Archive for December, 2009

ពលរដ្ឋ​ខ្មែរ​ក្រោម​២៤​នាក់​រិះគន់​អង្គការ​UNHCR

បញ្ចូលដោយ៖ vokk; ថ្ងៃទី 29 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​២៤​រូប​បាន​រិះគន់​ថា អង្គការ UNHCR កំពុង​តែ​មើល​រំលង​ករណី​របស់​ពួកគេ ដែល​អាច​នឹង​ញ៉ាំង​ឲ្យ​ពួកគេ​ជួប​គ្រោះ​ថ្នាក់​មិន​ខាន​នៅ​គ្រា​ដែល​ អាជ្ញាធរ​វៀតណាម​កំពុង​តែ​តាម​ស្វែង​រក​ចាប់​ខ្លួន​របស់​ពួកគេ​ស្រាប់​នោះ។
ការ​រិះគន់​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​មន្រ្តី​ឧត្តម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ទៅ​លើ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ចំនួន​២៤​ រូប​ដែល​ថៃ​ទើប​តែ​នឹង​បញ្ជូន​មក​ដល់​កម្ពុជា​នោះ​ទេ។ ការ​បដិសេធ​នេះ​ដោយ​សំអាង​ថា ច្បាប់​របស់​ខ្មែរ​បាន​ទទួល​ស្គាល់​ថា ជនជាតិ​ខ្មែរ​ក្រោម​ក៏​ជា​ខ្មែរ​ដែរ ដូច្នេះ​គេ​អាច​មាន​សិទ្ធិ​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ដូច​ពលរដ្ឋ​ខ្មែរ​ ទូទៅ។ » អានបន្ថែម »

ខ្មែរ​ក្រោម​២៤​នាក់​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​UNHCR

បញ្ចូលដោយ៖ vokk; ថ្ងៃទី 28 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

គ្រួសារ​ខ្មែរ​​ក្រោម​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ២៤​នាក់​នៅ​ព្រឹក​ថ្ងៃ​​២៨ ធ្នូ​នេះ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​​មុខ​ទីស្នាក់ការ​នៃ​ការិយាល័យ UNHCR ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​អង្គការ​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ទទួល​ ស្គាល់​និង​ផ្តល់​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។
នៅ​ពី​មុខ​ទីស្នាក់ការ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​ បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) កុមារ​ខ្មែរ​កម្ពុជា​ក្រោម​តូចៗ​ដែល​មក​តាម​ឪពុក​ម្តាយ បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ចង់​វិល​ទៅ​កាន់​ទឹក​ដី​ខ្មែរ​ក្រោម​វិញ​ទេ ព្រោះ​មាន​ការ​ភ័យ​ខ្លាច។ » អានបន្ថែម »

ខ្មែរ​ក្រោម​២៤​នាក់​បារម្ភ​ពី​សុវត្ថិភាព​ខ្លាច​មាន​ការ​បញ្ជូន​ចេញ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 25 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​២៤​នាក់​ដែល​កំពុង​តែ​ស្វែង​រក​សិទ្ធិ​ ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ មិន​ទាន់​មាន​សុវត្ថិភាព​ពេញ​លេញ​នៅ​ទ្បើយ​ទេ ក្រោយ​ពី​បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។
គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​២៤​នាក់ ដែល​បាន​ចាក​ចេញ​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថៃ្ង​ព្រហស្បតិ៍ ២៤ ធ្នូ​ថ្មីៗ​នេះ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ ប៉ុន្តែ​ពួកគាត់​កំពុង​តែ​លាក់​ខ្លួន​នៅ​ដើម្បី​ស្វែង​រក​សិទ្ធិ​រស់​នៅ​ ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជំនួស​នៃ​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​ឲ្យ​វិល​ត្រទ្បប់​ទៅ​កាន់​ប្រទេស​ វៀតណាម​វិញ។ » អានបន្ថែម »

