គាត់​នៅ​តែ​យក​សម្ដី​ខាង​រដ្ឋាភិបាល​យក​មក​ចរចា​ជាមួយ​ពួក​យើង​ដដែល»» អានបន្ថែម »

អាជ្ញាធរ​ខ្មែរ​បដិសេធ​មិន​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​ខ្មែរ​ក្រោម​២៤​នាក់

បញ្ចូលដោយ៖ vokk; ថ្ងៃទី 04 Mar 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ នៅ​ថៃ្ង​២៣ កុម្ភៈ​នេះ បាន​ចេញ​លិខិត​ជា​ផ្លូវការ​ហើយ ដោយ​បដិសេធ​មិន​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់ ដែល​កំពុង​តែ​ស្វែង​រក​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់ ក្នុង​ប្រទេស​កម្ពុជា។

RFA/Den Ayuthyea

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ជួប​ជុំ​គ្នា​នៅ​មុខ​ការិយាល័យ UNHCR ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ ធ្នូ ២០០៩។

ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ី​សេរី​ទើប​ទទួល​បាន ឲ្យ​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​ពន្យល់​ណែនាំ​អំពី​ការ​ស្នាក់​នៅ​របស់​បង​ ប្អូន​ខែ្មរ​កម្ពុជា​ក្រោម​ដែល​បាន​ស្នើ​សុំ​ឲ្យ​ផ្ដល់​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ សំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខែ្មរ ដោយ​ផ្អែក​លើ​២​ចំណុច។ ទី​១ ទាំង​៦​គ្រួសារ​ពុំ​មាន​ទី​លំនៅ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន (ផ្ទះ​ជួលគេ) ទី​២ ម្ចាស់​ផ្ទះ​ជួល​ឲ្យ​គាត់​មិន​ឯកភាព។ » អានបន្ថែម »