Archive for January, 2010

ព្រះសង្ឃ​ខែ្មរ​​ក្រោម​៥​អង្គ​សុំ​ឲ្យ​រដ្ឋាភិបាល​ឈប់​​តាម​ចាប់​​​ទៀត

បញ្ចូលដោយ៖ vokk; ថ្ងៃទី 22 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ព្រះសង្ឃ​ខែ្មរ​​ក្រោម ៥​អង្គ​ដែល​កំពុង​​លាក់​ខ្លួន​​ក្នុង​ទី​ក្រុង​ភ្នំពេញ​នា​ពេល​នេះ​ បាន​អំពាវ​នាវ​សុំ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញា​ធរ​ក្រសួង​មហា​ផ្ទៃ​បញ្ឈប់​ ការ​ចោទ​ប្រកាន់​​និង​ការ​ស្វែង​រក​ចាប់​ខ្លួន ​ដោយ​សារ​តែ​ព្រះអង្គ​មិន​បាន​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ថៃ្ង​៧​មករា ដូច​ការ​ចោទ​ប្រកាន់​ពី​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​នោះ​ទេ។
ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ៥​អង្គ​នោះ​បាន​រត់​លាក់​ខ្លួន​ទៅ​ជ្រក​កោន​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ថៃ្ង​ទី​៥ និង​ថៃ្ង​ទី​៧ ខែ​មករា នៅ​គ្រា​ដែល​មាន​អាជ្ញាធរ​មាន​រូប​ថត​ និង​ឈ្មោះ​ស្វែង​រក​ចាប់​ខ្លួន​នៅ​ក្នុង​វត្ត​កន្លង​មក​នេះ។ » អានបន្ថែម »

ព្រះសង្ឃខ្មែរកម្ពុជាក្រោម កំពុងលាក់ព្រះកាយ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 19 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន៥អង្គ ដែលបាននិមន្តពីប្រទេសថៃ កាលពីដើម
ខែមករានេះ បានអះអាងថា ព្រះអង្គកំពុងតែលាក់ព្រះកាយនៅក្នុងកន្លែងមាន
សុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា  បន្ទាប់ពីបានទទួលដំណឹងថា  អាជ្ញាធរ
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងស្វែងរកចាប់ព្រះអង្គពី
បទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាចខិត្តបណ្ណប្រឆាំងថ្ងៃ ៧ ខែមករា ។ » អានបន្ថែម »

ខ្មែរ​ក្រោម​មួយ​ចំនួន​​​​ដែល​រស់​នៅ​លាក់​ខ្លួន​នៅ​កម្ពុជា​​ប្រឈម​នឹង​ជំងឺ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​៣​នាក់​នៅ​ក្នុង​ចំណោម​គ្រួសារ​ខែ្មរ​ កម្ពុជា​ក្រោម​២៤​នាក់ ដែល​កំពុង​តែ​ស្វែង​រក​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា​នោះ ពួកគាត់​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​ស្លេកស្លាំង​និង​ចេញ​ពង​បែក​ពេញ​ខ្លួន​ ប្រាណ ហើយ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ថ្នាំ​ព្យាបាល​និង​ស្បៀង​អាហារ​សម្រាប់​ បរិភោគ​ប្រចាំ​ថៃ្ង។

RFA/Sok Serey

១៤-មករា-១០: ស្រ្ដី​ខ្មែរ​កម្ពុជា​ក្រោម​៣​នាក់​ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​កម្ពុជា​២៤​ គ្រួសារ​ដែល​លាក់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​មាន​ជំងឺ​និង​ត្រូវ​ការ​ចាំបាច់​នូវ​ជំនួយ​ជា​ស្បៀង​អាហារ​សម្រាប់​ បរិភោគ​និង​ថ្នាំ​ព្យាបាល។

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ឈ្មោះ នាង ផល្លា មក​ពី​ខេត្ត​ស្វាយទង នៃ​ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​មាន​ជំងឺ​ទ្បើង​កន្លួល​ឬ​ពង​បែក​ពេញ​ខ្លួន​ប្រាណ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​កន្លែង​លាក់​ខ្លួន​នោះ​ថា ៖ «ចេះ​តែ​ឡើង​អ៊ីចឹង​ពេញ​ខ្លួន ឈឺ​ឆ្អឹងឆ្អែង​អស់​ហើយ។ ទៅ​ពេទ្យ​អង្គការ​លីកាដូ​គេ​ថា​ជំងឺ​សើស្បែក។ ឡើង​៦-​៧​ថ្ងៃ​ហើយ»» អានបន្ថែម »

