ដោយ កញ្ញា សឺង មាលា
ខេត្តឃ្លាំង:ពលរដ្ឋខ្មែរក្រោម ៥០ គ្រួសារត្រូវបានរដ្ឋាភិបាលយួនប្រ
គល់ដីធ្លីសម្រាប់ផលិតជាលើកដំបូង ។ ការអនុវត្តគោលនយោបាយ
បែបនេះរបស់រដ្ឋាភិបាលយួនចំពោះខ្មែរក្រោមនោះ ក្រោយពីរបប
បក្សកុម្មុយនិស្តយួនមួយនេះបានរឹបយកដីធ្លីកេរដូនតារបស់ម្ចាស់
ស្រុកខ្មែរក្រោមតាំងពីដីស្រែរាប់រយហិតតាក្លាយទៅអ្នកដែលគ្មានដី
សម្រាប់សង់ផ្ទះ ក្នុងសម័យកាលមួយដែលបក្សកុម្មុយនិស្តយួនបានប្រើ
គោលនយោបាយអ្វីមួយដែលគេហៅថា «សមោហភាព» (Tập Đòan)។ » អានបន្ថែម »
ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលនិងប្រជារាស្រ្តខ្មែរ កម្ពុជាក្រោម បានឲ្យដឹងថា មានអ្នកស្រុកជាង៥០នាក់បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាអំពីបញ្ហា ដីធ្លីជាមួយអាជ្ញាធរវៀតណាមនៅទីក្រុងព្រៃនគរ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយដោយពុំទាន់បានទទួលលទ្ធផល អ្វីនោះឡើយ។
លោក ចៅ មុនីខេមរា មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅទីក្រុងភ្នំពេញបានឲ្យដឹងថា អ្នកភូមិមួយចំនួនដែលមកពីស្រុកក្របៅ ខេត្តមាត់ជ្រូក បានឡើងមកតវ៉ា នៅមុខទីស្នាក់ការគណៈកម្មការអនុវត្តន៍ភាគខាងត្បូងហៅថា តេ៨៨ ដែលជាតំណាងសភាប្រជាជនដងទន្លេមេគង្គ ដើម្បីទាមទារយកដីស្រែចម្ការ ដែលត្រូវបានរឹបអូសដោយអាជ្ញាធរវៀតណាមក្រោយឆ្នាំ១៩៧៩នោះ។ » អានបន្ថែម »
ពលរដ្ឋខ្មែរក្រោមចំនួន៦០នាក់និងព្រះសង្ឃខ្មែរក្រោម១អង្គផងត្រូវបានប៉ូលិសថៃចាប់ខ្លួននៅថ្ងៃសុក្រនេះ។
សកម្មជនមួយរូបនៃសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសថៃសុំ មិនបញ្ចេញឈ្មោះបានឲ្យវិទ្យុអាស៊ីសេរីដឹងថា ជនភៀសខ្លួនខ្មែរក្រោមទាំងនោះត្រូវបានប៉ូលិសថៃចាប់ខ្លួននិងឃុំ នៅឯមន្ទីរឃុំឃាំងខេត្តនន់ថាក់បូរី។
សកម្មជនដដែលបានឲ្យដឹងថា ៖ «ក្រុមប៉ូលិសថៃនៅទីក្រុងបាងកក ចុះមកចាប់។ ទើបតែចាប់ពីព្រឹកមិញប្រហែលម៉ោង៥កន្លះអីហ្នឹង គេដើរចាប់តាមផ្ទះ គេគោះទ្វារចាប់។ នៅជាប់ពន្ធនាគារខេត្តនន់ថាក់បូរី»។ » អានបន្ថែម »
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅខេត្តរតនគិរីឲ្យដឹង ថា ស្ត្រីជនជាតិខ្មែរកម្ពុជាក្រោមម្នាក់បានភៀសខ្លួនចេញពីប្រទេស វៀតណាមចូលមកខេត្តរតនគិរីដើម្បីស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ។
ស្រ្តីខ្មែរក្រោមនោះមានឈ្មោះ ថាច់ ធីផៃ អាយុ៥៨ឆ្នាំ រស់នៅភូមិថាឡា ឃុំង៉ុកបៀង ស្រុកត្រាគូ ខេត្តត្រាវិញ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ស្រ្តីខ្មែរក្រោមបានមកដល់ការិយាល័យសមាគមអាដហុកខេត្តរតនគិរីកាលពី ថ្ងៃអាទិត្យសប្តាហ៍មុនបន្ទាប់ពីបានគេនាំឆ្លងដែនចូលមកដល់ ក្រុងបានលុងដើម្បីសុំឲ្យអង្គការសិទ្ធិមនុស្សរបស់លោកជួយស្វែងរក កិច្ចគាំពារសុវត្ថិភាព។ » អានបន្ថែម »
នាយកស្ថានីយវិទ្យុសម្បុកឃ្មុំសំឡេងប្រជាពលរដ្ឋទ្រទ្រង់ព្រះ ពុទ្ធសាសនា ដែលអ្នកស្ដាប់នៅកម្ពុជាស្គាល់ជាទូទៅថាវិទ្យុសម្បុកឃ្មុំនោះ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃនេះថា ស្ថានីយរបស់លោកនឹងធ្វើការផ្សាយបន្តផ្ទាល់ពីប្រទេសបារាំងស្ដីពី សន្និសីទទិវាខ្មែរក្រោមខួបឆ្នាំទី៦០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស នៅចន្លោះម៉ោង ២ ទៅម៉ោង ៤រសៀល ម៉ោងនៅកម្ពុជា នាថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ខាងមុខនេះ។ » អានបន្ថែម »
ដោយៈ សឺង សុជាតិ
ជារៀងរាល់ឆ្នាំព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានរៀបចំ ពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ថ្ងៃអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោម អោយទៅអា ណានិគមយួន ដោយខុសច្បាប់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដើម្បីចងចាំនូវប្រវត្តិសាស្រ្តដ៏ឈឺ ចាប់ខ្លោចផ្សា របស់បងប្អូនជនរួមជាតិខ្មែរ។
ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ខួបឆ្នាំទី៦០ ដែលខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅក្រោមរបប អាណានិគមយួនផ្តាច់ការ និងជាពិធីមហាបង្សុកូលឧទ្ទិសប្រគេន-ជូន ព្រះវិញ្ញាណក្ខ័ន្ធ-វិញ្ញានក្ខ័ន្ធ ព្រះ វីរសមណៈនិងវីរបុរសជាតិ ដែលបានពលីកាយ ថា្វយជីវិត ចំពោះបុព្វហេតុជាតិនិងសាសនា។ » អានបន្ថែម »