ក្នុងពេលថ្លែងទៅកាន់សន្និសីទវេទិកាជនជាតិដើមរបស់អង្គការ សហប្រជាជាតិនាទីក្រុងញូវយ៉កកាលពីម្សិលម៉ិញខ្មែរកម្ពុជាក្រោមម្នាក់ បានថ្លែងថា នៅកម្ពុជាក្រោមគឺគ្មានត្រូវការអ្វីក្រៅពីចង់រស់នៅមានអត្តសញ្ញាណ ជាខ្មែរនិងគោរពប្រតិបត្តិតាមវប្បធម៌ខ្មែរនោះឡើយ។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម គឺកញ្ញា សុម៉ាលីន ថាច់ បានធ្លាយទឹកភ្នែកប្រកបដោយភាពខ្សឹបខ្សួលក្នុងពេលថ្លែងទៅកាន់ សន្និសីទវេទិកាជនជាតិដើមរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក កាលពីម្សិលមិញក្នុងពេលដែលនាងបានរំឭកប្រវត្តិការរត់ចេញពី មាតុភូមិកម្ពុជាក្រោមនៃឪពុកម្ដាយរបស់នាងដោយសារតែប្រព័ន្ធ គ្រប់គ្រងក្រុងហាណូយដែលបានបែងចែកពលរដ្ឋតាមភាពខុសគ្នានៃ អត្តសញ្ញាណជាខ្មែរក្រោមនិងការកាន់វប្បធម៌ខុសពីគេរបស់គាត់ ប៉ុណ្ណោះ។ » អានបន្ថែម »
ដោយ ម៉ៅ សុធានី
ប្រទេសវៀតណាមបានរិះគន់វេទិកាជនជាតិដើមរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ដែលបានអនុញ្ញាតឲ្យសហព័ន្ធខ្មែរក្រោមពិភពលោកចូលរួមពិភាក្សា។
សូមជម្រាបថា កិច្ចប្រជុំអង្គការសហប្រជាជាតិដែលផ្តោតលើជនជាតិដើមកំណើតបានធ្វើឡើងនៅបុរីញូវយ៉កដោយមានការចូលរួមពីប្រទេសនានានិងក្រុមតំណាងប្រទេសជនជាតិដើមចំនួនជាង១០០ប្រទេស ក្នុងនោះមានប្រទេសវៀតណាមនិងសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ កិច្ចប្រជុំនឹងមានចំនួន១១ថ្ងៃដែលផ្តើមតាំងពីថ្ងៃទី១៨ ឧសភាកន្លងមកនេះ។ » អានបន្ថែម »
ដោយ សាន សុវិទ្យ
2009-05-27
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក (ស.រ.អា.) បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបកាលពីរសៀលថ្ងៃអង្គារកន្លងមកនេះ។
លោក សាន សុវិទ្យ រាយការណ៍មកថា កិច្ចប្រជុំនោះគឺពិនិត្យមើលស្ថានភាពរស់នៅរបស់ខ្មែរកម្ពុជាក្រោមនាបច្ចុប្បន្នក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្រុងហាណូយ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានសមាជិក៥នាក់ដឹកនាំដោយលោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបនឹងបានបញ្ចប់នៅពេលថ្មីៗនេះនូវកិច្ចពិភាក្សារបស់ខ្លួនជាមួយនឹងមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រទេសវៀតណាមនៃក្រសួងការបរទេសបរទេសសហរដ្ឋអាមេរិកនារដ្ឋធានីវ៉ាស៊ីនតោន។
លោកនាយក ថាច់ ង៉ុកថាច់ បានឲ្យដឹងតាមទូរស័ព្ទថា កិច្ចប្រជុំនោះប្រព្រឹត្តទៅក្រោមអធិបតីភាពនៃលោក Bratt Blackshaw មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទទួលបន្ទុកកិច្ចការប្រទេសវៀតណាមដោយមានមន្រ្តី៨រូបផ្សេងទៀតរបស់ក្រសួងបានចូលរួមផង។ » អានបន្ថែម »
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងរៀបចំពិធីបុណ្យបង្សុកូលនៅ រដ្ឋកាលីហ្វូនីញ៉ាសហរដ្ឋអាមេរិកដើម្បីរំឭកនិងចងចាំនូវ ប្រវត្តិសាស្រ្តដ៏ជូរចត់របស់ជនរួមជាតិខ្មែរដែលស្លាប់អស់ជិត ២លាននាក់ កាលពីសម័យខ្មែរក្រហមក្តោបក្តាប់កម្ពុជានាពាក់កណ្តាលទសវត្សរ៍ ១៩៧០។ » អានបន្ថែម »
