ដោយ៖ ចៅ មុនីខេមរា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ឆ្នាំឆ្លូវ ពុទ្ធស័ករាជ ២៥៥៣ នេះ ក្រុមអាជ្ញាធរយួនបានកោះហៅព្រះសង្ឃ និងគណៈកម្មការវត្តឆ្នើម ៗ ទាំងឡាយ នៅលើដែនដីកម្ពុជាក្រោម ឲ្យចូលរួមក្នុងអង្គប្រជុំមួយ នៅសាលប្រជុំនៃបញ្ជាការដ្ឋាន យោធភូមិភាគ៩ គណៈចង្អុលការដែនដីសណ្តរទន្លេមេគង្គ ។
ប្រភពព័ត៌មានពីខេត្តព្រែកឫស្សី ឬយួនហៅកឹងធើ បានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ ក្រុមអាជ្ញាធរយួនបានរៀបចំនូវរបស់ ដែលពួកគេហៅថាពិធីជួបជុំជាមួយកម្មាភិបាល កំពុងទទួលបន្ទុកការងារកម្មាភិបាលចូលនិវត្តន៍ គ្រួសារស្ថិតក្នុងក្រមខ័ណ្ឌគោលនយោបាយ មន្រ្តីសង្ឃ និងគណៈកម្មការវត្តខ្មែរក្រោមឆ្នើមទាំងឡាយ នៅលើតំបន់ដែនដី
សណ្តទន្លេមេគង្គ ដើម្បីស្តាប់ការណែនាំពីគោលនយោបាយ និង
ជូនពរឆ្នាំថ្មីពីបក្សកុម្មុយនិស្តយួនដល់ក្រុមមន្រ្តីសង្ឃ និងកម្មាភិ-បាល ដែលក្រុមយួនឲ្យឈ្មោះថាធ្វើការបានល្អ ។ » អានបន្ថែម »
ដោយ៖ ចៅ មុនីខេមរា
ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន ខាងជើង ដែលទើបនឹងត្រូវបានអាជ្ញាធរយួនខេត្តមាត់ជ្រូកអនុ-ញ្ញាតិឲ្យទៅចូលរួមពិធីបុណ្យសពម្តាយ និងសួរសុខទុក្ខបងប្អូននៅប្រទេសកម្ពុជារយៈពេល ១៣ ថ្ងៃ កាលពីថ្ងៃទី ៤ មេសា បានសាងព្រះផ្នួសឡើងវិញពីថ្ងៃទី ១១ មេសា ឆ្នាំ ២០០៩ ក្នុងវត្តមួយនាប្រទេសកម្ពុជា ហើយក៏បានភៀសព្រះកាយភ្លាម ៗ ទៅកាន់ប្រទេសថៃ ឆ្លងកាត់តាមខេត្តបាត់ដំបង ដើម្បីសុំសិទ្ធិជាជនភៀសខ្លួនស្របច្បាប់ ជ្រកកោណក្នុងប្រទេសទី ៣ ។ » អានបន្ថែម »
ដោយ៖ VOKK
ក្រុមអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកប្រមាណ ១២ រូប បានជំរុញដល់បណ្តាក្រុមហ៊ុនអ៊ិនធើណែតធំ ៗ ប្រឆាំងចំពោះឧបាយកលរបស់រដ្ឋាភិបាលកុម្មុយនិស្តយៀកណាម ដែលពួកគេយល់ឃើញថា កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រឆាំងដាច់អហង្កាចំពោះអ្នកបញ្ចេញមតិផ្ទុយពីបក្ស តាមរយៈប្រព័ន្ធអ៊ិនធើណែត ។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
“ព្រឹត្តិបត្តសហព័ន្ធខ្មែរកម្ពុជាក្រោម” ធ្លាប់បានចុះផ្សាយជូនប្រិយមិត្តអ្នកអានរួមមកហើយ ថាជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមរបបគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ មានបញ្ញាស្មារតី និងភាពវៃឆ្លាតហួសការប្រមាណ ។ ប៉ុន្តែជាអកុសល ពួកគេមិនត្រូវបានរដ្ឋាភិបាលយួន ឬក្រសួងអប់រំ និងបណ្តុះបណ្តាលយួនយកចិត្តទុកដាក់ ឬលើកតម្កើង ហើយបញ្ជូនពួកគេទៅបន្តការសិក្សា នៅបណ្តាប្រទេសលោកខាងលិច ដូចនិស្សិតជនជាតិយួន ដែលមានឱកាស និងកំពុងបន្តការសិក្សាស្កេកស្កះតាមបណ្តាប្រទេសនានានោះឡើយ ។ » អានបន្ថែម »
ដោយ៖ VOKK
