Archive for August, 2009

ខ្មែរ​ក្រោម​ជាង​៦០​គ្រួសារ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ជីក​ព្រែក​លើ​ដី​ស្រែ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ជាង​៦០​គ្រួសារ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង អតីត​ទឹក​ដី​ខ្មែរ​កម្ពុជា​ដែល​កំពុង​កាន់កាប់​ដោយ​អាជ្ញាធរ​វៀតណាម​ បច្ចុប្បន្ន​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ដី​ស្រែ​របស់​ខ្លួន​ដើម្បី​ការពារ​ដី​និង​ រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​កាយ​ដី​ឬ​ជីក​ព្រែក​ធ្វើ​ឲ្យ​បាត់​បង់​ដី​ ស្រែ​កសិកម្ម​របស់​ពួក​គាត់​ដោយ​គ្មាន​សំណង​នោះ នៅ​ថៃ្ង​ទី​៣០ ខែ​សីហា។ » អានបន្ថែម »

ខួប១០ឆ្នាំនៃប្រជាមតិដើម្បីឯករាជ្យ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

នៅថ្ងៃអាទិត្យនេះ រដ្ឋទីម័រខាងកើតប្រារព្ធខួប១០ឆ្នាំនៃប្រជាមតិធ្វើក្រោមការត្រួត ពិនិត្យមើលដោយអ.ស.ប.ដែលបានអនុញ្ញាតឱ្យបិទជាលំដាប់លំដោយទំព័រ កាន់កាប់ទឹកដីដោយឥណ្ឌូណេស៊ី។ នៅថ្ងៃ៣០សីហា១៩៩៩ ជនជាតិទីម័រភាគច្រើនចំនួនដល់ទៅ៧៨% បានបញ្ចេញមតិខ្លួនដើម្បី ឯករាជ្យ។ រដ្ឋដ៏តូចច្រមក់នេះបានស្ថិតនៅក្រោមអាណាព្យាបាលរបស់អ.ស.ប.រហូត ដល់ឆ្នាំ២០០២។

ជនភៀសខ្លួនភូមា ៣ ម៉ឺននាក់រត់ទៅជ្រកកោនក្នុងទឹកដីចិន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

នៅថ្ងៃសៅរ៍នេះមានការវាយប្រហារជាថ្មីរវាងកងកម្លាំងរដ្ឋាភិបាល ភូមានិងក្រុមជាតិពន្ធុហៅថា Shanនៅតំបន់ប៉ែកឦសានបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់។ អំពើហិង្សាដែលចាប់ផ្ទុះតាំងពីដើមខែសីហានិងកំពុងបន្តទៅមុខទៀត នៅស្រុក Kokang ប៉ែកខាងកើតដោយបានជំរុញឲ្យជនភៀស រាប់ពាន់នាក់រត់ទៅជ្រកកោនក្នុងទឹកដីចិន។ អាជ្ញាធរ Pekin បានបញ្ចេញប្រតិកម្ម ព្រមានរបបសឹកភូមាឲ្យដោះស្រាយវិបត្តិផ្ទៃក្នុងជាបន្ទាន់ដើម្បី ឲ្យតំបន់កើតហេតុបានស្ថិរភាពឡើងវិញ។
យោងតាម ”អង្គការដើម្បីប្រទេសភូមា” ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ភាពតានតឹងនៅតំបន់ ប៉ែកឦសាន បានចាប់ផ្ទុះតាំងពីដើមខែសីហា នៅពេលយោធាផ្តាច់ការភូមាបានបញ្ជូនទាហានរាប់រយនាក់ទៅកាន់ ស្រុក Kokang ជាប់ព្រំប្រទល់ប្រទេសចិន។ » អានបន្ថែម »