អាជ្ញាធរ​តាម​ចាប់​សង្ឃ​ខ្មែរ​ក្រោម​៥​អង្គ​ពី​បទ​បាច​ត្រាក់​ប្រឆាំង​ថ្ងៃ​៧​មករា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 14 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​៥​អង្គ​កំពុង​តែ​លាក់​ខ្លួន​ដើម្បី​ សុវត្ថិភាព​ពី​ការ​តាម​ចាប់​ដោយ​អាជ្ញាធរ​នគរបាល​ក្រសួង​មហាផ្ទៃ ដែល​បាន​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​ទាំង​នោះ​បាន​បាច​ខិត្តប័ណ្ណ​ឬ​ត្រាក់​ប្រឆាំង​ថៃ្ង​ជ័យ​ជម្នះ​ ៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ព្រះ​ភិក្ខុ​សង្ឃ​ព្រះនាម លីវ ផល្លី នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៥​អង្គ​ដែល​កំពុង​តែ​ រស់​នៅ​ក្នុង​ការ​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​ពី​ការ​តាម​ចាប់​ខ្លួន បាន​មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ធ្នូ​នេះ​ថា ៖ «អាត្មា​លាក់​ខ្លួន​នេះ​តាំង​ពី​ថ្ងៃ​៧ មករា​មក។ មូលហេតុ​ដែល​អាត្មា​លាក់​ខ្លួន​នេះ គឺ​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រសួង​មហាផ្ទៃ​និង​រដ្ឋាភិបាល ចោទ​ប្រកាន់​ថា អាត្មា​បាន​ដើរ​បាច​ខិត្តប័ណ្ណ»» អានបន្ថែម »

ខ្មែរ​ក្រោម​១៩​នាក់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ផ្ដល់​ប័ណ្ណ​គ្រួសារ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 07 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៩​នាក់​ដែល​កំពុង​ស្នាក់នៅ​បណ្តោះ​អាសន្ន​ជួល​ផ្ទះ​គេ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ ស្នើសុំ​ចៅ​សង្កាត់​បឹងទំពុន ផ្តល់​ប័ណ្ណ​គ្រួសារ​ដល់​ពួក​គេ​ដើម្បី​អាច​រស់នៅ​ស្រប​ច្បាប់​បាន​នៅ​ក្នុង ​ប្រទេស​កម្ពុជា។
ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១០ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ថាច់ ស៊ុង តំណាង​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ​ជូន​លោក​ចៅ​សង្កាត់​បឹងទំពុន លោក ថាច់ ស៊ុង បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង ១៩​នាក់​នោះ ទោះ​បី​ជា​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៦ និង ២០០៧ មក រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​ពុំ​ទាន់​ផ្តល់​ជូន​នូវ​អត្តសញ្ញាណប័ណ្ណ​ដល់​ពួក​គេ​ នៅ​ឡើយ​ទេ​ដែល​ជា​មូលហេតុ នាំ​ឲ្យ​មាន​ការ​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​រស់នៅ, ការ​ប្រកប​របរ​រកស៊ី រក​ការងារ​ធ្វើ បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​សូត្រ​នៅ​សាលា និង​ចូលរួម​សកម្មភាព​នានា​ក្នុង​សង្គម។

សូម​រំឭក​ជូន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង ១៩​នាក់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​មក​នេះ បន្ទាប់​ពី​បាន​នាំ​គ្នា​រត់​គេច​ខ្លួន​ពី​ការ​គាប​សង្កត់​និង​ធ្វើ​ទុក្ខ​ បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នៅ​កម្ពុជា​ក្រោម៕
ប្រភពពីវិទ្យុអាស៊ីសេរី

