ស្តីពីដំណើរទៅបំពេញបេសកកម្មនៅទ្វីបអឺរ៉ុប
សហព័ន្ធខ្មែរកម្ពុជាក្រោម មានកិត្តិយស សូមប្រគេននិងជូនដំណឹងដល់សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងបងប្អូនជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន អោយបានជ្រាបថា ៖
១-សហព័ន្ធខ្មែរកម្ពុជាក្រោម និងទៅចូលរួមកិច្ចប្រជុំគណៈកម្មការនាយក នៃអង្គការ យូអិនភីអូ នៅទីក្រុងក្រឹមមៀ ប្រទេសយូក្រេន ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី៨ ខែតុលា រហូតដល់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ ខាងមុខនេះ។
២-ដំណើរទៅជួបលោកគ្រូ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន និងលោក គឹម មឿន ដាញ ទូន ដែលទើបតែទទួលបានសិទ្ធិជាជនភៀសខ្លួន ទៅរស់នៅប្រទេសស៊ុយអែត នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៩ ដើម្បីជជែកអំពីស្ថានភាព រស់នៅក្នុងគុកយួន នៃប្រទេសយួនកន្លងមក។
ដំណើរទៅបំពេញបេសកកម្មនៅទ្វីបអឺរ៉ុប ក្រោមការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដោយ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ថាច់ វៀន ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប។
អាស្រ័យដូចប្រគេន និងជំរាបជូននូវពត៌មានខាងលើ សូមសមាជិក-កា នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម និងបងប្អូនជនរួមជាតិនៅក្នុងស្រុកនិងបរទេស បានជ្រាបជាពត៌មាន។
សូមបងប្អូនជនជនរួមជាតិ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៩
អំពីយើងខ្ញុំព្រះករុណាខ្ញុំបាទ
ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក លោកស្រី និងបងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ក្នុងនាមខ្ញុំបាទផ្ទាល់ និងគណៈកម្មការនាយក សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណនិងអរគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះព្រះថេរានុត្ថេរៈ និងបងប្អូនជន រួមជាតិគ្រប់ទិសទី ដែលបានលះបង់ពេលវេលាដ៏មមាញឹក ទាំងកម្លាំងស្មារតី និងថវិកា ចូលរួម គាំទ្ររាល់សកម្មភាពអហឹង្សា លើឆាកអន្តរជាតិ ចំពោះករណី លោកគ្រូ ទឹម សាខន និងអតីត ព្រះសង្ឃខ្មែរក្រោម៥អង្គ ដែលជាប់ពន្ធនាគារ នៅប្រទេសយួនកន្លងមក។ » អានបន្ថែម »
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញលិខិតចំហមួយដោយចោទប្រកាន់សម្តេច ព្រះសង្ឃរាជគណៈមហានិកាយខ្មែរនិងមេដឹកនាំព្រះសង្ឃព្រះពុទ្ធសាសនា មួយចំនួនទៀតថាបានប្រតិបត្តិកិច្ចការរំលោភសិទ្ធិមនុស្សនិង គោលការណ៍ព្រះពុទ្ធសាសនាទៀតផង។
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិកបានធ្វើការអំពាវនាវនៅថ្ងៃ១៩ កញ្ញា សុំឲ្យស្ថានទូតបរទេសនៅកម្ពុជានិងសហគមន៍ខ្មែរនានានៅឯបរទេសផងដែរ ឈប់ផ្តល់ទិដ្ឋាការនិងគាំទ្រដល់សកម្មភាពរបស់មេដឹកនាំព្រះសង្ឃ ព្រះពុទ្ធសាសនាខ្មែរមួយចំនួនដែលត្រូវបានចោទប្រកាន់ពីបទរំលោភ សិទ្ធិមនុស្សនិងប្រតិបត្តិប្រាសចាកគន្លងព្រះពុទ្ធសាសនា។ » អានបន្ថែម »
អតីតព្រះសង្ឃដើមកំណើតខែ្មរកម្ពុជាក្រោម លោក ទឹម សាខន ដែលបានរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយកន្លងមកនោះ ប្រភពបានអះអាងថា លោកបានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយរស់នៅក្នុងប្រទេសស៊ុយអែត នាពេលបច្ចុប្បន្ននេះ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោម ដែលបានដឹងរឿងនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានទទួលទូរស័ព្ទពីលោក ទឹម សាខន ពីប្រទេសស៊ុយអែតថ្មីៗនេះ។ » អានបន្ថែម »