ខែ្មរ​ក្រោម​២៤​នាក់​មក​ភ្នំពេញ​សុំ​សិទ្ធិ​ជ្រក​កោន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ជន​ភៀសខ្លួន​ខ្មែរក្រោម ២៤​នាក់​ចង់​ទៅ​រស់​នៅ​ប្រទេស​ទី៣​បើ​រដ្ឋាភិបាល​ភ្នំពេញ​បដិសេធ​មិន​ទទួល​ ស្គាល់​ពួក​គាត់​ថា​ជា​ខ្មែរ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប្រកាស​បដិសេធ​ពួក​គេ​ជា​ផ្លូវ​ការ។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ២៤​នាក់​បាន​ចាក​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​កាន់​ទី​ក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) និង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ដើម្បី​រស់​នៅ​ក្នុង​ភាព​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជំនួស​នៃ​ការ​ ចាប់​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​ទឹក​ដី​ខែ្មរ​ កម្ពុជា​ក្រោម​នោះ​វិញ។ » អានបន្ថែម »

ខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យរដ្ឋាភិបាល ផ្គត់ផ្គងការសិក្សាអក្សរសាស្រ្តខែ្មរ និងជំនឿសាសនា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 18 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

បន្ទាប់ពីបានប្រជុំកាលពីដើមខែនេះដើម្បីលើកយុទ្ធសាស្រ្តសម្រាប់ពេលអនាគត
មេដឹកនាំចលនាតស៊ូរបស់ខ្មែរកម្ពុជាក្រោមបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាផ្គត់
ផ្គងការសិក្សាអក្សរសាស្រ្តខែ្មរនិងជំនឿសាសនា ដល់ពលរដ្ឋខ្មែរក្រោមដែលកំពុង
រស់នៅក្នុងទឹកដីវៀតណាម។ » អានបន្ថែម »

ខ្មែរ​ក្រោម​២៤​នាក់​ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​​ខ្វះ​ស្បៀង​​អាហារ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 16 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

នៅ​គ្រា​ដែល​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ស្រប​ច្បាប់​រស់នៅ​ក្នុង​ប្រទេស​ កម្ពុជា​នោះ គ្រួសារ​ទាំង​នោះក៏កំពុង​ខ្វះ​ស្បៀង​អាហារ​ដែរ។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា គ្រួសារ​ខែ្មរ​កម្ពុជាក្រោម​ចំនួន ២៤​នាក់​ដែល​កំពុង​តែ​ស្វែង​រក​សិទ្ធិ​រស់នៅ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​នោះ គឺ​មាន​សិទ្ធិ​នានា​ដូច​ប្រជាពល​រដ្ឋកម្ពុជា​ផង​ដែរ​នៅ​គ្រា​ដែល​គាត់​ទាំង​ នោះ​កំពុង​តែ​រស់​នៅ​ជា​បណ្តោះ​អាសន្ន ហើយ​ប្រឈម​នឹង​ការ​ដាច់​ស្បៀង​អាហារ​នា​ពេល​នេះ។ » អានបន្ថែម »

អាជ្ញាធរ​វៀតណាម​បង្ក្រាប​ខ្មែរ​ក្រោម​ដែល​រារាំង​គម្រោង​ជីក​ប្រឡាយ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

អាជ្ញាធរ​នគរបាល​នៃ​ខេត្ត​មាត់ជ្រូក ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ក្នុង​ប្រទេស​វៀតណាម បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ជាង ១០​គ្រួសារ​ដែល​ចេញ​មុខ​រារាំង​គម្រោងការ​ជីក​ប្រទ្បាយ​ទឹក​កាត់​តាម​ដី​ ស្រែ​ពី​ដូនតា​របស់​ពួក​គាត់​ដោយ​គ្មាន​សំណង​អ្វី​ទ្បើយ នៅ​ថៃ្ង​ច័ន្ទ​នេះ។ » អានបន្ថែម »

ខ្មែរ​ក្រោម​២៤​នាក់​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 13 Dec 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ២៤​នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា កាល​ពី​ថៃ្ង​សៅរ៍​សប្តាហ៍​កន្លង​ទៅ​នេះ កំពុង​តែ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំនួស​នូវ​ការ​ចាប់​បញ្ជូន​ពួក​គេ​ឲ្យ​ត្រទ្បប់​ទៅ​កាន់​ប្រទេស​ វៀតណាម​វិញ។

ការ​ព្យាយាម​មិន​វិល​ត្រឡប់​នេះ​ពួក​គេ​បញ្ជាក់​ថា ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ អាជ្ញាធរ​វៀតណាម។ » អានបន្ថែម »

Next »