ប្រភពព័ត៌មានពីខេត្តពលលាវ អតីតទឹកដីកម្ពុជាក្រោម បានឲ្យដឹងថា កាលពីថ្មីៗ នេះ រដ្ឋាភិបាលកុម្មុយនិស្តយៀកណាមបានបញ្ជូនបក្ខជនរបស់ខ្លួនមួយក្រុមចុះទៅជួបព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោមនៅខេត្តពលលាវ ឬយួនហៅបាកលាវ ដោយបានពាំនាំពាក្យផ្តាំសួរសុខ និងអំពាវនាវឲ្យមានការលើកកម្ពស់ស្មារតីជនរួមជាតិខ្មែរក្រោម បន្ទាប់ពីពួកគេមើលឃើញខ្មែរក្រោមនៅខេត្តមាត់ជ្រូក និងខេត្តឃ្លាំង បះបោរជាញឹកញាប់ ។ » អានបន្ថែម »
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពចំពោះបងប្អូនជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន ដែលកំពុងរស់នៅឯមាតុភូមិកម្ពុជាក្រោម ក៏ដូចជាបងប្អូនខ្មែរ ដែលកំ ពុងរស់នៅក្នុងបណ្តាប្រទេសនានាជុំវិញពិភពលោកជាទីសក្ការៈ និងស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅជាទីបំផុត។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ឯកស័ក ព.ស ២៥៥៣ គ.ស ២០០៩ នេះ តាងនាមអធិបតី និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា ខ្ញុំ សូមប្រគេន និងជូនពរបវរមហាប្រសើរ សិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចូរចំរុងចំរើន កើតមានដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ខ្មែរទាំង អស់ គ្រប់ពេលវេលា។
ឆ្នាំចាស់កន្លងផុតទៅ ដោយបន្សល់ទុកនូវស្នាដៃ និងអនុស្សាវរីយ៏ជាច្រើន សន្ធឹកសន្ធាប់ ដែលបងប្អូនជនរួមជាតិ បានកសាងទុក។ ប្រជាជនខ្មែរ នៅព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជាប្រជាជនខ្មែរនៅបរទេស បានខិតខំថែរក្សា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់ ដែលបុព្វបុរសខ្មែរ លោកបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយប្រតិបត្តិ តាម។ » អានបន្ថែម »
មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងនៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០០៩ ថា អតីតចៅអធិការវត្តភ្នំដិនខាងជើង ឈ្មោះ ទឹម សាខន ដើមកំណើតខ្មែរកម្ពុជាក្រោម អាចរស់នៅក្នុងប្រទេសកម្ពុជាបាន ប្រសិនបើលោកមានបំណង។
លោក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងអំពីខ្មែរកម្ពុជាក្រោមក៏ជា ខ្មែរ ហេតុនេះបុគ្គល ទឹម សាខន អាចមានសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា ៖ «បើសិនជាគាត់រស់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមរដ្ឋធម្មនុញ្ញរបស់ខ្មែរ គាត់ជាជនខ្មែរ»។ » អានបន្ថែម »
អតីតព្រះចៅធិការវត្តភ្នំឌិនខាងជើង នៃខេត្តតាកែវ លោក ទឹម សាខន
ត្រូវបានអាជ្ជាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនអនុញ្ញាតឲ្យត្រឡប់
ទៅជួបញាតិញោមរបស់ខ្លួនវិញ នៅវត្តភ្នំឌិនខាង ជើងរយៈពេល ១៥
ថ្ងៃ ដើម្បីធ្វើបុណ្យលើកសព ញោមស្រីរបស់ខ្លួនដែលបានអនិច្ចធម្ម ។ » អានបន្ថែម »