ខ្មែរ​ក្រោម​ជាង​៤០០​គ្រួសារ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ប្រជាពលរដ្ឋ​ខែ្មរ​ក្រោម​ជាង​៤០០​គ្រួសារ​នៅ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ប្រភព​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​គ្រោង​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា​រួម​គ្នា​មួយ​នៅ​ថៃ្ង​៣០ សីហា ដើម្បី​សម្ដែង​ការ​តវ៉ា​និង​ជំទាស់​ទៅ​នឹង​ផែនការ​ជីក​ព្រែក​ដែល​នាំ​ឲ្យ​ ខូច​ខាត​និង​បាត់​បង់​ដី​ស្រែ​កសិកម្ម​របស់​ពួក​គាត់​ច្រើន​រយ​ហិកតារ​ហើយ​ គ្មាន​សំណង​អ្វី​សោះ។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ចំណោម​គ្រួសារ​រងគ្រោះ ​ជាង​៤០០​គ្រួសារ​នោះ​បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម​នោះ​ថា នឹង​មាន​ការ​ងើប​តវ៉ា​ធ្វើ​បាតុកម្ម​រួម​គ្នា​បញ្ឈប់​គ្រឿង​ចក្រ​ជីក​ព្រែក ៖ «ថ្ងៃ​ស្អែក​ហ្នឹង​ត្រៀម​ខ្លួន​ថា ចង់​គេ​សម្លាប់​ម៉េច​ក៏​មិន​ខ្លាច​ដែរ! ទៅ​កន្លែង​ដី​ប្រឡាយ​របស់​ខ្ញុំ​ផ្ទាល់ មិន​ឲ្យ​ជីក​ត​ទៅ​ទៀត​ទេ។ ពួក​ខ្ញុំ​សុំ​ឲ្យ​ឈប់​ពេល​ហ្នឹង បើ​ថា​គេ​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ ពួក​ខ្ញុំ​មិន​ព្រម​ឲ្យ​ធ្វើ​ទេ សុខ​ចិត្ត​ស្លាប់​នៅ​នឹង​ដី​ស្រែ​ដី​ចម្ការ​របស់​ពួក​ខ្ញុំ​ហ្នឹង​ហើយ។ គេ​កំពុង​តែ​កាយ គេ​កាយ​ក្នុង​ថ្ងៃ​ស្អែក​ហ្នឹង​ហើយ ស្អែក​ហ្នឹង​គេ​កាយ​មែនទែន​ហើយ។ ពួក​ខ្ញុំ​មូល​គ្នា​ទាំងអស់ គ្រប់​ភូមិ​ហ្នឹង មិន​ឲ្យ​គេ​ធ្វើ​ទេ​ក្នុង​ថ្ងៃ​ស្អែក​ហ្នឹង»។ » អានបន្ថែម »

ខ្មែរ​ក្រោម​១០​គ្រួសារ​នៅ​ខែត្រ​អានយ៉ាង​ប្រឈម​មុខ​នឹង​ការចាប់​ខ្លួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ប្រភព​អ្នក​ការពារ​ខ្មែរ​ក្រោម​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​១០​គ្រួសារ​ក្នុង​ចំណោម​ជាង​២០០​គ្រួសារ​ ជា​កសិករ​នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម កំពុង​រង​ការគំរាម​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នា​ពេល​ថ្មីៗ​នេះ បើ​សិន​ពួក​គាត់​នៅតែ​បន្ត​ការតវ៉ា​និង​រារាំង​មិន​ឲ្យ​គ្រឿង​ចក្រ​នានា​ជីក ​ព្រែក​កាត់​ដី​ស្រែ​ពួក​គាត់​នា​ពេល​ឆាប់ៗ​នេះ។

មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ចំណោម​១០​គ្រួសារ​នោះ​រស់ ​នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​គ្រួសារ​របស់​លោក​ស្រី​មាន​ដី​ស្រែ​ចំនួន​១២​កុង ហើយ​អាជ្ញាធរ​វៀតណាម​កំពុង​តែ​ជីក​ព្រែក​ពុះ​កាត់​ដី​ស្រែ​នេះ​ដោយ​គ្មាន​ សំណង​ទេ ដូច្នេះ​ហើយ​បាន​ជា​លោក​ស្រី​ទាមទារ​សំណង ប៉ុន្តែ​រង​ការគំរាម​ទៅ​វិញ ៖ «ព្រែក​ហ្នឹង​គេ​ជីក​ហ្នឹង ខ្ញុំ​ឃាត់​គេ គេ​ឈប់​ជីក​ដែរ។ ឥឡូវ​ហ្នឹង​គេ​ថា ៣​-​៤​ថ្ងៃ​ទៀត​ហ្នឹង​គេ​យក​ពួក​អាវ​ក្រោះ​មក​ចាប់​ពួក​ខ្ញុំ​ដាក់​ឡាន​យក​ ទៅ ហើយ​ឆ្កែ​គេ​ទៀត គេ​យក​មក​ឲ្យ​ខាំ​ពួក​ខ្ញុំ។ ពួក​ខ្ញុំ​សុខ​ចិត្ត​នៅ​ងាប់​នឹង​ដី​ហ្នឹង បើ​គេ​មក​កាប់​សម្លាប់​ក៏​ដោយ បាញ់​សម្លាប់​នៅ​នឹង​ដី​ហ្នឹង ហើយ​បើ​ចាប់​យក​ទៅ​ណា​ក៏​ខ្ញុំ​ទៅ​ដែរ»។ » អានបន្ថែម »