អង្គការនិងសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាបានធ្វើញត្តិទាមទារ ឲ្យរដ្ឋាភិបាលវៀតណាមផ្ដល់សំណងដល់ខ្មែរក្រោមជាច្រើនគ្រួសារដែល បាត់បង់ដីស្រែដោយសារការជីកព្រែករបស់វៀតណាម។
អង្គការនិងសមាគមខែ្មរកម្ពុជាក្រោមចំនួន៩នៅកម្ពុជា បានសរសេរលិខិតលើញតិ្តរួមគ្នាមួយផ្ញើជូនមេដឹកនាំនៃរដ្ឋាភិបាល និងសភាវៀតណាម ព្រមទាំងអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមរយៈស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាដើម្បីសុំឲ្យកិច្ច អន្តរាគមន៍ផ្តល់សំណងនៃការបាត់បង់ដីស្រែកសិកម្ម ជូនប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមជាង៤០០គ្រួសារ នៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក ទឹកដីខ្មែរកម្ពុជាក្រោម ដែលកំពុងកាន់កាប់ដោយអាជ្ញាធរវៀតណាម ដោយសារផែនការជីកព្រែកកន្លងមកនេះ។ » អានបន្ថែម »
អាជ្ញាធរនៃស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមនោះបានដកកងកម្លាំងយោធានិងនគរបាលសរុប ប្រមាណ៨០០នាក់ហើយពីកន្លែងតវ៉ារឿងដីធ្លីកន្លងមកនេះ ក្រោយពេលដែលផែនការជីកព្រែកកាត់តាមដីស្រែរបស់ក្រុមអ្នកតវ៉ានោះ បានឈានដល់ការសម្រេចតាមផែនការហើយ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់នៅក្នុងចំណោមអ្នកដែលបាន ងើបតវ៉ាកន្លងមកប្រឆាំងនឹងផែនការជីកព្រែកនោះនៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ស្ថានការណ៍នៃកងកម្លាំងទ័ពវៀតណាមនិងនគរបាលវៀតណាមបានដកចេញអស់ហើយ ពីកន្លែងតវ៉ានោះ កាលពីយប់ថៃ្ងសុក្រនិងព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ប៉ុន្តែប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាង៤០០គ្រួសារបានបាត់បង់ដី ស្រែកសិកម្មនាពេលនេះ ៖ «ស្ថានការណ៍ ឥឡូវទ័ពដកហើយ ឥឡូវគ្រាន់ថា ខ្ញុំនឹងទៅមើលដីប្រឡាយវាកាយឬនៅ? វាកាយគម្របរួចហើយ»។ » អានបន្ថែម »
ប្រភពពីខ្មែរក្រោមឲ្យដឹងថា អាជ្ញាធរនៃខេត្តអានយ៉ាង (ខេត្តមាត់ជ្រូក) អតីតទឹកដីខែ្មរកម្ពុជាក្រោមដែលកំពុងកាន់កាប់ដោយអាជ្ញាធរវៀតណាម កំពុងតែបន្ថែមកងកម្លាំងយោធានិងនគរបាលសរុបទាំងអស់ជាង៤០០នាក់និង សត្វឆ្កែប្រដេញផង ដើម្បីបង្រ្កាបនិងចាប់ខ្លួនប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមណាដែល ហ៊ានបន្តងើបតវ៉ានិងប្រឆាំងនឹងផែនការជីកព្រែកកាត់តាមដីស្រែ របស់ពួកគាត់ដោយគ្មានសំណងនោះ។ » អានបន្ថែម »
អាជ្ញាធរយៀកណាមបានពង្រាយកងកម្លាំងប្រដាប់អាវុធរាប់រយនាក់នៅ ស្រុកទិនបៀង ខេត្តអានយ៉ាង ក្នុងបំណងបង្ក្រាបកសិករខ្មែរក្រោមប្រមាណ៤០នាក់ដែលបាននាំគ្នា តវ៉ាប្រឆាំងនឹងគម្រោងជីកព្រែកកាត់ដីស្រែរបស់ពួកគាត់ដោយគ្មាន សំណងនោះ។
ប្រភពពីប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ថា អាជ្ញាធរវៀតណាមនៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក កំពុងតែដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធចំនួនជាច្រើនរយនាក់និង សត្វឆ្កែប្រដេញផងដើម្បីត្រៀមបង្រ្កាបលើបាតុកម្មតវ៉ានិងចាប់ ខ្លួនក្រុមប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនប្រមាណ៤០នាក់ដែលងើប តវ៉ាប្រឆាំងនឹងផែនការជីកព្រែកដែលនាំឲ្យពួកគាត់បាត់បង់ដីស្រែ ពីដូនតា។ » អានបន្ថែម »