Archive for March, 2009

ពិធីបុណ្យបញ្ចុះសីមា វត្តក្រពុំឈូក (ក្នក) ខេត្តព្រះត្រពាំង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 25 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ថ្មីៗនេះ វត្តក្រពុំឈូក (ក្នក) ស្ថិតនៅទិស ខាងលិចចម្ងាយប្រមាណជា
៨ គីឡូម៉ែត្រពីទីរួមខេត្តព្រះត្រពាំង បានប្រារព្ធធ្វើពិធីបុណ្យ “បញ្ចុះសីមា”
យ៉ាងមហោឡារិកអធិកអធ័ម ដោយមានមានពុទ្ធបរិស័ទខ្មែរក្រោមមក
ចូលរួមបំពេញកុសល និង កំសាន្តសប្បាយប្រជ្រៀតគ្នាយ៉ាងកុះករទាំង
ខាងក្នុងទីធ្លាវត្ត ក៏ដូចជានៅតាមដងវិថីចូលវត្ត បើតាមការប៉ាន់ស្មាន
របស់បងប្អូនខ្មែរក្រោមភាគច្រើនបានវាយតម្លៃថា បណ្តាមនុស្សដែល
បានមកចូលរួមក្នុងពិធីបុណ្យនេះ ច្រើនលើសលប់ជាង បុណ្យបញ្ចុះ
សីមានៅវត្តនានាកាលពីឆ្នាំមុនៗ គឺក្នុង ៣ រាត្រីបើគិតជាមធ្យមភាគ
មានមនុស្សមកចូល រួមប្រមាណជាង ៤ ម៉ឺននាក់ ។ » អានបន្ថែម »

សហព័ន្ធខ្មែរក្រោមគ្រោងធ្វើយុទ្ធនាការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស

បញ្ចូលដោយ៖ vokk; ថ្ងៃទី 25 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រកាស​ថា គេ​នឹង​បើក​យុទ្ធនាការ​អហិង្សា​ជាបន្ត​បន្ទាប់​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម។
លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ចាប់​ពី​ខែ​មីនា​ខែ​នេះ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០០៩ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​ធ្វើ​យុទ្ធនាការ​សំខាន់ៗ​ដែល​រួម​មាន​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មីនា​នេះ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​រំឭក​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​វិរសមណ្ណៈ និង​វិរបុរស​ជាតិ រៀបចំ​ធ្វើ​នៅ​វត្ត​រតនមណ្ឌល​នៅ​ទីក្រុង Fresno នៃ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ » អានបន្ថែម »

ជនភៀសខ្លួនខ្មែរក្រោម៧នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកប្រទេសកម្ពុជា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 20 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

តាម​ព័ត៌មាន​ទទួល​បាន​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ចំនួន​៧​នាក់​មាន​ម្នាក់​ជា​កុមារី​អាយុ​៤​ឆ្នាំ​មួយ​រូប​ផង​ដែល​ត្រូវអាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​នៅ​ទីក្រុង​បាងកក​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ព្រឹកថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០០៩​នេះ។ » អានបន្ថែម »

អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមម្នាក់ទៀត

បញ្ចូលដោយ៖ vokk; ថ្ងៃទី 18 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ដែល​អាជ្ញាធរ​ប្រទេស​ថៃ​បន្ត​ដាក់​គុក​ក្នុង​ប្រតិបត្តិការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មីនា​នោះ បាន​ត្រូវ​ដោះលែង​ចេញ​ពី​ទី​ឃុំឃាំង​ឈ្មោះ ប៉ាក្រិត នៃ​ខែត្រ​នន្ធបូរី កាលពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ​នេះ ក្រោម​អន្តរាគមន៍​ពី​មេធាវី​របស់​អគ្គ​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)។ » អានបន្ថែម »