UNHCR ទទួល​ស្គាល់​ខ្មែរ​ក្រោម​៥​នាក់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ខ្មែរ​កម្ពុជា​ក្រោម​ជា​អតីត​ព្រះ​សង្ឃ​គ្រូ​បង្រៀន​សាលា​បាលី​ជាន់​ ខ្ពស់​៥​រូប​នឹង​ត្រូវ​ចាកចេញ​ទៅ​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ហុល្លង់ បន្ទាប់​ពី​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) នា​ក្រុង​បាងកក ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​រួច​មក។

លោក ថាច់ ឡានី បេសកជន​ពិសេស​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សាសនា​នៃ​ជនជាតិ​ខ្មែរ​ក្រោម បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក ​ដែល​បាន​សម្ភាស​ហើយ​ដែល​ជាប់​ហ្នឹង គឺ​ថា​បាន​តិចតួច​មែនទែន។ ឥឡូវ​នេះ​ទើប​បាន​លោក​៥​អង្គ​ដែល​យួន​ចាប់​ដាក់​ពន្ធនាគារ អស់​រយៈពេល​ជាង​១​ឆ្នាំ​ហ្នឹង ហើយ​ឥឡូវ​ហ្នឹង​ក៏​បាន​ភៀស​ខ្លួន​មក​ដល់​បាងកក ហើយ​ក៏​បាន​សម្ភាស​ជាប់។ អង្គការ UNHCR ហើយ​មាន​ប្រទេស​២ ដែល​គេ​បម្រុង​យក​ចេញ​ទៅ ដើម្បី​នៅ​ប្រទេស​ទី​៣​ហ្នឹង មាន​២​នាក់​បាន​ជាប់​ទៅ​ប្រទេស​ហ្វាំងឡង់ ហើយ​៣​ទៀត​បាន​ទៅ​ប្រទេស​ហុល្លង់ ហ្នឹង​ទាំង​៥​ហ្នឹង»។ » អានបន្ថែម »

ខ្មែរ​នៅ​រដ្ឋ​North Carolina គាំទ្រ​ចលនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ជន​ជាតិ​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​កណ្តាល រហូត​ដល់​ទៅ​ប្រមាណ ៧០% នៅ​រដ្ឋNorth Carolina សហរដ្ឋ​អាមេរិក បាន​ត្រូវ​រាយការណ៍​ថា បាន​គាំទ្រ​ចលនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទាមទារ​ស្វ័យភាព​ក្នុង​ការ​ធ្វើការ​សម្រេច​ចិត្ត​លើ​ភ័ព្វ​វាសនា​ ខ្លួន​ដោយ​ខ្លួន​ឯង នៃ​ជន​ជាតិ​ខ្មែរ​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម។

លោក ថាច់ ង៉ុក​ថាច់ នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ត្រូវ​អញ្ជើញ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ​នា​ទីក្រុង​ ឆាឡុត កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ បាន​សម្តែង​នូវ​ការ​ចាប់​អារម្មណ៍​ប្រកប​ដោយ​ភាព​ប្លែក​ក្នុង​ចិត្ត។ » អានបន្ថែម »

មន្ត្រី​ខ្មែរ​ក្រោម​និយាយ​អំពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ខ្មែរ​ក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Aug 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ទីស្នាក់ការ​បណ្តោះ​អាសន្ន​នៅ​ទីក្រុង​បាងកក បាន​អំពាវនាវ​សុំ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​ការ​ដាក់​ទៅ​លើ​ជន​ជាតិ​ខ្មែរ​ ក្រោម ដែល​បាន​ភៀស​ខ្លួន​ចូល​មក​កម្ពុជា​ដើម្បី​ទទួល​បាន​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ ខ្មែរ។

លោក ថាច់ ឡេនី មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស បាន​ធ្វើ​សេចក្តី​អំពាវនាវ​នេះ​កាល​ពី​យប់​មិញ សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ការ​ប្រតិបត្តិ​របស់​អាជ្ញាធរ​ ខ្មែរ​ក្នុង​ការ​ជួយ​សម្រួល​ភាព​លំបាក​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ដែល​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​មក​ដល់​កម្ពុជា​ហើយ​នោះ។ » អានបន្ថែម »

Next »