មនុស្សប្រមាណជាង២០០នាក់ ដែលមានដើមកំណើតចេញមកពីកម្ពុជាក្រោម [ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម] បានធ្វើដំណើរមកពីប្រទេសស្វីស បារាំង អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ សហរដ្ឋអាមេរិក កាណាដា ណូវ៉េហ្សេឡង់ និងអូស្រា្តលី ដើម្បីមកជួបប្រជុំគ្នា នាថ្ងៃសុក្រ ទី៨ ខែឧសភា នៅមុខអគារអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម នាឱកាសដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កោះអញ្ជើញរដ្ឋាភិបាលវៀតណាមជាលើកទី១ ដើម្បីធ្វើការបកស្រាយបំភ្លឺ ទាក់ទិននឹងស្ថានភាពសិទ្ធិមនុស្ស នៅក្នុងក្របខ័ណ្ឌ Universal Periodic Review (UPR)។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍មួយជាមួយលោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរុប ដែលបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជា«ទិវាប្រវត្តិសាស្រ្ត»។ » អានបន្ថែម »
ព័ត៌មានពីទិវាវិសាខបូជាអន្តរជាតិដែលប្រទេសថៃទទួលធ្វើជា ម្ចាស់ផ្ទះនៅឆ្នាំ២០០៩នេះឲ្យដឹងថា ប្រតិភូព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរក្រោមប្រមាណជិត១០០រូបបាន ទាមទារមហាសន្និបាតអន្តរជាតិមួយនេះឲ្យពិនិត្យនិងដោះស្រាយវិបត្តិ ពុទ្ធសាសនាគណៈថេរវាទដែលអាជ្ញាធរវៀតណាមបាននិងកំពុងបណ្តាលឲ្យមាន ការលំបាកផ្សេងៗក្នុងការប្រតិបត្តិសាសនានេះជារៀងរហូតមក។ » អានបន្ថែម »
ក្នុងពេលសហគមន៍ខ្មែរមានដើមកំណើតនៅដែនដីកម្ពុជាក្រោមកំពុង គ្រោងត្រៀមរៀបចំប្រារព្ធបុណ្យខួបទី៦០នៃការបាត់បង់ដីកម្ពុជា ក្រោមទៅ ក្នុងកណ្តាប់ដៃរដ្ឋអំណាចយៀកណាមដែលគេរំពឹងថានឹងមានជនជាតិខ្មែរ ក្រោមចូលរួមជាច្រើនពាន់នាក់នៅមុខវត្តបទុមវតី ក្រុងភ្នំពេញ នាថ្ងៃ៤ មិថុនាខាងមុខនោះ ក្រុមមេដឹកនាំខ្មែរក្រោមបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ច ប្រឹងប្រែងទាមទារសិទ្ធិសេរីភាពដោយផ្សព្វផ្សាយព័ត៌មានអំពីការគាប សង្កត់ពីរដ្ឋអំណាចកុម្មុយនីស្តយៀកណាមលើឆាកអន្តរជាតិ។ » អានបន្ថែម »
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនជាង១០០គ្រួសារកាលពីព្រឹក ថៃ្ងសុក្រនេះបានធ្វើបាតុកម្មតវ៉ានៅទីកន្លែងដាច់ដោយទ្បែកៗពី គ្នាដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះស្រាយបញ្ហាប្រគល់ដីធ្លី កសិកម្មមកឲ្យពួកគាត់វិញ នៅគ្រាដែលដីធ្លីកសិកម្មជាច្រើនរយហិកតារត្រូវបានរឹបយកជាច្រើន ឆ្នាំកន្លងមកហើយ។
លោកស្រី នាង ហាន អាយុ៤៤ឆ្នាំ រស់នៅក្នុងឃុំចៅទ្បាំង ស្រុកស្វាយទង ខេត្តអាងយ៉ាងឬខេត្តមាត់ជ្រូក ដែលកំពុងតែរងការបំបែកហ្វូងបាតុកម្មជាង១០០គ្រួសារនៅខាងមុខសាលា ឃុំចៅទ្បាំងដោយក្រុមនគរបាលវៀតណាម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូស័ព្ទមកថា ៖ «ឲ្យខ្ញុំដក ក្រដាសស្នាម ប៉ុន្តែលិខិតស្នាមមួយមិនត្រូវរបៀប ខ្ញុំមិនយក។ ខ្ញុំមិនយក គេថាបើខ្ញុំចុះទៅស្រែទៅអី គេចាប់ គេគំរាមកំហែង»។ » អានបន្ថែម »