ជនភៀសខ្លួនខ្មែរក្រោម១៨នាក់ត្រូវបានអាជ្ញាធរថៃដោះលែងវិញហើយ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 18 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ១៨​នាក់ ដែល​បាន​ត្រូវ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប់​ដាក់​គុក​កាល​ពី​ថ្ងៃ​សៅរ៍​នោះ បាន​ត្រូវ​ដោះលែង​ពី​ទី​ឃុំឃាំង​នៅ​ទីក្រុង​បាងកក​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ក្រោម​កិច្ច​អន្តរាគមន៍​របស់​អគ្គស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)។
លោក សឺន សាវ៉ាង អ្នក​កាន់​ប័ណ្ណ​ផ្លូវការ​ជា​ជន​ភៀស​ខ្លួន​របស់ UNHCR និង​អ្នកជាប់​គុក ១៧​នាក់​ទៀត ដែល​បាន​ទទួល​ប័ណ្ណ​ពី​អង្គការ UNHCR រួច​ហើយ​ថា​នឹង​ទទួល​ពិនិត្យ​ល័ក្ខខ័ណ្ឌ​ស្រប​ច្បាប់​ជា​ជន​ភៀស​ខ្លួន ពេល​ក្រោយ​នោះ បាន​ត្រូវ​ដោះលែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ក្រោម​ការ​ឃ្លាំ​មើល​របស់​មេធាវី​នៃ​អង្គការ UNHCR អ្នក​សារព័ត៌មាន​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ផង។ » អានបន្ថែម »

សកម្មជនទាមទារដីធ្លីនៅកម្ពុជាក្រោមមួយរូបត្រូវគំរាមចាប់ខ្លួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 18 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ព័ត៌មាន​ពី​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា សកម្មជន​អ្នក​ទាមទារ​ដី​កម្មសិទ្ធិ​ម្នាក់នៅ​ភូមិ​ទឹងហ៊ឹង ស្រុក​អណ្តូងទឹក ខែត្រ​ឃ្លាំង បាន​ត្រូវ​ព្រមាន​ថា នឹង​ត្រូវ​ចាប់ខ្លួន ប្រសិន​បើ​លោក​មិន​ព្រម​ឈប់​តវ៉ា​ទាមទារ​ដី​កម្មសិទ្ធិ ដែល​អាជ្ញាធរ​វៀតណាម​បាន​យក​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​សត្វ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ។ » អានបន្ថែម »

លោក ស្រី សុធីនៅតែព្រួយបារម្ភពីសុវត្ថិភាព ដោយអាជ្ញាធរយួនឃ្លាំតាមចាប់ខ្លួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 18 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយ.ថាច់ ជំរឿន
រហូតមកដល់ពេលនេះលោក ស្រី សុធី បុគ្គលិកមិត្តសមាគមខ្មែរកម្ពុជា
ក្រោមប្រចាំខេត្តស្វាង រៀងដែលធ្លាប់អះអាងថា ខ្លួនត្រូវបានអាជ្ញាធរខេត្ត
ស្វាយរៀង និងអាជ្ញាធរវៀតណាមកំពុងតាមចាប់ ខ្លួននោះ នៅតែមានការ
ភ័យខ្លាចនិងកំពុងតែលាក់ខ្លួនដដែលទោះបីជាមន្រ្តីប៉ូលីសនៅខេត្តស្វាយ
រៀងអះអាងថានឹងមិនមានការតាមចាប់ខ្លួនក៏ដោយ ។ » អានបន្ថែម »

ការត្រួតពិនិត្យពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមបង្ហាញឲ្យឃើញមិនបានយកចិត្តទុកដាក់ដល់ខ្មែរក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 18 Mar 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ការសិក្សាស្រាវជ្រាវមួយ របស់អង្គការសហប្រជាជាតិ ដែលមិន
បាននិយាយដល់ក្រុមជនជាតិ ភាគតិច ​។

ទោះបីជាមានការសន្យាជាទូទៅកាលពីដើមឆ្នាំថា ការរំលោភសិទ្ធិ
របស់ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោមនៃប្រទេសវៀតណាម
គួរតែដាក់ បញ្ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំរបស់អង្គការសហ
ប្រជាជាតិក៏ដោយ ក្នុងខណៈពេលនៃការត្រួត ពិនិត្យរបស់ប្រទេស
វៀតណាមនោះមិនបានរាប់បញ្ចូលពីការធ្វើទុក្ខបុកម្នេញណាមួយ
ទៅលើក្រុមជនជាតិភាគតិចឡើយ។ » អានបន្ថែម »

Next »