Archive for November, 2009

ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់​រត់​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​វៀតណាម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 26 Nov 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ស្រី្ត​ខែ្មរ​ក្រោម​ម្នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ការ​គាប​សង្កត់​និង​ការ ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​វៀតណាម មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​លាក់​ខ្លួន។

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ស្រុក​បាយឆៅ ខេត្ត​ឃ្លាំង អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​ដែល​កំពុង​កាន់កាប់​ដោយ​វៀតណាម​នោះ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​លាក់​ខ្លួន​ក្រោយ​ពី​ការ​តាម​ចាប់​ដោយ​នគរបាល​វៀតណាម ដោយសារ​អ្នក​ស្រី​និង​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ដទៃ​ទៀត​បាន​ងើប​តវ៉ា​ ទាមទារ​ដី​ធ្លី​កន្លង​មក។ » អានបន្ថែម »

សហព័ន្ធខ្មែរកម្ពុជាក្រោម បើកមហាសន្និបាតប្រចាំឆ្នាំ ស្តីពី ដំណើរឆ្ពោះទៅកាន់មាតុភូមិ នៅសហរដ្ឋអាមេរិក

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Nov 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបន្តធ្វើសកម្មភាពយ៉ាង មមាញឹក ដែលទាក់ទិនទៅនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង លើ ឆាកអន្តរជាតិ ក្នុងទិសដៅតែមួយគត់ គឺទាមទារសិទ្ធិសេរីភាព និងជំនឿសាសនាខ្មែរ នៅកម្ពុជា ក្រោម ពីរបបអាណានិគមយួនកុម្មុយនីស្តបច្ចុប្បន្ន។
មហាសន្និបាតប្រចាំឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ និង អាទិត្យ ទី១២-១៣ ខែធ្នូ ឆ្នាំ២០០៩ ខាងមុខនេះ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក។
របៀបវារៈនៃមហាសន្និបាតនោះរួមមាន ៖
- របាយការណ៍ប្រចាំឆ្នាំ២០០៩។
- ផែនការឆ្នាំ២០១០។
- បន្តសកម្មភាពដំណើរឆ្ពោះទៅកាន់មាតុភូមិ។
- វគ្គសិក្សាកិច្ចការរដ្ឋបាល និងការដឹកនាំសហព័ន្ធ។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតនោះ ក៏មានវត្តមាន លោក តោ គឹម ថុង អធិបតី សហ ព័ន្ធខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងប្រធានតំបន់ ប្រធានសាខា សមាជិក-កា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អញ្ជើញទៅពីបណ្តារដ្ឋនានា ជុំវិញសហរដ្ឋអាមេរិក កាណាដា និង ប្រទេសបារាំងផងដែរ។

អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Nov 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ពលរដ្ឋ​ខែ្មរ​ក្រោម​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង បាន​អះអាង​ថា ក្រុម​នគរបាល​វៀតណាម​ជា​ច្រើន​នាក់​បាន​ដើរ​គំរាម​គ្រួសារ​ខែ្មរ​ក្រោម​ពី​ ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ឲ្យ​ដក​ពាក្យ​បណ្តឹង​ដី​ធ្លី​របស់​ពួក​គាត់​ចេញ​ ពី​អាជ្ញាធរ​វិញ បើ​មិន​ដូច្នោះ​ទេ​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​ពួក​គាត់​នា​ពេល​ឆាប់ៗ​ខាង​មុខ​ នេះ។ » អានបន្ថែម »

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Nov 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ពលរដ្ឋ​ខែ្មរ​ក្រោម​នៅ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង នៃ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​នគរបាល​វៀតណាម​និង​ក្រុម​ជើងកាង​ជា​ច្រើន​នាក់​ បាន​មក​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ដូន​តា កាល​ពី​ថ្ងៃ​១៦ វិច្ឆិកា។
ក្រុម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក នៃ​ប្រទេស​វៀតណាម បាន​អះអាង​ថា ក្រុម​នគរបាល​វៀតណាម​ជាង​៣០​នាក់​និង​ក្រុម​ជើងកាង​ជា​ច្រើន​នាក់​ទៀត បាន​មក​ហាម​ឃាត់​និង​គំរាម​ពួកគាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ស្រែ​ដូនតា​ របស់​ពួកគាត់​ទេ នៅ​គ្រា​ដែល​គ្រួសារ​ទាំង​នោះ​បាន​ចុះ​ទៅ​សាប​ព្រោះ​ស្រូវ​នៅ​ថៃ្ង​១៦ វិច្ឆិកា។ » អានបន្ថែម »