ជនភៀសខ្លួនខ្មែរក្រោម បន្តដាក់ពាក្យសុំអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយ៖ ចៅ មុនីខេមរា
ក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលត្រូវបានក្រុមតម្រួតថៃចាប់បញ្ជូនទៅកាន់ប្រទេសកម្ពុជា បានឲ្យដឹងនៅ រសៀលថ្ងៃអង្គារ៍នេះថា ពួកគេកំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពខណៈពេលពួកគេគ្មានកន្លែងស្នាក់អាស្រ័យ និងគ្មាន ការទទួលស្គាល់ពីអាជ្ញាធរកម្ពុជា ។
លោក ចៅ សុខា តំណាងជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងសា្នក់នៅបណ្តោះអាសន្នក្នុងផ្ទះជួលមួយ នាទីក្រុងភ្នំពេញ បាននិយាយថាពួកគេនឹងមិនព្រមវិលត្រឡប់ទៅប្រទេសវៀតណាមវិញឡើយ ព្រោះខ្លាចរដ្ឋាភិបាលកុម្មុយនិស្តយួនធ្វើទុក្ខបុកម្នេញ ដោយសារតែពួកគេបានប្រឆាំងនឹងរដ្ឋអំណាចរឿងរឹបអូសយកដីធ្លីស្រែចំការ និងការរឹតបន្តឹងផ្នែកសេរីបញ្ចេញមតិ ។ លោក ចៅ សុខា មានប្រសាសន៍ឲ្យដឹងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនពួកគេទៅវៀតណាម នោះគឺជារឿងមួយគួរឲ្យព្រួយបារម្ភព្រោះមុននេះអាជ្ញាធរយួនបានចាប់ខ្លួនសកម្មជនតវ៉ាដីស្រែដាក់គុក ហើយរហូតមដល់ថ្ងៃនេះនៅមិនទាន់ឃើញដោះលែងឲ្យមានសេរីភាពនៅឡើយ ។ » អានបន្ថែម »

កសិករខេត្តត្រាវិញទទួលបានផលចំណេញច្រើន លើវិស័យចិញ្ចឹមបង្កង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយ៖ ចៅ មុនីខេមរា
តាមការឲ្យដឹងពីប្រជាកសិករខ្មែរ កំណើតខ្មែរកម្ពុជាក្រោមរស់នៅក្នុងខេត្តត្រាវិញ អតីតខេត្តព្រះត្រពាំង ដែនដីកម្ពុជា ក្រោមបានបង្ហើបឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងកាលពីព្រឹកថ្ងៃអង្គារ៍នេះថា ប៉ុន្មានថ្ងៃដំបូងនៃដើម្បីឆ្នាំ២០១០ នេះ គេសង្កេតឃើញកសិករខេត្តខាងលើ ដែលបានចិញ្ចឹមបង្កងសំដែងការសប្បាយចិត្ត ដោយសារទទួលបានទន្និផលខ្ពស់ រីឯតំលៃក៏បានកើនឡើងគួរសម ។ » អានបន្ថែម »

តំលៃជីឡើងថ្លៃកប់ពពក រីឯតំលៃស្រូវធ្លាក់ចុះយ៉ាងគំហុក

បញ្ចូលដោយ៖ vokk; ថ្ងៃទី 05 Jan 2010; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
យោងតាមការបង្ហើបប្រាប់ពីកសិករខ្មែរក្រោមដែលកំពុងរស់នៅតាមដងទន្លេមេគង្គបានឲ្យដឹងថា ដោយសារតម្រូវការ នៃការប្រើប្រាស់ជីខ្ពស់នៅក្នុងរដូវស្រូវប្រាំងឆ្នាំ២០០៩-២០១០ នៅចុងខែធ្នូនេះក្រុមហ៊ុន និងសហគ្រាសលក់ជីរបស់ក្រុមយួន បានតំឡើងតំលៃជីយ៉ាងគំហុក ដែលប្រការនេះត្រូវបានក្រុមកសិករអះអាងថា តំលៃជីឡើងថ្លៃហួសពីការស្មានទុក ។
កសិករខ្មែរក្រោមម្នាក់ បានបង្ហើបឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងនៅព្រឹកថ្ងៃអង្គារ៍ ទី២៩ ធ្នូ ថា នៅរដូវស្រែប្រាំងឆ្នាំ២០០៩-២០១០ បច្ចុប្បន្នតំលៃជីគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញយួនតម្លើងតំលៃខ្ពស់កប់ពពក ។ ប្រភេទជី Ure,ជី DAP, ជី NPK និងជី Kali។ល។ គឺមានតំលៃកើនឡើងចាប់ពី ២០ ០០០-៦០ ០០០ដុង បាវដែលមានចំណុះ៥០ គីឡូក្រាម ។ កសិករខ្មែរក្រោមបន្តអះអាងថា នៅតាមសហគ្រាស និងក្រុមហ៊ុនលក់ជីនានាក្នុងទីរួមស្រុក និងខេត្ត តំលៃជីUreដែល ផលិតនៅប្រទេសអ៊ីនដូណេស៊ី តំលៃដើមត្រឹមតែ២៥០ ០០០ -២៩០ ០០០ដុង ប៉ុន្តែបច្ចុប្បន្ននេះបានកើនឡើងដល់ ៣៥០ ០០០-៣៦០ ០០០ដុងក្នុងមួយបាវ ។ » អានបន្ថែម »

Next »