កម្លាំងសាមគ្គី
ដោយៈ សឺង សុជាតិ
ប្រទេសដែលមានខឿនវប្បធម៌ អរិយធម៌ សេដ្ឋកិច្ច រីកចំរើន និងមានស្ថេរភាពនយោបាយ ឯករាជ្យភាព សេរីភាព និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនានោះ គឺអាស្រ័យដោយ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាតិ ចេះសាមគ្កីរួបរួមគ្នា ជាកម្លាំងដើម្បីការពារផលប្រយោជន៍ជាតិ និង មានឧត្តមគតិ និងមនសិការសេ្នហាជាតិពិតប្រាកដ។
កត្តានេះហើយ ទើបធ្វើអោយសង្គមជាតិរីកចំរើន និងគ្មានបរទេសណាអាចឈ្លានពានបាន ឡើយ។ នៅក្នុងចំណោមជាតិសាសន៍នៅលើពិភពលោកនេះ ប្រជាជាតិខ្មែរក៏មានកិត្តនាមល្បីរន្ធឺដូច ប្រជាតិដទៃផងដែរ ថែមទាំងមានឬទ្ធានុភាព និងជាមហាអំណាចក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពី សម័យអង្គរទៀតផង។ អាណាចក្រខ្មែរធ្លាប់មានអរិយធម៌រុងរឿង ទឹកដីធំទូលាយ មានសំណង់ប្រា សាទដ៏អស្ចារ្យនៅពាសពេញផ្ទៃប្រទេស ជាពិសេសនោះ គឺប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរ មានទំនៀមទម្លាប់ ប្រពៃណីយ៉ាងសម្បូរណ៍បែបប្រចាំជាតិសាសន៍របស់ខ្លួន ដែលបានប្រតិបត្តិរហូត មកដល់សព្វថ្ងៃ។ ដោយសារតែមត៌កវប្បធម៌ដ៏សន្ធឹកសន្ធប់បែបនេះ បានធ្វើអោយបរទេសកោតសរ សើរខ្មែរមិនដាច់ពីមាត់ បានធ្វើអោយកេរ្តិ៍ឈ្មោះ ជាតិសាសន៍ខ្មែរ ល្បីរន្ធឺលើឆាកអន្តរជាតិ។ » អានបន្ថែម »