លិខិតប្រសិទ្ធិពរ ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម របស់លោក ឋាច់ សុមេធ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 11 Nov 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

លិខិតប្រសិទ្ធិពរ
ជូនចំពោះ ៖ សហព័ន្ធខ្មែរកម្ពុជាក្រោម
តាមរយៈ លោកប្រធានសភាព្រឹទ្ធាចារ្យ ចៅ រៀប
លោកប្រធានជាទីគោរព ខ្ញុំ និងសិស្សគណរបស់ខ្ញុំ ទាំងនៅមាតុភូមិយើង និង នៅព្រះរាជា​ណាចក្រ កម្ពុជាមានសេចក្ដីត្រេកអរក្រៃលេង ដែលខ្មែរយើងទទួល បានជោគជ័យជាច្រើន ដោយបុព្វហេតុតស៊ូយ៉ាងស្វាញរបស់ សហព័ន្ធខ្មែរកម្ពុជា ក្រោម ។
ខ្ញុំ យើងខ្ញុំ សូមប្រសិទ្ធិពរជ័យ ជូនដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងដំណើរ ការប្រជុំនាប្រទេសអ៊ុយក្រែនលើកនេះ ឲ្យកាន់តែទទួលបានជោគជ័យថ្មី ៗ ទ្វេថែម ទៀត ដើម្បីបុព្វហេតុជាតិ​ មាតុភូមិ។
ប្រសិទ្ធិពរជ័យ សូមពុទ្ធពរទាំងឡាយ​ ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ចូរចំរុង ចំរើន ថែមទៀត ដល់សកម្មជនសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់ឋានានុក្រម ព្រមទាំងគ្រួរសារ កុំបីអាក់ឡើយ។
ដោយអំណាច ផល្លានិសង្ស ដែលខ្ញុំបានសាងសន្សំអស់ច្រើនឆ្នាំកន្លងមកនេះ, ដោយអំណាចសកម្មភាព ដ៏អង់អាច វៀងវៃ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម សូម ឲ្យជាតិ មាតុភូមិកម្ពុជាក្រោម រួចផុតពីនឹមអាណានិគមគ្រប់ប្រភេទ ក្នុងពេលឆាប់ នេះ៕
ភ្នំពេញថ្ងៃទី ១១ តុលា​ ២០០៩

ខ្ញុំ ឋាច់ សុមេធ

កម្រងឯកសារ DVD ទិវារំលឹកខួបឆ្នាំទី៦០ ថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម និងមហាបាតុកម្មជាប្រវត្តិសាស្រ្តនៅប្រទេសស្វីស

បញ្ចូលដោយ៖ vokk; ថ្ងៃទី 10 Nov 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង សុជាតិ
សហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលជោគជ័យ ក្នុងការរៀបចំធ្វើសន្និសីទ «ទិវាកម្ពុជា ក្រោម» នៅប្រទេសបារាំង ដោយមានការគាំទ្រយ៉ាងក្រៃលែង និងផ្តល់អនុសាសន៍ជាគោល ការណ៍សំខាន់ៗជាច្រើនពីសំណាក់អន្តរជាតិ ដើម្បីជំរុញឲ្យការតស៊ូ ដោយសន្តិវិធីរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ក្នុងការទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបអាណានិគមយួន កុម្មុយនីស្តបច្ចុប្បន្ន។ ហើយសកម្មភាពទាំងនេះ ផលិតកម្មខ្មែរក្រោម បានផលិត DVD ជាកម្រង ឯកសារជាប្រវត្តិសាស្រ្ត។ » អានបន្ថែម »